រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អំពាវនាវ​ដល់ខេត្តដែលប្រកាសបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល កុំត្រឡប់មកជាខេត្តបន្ទោរបង់ពាសវាលពាសកាលវិញ

ថ្លែងក្នុងពិធីប្រកាសទទួលស្គាល់ ខេត្តកែបជាខេត្តទី៦ ដែលសម្រេចបានជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នាព្រឹកថ្ងៃទី១៥ ខែសីហា ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អំពាវនាវដល់ខេត្តដែលបានប្រកាស​ការ​បញ្ចប់បន្ទោរបង់ពាសវាលពាសកាល សូម​កុំត្រឡប់មកជាខេត្តដែលបន្ទោរបង់ពាសវាលពាសកាលវិញ។

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន មានប្រសាសន៍ថា ​ខេត្តកែប​ជា​ខេត្ត​ទី​៦ហើយ នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា ដែល​សម្រេចបាន​​ជា​ខេត្ត​បញ្ចប់ការ​បន្ទោបង់​ពាសវាលពាសកាល (ODF) ។ ការសម្រេចបាននេះ មាន​ន័យ​ថា​​​ គ្រប់ខ្នងផ្ទះ​ទាំងអស់នៅក្នុងខេត្តកែបមាន​បង្គន់អនាម័យផ្ទាល់ខ្លួន ឬមាន​បង្គន់អនាម័យរួមគ្នាប្រើប្រាស់ ។ ឯកឧត្តមបញ្ជាក់ថា លទ្ធផលដែលទទួលបាន​​នាពេលនេះ បាន​ឆ្លុះបញ្ចាំងពី​ការចូលរួម និង​ការ​ខិតខំប្រឹងប្រែង​របស់ខេត្តទាំងមូល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្រុមការងារបច្ចេកទេសថ្នាក់ខេត្ត (PWG) មន្ទីរអភិវឌ្ឍន៍ជនបទ ក៏ដូចជា​មន្ទីរពាក់ព័ន្ធ​​ដៃគូអភិវឌ្ឍន៍នានា និង​​​អង្គការមិនមែនរដ្ឋាភិបាលផងដែរ។

«ខ្ញុំសង្ឃឹមយ៉ាង​មុតមាំថា រដ្ឋបាលខេត្ត និង​គ្រប់ភាគីពាក់ព័ន្ធ​​ទាំង​អស់​ នៅ​តែបន្ត​ការ​ចូលរួម និង​​ជម្រុញ​ការងារ​​ផ្គត់ផ្គង់ទឹក និង​អនាម័យជនបទ ជាពិសេស​គឺ​ការ​រិះរក​យន្តការ​​រក្សា​និរន្តរភាព​ខេត្ត ODF»

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប លើកឡើងថា ឯកឧត្តមផ្ទាល់តែងតែមានការប្រុងប្រយ័ត្នចំពោះជ័យលាភីរបស់ខេត្តកែបតាំងពីដើមមក ដោយឯកឧត្តមមានទស្សនៈមួយថា ការដណ្ដើមយកពានរង្វាន់ ដណ្ដើមយកខ្សែក្រវ៉ាត់ ឬជ័យលាភីជារឿងមួយដ៏លំបាក ប៉ុន្តែអ្វីដែលលំបាកគឺការការពារខ្សែក្រវ៉ាត់ ការពារជ័យលាភី ដើម្បីកុំឱ្យធ្លាក់ ឬថយ ។ ឯកឧត្តមបណ្ឌិត បន្តថា ពេលនេះយើងបានបញ្ចប់នូវការបន្ទោរបង់ពាសវាលពាសកាល ដោយប្រជាពលរដ្ឋគ្រប់ខ្នងផ្ទះ គ្រប់គ្រួសារ មានបង្គន់ប្រើប្រាស់ ប៉ុន្តែអ្វីដែលយើងខិតខំបន្តទៀត គឺការផ្សព្វផ្សាយ អប់រំ ប្រមូលផ្ដុំតាមសហគមន៍របស់ប្រជាពលរដ្ឋជាប្រចាំ រួមមានក្រុមការងារថ្នាក់ជាតិ ក្រុមការងាររាជរដ្ឋាភិបាល ក៏ដូចជាក្រុមការងារផ្សេងៗទៀតក៏បានចុះទៅដល់ខ្នងផ្ទះ ផ្សព្វផ្សាយជាព័ត៌មាន បង្ការទប់ស្កាត់ និងឆ្លើយតបផងដែរ។

«ប្រជាពលរដ្ឋដែលប្រើប្រាស់បង្គន់រួមក្នុងគ្រួសារ ត្រូវតែជំរុញឱ្យមានបង្គន់ប្រើប្រាស់កាន់តែច្រើនទៀត»

ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប
ពានជ័យលាភី ODF និងប្រកាសនីយប័ត្រខេត្ត

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ ក៏បានសម្តែងការប្តេជ្ញាចិត្តដែរថា ខេត្តកែបនៅតែបន្តជំរុញការលើកកម្ពស់ការបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលបន្ថែមទៀតចំពោះករណីដែលនៅសល់ប្រមាណជាង ២០០ខ្នងផ្ទះ ឬស្មើនឹង៣ភាពរយ ។ ឯកឧត្តមបណ្ឌិតបន្តថា ការងារនេះមិនបញ្ចប់តែត្រឹមនេះទេ ត្រូវខំជំរុញបន្តទៀតតាមរយៈការរៀបចំផែនការសកម្មភាពបីឆ្នាំរំកិល និងផែនការអភិវឌ្ឍន៍ជាប្រចាំ។ ដូច្នេះ មន្ទីរអភិវឌ្ឍន៍ជនបទ ក៏ដូចជា អាជ្ញាធរក្រុងសង្កាត់ត្រូវបញ្ចូលផែនការសកម្មភាពនៃការបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលនេះ ដើម្បីជំរុញឱ្យមានការប្រើប្រាស់បង្គន់ និងបន្ទប់ទឹកគ្រប់ខ្នងផ្ទះនៅក្នុងភូមិសាស្រ្តរបស់ខេត្តកែប។

គួរជម្រាបជូនថា នៅក្នុងពិធីនេះ ក៏មានការផ្ដល់ជូនពានជ័យលាភី ODF និងប្រកាសនីយប័ត្រខេត្តដល់អភិបាលខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត ផ្ដល់ជូនបណ្ណសរសើរជូនទៅដល់ថ្នាក់ដឹកនាំខេត្ត និងអង្គការដៃគូ ព្រមទាំងមានការហែរក្បួនអបអរសាទរខេត្តកែប ជាខេត្តលែងមានការបន្ទោរបង់ពាសវាលពាសកាល៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍ ១០០%​ ចំនួន១៦កន្លែង សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ (CGTI) កំពុង​ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន១៦កន្លែង សម្រាប់​សិស្ស​ដែលជាប់ ឬធ្លាក់ថ្នាក់ទី១២ គ្រប់ឆ្នាំសិក្សា​ទាំងអស់។

អាហារូបករណ៍ ​SHE-CAN ប្រកាសបើកទទួលពាក្យសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសហរដ្ឋអាមេរិកសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ SHE-CAN ដោយ​អាហារូបករណ៍ SHE-CAN ចាប់បើកទទួលពាក្យស្នើសុំអាហារូបករណ៍ សម្រាប់និស្សិតស្ត្រី ដើម្បីលើកកម្ពស់ជីវភាព...

អាហារូបករណ៍៥០កន្លែងទៅសិក្សា​នៅ​ប្រទេស​ឥណ្ឌា សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2023

កម្មវិធីអាហារូបករណ៍ ICCR Scholarships បានប្រកា​សផ្តល់អាហារូបករណ៍​ចំនួន​៥០កន្លែង​សម្រាប់​សិស្សនិស្សិតកម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ឥណ្ឌា ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Erasmus University Rotterdam នៅប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគ្រប់គ្រង Rotterdam នៃសាកលវិទ្យាល័យ Rotterdam ប្រទេសហូឡង់ ពីកម្មវិធីអាហារូបករណ៍ Erasmus ឆ្នាំសិក្សា២០២៦-២០២៧។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី MOFCOM ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2025

តាមរយៈការផ្សព្វផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំទាំងអស់នឹងមានឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោមកម្មវិធីអាហារូបករណ៍ MOFCOM...

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2023

ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Prince of Songkla ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2025

មហាវិទ្យាល័យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Prince of Songkla ប្រកាសជ្រើសរើសនិស្សិតនិស្សិតបរទេស​ក្នុងការ​សិក្សាតាមរយៈអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងចំនួន៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2024

​វិទ្យាស្ថានពហុច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីដែលបោះបង់ការសិក្សាព្រោះកត្តាផ្សេងៗឱ្យសិក្សាជំនាញវគ្គខ្លីចំណួ៥៤០កន្លែង...