ក្រសួងអប់រំ ណែនាំ​ឱ្យ​គ្រឹះស្ថានសាធារណៈ និង​ឯកជន​គ្រប់កម្រិត អប់រំដល់អ្នក​សិក្សា​ពីផលប៉ះពាល់ នៃការ​ប្រើប្រាស់​បារីអេឡិចត្រូនិច

ជាថ្មីម្តងទៀត ក្រសួងអប់រំ យុវជន និ​ងកីឡា បានចេញសេចក្តីណែនាំ អំពី​ការ​ទប់ស្កាត់​ការ​ប្រើប្រាស់​បារី​អេឡិចត្រូនិក (E-Cigarette/Vape) និងផលិតផល អេចឆ៍ ធី ភី នៅ​ក្នុង​ និង​ជុំវិញ​បរិវេណគ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន ហើយ​ជាពិសេសនោះ គឺជំរុញ​ឱ្យ​​គ្រឹះស្ថាន​សិក្សាទាំង​រដ្ឋ និង​ឯកជនគ្រប់កម្រិត ធ្វើការ​អប់រំផ្សព្វផ្សាយ ពី​ផលប៉ះពាល់ នៃការ​ប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផល អេចឆ៍ ធី ភី ដល់បុគ្គលិក​អប់រំ និង​អ្នក​សិក្សា​របស់ខ្លួន។

ក្រសួងអប់រំ​បានលើក​ឡើងថា បារី​អេឡិច​ត្រូនិក (E-Cigarette/Vape) និងផលិតផល អេចឆ៍ ធី ភី (HTPs-Heate Tobacco Products) ជាផលិតផលដែលមានផលប៉ះពាល់ដល់សង្គម ក្រុមគ្រួសារ និង​បង្ក​គ្រោះថ្នាក់ធ្ងន់ធ្ងរ​ដល់សុខភាព ដូចជា​បង្ក​ជំងឺមហារីក ជំងឺសួត បង្កើន​ហានិភ័យ​ជំងឺបេះដូង ធ្វើ​ឱ្យ​ខួរ​ក្បាល​មានដំណើរការ​មិន​ប្រក្រតី​ក្នុង​អំឡុង​ពេល​ប្រើប្រាស់ និងប៉ះពាល់​យូរ​អង្វែង​ដល់​ការ​លូតលាស់​ខួរក្បាល​របស់កុមារ និង​យុវវ័យ ព្រមទាំង​បង្ក​អន្តរាយ​ដល់រាងកាយ ។ ក្នុង​ស្មារតី​នេះ ក្រសួងអប់រំ ធ្វើការ​ណែនាំ​ដល់​មន្ទីរ​អប់រំ យុវជន និងកីឡា​រាជធានី ខេត្ត ក៏​ដូចជា​ការិយាល័យ​អប់រំ យុវជន និង​កីឡា នៃរដ្ឋបាល​ក្រុង ស្រុក ខណ្ឌ និង​គ្រឹះស្ថាន​សិក្សា​ទាំងអស់ ទាំង​រដ្ឋ និង​ឯកជន ត្រូវ​ហាមឃាត់ការ​ប្រើប្រាស់ ការ​ចែកចាយ ការជួញដូរ ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រប់រូបភាព នូវ​បារី​អេឡិចត្រូនិក និងផលិតផល អេចឆ៍ ធី ភី ខាងក្នុង និង​ជុំវិញ​ខាងក្រៅ​បរិវេណគ្រឹះស្ថាន​សិក្សា។

ជាមួយគ្នានេះ ក្រសួងអប់រំ ក៏​ស្នើ​មានការ​សហការ​ជាមួយ​មាតា បិតា ឬអ្នក​អាណាព្យាបាល បុគ្គលិក​អប់រំ អ្នក​សិក្សា និង​អ្នក​ពាក់ព័ន្ធ ក្នុងការ​កំណត់មុខសញ្ញា ទីតាំង​ចែកចាយ និង​ជួញដូរ​បារី​អេឡិចត្រូនិក និងផលិតផល អេចឆ៍ ធី ភី ដើម្បី​រាយ​ការណ៍​ជូន​អាជ្ញាធរ​មាន​សមត្ថកិច្ច ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ជា​ធរមាន។

គួរ​បញ្ជាក់ថា ការ​ប្រើប្រាស់​បារីអេឡិចត្រូនិកក្នុង​ចំណោមយុវជន បានកំពុង​ក្លាយ​ជា​ក្តីបារម្ភសម្រាប់សង្គម​កម្ពុជា ដោយ​ក្នុងនោះ​កាលពី​ដើមខែឧសភា នេះ ក្រសួងពាក់ព័ន្ធចំនួន១៨ បានបើក​កិច្ច​ប្រជុំ​បន្ទាន់ ដើម្បី​ពិភាក្សា​ដាក់ចេញ​វិធានការ​កំណត់​ការ​ប្រើ់ប្រាស់ និង​ចែកចាយ​បារី​អេឡិច​ត្រូនិកក្នុងចំណោម​យុវជន​នេះ។ ក្នុងនោះ​ក្រសួងពាក់ព័ន្ធ​ទាំង​១៨ បាន​ឯកភាពគ្នា ក្នុង​ការ​រៀបចំ​ផ្តួចផ្តើម​លិខិត​បទដ្ឋាន​គតិយុត្តិ​ក្នុងការ​ចាត់វិធានការ​ទៅលើ​ការ​ប្រើប្រាស់ ការ​ចែកចាយ​បារីអេឡិចត្រូនិក​ជាចាំបាច់ ដើម្បីបង្ការ​កុមារ និង​យុវជន​កុំ​ឱ្យ​ប្រើប្រាស់​បារីអេឡិចត្រូនិក ហើយ​ក៏​បាន​ស្នើ​ដល់​ស្ថាប័ន​មាន​សមត្ថកិច្ច រួមមាន ក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក្រសួងព័ត៌មាន ចាត់វិធានការ​តាមច្បាប់​ជា​បន្ទាន់ ចំពោះ​ការ​ចែកចាយបារីអេឡិចត្រូនិក ជាពិសេស​ការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម ដូចជា facebook, TikTok, Instagram ក៏ដូចជា Telegram ។

បើតាម​ក្រសួងសុខាភិបាល បារីអេឡិចត្រូនិក មានសារធាតុនីកូទីន និងសារធាតុគ្រោះថ្នាក់ជាច្រើនទៀតដែលធ្វើ ឱ្យមានគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់ ។ បារីអេឡិចត្រូនិក ឬវេប គឺជាឧបករណ៍ដែលប្រើប្រាស់ ថាមពលថ្ម បង្កើតជាកម្ដៅដុតអង្គធាតុរាវ ដើម្បីបង្កើតជាចំហាយសម្រាប់ជក់ ឬបឺត ដែលចំហាយចេញពីបារី អេឡិចត្រូនិក មានសារធាតុដែលមានគ្រោះថ្នាក់ ដូចជា ៖ នីកូទីន (Nicotine), ភាគល្អិតតូចៗដែលអាចស្រូបចូលជ្រៅទៅក្នុងសួត, សារធាតុគីមីដែលមានក្លិនដូចជា Diacetyl ដែលអាចបណ្ដាលឱ្យមានជំងឺសួតធ្ងន់ធ្ងរ, បង់សែន (Benzene) ជាសារធាតុសរីរាង្គ មានក្នុងផ្សែងរថយន្ត, សារធាតុគីមី ដែលអាចបណ្ដាលឱ្យកើតជំងឺមហារីកដូចជា Acetaldehyde និង Formaldehyde ក៏​ដូចជា ក្រុមលោហៈធ្ងន់ដូចជា នីកែល សំណប៉ាហាំង និងសំណ។

បារីអេឡិចត្រូនិក ក៏បង្កផលប៉ះពាល់លើសុខភាពដោយសារនីកូទីន ជាសារធាតុដែលបណ្ដាលឱ្យ ញៀនខ្លាំង បង្កគ្រោះថ្នាក់ចំពោះស្ត្រីមានផ្ទៃពោះ និងការលូតលាស់ទារកក្នុងផ្ទៃ ប៉ះពាល់ដល់ការលូតលាស់ ខួរក្បាលចំពោះយុវវ័យ និងមុខងារនៃការត្រួតពិនិត្យរបស់ខួរក្បាល ដែលនាំឱ្យមានការថយចុះនៃការផ្ចង់ អារម្មណ៍ ការរៀនសូត្រ និងការគ្រប់គ្រងកំហឹង ព្រមទាំងប្រឈមនឹងការញៀននឹងសារធាតុញៀនផ្សេង ទៀត។ យ៉ាងណាមិញ នីកូទីនក៏ដូចសារធាតុញៀនដទៃទៀតបណ្ដាលឱ្យមានការប្រែប្រួលផ្លូវចិត្ត(Mood)។ ការប្រើប្រាស់នីកូទីនអាចបណ្ដាលឱ្យសំដែងចេញជាភាពមួរម៉ៅ រសាប់រសល់ ថប់បារម្ភ ឬអស់សង្ឃឹម វិបត្តិនៃការគេង ពិបាកផ្ចង់អារម្មណ៍ និងសន្ទុះចិត្តចង់ប្រើនីកូទីន។

ក្រសួងសុខាភិបាល ក៏បានបញ្ជាក់ទៅដល់សាធារណជន និង​យុវជន​ដែរថា បារីអេឡិចត្រូនិកមិនមែនជាឧបករណ៍សម្រាប់ផ្តាច់ការជក់បារីនោះទេ តែវាជាផលិតផលដែលមានផលប៉ះពាល់ដល់សុខភាព និងបង្កគ្រោះថ្នាក់ដល់សង្គម និងក្រុមគ្រួសារ។ ហើយ​ជាមួយគ្នានេះ ក្រសួងក៏អំពាវនាវ​ទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមទប់ស្កាត់បញ្ឈប់ការប្រើប្រាស់ការធ្វើអាជីវកម្ម និងនាំចូល ផលិតផលបារីអេឡិចត្រូនិក ដើម្បីចៀសវាងនូវគ្រោះថ្នាក់ដល់សុខភាពបណ្តាលមកពីការប្រើប្រាស់បារីអេឡិចត្រូនិក៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសពង្រឹងសមត្ថភាពការងារ! កម្មវិធី OPEN បើកវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសជំនាញ ៣ មុខវិជ្ជាដោយមិនគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/10/2026

បណ្តាញអប់រំភាសាអង់គ្លេសវិជ្ជាជីវៈតាមប្រព័ន្ធអនឡាញ (Online Professional English Network - OPEN) ដែលជាគម្រោងឧបត្ថម្ភគាំទ្រដោយក្រសួងការបរទេសសហរដ្ឋអាមេរិក

អាហារូបករណ៍ល្បីៗ៣ប្រភេទសម្រាប់និស្សិតចង់ទៅ​សិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2023

កម្មវិធីអាហារូបករណ៍៣ប្រភេទកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យជាច្រើនដែលជាសាកលវិទ្យាល័យដៃគូក្នុងប្រទេស...

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2023

អាហារូបករណ៍ Fulbright កំពុងប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសហរដ្ឋអាមេរិក...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងពេញថ្លៃ ៣០កន្លែង នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/11/2026

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងពេញថ្លៃ ៣០ កន្លែងនៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ក្រសួងអប់រំ ប្រកាសជ្រើសរើស​សិស្ស​ចូលរៀន​ផ្នែកអប់រំ​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីសប្តាហ៍​កន្លងទៅនេះ ប្រកាស​ដល់​សិស្សានុសិស្សដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ឬសញ្ញាបត្រ​មានតម្លៃសមមូល ពីការ​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​នៅ​តាម​...

អាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅសាកលវិទ្យាល័យ Caltech នារដូវក្តៅឆ្នាំ 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅ California Institute of Technology នៃសាកលវិទ្យាល័យ Caltech សហរដ្ឋអាមេរិក នារដូវក្ដៅសម្រាប់ឆ្នាំសិក្សា២០២៥...

អាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Rosa Luxemburg នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/09/2023

ឱកាសសិក្សាថ្នាក់បណ្ឌិតពីមូលនិធិ Rosa Luxemburg នៃកម្មវីធីសិក្សា DAAD ប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតបរទេស.....

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Donghua ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2025

កម្មវិធីអាហារូបករណ៍ Donghua University Scholarship 2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Donghua ប្រទេសចិន។

ឱកាសសិក្សានៅបែលហ្ស៊ិក ពីកម្មវិធីអាហារូបករណ៍ KU Leuven ASEAN ២០២៧–២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/10/2026

ឱកាសសិក្សានៅបែលហ្ស៊ិក! KU Leuven ASEAN Scholarship ២០២៧–២០២៨ បើកទទួលពាក្យហើយ