សៀវភៅ “រឿងរ៉ាវក្នុងភូមិសម័យខ្មែរក្រហម” ប្រមូលរឿងរ៉ាវជាង៦០ អប់រំយុវជនអំពីអំពើប្រល័យពូជសាសន៍

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

“រឿងរ៉ាវ​ក្នុងភូមិ​សម័យ​ខ្មែរក្រហម” ជាសៀវភៅ​ថ្មីមួយ​របស់មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បានបោះពុម្ពឡើង ដោយ​ប្រមូលចងក្រងរឿងរ៉ាវរបស់អ្នក​រស់រាន​មានជីវិតពីរបបខ្មែរក្រហមចំនួនជាង៦០រឿង ក្នុងគោលដៅអប់រំ​យុវជនជំនាន់ក្រោយ ឱ្យដឹងពីហេតុការណ៍​ដែលបានកើតឡើងនៅជំនាន់នោះ ក្នុងការទប់ស្កាត់​កុំ​ឱ្យ​មានអំពើប្រល័យពូជសាសន៍​ត្រឡប់មកវិញ​ជាលើកទី២។

សៀវភៅ​ដែលមានកម្រាស់ប្រមាណ ៧០០ទំព័រនេះ មានការ​រៀបរាប់​រឿង​រ៉ាវជីវិតរបស់អ្នក​រស់រានមានជីវិត​ពីរបបខ្មែរក្រហមចំនួន៦៨នាក់ដែលបានឆ្លងកាត់ក្នុងរបបនោះ ដូចជា​ការ​បែកបាក់ក្រុមគ្រួសារ, ការ​ជម្លៀស​ដោយបង្ខំ, ការបង្អត់អាហារ និង​ការខ្វះថ្នាំសង្កូវ​ដើម្បីព្យាបាលជំងឺជាដើម។

លោក ផេង ពង្សរាស៊ី នាយកកម្មវិធីស្តីពីការអប់រំ​អំពើប្រល័យពូជសាសន៍​នៅ​កម្ពុជា មានប្រសាសន៍ថា ការចងក្រងសៀវភៅ “រឿងរ៉ាវ​ក្នុងភូមិ​សម័យ​ខ្មែរក្រហម” នេះឡើង ក្នុងគោលបំណងធំៗចំនួន៣ គឺ ទី១ ចង់ផ្តល់​ឱកាស​ទៅដល់អ្នករស់រានមានជីវិត ដែលកំពុងតែរស់នៅក្នុងសហគមន៍ បាននិយាយរឿងរ៉ាវរបស់គាត់ប្រាប់ទៅកាន់ពិភពលោក ដែលរឿងរ៉ាវរបស់ពួកគាត់ គឺជាប្រវត្តិសាស្រ្តជាតិមួយនៃប្រទេស​កម្ពុជាឆ្លងកាត់របបខ្មែរក្រហម ។ ទី២ ចង់កសាងការចងចាំជារួមអំពីអំពើប្រល័យពូជសាសន៍​នៅ​កម្ពុជា ដើម្បី​ឱ្យ​ក្មេងៗជំនាន់ក្រោយបានយល់ពីសាច់រឿងទូទៅ​ដែលកើតមាននៅទូទាំង​ប្រទេសកម្ពុជា ក៏​ដូចជា​រឿងរ៉ាវ​ដែលកើតមានចំពោះជីដូនជីតារបស់ខ្លួន។

«បើយើងនិយាយទៅ ក្មេងៗថា ម៉េច​មិនតដៃវិញ កម្មាភិបាលខ្មែរក្រហមតែ២-៣នាក់ ចងខ្សែមនុស្ស៥០-៦០នាក់យកទៅសម្លាប់ ម៉េចមិនតដៃជាមួយពួកហ្នឹងវិញ សំណួរនេះធ្វើ​ឱ្យ​មជ្ឈមណ្ឌលឯកសារ​កម្ពុជា​កាន់តែ​ប្រមូលចងក្រងបន្ថែមទៀត ដើម្បី​ឱ្យ​ពួកគាត់បានយល់ពីសាច់រឿងទូទៅ​ដែលកើតមាននៅទូទាំង​ប្រទេសចំពោះជីដូនជីតារបស់ខ្លួន…»

ចំណែកគោលបំណងទី៣ សៀវភៅនេះ នឹងត្រូវ​ប្រើប្រាស់​ជាសម្ភារៈឧបទ្ទេសសម្រាប់ការបង្រៀន ពីប្រវត្តិសាស្រ្តនៅតាមសាលារៀន ជាពិសេស​នៅកម្រិតវិទ្យាល័យ។

បើតាមលោក ពង្សរាស៊ី រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម​ដែលបានចងក្រង​នៅ​ក្នុង​សៀវភៅនេះ ត្រូវ​បាននិពន្ធដោយគ្រូបង្រៀន អ្នកស្រាវជ្រាវវ័យក្មេង ដែលពួកគាត់បានជួបជាមួយ​អ្នក​រស់រានមានជីវិត​ពីរបបខ្មែរក្រហម ហើយ​ក៏​មានផងដែរអ្នក​រស់រានមានជីវិត​ពីរបបខ្មែរក្រហម ដែលគាត់សរសេររឿងរ៉ាវដោយខ្លួនឯង ហើយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា គឺជាអ្នកកែសម្រួលអក្ខវិរុទ្ធ ឃ្លោងឃ្លា និងធ្វើការបោះពុម្ព។

សម្រាប់លើកដំបូងនេះ សៀវភៅ “រឿងរ៉ាវ​ក្នុងភូមិ​សម័យ​ខ្មែរក្រហម” នឹង​ត្រូវ​បោះពុម្ពចំនួន ៥០០ច្បាប់ប៉ុណ្ណោះ ហើយ​នឹង​ត្រូ​វចែកជូនដោយ​ឥតគិតថ្លៃ​ទៅដល់ស្ថាប័នធ្វើការងារពាក់ព័ន្ធនឹងរបបខ្មែរក្រហម ក៏​ដូចជាគ្រូបង្រៀនប្រវត្តិសាស្រ្តជាដើម។

យ៉ាងណាក៏ដោយសម្រាប់លោក ពង្សរាស៊ី សៀវភៅដែលនិយាយពីជីវិតនៅក្នុងរបបខ្មែរក្រហម​មួយ​នេះ បើទោះ​ជា​បានគាស់រំលើងការឈឺចាប់របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម​ក៏ពិតមែន ប៉ុន្តែរឿងរ៉ាវទាំងនោះ គឺជា​រឿង​ដែលគួរត្រូវ​បានចងចាំ ដើម្បី​ឱ្យ​ក្មេង​ៗជំនាន់ក្រោយ កុំ​យកគំរូតាមអ្វី​ដែលបាន​កើត​ឡើង​កន្លងមក។ « អត្ថន័យ​រួម​នៃរឿងនីមួយៗ គឺជា​រឿងពិត អញ្ចឹង​សូម​ឱ្យ​ក្មេងៗជំនាន់ក្រោយ​ដែលគាត់អានសាច់រឿងនេះ ត្រូវ​មានកូនចិត្ត​មួយថា រឿងរ៉ាវទាំងអស់ហ្នឹងជារឿងរ៉ាវរបស់ក្រុមគ្រួសារខ្លួន គឺជា​រឿងរ៉ាវរបស់ជីដូនជីតារបស់ខ្លួនដែលធ្លាប់ឆ្លង​កាត់របបខ្មែរ​ក្រហម ដូច្នេះសូម​ឱ្យ​មានការ​ជឿជាក់ ហើយ​សូមពង្រឹងចំណេះដឹងទាក់ទងទៅនឹងការចងចាំអំពីប្រវត្តិសាស្រ្ត​ ដើម្បីការទប់ស្កាត់អំពើប្រល័យពូជសាសន៍នាពេលអនាគត់»៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍សម្រាប់និស្សិតកំពុងសិក្សាឆ្នាំទី១ ឬឆ្នាំទី២ នៅសាកលវិទ្យាល័យចំនួន៩របស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2026

ឱកាស​សម្រាប់និស្សិត​ដែល​កំពុង​សិក្សា​ឆ្នាំទី១ ឬឆ្នាំទី២ ថ្នាក់បរិញ្ញាបត្រ ក្នុងការ​ទទួលបាន​អាហារូបករណ៍ពេញលេញក្នុងការសិក្សា ពីកម្មវិធីអាហារូបករណ៍ Maybank។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិស្វកម្មនុយក្លេអ៊ែរពីរដ្ឋាភិបាលចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ឬ CSC Type B បើកជ្រើសរើស សិស្ស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិស្វកម្ម Habin សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្តល់ជូន សិស្ស...

ឱកាសស្វែងរកមុខជំនាញសិក្សា និងការងារនៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2024

ឱកាសល្អសម្រាប់យុវជន យុវនារីសម្រាប់ការស្វែងយល់ពីមុខជំនាញសិក្សា និងមានឱកាសបរទេសដោយឥតគិតថ្លៃជាមួយភ្នាក់ងារជំនាញពីស្ថាប័នអប់រំពីបណ្ដាប្រទេសធំៗនៅលើពិភពលោក។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាជាប្រភេទអាហារូបករណ៍ ពេញលេញសម្រាប់និស្សិតអន្តរជាតិ ដែលជាបេក្ខជនជ័យលាភីអាហារូបករណ៍។

ឱកាសសិក្សាហាត់ការងារផ្នែករូបវិទ្យា និងកុំព្យូទ័រពីកម្មវិធី DESY នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2024

ឱកាសសិក្សា និងហាត់ការងារសម្រាប់សិស្សនិស្សិតកំពុងសិក្សានៅផ្នែករូបវិទ្យា និងកុំព្យូរទ័រពីកម្មវិធី DESY Summer Student សិក្សានៅប្រទេសអាល្លឺម៉ង់ សម្រាប់ឆ្នាំសិក្សា២០២៤។ ការសិក្សា...

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាប្រកាសជ្រើសរើសនិស្សិតសិក្សាអាហា​រូបករណ៍​១០០%​ចំនួន៨០​កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(រាជធានីភ្នំពេញ)ប្រកាសជ្រើសរើសនិស្សិតចូលថ្នាក់ឆ្នាំសិក្សាមូលដ្ឋានកម្រិតវិស្វករចំនួន១៣០០កន្លែងក្នុងនោះក៏មានផ្ដល់....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2025

កម្មវិធីអាហារូបករណ៍ Government of Singapore Scholarship ឬ អាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរី ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *