មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ ៖ ការអប់សុខភាពសិស្សានុសិស្សសំខាន់ ដើម្បីសម្រេចបានអនាគតមូលធនមនុស្សកម្ពុជា

ថ្លែងក្នុងពិធីឧបត្ថម្ភសៀវភៅអប់រំសុខភាព និងបើកវគ្គបណ្តុះបណ្តាលស្ដីពីវិធីសាស្រ្តបង្រៀនសៀវភៅសិក្សាគោលមុខវិជ្ជាអប់រំសុខភាព នៅសាលារៀនអន្តរទ្វីបអាមេរិកកាំង កាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការអប់រំសុខភាពសិស្សានុសិស្សសំខាន់ ដើម្បីសម្រេចបានអនាគតមូលធនមនុស្សកម្ពុជា។

លោកជំទាវ សឿ សុជាតា បញ្ជាក់ថា សុខភាពផ្លូវចិត្ត ជាកត្តាកំណត់ដល់សុខភាពផ្លូវកាយ ប្រសិនបើមនុស្សម្នាក់បាក់ទឹកចិត្ត មានបញ្ហាសុខភាពផ្លូវចិត្ត នោះនឹងជះឥទ្ធិពលដល់សុខភាពផ្លូវកាយទ្រុធទ្រោម។ ដូច្នេះ ការអប់រំសុខភាពនេះ មិនមែនត្រឹមតែផ្ដោតលើសុខភាពផ្លូវកាយនោះទេ ប៉ុន្តែផ្ដោតលើសុខភាពផ្លូវចិត្ត និងផ្លូវអារម្មណ៍ថែមទៀត។

សៀវភៅអប់រំសុខភាពថ្នាក់ទី១

អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បន្ថែមទៀតថា កត្តាដែលនាំឱ្យមានបញ្ហាសុខភាពផ្លូវចិត្ត គឺមិនមែនរកឃើញថាមានសម្ពាធជុំវិញខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏ទាក់ទងនឹងអាហារូបត្ថម្ភផងដែរ។ ក្នុងនោះ បារីអេឡិចត្រូនិច គ្រឿងញៀន ចំណីអាហាគ្រឿងកំប៉ុង ក៏ធ្វើឱ្យសុខភាពមនុស្សជួបបញ្ហា។

សម្រាប់សៀវភៅ “អប់រំសុខភាព” ថ្នាក់ទី១ មានកម្រាស់ ៨២ទំព័រ មានសមាសភាគធំៗចំនួន៣ រួមមាន សមាសភាគទី១. សុខភាពបឋម មានដូចជា ការលូតលាស់ និងអាហារូបត្ថម្ភ, អនាម័យខ្លួនប្រាណនិងអនាម័យទូទៅ, ការថែទាំភ្នែកនិងមាត់ធ្មេញ, ការបង្ការជំងឺឆ្លង។ សមាសភាគទី២. សុខភាពផ្លូវចិត្ត និងសមាសភាគទី៣. សុខភាព និងបរិស្ថាន។

លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា

បើតាម លោកជំទាវ សឿ សុជាតា សៀវភៅសិក្សាគោលមុខវិជ្ជាអប់រំសុខភាព បានបង្ហាញយ៉ាងច្បាស់ពីការអប់រំសុខភាព កត្តានាំឱ្យមានសុខភាពល្អទាំងកាយ ទាំងចិត្ត និងទាំងផ្លូវអារម្មណ៍។ ទន្ទឹមនោះ ក៏មានកត្តាមួយទៀតដែលពាក់ព័ន្ធនឹងសុខភាពផ្លូវអារម្មណ៍ គឺគោលការណ៍ វិន័យបែបវិជ្ជមាន ដែលគ្រប់សាលាទាំងអស់ ទាំងសាធារណៈ និងឯកជន ត្រូវអនុវត្តរួមគ្នា ព្រោះថា សម្ពាធដែលកើតមានពីគ្រូទៅដល់សិស្ស ពីមាតាបិតាទៅដល់កូនចៅ ក៏ជាកត្តាមួយដែលនាំឱ្យមានការថយចុះនូវសុខភាពផ្លូវចិត្តរបស់កុមារផងដែរ។

«បើកុមារមានបញ្ហាសុខភាពផ្លូវចិត្តហើយ ធនធានមនុស្សរបស់យើងអាចជួបបញ្ហា»។

លោកស្រី រស់ យ៉ាណា ប្រធាន នៃសាលារៀនអន្តរទ្វីប អាមេរិកកាំង

លោកស្រី រស់ យ៉ាណា ប្រធាន នៃសាលារៀនអន្តរទ្វីប អាមេរិកកាំង មានប្រសាសន៍ថា សុខភាព គឺសំខាន់ដោយយើងមិនអានធ្វេសប្រហែស ឬមើលរំលងបាន។ លោកស្រីបន្តថា បើទោះជាយើងមានអ្វីគ្រប់យ៉ាង ប៉ុន្តែបើសុខភាពផ្លូវកាយ ផ្លូវចិត្ត ផ្លូវអារម្មណ៍មិនប្រសើរ នោះគ្រប់កិច្ចការទាំងអស់នឹងរាំងស្ទះ។ ជាពិសេស នៅពេលដែលយើងមានសុខភាពមិនល្អ គឺប៉ះពាល់ដល់មនុស្សជុំវិញខ្លួន និងសង្គមដែលយើងរស់នៅ។

ប្រធាននៃសាលារៀនអន្តរទ្វីប អាមេរិកកាំង រូបនេះ បន្ថែមថា ដោយយល់ពីកម្រិតចាំបាច់របស់សុខភាពសិស្សានុសិស្ស ទើបសៀវភៅសិក្សាគោលស្ដីពីការអប់រំសុខភាពនេះ ត្រូវបញ្ជ្រាបចាប់តាំងពីកម្រិតបឋមសិក្សា។ លោកស្រី រស់ យ៉ាណា បន្តថា ប្រសិនបើកុមារ ពីកម្រិតតូច យល់ពីភាពសំខាន់ដែលធ្វើឱ្យសុខភាពពួកគេកាន់តែប្រសើរ តាមលំដាប់លំដោយពីកម្រិតថ្នាក់មួយទៅកម្រិតថ្នាក់មួយ ទោះមជ្ឈដ្ឋាននៅជុំវិញជះឥទ្ធិពលមិនល្អទៅកាន់ពួកគេ គឺកុមារហាននិយាយបដិសេធចំពោះអ្វីដែលមិនល្អ ហើយប៉ះពាល់ដល់សុខភាពផ្លូវកាយ ផ្លូវចិត្ត និងផ្លូវអារម្មណ៍របស់ពួកគេ។

គួរជម្រាបជូនថា ក្រសួងអប់រំ យុវជន និងកីឡា បានដាក់បញ្ចូលមុខវិជ្ជា “អប់រំសុខភាព” ទៅក្នុងកម្មវិធីសិក្សាគោល ដើម្បីធានាអប់រំពលរដ្ឋឱ្យមានលក្ខណៈសម្បតិ្តពេញលេញ ប្រកបដោយភាពរីកចម្រើនគ្រប់ផែ្នកដោយមានតុល្យភាពរវាងវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា កាយសម្បទា និងមនសិការ សេ្នហាជាតិ និងមនុស្សជាតិដើម្បីការអភិវឌ្ឍជាតិ និងការធ្វើសមារហណកម្មកម្ពុជាទៅក្នុងតំបន់ និងពិភពលោក៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(វសនប) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីកម្មវិធីអាហារូបករណ៍...

កម្មវិធីផ្លាស់ប្តូរវប្បធម៌ Autumn Korean Culture Camp 2024 នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការសិក្សាស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-២២ ខែវិច្ឆិកា ឆ្នាំ២០២៤...

អាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2026

សាកលវិទ្យាល័យ China University of Geosciences, Beijing នៅរដ្ឋធានីប៉េកាំង តាមរយៈ​សមាគមនិស្សិតកម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន នឹង​ជ្រើសរើស​និស្សិត​កម្ពុជាឆ្នើម​ចំនួន ៥ សម្រាប់អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ NL Scholarship 2026 ក្នុងប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2025

កម្មវិធីអាហារូបករណ៍ NL Scholarship ឆ្នាំសិក្សា២០២៦-២០២៧ របស់ក្រសួងអប់រំ នៃប្រទេសហូឡង់កំពុងបើកផ្ដល់ពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង។ អាហារូបករណ៍ផ្ដល់សម្រាប់...

ឱកាស​សម្រាប់ប្រជាពលរដ្ឋ និង​យុវជន​នៅ​ខេត្តបន្ទាយមានជ័យ សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ​ចំនួន ១៦៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2024

វិទ្យាស្ថាន​ពហុបច្ចកទេស​ខេត្ត​បន្ទាយមានជ័យ បានជូនដំណឹងថា វិទ្យាស្ថាន​នឹង​បើក​វគ្គបណ្តុះបណ្តាល​ដល់បងប្អូន​ប្រជាពលរដ្ឋ យុវជន កម្មករ កម្មការិនី និងជនចំណាកស្រុក ដែលមកពី​គ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​ប្រកាស​ជ្រើសរើស​បេក្ខជន​អាហារូបករណ៍​ ​Panasonic ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2026

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​(​NUBB​)​ ​បាន​ប្រកាស​ជា​ផ្លូវការ​អំពី​ការ​បើក​ទទួល​ពាក្យសុំ ​អាហារូបករណ៍​ Panasonic ​Scholarsh​ip Program ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧​

ឱកាសអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Monash ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2025

កម្មវិធីអាហារូបករណ៍ K.C Kuok Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី។ អាហារូបករណ៍ផ្ដល់ជូនដោយអតីតនិស្សិតនៃសាកលវិទ្យាល័យ Monash

វិទ្យាស្ថានវិទ្យាសាស្រ្តគ្រប់គ្រង និងសេដ្ឋកិច្ច ផ្ដល់ការសិក្សាជំនាញកុំព្យូទ័រ និងទីផ្សារចំនួន១៧៤កន្លែងឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2023

វិទ្យាស្ថានវិទ្យាសាស្រ្ត​គ្រប់គ្រង និងសេដ្ឋកិច្ច ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញរយៈពេល៣ខែដល់សិស្សានុសិស្ស និងសាធារណៈជន​ដោយ​ឥតគិតថ្...

អាហារូបករណ៍សម្រាប់ជំនាញសិល្បៈ និងតន្រ្តី នៅសាកលវិទ្យាល័យ Edith Cowan ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2024

កម្មវិធីអាហារូបករណ៍ Greg Benjamin WAAPA Music Entrance បានប្រកាស​ផ្តល់អាហារូបករណ៍ដែលមាន​តម្លៃរហូត​ដល់ ១ម៉ឺនដុល្លារ សម្រាប់និស្សិតភ្លេងព្យាណូ ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *