កម្មវិធីជើងឯកថ្វីមាត់ រដូវកាលទី២ រកឃើញបេក្ខជនឆ្នើម ២០នាក់ ឆ្ពោះទៅកាន់វគ្គប្រកួតជម្រុះជុំទី១

បន្ទាប់ពីឆ្លងកាត់វគ្គជម្រុះដោយសម្ភាសន៍ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ​២០២៣ កម្មវិធីជើងឯកថ្វីមាត់ រដូវកាលទី២ បានរកឃើញបេក្ខជនឆ្នើមចំនួន ២០នាក់ ដែលនឹងឆ្ពោះទៅកាន់វគ្គប្រកួតជម្រុះជុំទី១ នាពេលខាងមុខ។

នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ បេក្ខជនឆ្នើម ដែលជាប់វគ្គជម្រុះដោយសម្ភាសន៍ទាំងអស់ នឹងត្រូវចូលរួមវគ្គបណ្ដុះបណ្ដាលលើជំនាញនិយាយជាសាធារណៈ ដើម្បីពង្រឹងសមត្ថភាព ឆ្ពោះទៅកាន់វគ្គប្រកួតជម្រុះជុំទី១ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក ស៊ុយ លីនប៉ាវ ប្រធានគម្រោងតោះ! ជជែក (Let’s Talk) មានប្រសាសន៍ថា កម្មវិធី «ជើងឯកថ្វីមាត់» គឺជាកម្មវិធីប្រកួតនិយាយជាសាធារណៈ ក្រោមគំនិតផ្ដួចផ្ដើមរបស់សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ក្នុងគោលបំណង ផ្ដល់ឱកាសឱ្យយុវជនបានបង្ហាញទេពកោសល្យ និងពង្រឹងសមត្ថភាព លើជំនាញនិយាយជាសាធារណៈ ជាពិសេស បណ្ដុះផ្នត់គំនិតសុទិដ្ឋិនិយមចំពោះសង្គមជាតិ។

សម្រាប់រដូវកាលទី២នេះ កម្មវិធី «ជើងឯកថ្វីមាត់» បានផ្តល់ឱកាស​យ៉ាងទូលំទូលាយសម្រាប់យុវជនក្នុងការដាក់ពាក្យចូលរួមប្រកួត ដោយ​កំណត់អាយុពី ១៥ឆ្នាំ រហូត​ដល់​២៥ឆ្នាំ ខណៈនៅរដូវកាលទី១ កំណត់ពី១៨ឆ្នាំ ដល់​២៥ឆ្នាំ។ បើតាមលោក លីនប៉ាវ ក្រោយពីប្រកាសឱ្យ​ដាក់ពាក្យ​ក្នុង​ការ​ចូលរួមប្រកួត មានបេក្ខជនមកពីគ្រប់មជ្ឈដ្ឋានបានដាក់ពាក្យ ចាប់ពីសិស្សថ្នាក់វិទ្យាល័យ រហូត​ដល់បុគ្គលិកក្រុមហ៊ុន​ ហើយ​ជាលទ្ធផលក្រុមការងារបានរកឃើញបេក្ខជនចំនួន ៤៥នាក់បានជាប់ក្នុងវគ្គជម្រុះដោយសំណេរ និងបន្ទាប់មកទៀត ក្រោយធ្វើការ​សម្ភាសន៍ បានរកឃើញ​បេក្ខជនឆ្នើម​ចំនួន២០នាក់ ដែលនឹងត្រូវទទួលការបណ្តុះបណ្តាល មុនទៅ​កាន់វគ្គជម្រុះជុំទី១ ដែលគ្រោងធ្វើឡើងនៅដើមខែកុម្ភៈ ខាងមុខ។

យ៉ាងណាក៏ដោយ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣​ខាងមុខនេះ បេក្ខជនទាំង២០នាក់ ដែលជាប់ក្នុងវគ្គសម្ភាសន៍ នឹង​ត្រូវ​ធ្វើការបណ្តុះបណ្តាលពីអ្នកជំនាញ អំពី ការសិក្សាស្រាវជ្រាវ ការរៀបចំខ្លឹមសារ ពិសេស សិល្បៈនៃការនិយាយជាសាធារណៈ ប្រកបដោយភាពទាក់ទាញជាដើម។

គួរបញ្ជាក់ផងដែរថា កម្មវិធី ជើងឯកថ្វីមាត់ មានការប្រកួតជម្រុះ ៣ដំណាក់កាល ក្នុងនោះនៅថ្ងៃទី 4 ខែកុម្ភៈ ឆ្នាំ2024 ជា វគ្គប្រកួតជម្រុះជុំទី១, ថ្ងៃទី 3 ខែមីនា ឆ្នាំ2024 ជា វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងថ្ងៃទី 31 ខែមីនា ឆ្នាំ2024 គឺជា វគ្គផ្តាច់ព្រ័ត្រ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាច់ប្រាក់ ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ​អាន ចនផន ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអាន ចនផន ចំនួន១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

អាហារូបករណ៍ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម នៅវិទ្យាស្ថាន​ពហុបច្ចេក​ទេស​ខេត្ត​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2025

ជាឱកា​សសម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​បាក់ឌុបរួច ដោយ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ស្ពឺ បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

ក្រសួងអប់រំ​ប្រកាស​ពីអាហារូបករណ៍ថ្នាក់វេជ្ជសាស្រ្តទូទៅ និងថ្នាក់ Medical Residency នៅ​សាធារណរដ្ឋអាស៊ែបៃហ្សង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី៥ ឧសភា បានជូនដំណឹងថា សាធារណរដ្ឋ អាស៊ែបៃហ្សង់ នឹងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ចំនួន ៣កន្លែង ក្រោមកម្មវិធីអាហារូបករណ៍ "Heydar Aliyev-International Education Grand Program”

អាហារូបករណ៍១០០% នៅមហាវិទ្យាល័យ ​Guangxi Transport Vocational

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យGuangxi Transport Vocational and Technical សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ផ្នែកវិស័យអាកាសចរណ៍ នៅសាកលវិទ្យាល័យ Qatar Airway 2025 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2025

កម្មវិធីអាហារូបករណ៍ Qatar Airway University Undergraduate Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Qatar Airway សម្រាប់ឆ្នាំសិក្សា២០២៥។ 

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥០កន្លែង លើជំនាញបច្ចេកវិទ្យាឌីជីថល នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ប្រកាស​ជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ៥០ នាក់ ស្មើនឹង ២ ថ្នាក់ ដើម្បីសិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសបច្ចេកវិទ្យាឌីជីថល ព្រមទាំងធ្វើការបណ្តុះបណ្តាលវិធីសាស្ត្របង្រៀនជំនាញបច្ចេកវិទ្យាឌីជីថល...

ឱកាស​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំនាញ​គ្រប់គ្រង​ទីក្រុង​ពី​កម្មវិធី​អាហារូបករណ៍ ADB-JS នៅ​សាកលវិទ្យាល័យ​ហុងកុង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2024

កម្មវិធី​អាហារូបករណ៍ ADB កំពុង​បើក​ទទួល​សិស្ស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​សាកលវិទ្យាល័យ​ហុងកុង សម្រាប់​ឆ្នាំ​សិក្សា​២០២៥-២០២៦។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ដល់​និស្សិត​អន្តរជាតិ​ជា​ច្រើន​ប្រទេស រួម​ទាំង​កម្ពុជា​ផង​ដែរ។

ឱកាសសម្រាប់យុវជនកម្ពុជា ស្វែងយល់ពីវិស័យការទូតក្នុងតំបន់ នៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2026

កម្មវិធី ASEAN Foundation Model East Asia Summit 2026 កំពុងប្រកាសជ្រើសរើសនិស្សិតឆ្នើមចំនួន ៦០ រូប ដើម្បីចូលរួមសិក្សាស្វែងយល់ពីសន្តិសុខ សន្តិភាព