អង្គការទស្សនៈពិភពលោក បិទបញ្ចប់​កម្មវិធីរបស់ខ្លួនក្នុងស្រុក​បរិបូណ៍ ជីក្រែង និង​ស្រុកស្អាង

អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា បាន​ប្រកាស​កាលពីចុងសប្តាហ៍​កន្លងទៅនេះថា អង្គការ​មនុស្ស​ធម៌​មួយ​នេះ នឹងបិទបញ្ចប់កម្មវិធីតំបន់ចំនួន៣របស់ខ្លួន ក្នុងស្រុកបរិបូណ៍ ស្រុកជីក្រែង និងស្រុកស្អាង ក្រោយ​អនុវត្ត​អស់​រយៈពេលជាងមួយទសវត្សរ៍ ដោយ​បានផ្តល់ផលដល់ប្រជាពលរដ្ឋកម្ពុជាចំនួនជាង ១០ម៉ឺននាក់ ក្នុងនោះជាងមួយភាគបី គឺជាកុមារ និងជាងមួយម៉ឺននាក់ គឺជាកុមារងាយរងគ្រោះបំផុត។

អង្គការ​ទស្សនៈពិភពលោក បានបង្ហាញពីសមិទ្ធផលរបស់ខ្លួនក្នុងការលើកម្ពស់សុខភាព និងអនាម័យនៅ​ស្រុកទាំងបី ដោយ​បានបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលទាំងស្រុង (ODF)។ នៅស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង អត្រាបំបៅទឹកដោះម្តាយតែមួយមុខគត់ បានកើនឡើងយ៉ាងខ្លាំងពី ១៣% ដល់ ៩៤% ខណៈដែលអត្រាកុមារក្រិសក្រិន បានថយចុះជាងពាក់កណ្តាល។ នៅស្រុកជីក្រែង ខេត្តសៀមរាប អត្រានៃការសម្រាលកូនដោយបុគ្គលិកជំនាញបានកើនឡើងពី ១៥% ដល់ ១០០% ខណៈនៅស្រុកស្អាង ខេត្តកណ្ដាល សម្រេចបាននូវការកាត់បន្ថយអត្រាកុមារក្រិសក្រិន និងការទទួលបានទឹកស្អាតប្រើប្រាស់ស្ទើរតែទាំងស្រុង។

លោក ជេនេស អ៉ីម៉ានូអ៊ែលហ្គីនទីញ នាយកប្រចាំប្រទេសអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា

លោក ជេនេស អ៉ីម៉ានូអ៊ែលហ្គីនទីញ នាយកប្រចាំប្រទេសអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា បានសង្កត់ធ្ងន់ថា ​«សមិទ្ធផលទាំងនេះ មិនមែនគ្រាន់តែជាសមិទ្ធផលសម្រេចប៉ុណ្ណោះទេ ប៉ុន្តែជាមូលដ្ឋានគ្រឹះសម្រាប់វឌ្ឍនភាពបន្តបន្ទាប់ទៀត។ កុមារនឹងបន្តរីកចម្រើន ដោយសារតែមានសហគមន៍ជាអ្នកនាំផ្លូវ»។

នាយកប្រចាំប្រទេសអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជាបន្ថែមថា សមិទ្ធផលទាំងនេះ មិនអាចកើតមានឡើងបានទេ ប្រសិនបើគ្មានការសហការយ៉ាងសស្រាក់សស្រាំជាមួយក្រុមជំនុំគ្រិស្តបរិស័ទ សហគមន៍កសិកម្ម សាលារៀន ក្លឹបយុវជន មណ្ឌលសុខភាព ក្រុមសហគមន៍ គណៈកម្មការគ្រប់គ្រងទឹកស្អាត និងអាជ្ញាធរមូលដ្ឋាន រួមទាំងមន្ទីរ និងការិយាល័យស្រុក។ ការសហការទាំងនេះធានាថា នៅពេលកម្មវិធីបិទបញ្ចប់ សហគមន៍នឹងនៅតែបន្តលើកកម្ពស់សុខុមាលភាពកុមារ និងការអភិវឌ្ឍដោយខ្លួនឯងបាន។

លោកស្រី តាំ រ៉ានី ប្រធានមណ្ឌលសុខភាពឃុំពេជ្រចង្វារ នៅស្រុកបរិបូណ៍ មានប្រសាសន៍ថា «តាមរយៈការសហការជាមួយអង្គការទស្សនៈពិភពលោក យើងបានឃើញការផ្លាស់ប្រែជាច្រើនរបស់ប្រជាពលរដ្ឋក្នុងសហគមន៍។ ស្ត្រីមានផ្ទៃពោះទទួលបានការថែទាំសុខភាពពីបុគ្គលិកមានជំនាញ ចំណែកឯមណ្ឌលសុខភាព ក៏បានកែលម្អ តាមរយៈការពង្រឹងសមត្ថភាពរបស់បុគ្គលិកមណ្ឌលសុខភាព និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ»។

សម្រាប់លទ្ធផល​នៃ​ការ​អប់រំ​មាន​ការ​កើន​ឡើង​នៅ​ទូទាំង​​ស្រុកទាំងបី ដោយ​សហគមន៍​នីមួយៗ​បានបង្ហាញ​ពី​ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់។ នៅស្រុកជីក្រែង សិស្សថ្នាក់ទី៣ អាចអានបានល្អ បានកើនឡើង២ដង ធៀបនឹងកាលពីពីរ​ បី ឆ្នាំកន្លងទៅ។ នៅក្នុងស្រុកស្អាងដែលធ្លាប់ប្រឈមនឹងអត្រាបោះបង់ការសិក្សាខ្ពស់ បានធ្លាក់ចុះគួរឱ្យគួរកត់សម្គាល់ ពី ៦៣% មកត្រឹមទាបជាង ៣% ។ ទន្ទឹមនឹងនេះ នៅស្រុកបរិបូណ៍ ឪពុកម្តាយកំពុងដើរតួនាទីកាន់តែសំខាន់ក្នុងការរៀនសូត្រកម្រិតមូលដ្ឋានរបស់កូនពួកគេ ហើយជិត ៩០% នៃជំរំអំណានពីកម្មវិធីតំបន់ស្រុកបរិបូណ៍ កំពុងឈានដល់ស្តង់ដាគុណភាពដែលត្រូវបានទទួលស្គាល់។

លោក អ៊ឹង ថារិន អនុប្រធានការិយាល័យអប់រំស្រុកស្អាង បានលើកឡើងថា «សាលាបឋមសិក្សាទាំងអស់ក្នុងឃុំស្វាយប្រទាល និងឃុំស្អាងភ្នំ ​មានហេដ្ឋារចនាសម្ព័នរីកចម្រើនជាខ្លាំង។ ការរីកចម្រើននេះ​គឺដោយសារតែមានការជួយជ្រោមជ្រែងពីអង្គការទស្សនៈពិភពលោក ដោយគ្រប់អគារសិក្សាដែលចាស់ៗ ហើយទ្រុឌទ្រោម ត្រូវបានជួសជុល ហើយបានបំពាក់បន្ថែមដោយបរិក្ខារចាំបាច់នានា»។

សម្រាប់ផ្នែកយុវជន និងភាពជាអ្នកដឹកនាំសហគមន៍វិញ កម្មវិធីទាំងបី បានផ្តោតលើអភិបាលកិច្ចប្រកបដោយបរិយាបន្ន និងការពង្រឹងសិទ្ធិអំណាចយុវជន។ នៅស្រុកជីក្រែង យន្តការការការពារកុមារបានដំណើរការយ៉ាងពេញលេញនៅគ្រប់ភូមិទាំងអស់ ហើយការចូលរួមរបស់យុវជនក្នុងការសម្រេចចិត្តក្នុងមូលដ្ឋាន ក៏បានកើនឡើង រួមចំណែកកាត់បន្ថយអំពើហិង្សាក្នុងគ្រួសារ។ នៅស្រុកស្អាង ក្លឹបយុវជនបានចាប់ផ្តើមគម្រោងដឹកនាំដោយសហគមន៍ចំនួន ១៦ ដើម្បីដោះស្រាយបញ្ហាអំពើហិង្សា ការប្រែប្រួលអាកាសធាតុ និងអនាម័យ។

លោកស្រី កង ម៉ាឡៃ ប្រធានសហគមន៍កសិកម្មអភិវឌ្ឍន៍ឃុំអន្លង់សំណរ មានប្រសាសន៍ថា «សហគមន៍កសិកម្មរបស់យើង មិនត្រឹមតែបានជួយដល់កុមារដែលងាយរងគ្រោះប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយការងារអភិវឌ្ឍសហគមន៍ផងដែរ។ យើងនឹងនៅតែបន្ដកិច្ចការទាំងនេះទៅមុខទៀត ទោះបីជាអង្គការបានចាកចេញក៏ដោយ»។

បើតាមអង្គការទស្សនៈពិភពលោក បច្ចុប្បន្ន​នេះ អ្នកផ្តល់សេវាដូចជាគ្រូបង្រៀន បុគ្គលិកសុខាភិបាល និងមន្ត្រីឃុំ បានធ្វើឱ្យប្រសើរឡើងនូវរបៀបដែលពួកគេគាំទ្រសហគមន៍ រួមទាំងគ្រួសារក្រីក្រ និងក្រុមងាយរងគ្រោះដូចជា ជនមានពិការភាព កុមារ ស្ត្រីមានផ្ទៃពោះ និងមនុស្សចាស់។ ទន្ទឹមនឹងនេះ សហគមន៍ក៏​បានយល់ដឹងកាន់តែច្រើនអំពីសិទ្ធិរបស់ពួកគេចំពោះសេវាមូលដ្ឋាន ដែលនាំឱ្យមានឥរិយាបថដែលធ្វើឱ្យសុខភាពកាន់តែប្រសើរ ការចុះឈ្មោះចូលរៀនកើនឡើង និងតម្រូវការកាន់តែច្រើនសម្រាប់ឯកសារសំខាន់ៗដូចជាសំបុត្រកំណើតជាដើម។ ដោយឡែកអាជ្ញាមូលដ្ឋាន បានពង្រឹងនូវវឌ្ឍនភាពទាំងនោះ តាមរយៈការបែងចែកកញ្ចប់ថវិកាសម្រាប់សកម្មភាពគណនេយ្យភាពសង្គម នៅក្នុងផែនការវិនិយោគឃុំ ខណៈដែលអ្នកដឹកនាំមូលដ្ឋាន ក្រុមយុវជន និងអ្នកផ្តល់សេវាមានភាពម្ចាស់ការ ដើម្បីធានានិរន្តរភាព និងកសាងនូវសមិទ្ធិផលទាំងនេះ នៅពេលដែលអង្គការទស្សនៈពិភពលោកចាកចេញ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Erasmus University Rotterdam នៅប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគ្រប់គ្រង Rotterdam នៃសាកលវិទ្យាល័យ Rotterdam ប្រទេសហូឡង់ ពីកម្មវិធីអាហារូបករណ៍ Erasmus ឆ្នាំសិក្សា២០២៦-២០២៧។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Debrecen ប្រទេសហុងគ្រី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2025

កម្មវិធីអាហារូបករណ៍ University of Debrecen Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ ស្នើពាក្យដើម្បីសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Debrecen នៃទីក្រុង Debrecen ប្រទេសហុងគ្រី...

អាហារូបករណ៍រដ្ឋាភិបាលជប៉ុននៅសាកលវិទ្យាល័យ Nagoya រយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/08/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលមួយឆ្នាំនៅសាកលវិទ្យាល័យ Nagoya ពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្រោមកម្មវិធី YLP (Young Leaders’ Program) ផ្នែករដ្ឋបាលថែទាំសុខភាព។

ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...

ក្រសួងអប់រំ ប្រកាសជ្រើសរើស​សិស្ស​ចូលរៀន​ផ្នែកអប់រំ​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីសប្តាហ៍​កន្លងទៅនេះ ប្រកាស​ដល់​សិស្សានុសិស្សដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ឬសញ្ញាបត្រ​មានតម្លៃសមមូល ពីការ​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​នៅ​តាម​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ UNIL ប្រទេសស្វីស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យLausanne នាប្រទេសស្វីសឆ្នាំសិក្សា២០២៤ ។ អាហារូបរកណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

ឡាវ ​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ​១៥​ កន្លែង​ ដល់​និស្សិត​កម្ពុជា​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2026

​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​ ​១៥​ កន្លែង​ ដល់​និស្សិត​កម្ពុជា​ ​ទៅ​សិក្សា​លើ​ ​៧​មុខជំនាញ​ខុស​ៗ​គ្នា​ក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​។​

ឱកាស​អាហារូបករណ៍ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន៣១៥កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតគិតថ្លៃសរុបចំនួន ៣១៥នាក់។

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីជាច្រើននាក់ទៅសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីឥតគិតថ្លៃរយៈពេល៤ខែ និង១០ខែ។...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *