ជំនួយសិក្សាល្អ ពីម្តាយឪពុក

ជំនួយសិក្សាល្អ ពីម្តាយឪពុក ជំរុញឱ្យកុមាររៀនកាន់តែពូកែ

ចំណេះដឹងទូទៅ៖ ម្តាយឪពុកជាបុគ្គលសំខាន់ជួយជំរុញការសិក្សារបស់កូនៗឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ។ ចំណែ​ក​កូនៗដែលទទួលការអប់រំវិជ្ជមានពីម្តាយឪពុក រមែងទទួលបានភាពកក់ក្តៅនិងជោគជ័យលឿនរហ័សក្នុងដំណើរសិក្សា។ ទន្ទឹមគ្នានេះ ម្តាយឪពុកក៏ត្រូវមានវិធីសាស្ត្រអប់រំមួយចំនួនផ្តល់ជាមធ្យោបាយជួយពន្លឿនគុណភាពសិក្សារបស់កូនឱ្យមានប្រសិទ្ធភាពដែរ។ ខាងក្រោមនេះជាវិធីអាចជួយឱ្យកុមារកម្រិតថ្នាក់បឋមសិក្សា ទទួលបានលទ្ធផលសិក្សាល្អតាមរយៈជំនួយពីម្តាយឪពុក។   

ជំនួយសិក្សាល្អ ពីម្តាយឪពុក

1. ចូលរួមសិក្ខាសាលាប្រចាំឆ្នាំរបស់សាលារៀន ៖ សាលាបឋមសិក្សាសាធារណៈ ឬនៅតាមសាលារៀនឯកជនមួយចំនួន តែងបង្កើតសិក្ខាសាលាផ្សេងៗជាច្រើន។ កម្មវិធីបែបនេះ អាចធ្វើឡើងចន្លោះពីកន្លះឆ្នាំទៅមួយឆ្នាំម្តង ហើយជាពេលវេលាដែលជួយឱ្យម្តាយឪពុកមានឱកាសជួបគ្រូបង្រៀន ដើម្បីពិភាក្សាគ្នាពីយុទ្ធសាស្ត្រនិងចំណុចកែប្រែចំពោះការសិក្សារបស់កូនៗនៅឆមាសបន្ទាប់។

2. ស្គាល់ទីតាំង និងព័ត៌មានរបស់សាលារៀនឱ្យច្បាស់លាស់ ៖ មា្តយឪពុក ឬអាណាព្យាបាលគួរស្វែងយល់ពីសាលារៀនរបស់កូនឱ្យបានច្បាស់លាស់ ទាំងកន្លែងញ៉ាំអាហារ កន្លែងលេង កន្លែងអង្គុយរៀនរបស់កូន។ ពេលស្គាល់ច្បាស់ពីបរិស្ថានសាលារៀនរបស់កូន នឹងអាចជួយឱ្យអ្នកមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយកូន។

3. បង្រៀនកូនឱ្យចេះធ្វើកិច្ចការផ្ទះ ៖ ភារៈសំខាន់របស់ម្តាយឪពុកពេលនេះ ត្រូវបង្រៀនកូនឱ្យចេះធ្វើកិច្ចការងារផ្ទះ។ ការងារនេះ វាអាចជួយកុមាររៀនសូត្រពីទំនួលខុសត្រូវចំពោះការងារ និងមានទម្លាប់ល្អក្នុងរស់នៅ។

ជំនួយសិក្សាល្អ ពីម្តាយឪពុក

4. អាហារពេលព្រឹកត្រូវរួចរាល់ជារៀងរាល់ថ្ងៃ ៖ ការស្រាវជ្រាវរកឃើញថា កុមារទទួលទានអាហារពេលព្រឹកបានគ្រប់គ្រាន់និងទៀងទាត់ តែងធ្វើកិច្ចការបានល្អជាងកុមារដែលមិនបានទទួលអាហារពេលព្រឹក។ ដូច្នេះភារៈសំខាន់បំផុតរបស់ម្តាយឪពុកត្រូវធានាថា អាហារពេលព្រឹករបស់កូនត្រូវទៀងទាត់បំផុត។

5. បង្រៀនកូនពីជំនាញរៀបចំ ៖ វិន័យផ្ទាល់ខ្លួន សណ្តាប់ធ្នាប់ ឥរិយាបថគំរូក្នុងការរស់នៅ វាបង្ហាញពីបំណិនប្រសប់នៃការរៀបចំខ្លួនបានល្អរបស់កុមារ។ ម្តាយឪពុកត្រូវបង្រៀនសកម្មភាពទាំងនេះ ដូចជាកិច្ចការផ្ទះ រៀបចំបន្ទប់ លេងកីឡា និងរបៀបរៀបចំខ្លួនជាដើម។

ជំនួយសិក្សាល្អ ពីម្តាយឪពុក

6. បង្រៀនកូនឱ្យចេះស្រឡាញ់ការសិក្សា ៖ ម្តាយឪពុកត្រូវដាស់តឿនឱ្យកូនប្រឹងប្រែងរៀនសូត្រ បង្រៀនឱ្យចេះរៀបចំកាលវិភាគសិក្សា បង្កើតសកម្មភាពអានសៀវភៅ និងបង្រៀនកូនឱ្យរៀនដោះស្រាយបញ្ហា។ ម្តាយឪពុកគួរចំណាយពេលវេលាជាមួយកូនឱ្យបានច្រើន ចៀសវាងជំរុញឱ្យកូនប្រឹងរៀនទាំងតក់ក្រហល់មុនថ្ងៃប្រឡងមក។

7. ចំណាយពេលខ្លះពិភាក្សាជាមួយកូនអំពីការសិក្សា ៖ ពិភាក្សារឿងរ៉ាវដែលកូនបានជួប និយាយពីព័ត៌មានដែលកំពុងកើតឡើងនៅសាលារៀន សៀវភៅសិក្សា មុខវិជ្ជា និងគោលដៅរបស់កូន ព្រមទាំងផ្តល់មតិយោបល់មានប្រសិទ្ធភាពបន្ថែមដល់កូនបន្ថែម នឹងជួយឱ្យពួកគេត្រៀមខ្លួនរួចជាស្រេចក្នុងការសិក្សា​ និងចូលរួមសកម្មភាពផ្សេងៗនៅក្នុងសង្គម៕

ជំនួយសិក្សាល្អ ពីម្តាយឪពុក

ជួយអូនផង!!ជួយអូនផង!!ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

យូនីសេហ្វ និងមូលនិធិ ខេ អឹម អេច ចាប់ដៃគូគ្នាដើម្បីពង្រីកការអប់រំកុមារតូចនៅកម្ពុជា

យូនីសេហ្វប្រចាំកម្ពុជា និងមូលនិធិ កាំង ម៉េងហ៊ុយ (មូលនិធិ ខេ អឹម អេច) ដែលជាមូលនិធិដើម្បីផលវិជ្ជមានក្នុងសហគមន៍របស់ ក្រុមហ៊ុន ISI GROUP បានចុះហត្ថលេខា
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំសិស្សនិស្សិតកុំពឹងផ្អែកទាំងស្រុងលើ AI, ការប្រើប្រាស់ AI ត្រូវមានព្រំដែនឱ្យច្បាស់

ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

ក្រុមសិស្សមកពីវិទ្យាល័យសុខអានទន្លេបាទី ដណ្តើម​បាន​ជ័យលាភីលេខ១ ក្នុងការប្រកួតផលិតវីដេអូអប់រំខ្លីស្ដីពីផលប៉ះពាល់នៃការសេពគ្រឿងស្រវឹង

ក្រុមសិស្សមកពីវិទ្យាល័យ សុខ អាន ទន្លេបាទី ខេត្តតាកែវ បានឈ្នះជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែង «ផលិតវីដេអូអប់រំខ្លីស្តីពីផលប៉ះពាល់នៃការសេពគ្រឿងស្រវឹង»
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

យូនីសេហ្វ ៖ ៩០% នៃសាលារៀនកម្ពុជាមានសេវាទឹកស្អាតបរិភោគនៅកម្រិតមូលដ្ឋាន

របាយការណ៍របស់យូនីសេហ្វ (UNICEF) បង្ហាញថា ៩០% នៃសាលារៀននៅកម្ពុជា មានសេវាទឹកស្អាតសម្រាប់បរិភោគនៅកម្រិតមូលដ្ឋាន
ចំណេះជីវិត, ព្រឹត្តិការណ៍

តិចនិកថែសុខភាពក្នុងវ័យ ៣០ ឆ្នាំ ដើម្បីកុំឱ្យស្ដាយក្រោយពេលដល់អាយុ ៧០ឆ្នាំ

លោកវេជ្ជបណ្ឌិត Eric Verdin អ្នកជំនាញស្រាវជ្រាវពីភាពចាស់នៅសហរដ្ឋអាមេរិក បានលើកឡើងថា មនុស្សយើងពិតជាអាចរស់នៅរឹងមាំរហូតដល់អាយុ ៩០
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

សហភាពអឺរ៉ុបផ្តល់អាហារូបករណ៍ពេញថ្លៃ ៣០កន្លែង លើជំនាញវិស័យទឹក ទៅសិក្សានៅសាកលវិទ្យាល័យក្នុងតំបន់អឺរ៉ុប

សហភាពអឺរ៉ុប (EU) ប្រចាំនៅកម្ពុជា បានប្រកាសផ្ដល់អាហារូបករណ៍ពេញថ្លៃចំនួន ៣០ កន្លែង ក្រោមគម្រោង «European Global Gateway Scholarships on Water Professions»
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

OCIC និង WCCI សហការបង្កើតសាកលវិទ្យាល័យបច្ចេកវិទ្យាអាកាសចរណ៍ដំបូងបង្អស់នៅកម្ពុជា

ក្រុមហ៊ុន អូ ស៊ី អាយ ស៊ី (OCIC) និង សាកលវិទ្យាល័យ World Citi Colleges International (WCCI) របស់ប្រទេសហ្វីលីពីន នៅថ្ងៃទី១ តុលា នេះ បានចុះហត្ថលេខាជាផ្លូវការ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

កម្ពុជា-អាមេរិក បន្តជំរុញឱកាសសិក្សា និងអភិវឌ្ឍជំនាញយុវជននៅសហរដ្ឋអាមេរិក

កម្ពុជា និងសហរដ្ឋអាមេរិក បន្តពង្រីកឱកាសសិក្សាសម្រាប់យុវជនកម្ពុជា តាមរយៈពិព័រណ៍ EducationUSA Fair 2026
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

កម្ពុជាជំរុញការកាត់បន្ថយសំណល់ និងការពារបរិស្ថាន ដើម្បីពង្រឹងភាពស្អាត និងភាពបៃតង

ក្រសួងបរិស្ថានកំពុងជំរុញការកាត់បន្ថយសំណល់តាំងពីប្រភព ការញែក និងកែច្នៃសំណល់ ការទប់ស្កាត់ការបំពុល និងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ទិវាមនុស្សចាស់! សម្តេចធិបតីអំពាវនាវដល់គ្រប់គ្រួសារ បន្តពង្រឹងសីលធម៌ អប់រំកូនចៅឱ្យ​ចេះគោរពមាតាបិតា ជីដូនជីតា និង​ព្រឹទ្ធាចារ្យ

តាមរយៈសារលិខិតចូលរួមអបអរទិវាមនុស្សចាស់ ថ្ងៃទី១ តុលា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា

ទទួលយកអាថ៍កំបាំងសុខភាព និង សម្រស់

សាកល្បងប្រើ!ម្សៅត្រនាប់កាដូរ

ចុចបាន

Freeកាដូរ

ចុចបាន

FreeRevlon