ភ្នំពេញ – កវីនិពន្ធកម្ពុជា ២រូបមានលោក វ៉ែន សុន និងលោក ស៊ូ ចំរើន បានទទួលពានរង្វាន់កវីនិពន្ធអាស៊ីអាគ្នេយ៍ (S.E.A write Award) ជាពានរង្វាន់កិត្តិយសមួយសម្រាប់ប្រគល់ជូនជារៀងរាល់ឆ្នាំដល់កវីនិពន្ធអាស៊ីអាគ្នេយ៍ ចាប់តាំងពីឆ្នាំ ១៩៧៩ ។ នេះបើតាមការចុះផ្សាយរបស់សមាគមអ្នកនិពន្ធខ្មែរ ។
សម្រាប់កវីនិពន្ធកម្ពុជា លោក វ៉ែន សុន បានទទួលពានរង្វាន់កវីនិពន្ធអាស៊ីអាគ្នេយ៍សម្រាប់ឆ្នាំ ២០១៩ ចំណែកលោកគ្រូ ស៊ូ ចំរើន បានទទួលពានរង្វាន់កវីនិពន្ធអាស៊ីអាគ្នេយ៍សម្រាប់ឆ្នាំ ២០២០ ។ កម្មវិធីប្រគល់ពានរង្វាន់នឹងប្រារព្ធនៅថ្ងៃទី២៥ កញ្ញាខាងមុខតាមប្រព័ន្ធ Zoom នៅទីក្រុងបាងកក ប្រទេសថៃ ។

គួរបញ្ជាក់ថា កម្មវិធីពានរង្វាន់កវីនិពន្ធអាស៊ីអាគ្នេយ៍បង្កើតឡើងក្នុងគោលបំណងទទួលស្គាល់គំនិតច្នៃប្រតិដ្ឋរបស់អ្នកនិពន្ធ និងបង្កើនការយល់ដឹងឱ្យកាន់តែទូលំទូលាយអំពីវិស័យតែងនិពន្ធ អក្សរសាស្ត្រ ព្រមទាំងគំនិតដ៏អស្ចារ្យក្នុងការងារតែងនិពន្ធ ។ ពានរង្វាន់នេះ ផ្តល់ជូនដល់អ្នកនិពន្ធមកពីប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) តែប៉ុណ្ណោះ ។ ពិធីប្រគល់រង្វាន់នេះ តែងធ្វើឡើងនៅទីក្រុងបាងកកដោយមានសមាជិកម្នាក់នៃក្រុមគ្រួសាររាជវង្សថៃជាអ្នកដឹកនាំកម្មវិធី ។
សូមជម្រាបថា កន្លងទៅអ្នកនិពន្ធកម្ពុជាបានទទួលពានរង្វាន់អាស៊ីអាគ្នេយ៍ មានដូចជាលោក ពេជ្រ ទុំក្រវិល (១៩៩៩), លោក គង្គ ប៊ុនឈឿន (២០០០), លោក ម៉ៅ អាយុទ្ធ (២០០១), លោក សេង សំអាន (២០០២), ឯកឧត្តម គឹម ពេជ្រពីនុន (២០០៣), ឯកឧត្តម ជ័យ ចាប (២០០៤), លោក មៀច ប៉ុណ្ណ (២០០៥), អ្នកស្រី ប៉ាល់ វណ្ណារីរក្ស (២០០៦), អ្នកស្រី អ៊ំ សុផានី (២០០៧), លោក ស៊ិន ទូច (២០០៨), លោក សុខ ចាន់ផល (២០១៣), លោក វ៉ា សំអាត (២០១៤), លោក ខូ តារារិទ្ធ (២០១៥), ឯកឧត្តម ព្រឿង ប្រណីត (២០១៦), លោក ឡឹក ជំនោរ (២០១៧), អ្នកស្រី ប៉ុល ពិសី (២០១៨), លោក វ៉ែន សុន (២០១៩), និងលោក ស៊ូ ចំរើន (២០២០) ៕

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ពីកម្មវិធីអាហារូបករណ៍ Dayton Merit Scholarship 2024។ អាហារូបករណ៍ផ្ដល់ជូនដល់និស្សិតបរទេសសិក្សា...
ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/10/2025
តាមរយៈ គម្រោង S4C វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត ចូលសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ចំនួន៤៥០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Leed នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/05/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យLeed ពីកម្មវិធីអាហារូបករណ៍ Leed Scholarship 2024 សម្រាប់សិក្សាផ្នែកគណនេយ្យ ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/12/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...
ក្រសួងអប់រំ ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍កម្មវិធី ACYLS នៅប្រទេសចិន ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/02/2024
ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-CHINA YOUNG LEADERS ...
អាហារូបករណ៍រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ៧៤០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/11/2023
វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ប្រកាសផ្តល់អាហារូបករណ៍១០០ភាគរយ ដល់សិស្ស និស្សិតរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ចំនួន ៧៤០នាក់។
អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/04/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...






























