ក្រសួងអប់រំ នឹងប្រែក្លាយវិទ្យាល័យដើមឬសទៅជាសាលារៀនជំនាន់ថ្មី

ក្នុងដំណើរទស្សនកិច្ចនៅវិទ្យាល័យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើមឫស ខេត្តកណ្ដាល កាលពីពេលកន្លងទៅថ្មីៗនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ក្រសួងនឹងប្រែក្លាយវិទ្យាល័យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើមឬសទៅជាសាលារៀនជំនាន់ថ្មី។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បញ្ជាក់បន្ថែមថា គោលដៅក្នុងការទស្សនកិច្ចនេះ គឺដើម្បីជម្រាបជូនដល់លោកគ្រូ អ្នកគ្រូ ថា ក្រសួងមានជម្រើសពីរសំខាន់ ទី១. ការបន្តពង្រឹងដំណើរការសាលារៀនជាសាលាគំរូបន្តទៀត និងទី២. ប្រែក្លាយវិទ្យាល័យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើមឬសនេះ ទៅជាសាលារៀនជំនាន់ថ្មី ដើម្បីអាចឱ្យលោកគ្រូ អ្នកគ្រូ មានឱកាសពង្រឹងបន្ថែមនូវវិធីសាស្ត្របង្រៀន និងរៀនសូត្របន្ថែមទៀតនូវវិធីសាស្ត្រថ្មីៗ និងប្រើប្រាស់បច្ចេកវិទ្យាក្នុងការរៀន និងការបង្រៀន ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីគោលការណ៍ នៃការអនុវត្តកម្មវិធីសាលារៀនជំនាន់ថ្មី រួមមាន ១. សាលារៀនមានបរិស្ថានសិក្សាល្អប្រសើរ ហេដ្ឋារចនាសម្ព័ន្ធទំនើប រួមមានបន្ទប់ពិសោធន៍ បណ្ណាល័យសតវត្សទី២១ បន្ទប់កុំព្យូទ័រ និងទីលានកីឡាជាដើម ២. ការលើកកម្ពស់ការអប់រំស្ទែម ការអប់រំឌីជីថល ៣. គ្រូបង្រៀនទទួលបានការអភិវឌ្ឍសមត្ថភាពជាប្រចាំ ទាំងវិធីសាស្ត្របង្រៀនថ្មីៗ និងការប្រើប្រាស់បច្ចេកវិទ្យាក្នុងការបង្រៀន និងការសិក្សាស្រាវជ្រាវ ៤. ការជួយឱ្យសិស្សចេះសិក្សាស្រាវជ្រាវដោយខ្លួនឯង ជាមួយនឹងការសិក្សាបន្ថែមក្នុងបណ្ណាល័យ ស្រាវជ្រាវតាមអ៊ីនធឺណិត ចេះប្រើកុំព្យូទ័រ កាត់បន្ថយការមានពេលវេលាទៅដើរលេងឥតប្រយោជន៍ ជៀសវាងការប្រើប្រាស់គ្រឿងញៀន និងមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការបន្តការសិក្សានៅឧត្តមសិក្សា។

ជាការឆ្លើយតប គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ តំណាងសហគមន៍ និងអាជ្ញាធរដែនដី បានសម្ដែងការគាំទ្រ និងប្ដេជ្ញាចិត្តចូលរួមអនុវត្តយ៉ាងម៉ឺងម៉ាត់នូវរាល់គោលការណ៍របស់ក្រសួង ក៏ដូចជាគោលនយោបាយថ្មីៗរបស់រាជរដ្ឋាភិបាល ដើម្បីកែលម្អបរិស្ថានសិក្សា និងសាលារៀនឱ្យមានហេដ្ឋារចនាសម្ព័ន្ធទំនើប បង្កើនសមត្ថភាពគ្រូបង្រៀនប្រកបដោយឧត្ដមភាព ជំរុញការចូលរួមរបស់សហគមន៍ ក្នុងគោលដៅឈានទៅផ្ដល់ការអប់រំសតវត្សទី២១ ផ្សារភ្ជាប់នឹងភាសាបរទេស បំណិនឌីជីថល ដល់សិស្សានុសិស្ស ដែលជាចលករជំរុញ និងលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស ឱ្យកាន់តែប្រសើរឡើងថែមទៀត។

ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់គណៈអភិបាលខេត្ត ដែលតែងតែគិតគូរយកចិត្តទុកដាក់ ចំពោះវិស័យអប់រំ និងសូមកោតសរសើរដល់ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ តំណាងសហគមន៍ និងអាជ្ញាធរដែនដី ដែលបានប្រឹងប្រែងយកអស់កម្លាំងកាយចិត្តបំពេញតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ និងសូមឱ្យបន្តរក្សាស្មារតីសហការគ្នា ចូលរួមគាំទ្រការអនុវត្តកំណែទម្រង់វិស័យអប់រំនៅកម្ពុជាឱ្យកាន់តែរីកចម្រើនទៅមុខទៀត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Flinders ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ដិតនៅសាកលវិទ្យាល័យ Flinders នៃប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៤។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា បានប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣ ។...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់មន្ត្រីរាជការកម្ពុជាទាំងពីរភេទ និងសាធារណជន ។

អាហារូបករណ៍១០០% នៅមហាវិទ្យាល័យ ​Guangxi Transport Vocational

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យGuangxi Transport Vocational and Technical សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអាស៊ាន ទៅសិក្សានៅសាកលវិទ្យាល័យ Universitas Padjadjaran​ ឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2026

សាកលវិទ្យាល័យ Universitas Padjadjaran (Unpad) ដែលជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានប្រកាសដាក់ឱ្យដំណើរការកម្មវិធីអាហារូបករណ៍ថ្នាក់ដឹកនាំ និងឧត្តមភាពអាស៊ាន...

ឱកាសសិក្សាអាហារូបករណ៍ Online សម្រាប់អ្នកសារព័ត៌មានផ្នែក AI ចំនួន១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់អ្នកសារព័ត៌មានទាំងអស់ទូទាំងពិភពលោកសិក្សាបន្ថែមផ្នែក AI កម្មវិធី JournalismAI Academy...

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្ត​ប៉ៃលិន ផ្តល់ការ​រៀន​ជំនាញឥតបង់ថ្លៃ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2025

មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តប៉ៃលិន បានប្រកាស​ជ្រើសរើស​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ​ដោយ​ឥតគិតថ្លៃ ហើយ​ថែមទាំង​អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ជារៀងរាល់ខែថែមទៀត...

កម្មវិធីអាហារូបករណ៍ចេនហ្ស៊ី ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតកំពុងសិក្សា​នៅ​សាកលវិទ្យាល័យធំៗ​ចំនួន៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2025

និស្សិត​ដែល​កំពុងសិក្សា​នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង និង​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា នឹងមានឱកាស​ទទួលបានអាហារូបករណ៍​១០០%រយៈពេល៤ឆ្នាំ..

អាហារូបករណ៍ China University of Petroleum ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅ China University of Petroleum សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ China Scholarship Council (CSC)។