ក្រសួងអប់រំ និង World Vison ផ្ដល់ជំនួយគាំទ្រ ជំរុញការសិក្សារបស់កុមារ នៅជំរំសុវត្ថិភាពខេត្តឧត្តរមានជ័យ

ដើម្បីជំរុញការបន្តការសិក្សារបស់កុមារ ទោះស្ថិតក្នុងស្ថានភាពភៀសសឹកក្តី ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយ អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជានិងក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន កុងហ្វូ ឃីតឈិន បានផ្ដល់សម្ភារបង្រៀន និងរៀន ដល់កុមារនិងគ្រូជាង៦ពាន់នាក់ ក្នុងជំរំសុវត្ថិភាពខេត្តឧត្តរមានជ័យ។

បើតាមសេចក្ដីប្រកាសព័ត៌មាន កាលពីចុងសប្តាហ៍នេះ ក្រសួងអប់រំ និងដៃគូពាក់ព័ន្ធ បានផ្តល់ជូនសម្ភារៈបង្រៀននិងរៀន ចំនួនជាង ៤១ប្រភេទ ដល់សិស្សានុសិស្សចំនួនជាង៥៨៨០ នាក់ លោកគ្រូអ្នកគ្រូចំនួន៩៤នាក់ ដែលកំពុងរៀន និងបង្រៀនក្នុងសាលាបណ្ដោះអាសន្ន នៃជំរុំសុវត្ថិភាព ខេត្តឧត្តរមានជ័យ។ ក្នុងនោះ កុមារប្រមាណជាង ៤០០នាក់ និងគ្រូបង្រៀនចំនួន៤០នាក់ កំពុងរៀន និងបង្រៀន ក្នុងជំរំសុវត្ថិភាពវត្តបាត់ថ្កៅ បានទទួលបានកញ្ចប់សម្ភាររៀននិងបង្រៀនផងដែរ។

សម្ភារៈសិក្សាដែលត្រូវបានចែកចាយ រួមមាន ប៊ិច សៀវភៅ ជ័រលុប ទឹកលុប ក្តារខៀន តុរៀន អំពូលអានសៀវភៅ អំពូលបំភ្លឺផែនទីសកលលោក និងសម្ភារៈចាំបាច់ផ្សេងៗទៀតដែលនឹងជួយបង្កើតបរិយាកាសសិក្សាដែលមានសុវត្ថិភាព និងគាំទ្រដល់ការអភិវឌ្ឍសមត្ថភាពសិក្សារបស់កុមារ។ ការផ្ដល់សម្ភារសិក្សាដល់កុមារនៅជំរំភៀសសឹកនេះ គិតជាទឹកប្រាក់មានចំនួន៦ម៉ឺនដុល្លារ។

លោក ជេនេស អ៊ីម៉ានូអ៊ែល ហ្គីនទីញ នាយកប្រចាំប្រទេសអង្គការទស្សនៈពិភពលោក ប្រចាំនៅកម្ពុជា មាន ប្រសាសន៍ថា «ទោះមានវិបត្តិយ៉ាងណាក៏ដោយ កុមារគ្រប់រូបមិនគួរបាត់បង់ការសិក្សាឡើយ។ ការចែកចាយ សម្ភារៈសិក្សានេះ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុះមុត របស់អង្គការទស្សនៈពិភពលោក រួមជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូផ្តល់ជំនួយ ដើម្បីឈរជាមួយកុមារ និងធានាថា ការសិក្សា របស់ពួកគេនៅតែបន្ត សូម្បីតែក្នុងកាលៈទេសៈដ៏លំបាកបំផុតក៏ដោយ»។

លោក ជេនេស អ៊ីម៉ានូអ៊ែល ហ្គីនទីញ បញ្ជាក់ថា ការគាំទ្រទាន់ពេលវេលាពីដៃគូ និងសប្បុរសជន គឺមានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការការពារកុមារ និងធានាថា ការសិក្សារបស់ពួកគេអាចបន្តទៅមុខបានទោះស្ថិតក្នុងស្ថានភាពលំបាកក្តី។

ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥ រហូតមកទល់ពេលនេះ អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា បានផ្តល់ជំនួយមនុស្សធម៌ជាបន្តបន្ទាប់ ដល់ប្រជាពលរដ្ឋភៀសសឹកចំនួនជាង១៤ម៉ឺននាក់ រួមមានកុមារជាង ៤ ម៉ឺននាក់ ស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូនជាង ២ពាន់នាក់ និងជនភៀសសឹកដែលមានពិការភាពជាង ១ពាន់នាក់ តាមរយៈជំនួយជាសាច់ប្រាក់ ការអប់រំ សន្តិសុខស្បៀង សុខមាលភាព និងអាហារូបត្ថម្ភ ការការពារ និងការគាំទ្រផ្លូវចិត្តសង្គម ជម្រកបណ្តោះអាសន្ន សម្ភារៈប្រើប្រាស់ចាំបាច់ ទឹកស្អាត និងសម្ភារៈអនាម័យជាដើម៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍​៥៥កន្លែង​ទៅ​សិក្សា​នៅ​ប្រទេសថៃ ពី​គម្រោងអាហារូបករណ៍​ព្រះអង្គម្ចាស់​ក្សត្រី​ សិរិថន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/11/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ​បាន​ប្រកាស​ដល់​សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដែល​មាន​បំណង​ចង់បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ​​នៅ​ព្រះរាជាណាចក្រ​ថៃ ដោយ​ពេលនេះ គម្រោង​ព្រះ​រាជូបត្ថម្ភ​ដល់ព្រះរាជាណាចក្រ​កម្ពុជា...

អាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ GIST ប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងកម្មវិធី MS&PhDរួមបញ្ចូលគ្នា នៅវិទ្យាស្ថានវិទ្យាសាស្ត្រ និបច្ចេកវិទ្យាGwangju (GIST)សាធារណកូរ៉េពីកម្មវិធីអាហា.....

អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន៥០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2025

ក្នុងឆ្នាំសិក្សា២០២៥-២០២៦ នេះ កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងបន្តផ្តល់អាហារូបករណ៍ចំនួន ៥០០ កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល...

ឱកាសសិក្សានៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែងពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត.....

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ទៅ​បន្តការ​សិក្សា​នៅ​ប្រទេស​ហុងគ្រី ៣០កន្លែង សម្រាប់ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/11/2024

ក្រោមកម្មវិធី​អាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃ​ប្រទេស​ហុងគ្រី នឹងផ្តល់អាហារូបករណ៍​ចំនួន ៣០កន្លែង​ដល់និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​នៅ​តាម​សាកលវិទ្យាល័យ​នានា​ក្នុង​ប្រទេស​ហុងគ្រី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។

ឱកាសអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យណានជីង​ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតបរទេសនៅសាកលវិទ្យាល័យណានជីងប្រទេសចិនឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍...