អាហារូបករណ៍ – អាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស ឬហៅថា Chevening Awards ជាអាហារូបករណ៍ដែលនិស្សិតបរទេសជាច្រើនប្រាថ្នាចង់បាន ហើយសម្រាប់ប្រទេសកម្ពុជាយើង មាននិស្សិតចំនួន១២នាក់ បានជាប់អាហារូបករណ៍ Chevening នេះ។

លោក អុិត សេរីវឌ្ឍនៈ ជានិស្សិតមួយរូប ក្នុងចំណោមនិស្សិតកម្ពុជាទាំង១២រូបនោះ ហើយពេលនេះ គាត់កំពុងសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Bangor University ជំនាញ International Media and Management នៃចក្រភពអង់គ្លេស។ លោកបានលើកឡើងថា សិស្ស-និស្សិតដែលមានបំណងដាក់ពាក្យអាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស គួរដឹងពីលក្ខខណ្ឌដែលអាហារូបករណ៍ត្រូវការ ដែលរួមមាន ជាពលរដ្ឋដែលរស់នៅក្នុងប្រទេសដែលមានសិទ្ធទទួលបានអាហារូបរកណ៍(រួមទាំងកម្ពុជា) ត្រូវធ្វើការត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញក្រោយបញ្ជប់ការសិក្សាយ៉ាងហោចពីរឆ្នាំ ។

លោក សេរីវឌ្ឍនៈ បន្តថា និស្សិតក៏តម្រូវឱ្យបំពេញនូវចំណុចសំខាន់ដែលអាហារូបករណ៍ត្រូវការដូចជា បានបញ្ជប់ការសិក្សាថ្នាក់បរិញ្ញាបត្រ, មានបទពិសោធន៍ការងាររយៈពេលពីរឆ្នាំ, ត្រូវធ្វើការជ្រើសរើសដោយការដាក់ពាក្យទៅកាន់បីសាកលវិទ្យាល័យនៅក្នុងចក្រភពអង់គ្លេស, តម្រូវមានក្រដាសបញ្ជាក់ព្រឹត្តិបត្រពិន្ទុពីសាកលវិទ្យាល័យដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ហើយព្រឹត្តិបត្រពិន្ទុគួរមានពិន្ទុល្អ ។
យុវជនរូបនេះបានបញ្ជាក់ថា បេក្ខជនគួរដឹងថា លុះត្រាតែខាងសាកលវិទ្យាល័យណាមួយក្នុងចំណោមសាកលវិទ្យាល័យទាំងបីដែលបានដាក់ពាក្យ គេទទួលយកបេក្ខភាព ទើបបេក្ខជនមានសិទ្ធទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាល។

បេក្ខជនជាប់អាហារូបរកណ៍រដ្ឋាភិបាលអង់គ្លេសរូបនេះបានប្រាប់ថា ផលពិបាកនៅក្នុងកំឡុងពេលសិក្សាដែលជួបមាន ភាពឯកការដោយសារដំបូងៗមិនទាន់ស្គាល់មិត្តមកពីកន្លែងផ្សេងៗគ្នា, ការសិក្សាឆ្ងាយពីប្រទេសកំណើត, បញ្ហាអាកាសធាតុ និងម្ហូបអាហារមានភាពខុសប្លែកគ្នាច្រើនពីកម្ពុជាជាដើម ។ លើសពីនេះ បញ្ហាការស្នាក់នៅ ផលវិបាកនៃការសិក្សា ដោយនិស្សិតទាំងអស់តម្រូវឱ្យធ្វើស្វ័យសិក្សា និងស្រាវជ្រាវដោយខ្លួនឯងនៅក្រៅថ្នាក់ច្រើនជាងម៉ោងក្នុងថ្នាក់ និងការរៀនសូត្រមានភាពតានតឹង ដែលធ្វើឱ្យនិស្សិតប្រឈមនឹងបញ្ហាផ្លូវចិត្ត ប៉ុន្តែដំណោះស្រាយក្នុងការសិក្សា គឺសាលាមានគ្រូពេទ្យចិត្តសាស្ត្រដើម្បីឱ្យនិស្សិតធ្វើការពិភាក្សា ។
លោក វឌ្ឍនៈ បន្តថា នៅក្នុងកម្មវិធីអាហារូបករណ៍ដែលលោកទទួលបាននេះ ជាអាហារូបករណ៍ដែលផ្ដល់មូលនិធិ១០០ភាគរយលើការចំណាយក្នុងការសិក្សាទាំងអស់ដែលមាន ថ្លៃសិក្សា ការចំណាយក្នុងការស្រាវជ្រាវ ថ្លៃអាហារ ការស្នាក់នៅ សំបុត្រយន្តហោះ និងការធានារ៉ាប់រងលើបញ្ហាសុខភាព ។ លោក សេរីវឌ្ឍនៈ បានបន្ថែមថា ក្រោយបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ លោកនឹងដាក់ពាក្យហាត់ការនៅក្នុងស្ថានប័នព័ត៌មានល្បីឈ្មោះមួយនៅចក្រភពអង់គ្លេស គឺ BBC ដើម្បីអភិវឌ្ឍន៍ការយល់ដឹង និងជំនាញបន្ថែម ។
ជាយោបល់របស់លោក សិស្ស-និស្សិតដែលមានបំណងចង់ជាប់អាហារូបករណ៍ណាមួយ គួរតែធ្វើការស្វែងយល់ពីអាហារូបរកណ៍ឱ្យបានច្បាស់លាស់ និងជាក់លាក់ , លើសពីនេះ យុវជន សិស្ស-និស្សិតគួរតែមានអត្តចរិតក្លាហាន និងជាបុគ្គលដែលចូលចិត្តធ្វើការងារស្ម័គ្រចិត្តក្នុងសង្គមឱ្យបានច្រើន ព្រោះការងារទាំងនេះអាចបញ្ជាក់ពីការតាំងចិត្ត ការយកចិត្តទុកដាក់សង្គម ដែលមានប្រយោជន៍នៅពេលអ្នកដាក់ពាក្យ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ ១៥០កន្លែង ពីវិទ្យាស្ថានវីឌីស៊ី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/10/2025
វិទ្យាស្ថានវីឌីស៊ី បានប្រកាសផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន ១៥០កន្លែង សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/07/2023
ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស ចាប់ផ្តើមទទួលពាក្យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/08/2024
អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស បានបើកទទួលពាក្យសម្រាប់អ្នកដែលចង់ទៅបន្តការសិក្សានៅចក្រភពអង់គ្លេសហើយ ដោយការដាក់ពាក្យអាចធ្វើឡើងពីពេលនេះ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង នៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/11/2024
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងសិក្សានៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពីគម្រោង អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

ឱកាសអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/02/2024
ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode ដែលមានការសហការណ៍ពី មូលនិធិអភិវឌ្ឍន៍ជំនាញ និង WING BANK សម្រាប់វគ្គ...

អាហារូបករណ៍ថ្នាក់ភាសា នៅប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/05/2023
សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតកម្ពុជា បានប្រកាសអំពីអាហារូបករណ៍ថ្នាក់ភាសា សិក្សានៅប្រទេសចិន រយៈពេល១ឆ្នាំ។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Abu Dhabi University ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/08/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Abu Dhabi University ពីកម្មវិធី Abu Dhabi University Scholarship 2026 នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំ

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៤០កន្លែងពីអង្គការសម្រេចសុបិនកុមារ ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/07/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សនិស្សិតចំនួន៤០កន្លែង ពីអង្គការសម្រេចសុបិនកុមារក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ឧបត្ថម្ភការសិក្សារបស់បេក្ខឱ្យសិក្សានៅតាមសាកលវិទ្យាល័យ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប

































































