រកឃើញ​ម្ចាស់​ជ័យលាភី នៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២៣

ក្រោយពីធ្វើការប្រកួតប្រជែងយ៉ាងស្វិតស្វាញ ទីបំផុតទៅគេបានរកឃើញ​ម្ចាស់​ជ័យលាភី នៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៣ គឺបានទៅលើក្រុមបេក្ខជនមកពីសាលាចំណេះទូទៅ មីគីវ៉េ រាជធានីភ្នំពេញ ខណៈជ័យលាភីលេខ២ បានទៅលើក្រុមបេក្ខជនមកពីសាលាបញ្ញាសាស្ត្រអន្តរជាតិ បាត់ដំបង។ ចំណែក ជ័យលាភីទោល កម្មវិធីវោហារសព្ទឆ្នើម បានទៅលើ យុវតី សឹង សួនរ៉ូហ្សា មកពីសាលាប៊ែលធី អន្តរជាតិ រាជធានីភ្នំពេញ លើប្រធានបទអាវុធមុខពីរ។

លោកជំទាវ ស្រូយ សុជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានយុវជន មានប្រសាសន៍ថា នៅក្នុងវគ្គផ្តាច់ព្រ័ត្រដែលធ្វើ​ឡើង​កាលពីថ្ងៃសៅរ៍ (១២ សីហា) ក្រុមបេក្ខជនមកពីសាលាបញ្ញាសាស្ត្រអន្តរជាតិ ត្រូវ​ប្រកួតជជែកដេញដោលជាមួយ ក្រុមបេក្ខជនមកពីសាលា ចំណេះទូទៅ មីគីវ៉េ លើប្រធានបទ «ឥទ្ធិពលនៃបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) ជាកត្តាគន្លឹះដល់អនាគតភាពនៃវិស័យអប់រំនៅកម្ពុជា» ដោយប្រធានបទនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជាអ្នកដាក់ជូនដល់បេក្ខជនទាំងពីរក្រុម ។

លោក ជំទាវ ស្រូយ សុជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានយុវជន អំឡុងពេលបើកកម្មវិធីជជែកដេញដោលថ្នាក់ជាតិ។

លោកជំទាវបន្តថា លទ្ធផលដែលទទួលបាន គឺស្របទៅនឹងគោលបំណងរបស់កម្មវិធី ដែលចង់ឃើញយុវជនកម្ពុជាបានបង្ហាញសមត្ថភាព។ លើសពីនេះ វាជាវេទិកាមួយ ដែលបង្ហាញអំពីសមត្ថភាពនិយាយជាសាធារណៈ បំណិនក្នុងការងារជាក្រុម ការស្រាវជ្រាវ និងដោះស្រាយបញ្ហា ដែលទាំងអស់នេះ គេហៅថា បំណិតសតវត្សរ៍ទី២១ របស់យុវជន។

បើតាមលោកជំទាវ ស្រូយ សុជាតិ យុវជនរៀននៅក្នុងថ្នាក់រៀនមិនទាន់គ្រប់ទេ ព្រោះអ្វីនៅក្នុងថ្នាក់រៀន មិនអាចយកមកប្រើនៅក្នុងជីវភាពរបស់ពួកគាត់ទាំងស្រុងនោះឡើយ ដូច្នេះនៅពេលដែលគាត់រៀនអ្វីនៅក្នុងថ្នាក់រៀនហើយ មានឱកាសរៀននូវអ្វីដែលជាបំណិនសតវត្សរ៍ទី២១ ទៀត នឹងធ្វើឱ្យគាត់មានសមត្ថភាពពេលលេញក្នុងការក្លាយខ្លួនជាពលរដ្ឋល្អក្នុងពេលអនាគត។

ភាពជោគជ័យរបស់កម្មវិធីក្នុងឆ្នាំនេះ គឺយើងឃើញថា យុវជនកម្ពុជាមានការរីកលូតលាស់ និងបានបង្ហាញសមត្ថភាពរបស់ខ្លួនដល់កម្រិតកំពូល។

លោកជំទាវ ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន
ក្រុមយុវជន មកពីសាលាចំណេះដឹងទូទៅ មីគីវ៉េ បង្ហាញអារម្មណ៍រំភើប ក្រោយក្លាយជាម្ចាស់ជ័យលាភី ឆ្នាំ ២០២៣។

លោកជំទាវអគ្គនាយកមានប្រសាសន៍បន្ថែមថា ក្នុងរយៈពេល ៩ខែនៃដំណើរការប្រកួតនេះ មានគណៈកម្មការប្រមាណជិត២០០នាក់ ដែលមកពីក្រសួងស្ថាប័ន អង្គការដៃគូ ក្រុមហ៊ុនឯកជន ​និងអ្នកជំនាញផ្ទាល់ខ្លួន ដែលដាក់ពិន្ទុយ៉ាងសុក្រិត យុត្តិធម៌បំផុត​ ហើយក៏មានការបូកពិន្ទុ តាមរយៈការបោះឆ្នោតលើបណ្ដាញសង្គមហ្វេសប៊ុកផងដែរ។

យ៉ាងណាក៏ដោយ​នៅឆ្នាំ២០២៤ខាងមុខ អគ្គនាយកដ្ឋានយុវជន គ្រោង​នឹងពង្រីកកម្មវិធីជជែកដេញដោល ឱ្យមាននៅតាមបណ្ដារខេត្តទូទាំងប្រទេសបន្ថែមទៀត ដើម្បីផ្ដល់ឱកាសកាន់តែច្រើន ដល់យុវជននៅតាមបណ្ដារខេត្តពង្រឹងសមត្ថភាពរបស់ខ្លួន។ បន្ថែមពីនេះ អគ្គនាយកដ្ឋានយុវជន នឹងបន្តស្វែងរកអ្វីដែលថ្មី ដែលស្របនឹងតម្រូវការជាក់ស្ដែងរបស់យុវជន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​ចូលរួមវគ្គសិក្សាជាស៊េរី “មេរៀនអតីតកាល មាគ៌ា​ឆ្ពោះទៅអនាគត” ពី អ.វ.ត.ក.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/12/2025

ជាឱកាស​សម្រាប់គ្រូបង្រៀន សាស្រ្តាចារ្យបង្រៀន​លើ​មុខ​វិជ្ជាមនុស្សសាស្រ្ត ព្រមទាំ​ងអ្នក​ដឹកនាំ​ជំនាន់ក្រោយ​ទាំងអស់! ពេលនេះ អង្គជំនុំជម្រះវិសាមញ្ញ​ ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក.) ប្រកាស​បើក​ដាក់ពាក្យ សម្រាប់ការ​ចូលរួម​វគ្គ​សិក្សា​...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិស្វកម្មនុយក្លេអ៊ែរពីរដ្ឋាភិបាលចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ឬ CSC Type B បើកជ្រើសរើស សិស្ស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិស្វកម្ម Habin សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្តល់ជូន សិស្ស...

អាហារូបករណ៍រដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី​ចំនួន៤០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ឆ្នាំ​សិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2024

សម្រាប់ឆ្នាំ​សិក្សា​២០២៥-២០២៦ រដ្ឋាភិបាល នៃសហព័ន្ធ​រុស្ស៊ី ផ្តល់​អាហារូបករណ៍​ចំនួន ៤០កន្លែង ដល់​សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ បណ្ឌិត និងថ្នាក់​ឯកទេស (Specialist) នៅ​សហព័ន្ធរុស្ស៊ី។

អាហារូបករណ៍សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បច្ចេកវិទ្យាឌីជីថល ចំនួន៥០កន្លែង នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេស​បច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus នៃសាធារណរដ្ឋស៊ីប (Republic of Cyprus) សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជនជាតិខ្មែរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/06/2024

ឱកាសសិក្សាភាសាអង់គ្លេសសម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជាជនជាតិខ្មែរដែលសិក្សាតាមរយៈ Online ពីផ្នែកកិច្ចការសាធារណៈ នៃស្ថានទូត...

អាហារូបករណ៍២៥កន្លែងសម្រាប់ព្រះសង្ឃកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកមហាវិទ្យាល័យសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

ពុទ្ធិកមហាវិទ្យាល័យប្រកាសផ្ដល់អាហារូបករណ៍ដល់សមណ:សិស្សដែរមានបំណង់សិក្សានៅផ្នែកសិក្សាព្រះពុទ្ធសាសនាចំនួន២៥កន្លែងនៅសាកលពុទ្ធិកសាកលវិទ្យាសឹង្ហបុរីសម្រាប់ឆ្នាំ...

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។