៤វិធីដើម្បីជំរុញឱ្យបរិយាកាសគេងមានផាសុខភាព

ដំណេកខ្វះផាសុកភាព នាំឱ្យការប្រើប្រាស់ពេលវេលា​ពេញ​មួយយប់ក្នុងការគេងមិនមានប្រសិទ្ធភាពនោះទេ បីទោះបីជាការទទួលទានដំណេករបស់យើងបានគ្រប់ម៉ោងក៏ដោយ។ ការគេងមិនបានល្អ អាចបណ្តាលឱ្យមានបញ្ហាស្រ្តេស តាងតឹងក្នុងចិត្ត និងធុញថប់អារម្មណ៍ ឬក្រោកពីដំណេកម្តងៗតែងមានអាការៈអស់កម្លាំងជារឿយៗ ។ បរិយាកាសនៃការគេងមានផាសុកភាព ជួយឱ្យគេងឆាប់លក់ និងស្ងប់ ហើយចំណុចសំខាន់គឺជួយទាំងសុខភាពផ្លូវកាយនិងចិត្ត។ តើការគេងយ៉ាងដូចម្តេច ទើបមានអនាម័យ និងគុណភាព?

បើតាមគេហទំព័រ GOOD MEN PROJECT បានបង្ហាញពីវិធីសាស្រ្ត៤ចំណុចដូចខាងក្រោម ៖

១. ធ្វើលំហាត់ប្រាណ ៖ នៅពេលដែលរាងកាយរបស់អ្នកចាប់ផ្តើមបាត់បង់ភាពស្វាហាប់ ការហាត់ប្រាណប្រហែលជាសកម្មភាពមួយដែលអ្នកចង់ធ្វើ ប៉ុន្តែវាអាចជាអ្វីដែលអ្នកមិនមែនគ្រាន់តែចង់នោះទេ គឺត្រូវធ្វើតែម្តង និងតម្រូវឱ្យអនុវត្តន៍ជាពិសេសនៅពេលដែលអ្នកមានអារម្មណ៍ថានឿយណាយដែលបណ្តាលមកពីភាពតាងតឹងនានា ឬការគេងមិនគ្រប់គ្រាន់។ បើនិយាយចំពោះយុវវ័យវិញ នៅពេលបានបញ្ចេញកម្លាំងកាន់តែច្រើន នោះនឹងជួយឱ្យការគេងកាន់តែឆាប់លក់ និងស្កប់ក្នុងរយៈពេលយូរ។ ហើយវិធីនៃការហាត់នៅត្រង់ន័យនេះ គឺមិនចាំបាច់ទាល់តែទៅទីតាំង ឬមានអ្នកជំនាញបង្រៀននោះទេ លោកអ្នកអាចហាត់ដោយការដើរចុះឡើងៗ ក្រោយពិសាអាហារពេលល្ងាចរួចក៏បាន ឬសកម្មភាពសាមញ្ញៗឯទៀត។

២. កាត់បន្ថយពន្លឺខ្លាំងក្នុងបន្ទប់គេង ៖ ពន្លឺដែលជះចេញពីអេក្រង់ទូរស័ព្ទ និងកុំព្យូទ័រនៅពេលយប់ច្រើន ជាកត្តានាំឱ្យមនុស្សមានស្មារតីយល់ថា ទោះជាកាលរាត្រីក៏ដោយវាមិនខុសគ្នាពីពេលថ្ងៃនោះទេ ដែលនាំឱ្យមនុស្សពិបាកក្នុងការផ្តោតអារម្មណ៍គេង។ ដូច្នេះបិទពន្លឺដែលភ្លឺខ្លាំង និងពន្លឺដែលជះចេញពីអេក្រង់ទាំងឡាយឱ្យបានពីរ ទៅបីម៉ោង មុនពេលចូលគេង។ ប្រសិនបើត្រូវការកំណត់ពេលក្រោកពីព្រលឹម ឬប្រើប្រាស់បន្ទប់ទឹកនៅពេលយប់ គួរប្រើនាឡិការោទិ៍ ជំនួសឱ្យការប្រើសំឡេងម៉ោងរោទិ៍តាមរយៈទូរស័ព្ទ កាលដែលធ្វើបែបនេះ គឺដើម្បីជៀសវាងសម្លឹងមើលពន្លឺលើសលប់។

៣. រៀបបន្ទប់គេងឱ្យក្លាយជាទីតាំងគួរឱ្យចង់សម្រាក ៖ បន្ទប់គេងគួរតែជាកន្លែងសម្រាប់សម្រាក ឬបន្ធូរអារម្មណ៍តែប៉ុណ្ណោះ ដោយកាត់បន្ថយសកម្មភាពផ្សេងៗដែលមិនចាំបាច់ ។ មួយវិញទៀតបើសិនជាបន្ទប់មានពន្លឺជះចូលខ្លាំង ត្រូវបាំងវាំងននដែលមានសភាពក្រាស់ៗ។ ចំណែកអ្នកដែលត្រូវធ្វើការពីផ្ទះ គួរបែងចែកតុធ្វើការ និងគ្រែគេងឱ្យដាច់ពីគ្នា ដើម្បីកុំឱ្យមានអារម្មណ៍ថាបន្ទប់គេងជាកន្លែងសម្រាប់ការងារ។

៤. កំណត់ពេលចូលគេងឱ្យទៀងទាត់ ៖ មនុស្សជាអ្នកបង្កើតទម្លាប់ ហើយរាងកាយរបស់យើងនឹងសម្របទៅតាមសកម្មភាពណាមួយ ដែលយើងប្រព្រឹត្តជារៀងរាល់ថ្ងៃ ជាពិសេសប្រសិនបើអ្នកបានអនុវត្តន៍ក្នុងរយៈពេលមួយដែលវែង។ អ្នកគួរតែកំណត់ពេលចូលគេង និងការក្រោកពីគេង ទៅតាមម៉ោងធម្មតាឱ្យបានជាប្រចាំមិនថានៅថ្ងៃចុងសប្តាហ៍ក៏ដោយ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងមហាផ្ទៃ ជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំចំនួន៤០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ក្រសួងមហាផ្ទៃ​កាលពីដើមសប្តាហ៍​នេះ បានប្រកាស​ពីការប្រឡងប្រជែងជ្រើសរើសនិស្សិតនិងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល...

រៀន​ជំនាញ​បច្ចេកទេស​ឥត​គិត​ថ្លៃ​ ​១៣៥០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/08/2026

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ​ ​កំពុង​ប្រកាស​ជ្រើសរើស​ ​យុវជន​ ​យុវ​នា​រី​ ​កម្ម​ករ ​កម្មការិនី ​និង​ជន​ចំណាកស្រុក​ ​ដែល​មកពី​គ្រួសារ​ក្រីក្រ ​គ្រួសារ​ងាយ​រង​ហានិភ័យ

ក្រសួងអប់រំ ជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំចំនួន៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសប្រឹក្សាគរុកោសល្យ ជំនាន់ទី៥ ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

រៀនថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ឥតគិតថ្លៃ ចំនួន១៨០កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​ព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2026

សម្រាប់ឆ្នាំ២០២៦នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តព្រះវិហារ បានប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរភេទ (អាយុចាប់ពី១៥-៣៥ឆ្នាំ) ឱ្យ​ចូលរៀន​ឥតបង់ថ្លៃ លើជំនាញចំនួន៦ ដែលកំពុង​មានតម្រូវការ​ទីផ្សារការងារ។

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2023

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបាន​ប្រកាស​ផ្ដល់អាហារូបករណ៍១០០%ថ្នាក់បរិញ្ញាបត្រចំនួន១០០០កន្លែងសម្រាប់សិស្សទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិ...

អាហារូបករណ៍​ថ្នាក់​ភាសា​ចិន ​រយៈពេល​១​ឆ្នាំ​ ​នៅ​ខេត្ត​ជឺ​ជាំង​ ​ប្រទេស​ចិន​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2026

ដោយ​សហការ​ជាមួយ​គ្រឹះស្ថាន​ឧត្តមសិក្សា​នៅ​ខេត្ត​ជឺជាំង ទីក្រុងវិនចូវ ប្រទេស​ចិន សមាគម​និស្សិត​កម្ពុជា​ប្រចាំ​ប្រទេស​ចិន ប្រកាស​ជ្រើសរើស​និស្សិតចំនួន៥រូប ដើម្បីទទួលបានអាហារូបករណ៍ថ្នាក់ភាសាចិន សិក្សា​រយៈពេល ១ឆ្នាំ

អាហារូបករណ៍ BISU 2026 ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញបកប្រែភាសាបរទេស នៅ​សាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2026

ឱកាស​សម្រាប់យុវជន សិស្ស និស្សិត ដែលកំពុងស្វែង​រក​អាហារូបករណ៍សិក្សា​ជំនាញបកប្រែ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Beijing International Studies University។

ឱកាសទទួលបានកម្មវិធីអប់រំនៅអង្គការដើម្បីភាពញញឹម នៃកុមារ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2025

អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) កំពុងប្រកាសជ្រើសរើសសិស្សានុសិស្សដែលមកពីគ្រួសារក្រីក្រ ចូលរៀនអាហារូបករណ៍ក្នុងកម្មវិធីអប់រំសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីផ្ដល់ជូនកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ កម្មវិធីអប់រំចំណេះទូទៅ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៥០០នាក់នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 26/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ចំនួន៥០០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១៥មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យចូលសិក្សាដោយឥតគិតថ្លៃ។