ធនាគារពិភពលោក បង្ហាញជំហរបន្តគាំទ្រក្រសួងអប់រំ ក្នុងការ​អភិវឌ្ឍវិស័យអប់រំនៅកម្ពុជា

ធនាគារពិភពលោក បានបង្ហាញពីគោលជំហរបន្ត​គាំទ្រក្រសួងអប់រំ យុវជន និងកីឡា ក្នុងការ​​អនុវត្ត​គម្រោង​អប់រំ​សំខាន់ៗដែល​មាន​គោលដៅ​កែលម្អគុណភាព និងអភិវឌ្ឍវិស័យអប់រំ​នៅកម្ពុជា ដើម្បីធានាថា ប្រជាជន​កម្ពុជា​ទាំងអស់​នឹង​ទទួលបាន​ឱកាស​សិក្សា​ដែលមានគុណភាព និងសមធម៌ ជាពិសេស​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់ទីផ្សារ​ការងារ​នាពេលអនាគត។

ក្នុងជំនួបជាមួយ​ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា កាលពី​រសៀលថ្ងៃចន្ទ (៧ កក្កដា) លោកជំទាវ Manuela V. Ferro អនុប្រធាន​ប្រចាំតំបន់ នៃធនាគារ​ពិភពលោក បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអភិវឌ្ឍវិស័យអប់រំជាច្រើនឆ្នាំកន្លងមកនេះ ដោយបានកត់សម្គាល់ឃើញពីវឌ្ឍនភាពសំខាន់ៗ ជាពិសេសក្នុងការលើកកម្ពស់គុណភាពបង្រៀន និងរៀន ការពង្រឹកឱកាសអប់រំសម្រាប់មនុស្សគ្រប់គ្នា ក៏ដូចជាការបន្តកែទម្រង់កម្មវិធីសិក្សាដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត។

លោកជំទាវបញ្ជាក់ថា នៅក្នុងបរិបទនៃការរីកចម្រើនយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ននេះ កុមារ និងយុវជនចាំបាច់ត្រូវតែសិក្សាស្វែងយល់នូវជំនាញថ្មីៗ ជាពិសេសពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិត(AI) ដោយធនាគារពិភពលោក បានត្រៀមខ្លួនក្នុងការបន្តជួយគាំទ្រដល់កម្ពុជា តាមរយៈក្របខណ្ឌគំនិត និងគម្រោងនានា ដើម្បីគាំទ្រវិស័យអប់រំកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងបន្តអនុវត្តផែនការយុទ្ធសាស្ត្រកំណែទម្រង់ស៊ីជម្រៅក្នុងវិស័យអប់រំ ដែលផ្តោតសំខាន់លើការពង្រឹងគុណភាពគ្រូបង្រៀន, ការអភិវឌ្ឍជំនាញបច្ចេកវិទ្យាឌីជីថលដែលផ្តោតលើការអភិវឌ្ឍជំនាញឌីជីថល និងបច្ចេកវិទ្យាទំនើប រួមទាំងAI, លើកកម្ពស់ការអប់រំលើមុខវិជ្ជា(STEM), ប្រើប្រាស់បច្ចេកវិទ្យាដើម្បីតាមដានវត្តមានសិស្ស ក៏ដូចជាប្រសិទ្ធភាពការងាររបស់គ្រូបង្រៀន, លើកកម្ពស់គុណភាពអប់រំកុមារតូច, ពង្រឹងតេស្ត SEA-PLM និង PISA និងការបណ្តុះបណ្តាលវិជ្ជាជីវៈជាដើម ដើម្បីធានាថា កុមារ និងយុវជនកម្ពុជា មានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងលើទីផ្សារការងារជាតិ និងអន្តរជាតិ។

ជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏​បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ការគាំទ្រដ៏យូរអង្វែងរបស់ធនាគារពិភពលោកមកកាន់វិស័យអប់រំនាពេលកន្លងមកនេះ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា និងមានការសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរនេះ នឹងបន្តរីកចម្រើនកាន់តែខ្លាំងក្លាទៅមុខទៀត ដើម្បីសម្រេចបាននូវចក្ខុវិស័យរួមក្នុងការកសាងប្រព័ន្ធអប់រំមួយដែលមានគុណភាព គ្រប់ជ្រុងជ្រោយ និងប្រកបដោយបរិយាបន្នសម្រាប់ប្រជាជនគ្រប់រូបនៅក្នុងប្រទេសកម្ពុជា។

បើតាម​ឯកឧត្តម ហង់ជួន ណារ៉ុន កន្លងមក​ធនាគារពិភពលោកតែងតែផ្តល់នូវការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដល់ការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ជាពិសេសតាមរយៈគម្រោងនានាដូចជា SIEP, GEIP, HEIP, និងគម្រោងនាពេលខាងមុខ HEIP-2 និង BEIP ដែលទាំងអស់នេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពអប់រំ ការពង្រឹងសមត្ថភាពគ្រូបង្រៀន និងការបង្កើនលទ្ធភាពទទួលបានការអប់រំសម្រាប់សិស្សានុសិស្សគ្រប់រូប៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare នៃប្រទេសជប៉ុន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare (IUHW) រយៈពេល៦ឆ្នាំនៃ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅអាល្លឺម៉ង់ ពីកម្មវិធី Neudert-Foundation ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Neufert Founation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សារយៈពេល ១ឆ្នាំ ទៅ២ឆ្នាំ តាមកម្មវិធីសិក្សា។

លក្ខខណ្ឌ និងគន្លឹះសំខាន់ដែលអ្នកស្នើពាក្យអាហារូបករណ៍ Australia Awards គួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2025

កម្មវិធីអាហារូបករណ៍ Australia Awards ជាអាហារូបករណ៍ដែលផ្ដល់ដោយរដ្ឋាភិបាលអូស្ត្រាលី សម្រាប់ការសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូស្ត្រាលី ហើយអាហារូបករណ៍តែងតែផ្ដល់ឱ្យជារៀងរាល់ឆ្នាំ។

អាហារូបករណ៍មូលនិធិ Matsumae International ថ្នាក់ស្រាវជ្រាវនៅប្រទេសជប៉ុនឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2023

កម្មវិធីអាហារូបករណ៍  Matsumae International នៃប្រទេសជប៉ុនប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ស្រាវជ្រាវតាមរយៈកម្មវិធីមូលនិធី...

ក្រសួងអប់រំជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បរិញ្ញាបត្រ ទៅសិក្សា​នៅ​ប្រទេស​ចិនចំនួន ៦៥នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជ្រើសរើស​និស្សិតចំនួន ៦៥នាក់ ដើម្បីទទួល​អាហារូបករណ៍​របស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន (CSC) សិក្សា​ថ្នាក់​បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បរិញ្ញាបត្រ​ សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។

ក្រសួងអប់រំផ្តល់អាហារូបករណ៍ពេញលេញ សម្រាប់ជំនាញ STEM ៣២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/08/2026

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសបេក្ខជនឱ្យសិក្សាអាហារូបករណ៍ពេញថ្លៃចំនួន ៣២០ កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង ថ្នាក់បណ្ឌិត នៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ក្រោមឱវាទក្រសួង ក្នុងក្របខណ្ឌ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្រិត២ សិក្សារយៈពេល៤ខែ។

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសរថយន្តឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសិក្សាជំនាញបច្ចេកទេស នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សាថ្មី ដល់សិស្សានុសិស្ស ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសរថយន្ត។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធី ១លាន៥សែននាក់ សម្រាប់សាធារណជន...

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ផ្តល់អាហារូបករណ៍១០០% ព្រមជាមួយ​កន្លែងស្នាក់នៅ ដល់កូនៗ​វីរៈកងទ័ព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

តាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៩ កក្កដា វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ហៅកាត់ថា (ITI) បានប្រកាស​ផ្តល់អាហារូបករណ៍​១០០%



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *