ក្រសួងអប់រំដាក់​ឱ្យ​ប្រើប្រាស់ កម្មវិធី MoEYS EdTech App និង បញ្ញាសិប្បនិម្មិតថ្នាលបឋមសិក្សា ជួយ​សិស្ស និង​គ្រូ ចាប់យកបច្ចេកវិទ្យាសម្រាប់ការរៀន និង​បង្រៀន

កាលពីចុងសប្តាហ៍នេះ ក្រសួងអប់រំបានសម្ពោធដាក់​ឱ្យ​ប្រើប្រាស់ជាផ្លូវការនូវ​កម្មវិធីទូរស័ព្ទចំនួនពីរ ​​​​គឺកម្មវិធី MoEYS EdTech App និងកម្មវិធីបញ្ញាសិប្បនិម្មិតនៃកម្មវិធីថ្នាលបឋមសិក្សាសម្រាប់គ្រូបង្រៀន ដើម្បីជាប្រយោជន៍ដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងនៅកម្រិតបឋមសិក្សា និងមធ្យមសិក្សា ក្នុងការចាប់យកបច្ចេកវិទ្យាសម្រាប់បម្រើដល់ការរៀន និងការបង្រៀន ក្នុងបរិបទថ្មី ជាពិសេសការធ្វើសមាហរណកម្មបច្ចេកវិទ្យាអប់រំ និងបញ្ញាសិប្បនិម្មិតទៅក្នុងប្រព័ន្ធអប់រំ។

MoEYS EdTech App គឺជាកម្មវិធីទូរស័ព្ទដៃ ផ្តល់នូវធនធាន និងឧបករណ៍ អប់រំដ៏សម្បូរបែបដែលជួយដល់ ការស្វ័យសិក្សារបស់សិស្សានុសិស្សពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ ដោយប្រើបច្ចេកវិទ្យាទំនើប និងរួមទាំងមានការសម្រិតសម្រាំងតេស្តអនុវត្តសម្រាប់មុខវិជ្ជាសិក្សាទាំង១០ នៅកម្រិតមធ្យមសិក្សាចំណេះទូទៅ។ ចំណែកបញ្ញាសិប្បនិម្មិតនៃកម្មវិធីថ្នាលបឋម ជាផ្នែកមួយនៃថ្នាលបឋម សម្រាប់ជួយការបង្រៀន និងរៀននៅកម្រិតបឋមសិក្សា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន​​ ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រុមការងារគម្រោងកែលម្អការអប់រំចំណេះទូទៅ (GEIP) ក្រុមការងារបញ្ញាសិប្បនិម្មិតនៃកម្មវិធីថ្នាលបឋម និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានផ្តួចផ្តើម អភិវឌ្ឍកម្មវិធីដ៏មានសារៈសំខាន់នេះឡើង។

ឯកឧត្តមរដ្ឋមន្រ្តីលើកឡើងថា នេះគឺជាជំហានថ្មីមួយក្នុងការផ្លាស់ប្ដូរទស្សនៈ ដែលថា ទាល់តែរៀនគួរ ទើបអាចរៀនបន្ថែមបាន ជាក់ស្តែងបច្ចុប្បន្ននេះ សិស្សអាចរៀនបន្ថែមដោយខ្លួនឯងនៅផ្ទះតាមរយៈកម្មវិធីទូរស័ព្ទថ្មីនេះ ហើយយើងនឹងបន្តចូលរួមសហការគ្នាបន្ថែមទៀតដើម្បីលើកទឹកចិត្ត និងជំរុញឱ្យមានការផ្លាស់ប្ដូរទម្លាប់ ពីការប្រើប្រាស់ទូរសព្ទដៃដើម្បីលេងហ្គេម ឬបណ្ដាញសង្គម មកជាប្រើប្រាស់ទូរស័ព្ទដៃដើម្បីរៀនបង្កើនចំណេះដឹង។

ដើម្បីឱ្យ​កម្មវិធីនេះ​កាន់តែប្រសើរថែមទៀត ឯកឧត្តមបណ្ឌិតសភាចារ្យបានស្នើឱ្យក្រុមការងារជំនាញថតជាវីដេអូបង្ហាញពីវិធីសាស្រ្តបង្រៀនថ្មីៗឱ្យសម្បូរបែរ ដោយបញ្ជាក់ថា ការរៀនដោយមើលវីដេអូ គឺមានភាពជាក់ស្ដែង និងងាយស្រួលយល់, ក្នុងនោះ​ក៏ឯកឧត្តមក៏ស្នើ​ឱ្យ​បន្តការចែករំលែកធនធានសិក្សាតាមរយៈប្រព័ន្ធឌីជីថល លើកកម្ពស់ការសិក្សារៀនសូត្រផ្នែកបច្ចេកវិទ្យា ដោយថា ការរៀនបែបថ្មី គឺការសិក្សាពិសោធន៍ ការស៊ើបអង្កេត វិភាគស៊ីជម្រៅ សិក្សាបែបគម្រោង។

លោកបណ្ឌិត សុខ សូត្រ ព្រឹទ្ធបុរសមហាវិទ្យាល័យអប់រំនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ 

លោកបណ្ឌិត សុខ សូត្រ ព្រឹទ្ធបុរសមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានប្រសាសន៍ថា ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកម្មវិធី MoEYS EdTech App និងបញ្ញាសិប្បនិម្មិតនេះ ពិតជាសំខាន់ ព្រោះក្រុមការងារមហាវិទ្យាល័យអប់រំ និងក្រុមការងារគម្រោងកែលម្អការអប់រំចំណេះទូទៅ សហការល្អជាមួយក្រសួង និងដៃគូ ដើម្បីប្រយោជន៍ទូទៅរបស់សិស្សកម្ពុជាទាំងអស់គ្នា។ ម្យ៉ាងវិញទៀត វាក៏ជាការល្អដែលគម្រោង BEIP និង GEIP បានផ្សាភ្ជាប់គ្នាលើចំណុចតែមួយ គឺការរៀន និងបង្រៀនតាមរយៈការប្រើបញ្ញាសប្បនិម្មិត ទោះក្នុងទម្រង់ផ្សេងគ្នាក៏ដោយ។

“គ្រប់កម្មវិធី គ្រប់គម្រោងដែលបានបង្កើតមកនេះ គឺបានគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងអប់រំ ដោយធ្វើយ៉ាងណាផ្តល់ឱកាសឱ្យដល់អ្នកដែលនៅឆ្ងាយពីធនធាន”

ព្រឹទ្ធបុរសមហាវិទ្យាល័យអប់រំ រំពឹងថា ការបង្រៀន និងរៀន នឹងចាប់ផ្តើមប្រែរូបរាង ទៅជាជឿនលឿនជាងមុន សំបូរបែបជាងមុន និងទំនើបជាងមុន។ សិស្សនឹងកាន់តែឆ្លាតវៃ ហើយទាន់សម័យ។ ទន្ទឹមគ្នានេះ គ្រូនឹងកាន់តែពេញដោយសមត្ថភាពក្នុងការសម្របសម្រួលដើម្បីឱ្យសិស្សរៀនកាន់តែប្រសើរឡើង លឿន តែជៀសវាងបាននូវអ្វីដែលរដ្ឋមន្ត្រីក្រសួងអប់រំ បានហៅថា AI Hallucination ឬការរវើរវាយដោយសារបញ្ញាសិប្បនិម្មិត។

គួរ​ជំរាបជូនដែរថា “បញ្ញាបឋម” គឺជាប្រព័ន្ធបញ្ញាសិប្បនិម្មិតផ្នែកអប់រំដំបូងគេបង្អស់របស់កម្ពុជា ដែលបង្កើតឡើងដើម្បីគាំទ្រទាំងសិស្សានុសិស្ស និងគ្រូបង្រៀន ដែលជួយគ្រូបង្រៀនមុខវិជ្ជា គណិតវិទ្យាប្រកបដោយភាពឆ្លាតវៃ ដោយផ្តល់ជំនួយភ្លាមៗដល់គ្រូបង្រៀននិងសិស្ស តាមរយៈការពន្យល់ជាជំហានៗ ការបង្កើតកិច្ចតែងការបង្រៀន និងការបង្កើតសន្លឹកកិច្ចការបន្ថែមសម្រាប់សិស្សហ្វឹកហាត់ ដែលសម្របតាមល្បឿននៃការសិក្សារបស់សិស្សម្នាក់ៗ។

ប្រព័ន្ធនេះបង្កើតបាននូវបរិយាកាសសិក្សាប្រកបដោយអន្តរកម្ម និងសុវត្ថិភាព ដែលអាចឱ្យមានការប្រាស្រ័យទាក់ទងដោយប្រើសំឡេងទៅជាអក្សរ មានសំណួរណែនាំ និងមានការការពារឯកជនភាពយ៉ាងរឹងមាំ ដើម្បីធានានូវបរិយាកាសដ៏មានសុវត្ថិភាពសម្រាប់កុមារ។ “បញ្ញាបឋម” ជួយកាត់បន្ថយគម្លាតផ្នែកអប់រំរវាងតំបន់ទីប្រជុំជន និងជនបទ ធានាឱ្យមានលទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាពប្រកបដោយសមធម៌ និងផ្តល់នូវស្តង់ដាជាតិដែលមានភាពស៊ីសង្វាក់គ្នា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំជ្រើសរើសគ្រូបង្រៀនមធ្យមសិក្សា ៥០០នាក់ ដើម្បីបណ្តុះបណ្តាលក្នុងកម្មវិធីលើក​កម្ពស់គុណវុឌ្ឍិគ្រូបង្រៀន ជំនាន់ទី១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2026

ក្រសួងអប់រំ យុវជន និងកីឡា កំពុងប្រកាសជ្រើសរើស​លោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថាន​មធ្យមសិក្សា​ចំណេះទូទៅ​ក្នុង​សាលា​គោលដៅ និង​សាលា​ទទួលផលជះ នៃគម្រោង​កែលម្អការ​អប់រំចំណេះទូទៅ (GEIP និងGEIP-AF)

ឱកាសសិក្សា Online នៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2023

វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ផ្ដល់ការសិក្សាឥតគិតថ្លៃសម្រាប់កម្មវិធីសិក្សា online វគ្គខ្លីឆ្នាំសិក្សា២០២៣-២០២៤ ដោយមានសញ្ញាបត្របញ្ជាក់ការសិក្សាជូន ។...

ឱកាសអាហារូបករណ៍សម្រាប់និស្សិតកំពុងសិក្សាឆ្នាំទី១ ឬឆ្នាំទី២ នៅសាកលវិទ្យាល័យចំនួន៩របស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2026

ឱកាស​សម្រាប់និស្សិត​ដែល​កំពុង​សិក្សា​ឆ្នាំទី១ ឬឆ្នាំទី២ ថ្នាក់បរិញ្ញាបត្រ ក្នុងការ​ទទួលបាន​អាហារូបករណ៍ពេញលេញក្នុងការសិក្សា ពីកម្មវិធីអាហារូបករណ៍ Maybank។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DAAD MIDE ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2024

កម្មវិធីអាហារូបករណ៍ DAAD ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣ឆមាស នៅសាកលវិទ្យាល័យ Berlin នៃប្រទេសអាល្លឺម៉ង់។ ...

ឱកាស​អាហារូបករណ៍​៥៥កន្លែង​ទៅ​សិក្សា​នៅ​ប្រទេសថៃ ពី​គម្រោងអាហារូបករណ៍​ព្រះអង្គម្ចាស់​ក្សត្រី​ សិរិថន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/11/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ​បាន​ប្រកាស​ដល់​សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដែល​មាន​បំណង​ចង់បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ​​នៅ​ព្រះរាជាណាចក្រ​ថៃ ដោយ​ពេលនេះ គម្រោង​ព្រះ​រាជូបត្ថម្ភ​ដល់ព្រះរាជាណាចក្រ​កម្ពុជា...

អគ្គនាយកដ្ឋាន​យុវជន ជ្រើសរើស​ប្រតិភូ​កុមារ​តំណាង​ប្រទេស​កម្ពុជា​៤រូប ចូលរួម​សន្និសីទ​កុមារ​អាស៊ី-ប៉ាស៊ីហ្វិក (APCC) នៅ​ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2025

អគ្គនាយកដ្ឋាន​យុវជន នៃ​ក្រសួង​អប់រំ​ យុវជន និងកីឡា បាន​ប្រកាស​ជ្រើសរើស​ប្រតិភូ​កុមារ​តំណាង​ប្រទេស​កម្ពុជា​ចំនួន៤រូប ចូលរួម​ក្នុង​សន្និសីទ​កុមារ​អាស៊ី-ប៉ាស៊ីហ្វិក (APCC) ដែលនឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី១១ ដល់ថ្ងៃទី២២ ខែ​កក្កដា ឆ្នាំ២០២៥ ខាងមុខ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Malaysia International Scholarship ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Malaysia International Scholarship(MIS)ឆ្នាំ២០២៤-២០២៥.....

អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2024

ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...

ឱកាសសិក្សាអាហារូបករណ៍ Online សម្រាប់អ្នកសារព័ត៌មានផ្នែក AI ចំនួន១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់អ្នកសារព័ត៌មានទាំងអស់ទូទាំងពិភពលោកសិក្សាបន្ថែមផ្នែក AI កម្មវិធី JournalismAI Academy...