១០យ៉ាង នៃរបៀបរស់នៅឱ្យទទួលបានសេចក្ដីសុខ អាយុវែង និងគោលបំណងជាក់លាក់

ភ្នំពេញ – គោលបំណងរបស់មនុស្សម្នាក់ៗមានភាពខុសៗគ្នា ប៉ុន្តែអ្វីដែលដូចគ្នានោះ គឺមនុស្សទាំងអស់គ្នាកំពុងស្វែងរកអត្ថន័យ នៃជីវិត។ នៅពេលដែលយើងបានចំណាយពេលវេលាដើម្បីផ្សារភ្ជាប់អារម្មណ៍ទៅនឹងអ្វីដែលមានអត្ថន័យចំពោះយើង យើងនឹងរស់នៅកាន់តែពេញលេញ។ ហើយនៅពេលដែលយើងបាត់បង់ការតភ្ជាប់នេះ យើងនឹងមានអារម្មណ៍ថាអស់សង្ឃឹម។

នៅក្នុងសៀវភៅ IKIGAI អាថ៌កំបាំងអាយុវែង និងរស់នៅរីករាយរបស់ជនជាតិជប៉ុន បានបង្ហាញថា ការថែរក្សាចំណងមិត្តភាព, ការញ៉ាំឆ្អែតល្មម, ការសម្រាកឱ្យបានគ្រប់គ្រាន់ និងការធ្វើលំហាត់ប្រាណស្រាលៗ និងទៀងទាត់ គឺជាផ្នែកទាំងអស់ដែលទទួលបាននូវសុខភាពល្អ។ ប៉ុន្តែផ្នែកដ៏សំខាន់នៃជីវិតដ៏រីករាយដែលជំរុញមនុស្សមានអាយុជាងវែងនោះ គឺការស្វែងរក Ikigai។

ខាងក្រោមនេះ របៀបរស់នៅ ១០យ៉ាងឱ្យទទួលបានសេចក្ដីសុខ អាយុវែង និងគោលបំណងជាក់លាក់តាមរយៈ Ikigai រួមមាន៖

១. ការរក្សាភាពសកម្ម ចូរកុំទាន់ចូលនិវត្តន៍៖ អ្នកដែលបោះបង់ចោលនូវអ្វីៗដែលពួកគេចូលចិត្ត និងធ្វើបានល្អទៀតផងនោះ វានឹងធ្វើឱ្យបាត់បង់គោលបំណងរបស់ពួកគេនៅក្នុងជីវិត។ នោះហើយជាមូលហេតុ ដែលវាមានសារៈសំខាន់ណាស់ក្នុងការបន្តធ្វើអ្វីៗដែលមានគុណតម្លៃ ធ្វើឱ្យមានការរីកចម្រើន នាំមកនូវភាពស្រស់ស្អាត ឬបង្កើតឧបករណ៍ប្រើប្រាស់ដល់អ្នកដទៃ ជួយយកអាសារអ្នកដទៃ និងកែច្នៃពិភពលោកនៅជុំវិញខ្លួនអ្នក សូម្បីតែបន្ទាប់ពីសកម្មភាពអាជីព “ផ្លូវការ” របស់អ្នកបានបញ្ចប់ហើយក៏ដោយ។

២. ធ្វើសកម្មភាពដោយយឺតៗមួយៗ ៖ ការប្រញាប់ប្រញាល់ គឺសមាមាត្រផ្ទុយទៅនឹងគុណភាពនៃជីវិត។ ដូចពាក្យចាស់ពោលថា “ដើរយឺតៗ ហើយអ្នកនឹងទៅបានឆ្ងាយ” ។ នៅពេលយើងទុកភាពបន្ទាន់ចោលមួយឡែក ជីវិត និងពេលវេលានឹងមានអត្ថន័យថ្មី។

៣. ចូរកុំបរិភោគឱ្យឆ្អែតពេក៖ បើនិយាយពីការបរិភោគដើម្បីបានអាយុវែង ការបរិភោគតិច គឺទទួលបានអត្ថប្រយោជន៍ច្រើនជាង។ យោងទៅតាមក្បួន ៨០% ដើម្បីឱ្យមានសុខភាពល្អបានកាន់តែយូរ យើងគួរតែបរិភោគតិចជាងតម្រូវការឃ្លានរបស់យើងបន្តិច ជាជាងការធ្វើឱ្យខ្លួនយើងឆ្អែតពេក។

៤. ហ៊ុំព័ទ្ធខ្លួនអ្នកជាមួយមិត្តល្អៗ ៖ មិត្តភាព គឺជាឱសថដ៏ល្អបំផុតនៅទីនោះ សម្រាប់ការជជែកចែករំលែកនូវក្តីកង្វល់ ចែករំលែករឿងរ៉ាវដ៏រីករាយរបស់អ្នកទទួលបានដំបូន្មាន ការកម្សាន្ត និងក្តីស្រមៃ… ដែលអាចនិយាយម្យ៉ាងទៀតថា ជាការរស់នៅ។

៥. រក្សារាងកាយឱ្យសមសួន៖ ទឹកហូរវាមានគុណភាពល្អបំផុតនៅពេលដែលវាហូរថ្លា និងមិនស្អុយ។ រាងកាយដែលអ្នកផ្លាស់ប្តូរចលនាក្នុងជីវិតត្រូវការការថែទាំប្រចាំថ្ងៃបន្តិចដើម្បីឱ្យវាដំណើរការបានយូរ។ លើសពីនេះទៅទៀត ការធ្វើលំហាត់ប្រាណ ជួយបញ្ចេញអរម៉ូនដែលធ្វើឱ្យយើងមានអារម្មណ៍រីករាយ។

៦. ញញឹម៖ អាកប្បកិរិយារីករាយមិនត្រឹមតែជាការបន្ធូរអារម្មណ៍ប៉ុណ្ណោះទេ វាថែមទាំងជួយឱ្យមានមិត្តភក្តិទៀតផង។ វាជាការប្រសើរណាស់ក្នុងការទទួលស្គាល់របស់ដែលមិនអស្ចារ្យ ប៉ុន្តែយើងមិនគួរភ្លេចឡើយនូវអ្វីដែលជាឯកសិទ្ធិនាពេលបច្ចុប្បន្ន នៅក្នុងពិភពលោកដែលពោរពេញទៅដោយលទ្ធភាព។

៧. ភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយនឹងធម្មជាតិ៖ ទោះបីជាមនុស្សភាគច្រើនរស់នៅក្នុងទីក្រុងនាពេលបច្ចុប្បន្ននេះក៏ដោយ ប៉ុន្តែមនុស្សត្រូវបានបង្កើតឡើងជាផ្នែកមួយនៃពិភពធម្មជាតិ។ យើងគួរតែត្រឡប់ទៅរកវាវិញជាញឹកញាប់ ដើម្បីបញ្ចូលថាមពលទៅក្នុងខ្លួនរបស់យើង។

៨. ថ្លែងអំណរគុណ៖ ចំពោះជីដូនជីតារបស់អ្នក ចំពោះធម្មជាតិ ដែលផ្តល់ឱ្យអ្នកនូវខ្យល់អាកាសសម្រាប់ដកដង្ហើម និងអាហារសម្រាប់បរិភោគ ចំពោះមិត្តភក្កិ និងក្រុមគ្រួសាររបស់អ្នក និងអ្វីៗទាំងអស់ ដែលផ្តល់ភាពរីករាយក្នុងជីវិតរស់នៅរបស់អ្នក និងធ្វើឱ្យអ្នកមានអារម្មណ៍ថា មានសំណាងដែលរស់រានមានជីវិត។ ចូរចំណាយពេលបន្តិចជារៀងរាល់ថ្ងៃ ថ្លែងអំណរគុណ ចំពោះពួកគេ ហើយអ្នកនឹងរកឃើញគំនរសុភមង្គលរបស់អ្នកកាន់តែលូតលាស់ឡើង។

៩. រស់នៅក្នុងពេលបច្ចុប្បន្ន៖ ចូរឈប់សោកស្តាយចំពោះអតីតកាល ហើយភ័យខ្លាចអនាគត។ ថ្ងៃនេះ គឺជាអ្វីទាំងអស់ដែលអ្នកមាន។ ចូរចំណាយពេលវេលាក្នុងពេលបច្ចុប្បន្នឱ្យបានច្រើនបំផុត។ ធ្វើឱ្យវាមានតម្លៃក្នុងការចងចាំ។

១០. ធ្វើតាម Ikigai របស់អ្នក៖ អ្នកមានបំណងប្រាថ្នានៅខាងក្នុងខ្លួនដែលជាទេពកោសល្យពិសេសផ្តល់ឱ្យអ្នកនូវអត្ថន័យសម្រាប់ជីវិតរស់នៅ ហើយជំរុញអ្នកឱ្យចែករំលែកនូវអ្វីដែលល្អបំផុតរហូតដល់ទីបញ្ចប់។ ប្រសិនបើអ្នកមិនទាន់រកឃើញថា អ្វីដែលជា ikiga របស់អ្នកនៅឡើយទេ ដូចដែល Viktor Frankl បាននិយាយថា បេសកកម្មរបស់អ្នក គឺត្រូវរកវាឱ្យឃើញ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍១៥០កន្លែង នៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/11/2023

បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាប្រកាសប្រលងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញឯកទេសនានាចំនួន១៥០កន្លែងក្នុងឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍....

អាហារូបករណ៍ ៧០% សិក្សាវគ្គខ្លីនៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2025

ឱកាសសិក្សាវគ្គខ្លីផ្នែកព័ត៌មានវិទ្យានៅ ADITI Academy សម្រាប់សិស្សានុសិស្សចូលសិក្សារយៈពេល៣ខែ ដោយភ្ជាប់ការសិក្សាទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ៣កន្លែង សម្រាប់និស្សិតកម្ពុជាសិក្សានៅ Pu’er University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2026

សាកលវិទ្យាល័យ Pu'er University របស់ប្រទេសចិន បាន​ប្រកាស​ផ្តល់អាហារូបករណ៍​ពេញថ្លៃ​ដល់​និស្សិតកម្ពុជា ចំនួន ៣ កន្លែង​ សម្រាប់ឆ្នាំសិក្សា២០២៧ ខាងមុខ​នេះ​។

ឱកាស​បន្ត​ការ​សិក្សានៅសាកលវិទ្យាល័យ Muhammadiyah Purworejo ប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2026

តាម​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឱ្យ​ដឹង​ថា សាកលវិទ្យាល័យ Muhammadiyah Purworejo នៃ​ប្រទេស​ឥណ្ឌូនេស៊ី នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតអន្តរជាតិ ដើម្បី​ទៅបន្តការសិក្សាកម្រិតបរិញ្ញាបត្រ និង​កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់...

ឱកាសសិក្សាហាត់ការងារផ្នែករូបវិទ្យា និងកុំព្យូទ័រពីកម្មវិធី DESY នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2024

ឱកាសសិក្សា និងហាត់ការងារសម្រាប់សិស្សនិស្សិតកំពុងសិក្សានៅផ្នែករូបវិទ្យា និងកុំព្យូរទ័រពីកម្មវិធី DESY Summer Student សិក្សានៅប្រទេសអាល្លឺម៉ង់ សម្រាប់ឆ្នាំសិក្សា២០២៤។ ការសិក្សា...

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​ប្រកាស​ជ្រើសរើស​បេក្ខជន​អាហារូបករណ៍​ ​Panasonic ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2026

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​(​NUBB​)​ ​បាន​ប្រកាស​ជា​ផ្លូវការ​អំពី​ការ​បើក​ទទួល​ពាក្យសុំ ​អាហារូបករណ៍​ Panasonic ​Scholarsh​ip Program ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧​

CGTI ផ្ដល់អាហារូបករណ៍ចំនួន៥០កន្លែងសម្រាប់សិស្សថ្នាក់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ ឬហៅថា CGTI ប្រកាសជ្រើសរើសសិស្សានុសិស្ស ចូលសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលចំនួន៥០កន្លែង។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្ស...

អាហារូបករណ៍សម្រាប់និស្សិតស្រី ដែលនឹង​ចូលឆ្នាំទី២ នៅសាកលវិទ្យាល័យ ពី Education First Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2026

នេះគឺជាឱកាសសម្រាប់និស្សិតស្រីដែលនឹងត្រូវឈានចូលសិក្សាឆ្នាំទី ២ ក្នុងឆ្នាំ២០២៦។ កម្មវិធីអាហារូបករណ៍នេះ មិនត្រឹមតែផ្ដល់នូវការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលជំនាញទន់ និងជំនាញបច្ចេកទេស...

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនពីកម្មវិធី IATSS Forum Leadership Program 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2025

កម្មវិធី IATSS Forum Leadership Program 2026 កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត និងយុវជននៅក្នុងប្រទេសអាស៊ាន ទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនសម្រាប់ឆ្នាំ២០២៦។ កម្មវិធីផ្ដល់ឱកាសដល់បេក្ខជន យុវតី ដើម្បីអភិវឌ្ឍជំនាញ...