បុគ្គលិកអប់រំនឹងត្រូវពិន័យកម្រិតទី១ ប្រសិនប្រព្រឹត្តទង្វើទាំងនេះអំឡុងពេលប្រឡងបាក់ឌុប

ភ្នំពេញ – ការប្រឡងសញ្ញាបត្រទុតិយភូមិ ឬ​បាក់ឌុប នឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ ។ បើតាម​ក្រសួងអប់រំ យុវជន និង​កីឡា ការ​ប្រឡង​បាក់ឌុប​នៅឆ្នាំ​នេះ នឹងប្រព្រឹត្តទៅដោយ​គោរពតាមគោលការណ៍ តម្លាភាព យុត្តិធម៌ និងលទ្ធផលទទួលយកបាន ។ ក្នុងនោះ មិន​ថាបេក្ខជននោះទេ សូម្បី​តែបុគ្គលិកអប់រំ ឬមេប្រយោគ ប្រសិនបើប្រព្រឹត្ត​កំហុស ក៏នឹង​ត្រូវ​ទទួលពិន័យផងដែរ ទៅតាមកម្រិតវិន័យ ដែលមាន២ថ្នាក់។

ក្នុងនោះ​កំហុស​ឆ្គងរបស់បុគ្គលិកអប់រំ ឬមេប្រយោគ ដែល​ត្រូវ​ចាត់ទុកថា នឹង​ត្រូវ​ទទួលទណ្ឌកម្មវិន័យថ្នាក់ទី១ រួមមាន៖

ក. ការប្រព្រឹត្តសកម្មភាពមិនត្រឹមត្រូវក្នុងដំណើរការទូទៅនៃការប្រឡង ៖ បង្កើតបណ្តាញស្វែងរកផលកម្រៃពីការប្រឡង យកទូរស័ព្ទ ឬឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡងខុសពីគោលការណ៍ណែនាំរបស់ក្រសួង ឬទទួលប្រាក់ដើម្បីរៀបចំបែងចែកតួនាទីក្នុងគណៈកម្មការនានា ។ លើសពីនេះ ការ ជួយលាក់កំបាំងទង្វើខុសឆ្គងគណៈមេប្រយោគ ឬគណៈកម្មការប្រឡងចូលរួម ឬឱ្យអ្នកផ្សេងធ្វើគណៈមេប្រយោគជំនួស, មិនចូលរួមប្រជុំដោយគ្មានមូលហេតុ ឬមិនអនុវត្តតាមការណែនាំបច្ចេកទេសប្រឡង មិនបានអនុវត្តពេញលេញតាមភារកិច្ចគណៈមេប្រយោគ និងគណៈកម្មការផ្សេងៗ ដូចមានចែងក្នុងកម្រងភារកិច្ចរបស់គណៈមេប្រយោគ តាមការកំណត់របស់ក្រសួង ។

ខ. ការប្រព្រឹត្តសកម្មភាពមិនត្រឹមត្រូវក្នុងដំណើរតាមមណ្ឌលសំណេរ៖ អនុញ្ញាតឱ្យបេក្ខជនចម្លងកិច្ចការគ្នា ឬការពារបេក្ខជនឱ្យចម្លងសំណៅឯកសារ គំរាម ឬសម្លុតបេក្ខជនក្នុងពេលប្រឡង ធ្វើឬយកចម្លើយវិញ្ញាសាឱ្យបេក្ខជន បង្គាប់បញ្ជាឱ្យអ្នកដទៃធ្វើចម្លើយវិញ្ញាសា អនុញ្ញាតឱ្យបេក្ខជនយកសំណៅឯកសារ និងឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងបន្ទប់ប្រឡង អនុញ្ញាតឱ្យបេក្ខជននិយាយឆ្លើយឆ្លងគ្នា ឬដើរពីតុមួយទៅតុមួយ យកសំណៅឯកសារពីអ្នកដទៃ ឬពីបេក្ខជនម្នាក់ទៅឱ្យបេក្ខជនម្នាក់ទៀតចម្លង ធ្វើឱ្យរំខានដល់បេក្ខជនក្នុងពេលប្រឡង ប្តូរប្លង់តុឱ្យបេក្ខជនខុសពីការកំណត់របស់គណៈមេប្រយោគ។

គ. ការប្រព្រឹត្តសកម្មភាពមិនត្រឹមត្រូវក្នុងដំណើរមណ្ឌលកំណែ៖ មិនកែតាមអត្រាកំណែដែលបានសម្រេច ដើរចេញទៅក្រុមកំណែផ្សេងខុសពីក្រុមរបស់ខ្លួន រំខានអ្នកដទៃក្នុងដំណើរការកំណែ ដាក់ពិន្ទុខុសប្រក្រតីក្នុងការកែសន្លឹកកិច្ចការបេក្ខជន បញ្ចូលឬបង្ហោះអត្រាកំណែកិច្ចការបេក្ខជន ឯកសារប្រឡងផ្សេងៗទៀតតាមបណ្តាញសង្គមនានាក្នុងពេលដំណើរការកំណែ។

ឃ. ការប្រព្រឹត្តសកម្មភាពមិនត្រឹមត្រូវក្នុងដំណើរការស្រង់បូកនិងប្រកាសលទ្ធផល ៖ កែ ឬបន្ថែមពិន្ទុ​លើ​សន្លឹក​ស្រង់ពិន្ទុ, ធ្វើឱ្យ​បាត់សន្លឹក​ស្រង់ពិន្ទុ, កែ ឬ​គ្រប់គ្រង​ទិន្នន័យមិនបានត្រឹមត្រូវ។

យោង​តាម​ប្រកាស ៦ នៃ​សេចក្តីប្រកាស​លេខ១០៧៨ អយក.ប្រក ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩  បុគ្គលិកសិក្សា ដែលត្រូវ​ដាក់ទណ្ឌ​កម្មខាងវិន័យថ្នាក់ទី១ នឹង​ត្រូវ ស្តីបន្ទោស, ផ្អាកជា​បណ្តោះអាសន្ន​មិន​ឱ្យ​បន្ត​បំពេញ​ការងារ​ក្នុងដំណើរការ​ប្រឡង, ស្តីបន្ទោស​ដោយ​មាន​ចំណារ​ក្នុង​សំណុំ​លិខិត​ផ្ទាល់ខ្លួន, ផ្អាកមិនឱ្យ​ចូលរួម​ជា​គណៈមេប្រយោគពី១ឆ្នាំ ទៅ២ឆ្នាំ តាម​ការ​សម្រេច​របស់ក្រុមប្រឹក្សា​វិន័យ, ផ្លាស់ដោយបង្ខំ​តាមវិធានការខាងវិន័យ និង​ លុបឈ្មោះចេញពីតារាង​ឡើងឋានន្តរស័ក្តិ ឬថ្នាក់៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញបត្ររង-បរិញ្ញាបត្រ នៅវិទ្យាស្ថានអាហ្កាចំនួន១០០​កន្លែង​ ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានអាហ្កាចំនួន១០០កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ ...

សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2023

សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមក​ពី​ប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យ​ប្រឡងយក​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំ២០២៦ ប្រកាសបើកទទួលពាក្យជាផ្លូវការ ចាប់ពីថ្ងៃទី០៥ ខែសីហា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់អន្តរជាតិ សម្រាប់មន្ត្រីនគរបាលជាតិ ទៅបន្តការសិក្សានៅ សាកលវិទ្យាល័យវូហាន ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2026

សាកលវិទ្យាល័យវូហាន ប្រទេសចិន (Wuhan University) តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្ដិបណ្ឌិត ស សុខា បានប្រកាស​ផ្តល់អាហារូបករណ៍ក្នុងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree)

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ពីកម្មវិធី Yale Young Scholars ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2024

កម្មវិធីអាហារូបករណ៍ Yale Young Scholars (YYGS) ផ្ដល់ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ចំនួន២សប្ដាហ៍សម្រាប់និស្សិតអន្តរជាតិទាំងអស់ដែលមានអាយុចាប់ពី១៦ឆ្នាំ ដល់១៨ឆ្នាំ សិក្សានៅសហរដ្ឋអាមេរិក។

អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2024

ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...

អាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

តាមរយៈអាហារូបករណ៍ Trustee Scholarship បានផ្តល់ឱកាសដល់និស្សិត​អន្តរជាតិ​ចំនួន២០នាក់ ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Boston នៃសហរដ្ឋអាមេរិក ក្នុងឆ្នាំសិក្សា​២០២៦។ អាហារូបករណ៍ផ្ដោតសំខាន់លើថ្លៃសិក្សាពេញលេញ...

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនពីកម្មវិធី IATSS Forum Leadership Program 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2025

កម្មវិធី IATSS Forum Leadership Program 2026 កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត និងយុវជននៅក្នុងប្រទេសអាស៊ាន ទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនសម្រាប់ឆ្នាំ២០២៦។ កម្មវិធីផ្ដល់ឱកាសដល់បេក្ខជន យុវតី ដើម្បីអភិវឌ្ឍជំនាញ...