អាជីព​ការងារ​ទាំង​ ​៦ ​ដែល​ ​AI ​ពិបាក​ជំនួស​នា​ពេល​អនាគត​

​ខណៈ​បញ្ញា​សិប្បនិម្មិត ​(​AI​)​ ​កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ​និង​ត្រូវ​បាន​ប្រើប្រាស់​កាន់តែ​ទូលំទូលាយ​ក្នុង​វិស័យ​ការងារ​ជា​ច្រើន​ ក្តី​បារម្ភ​អំពី​ផលប៉ះពាល់​របស់​ AI ​លើ​អាជីព​នាពេល​អនាគត​ក៏​កំពុង​កើនឡើង​ ​ជាពិសេស​ក្នុង​ចំណោម​សិស្ស​ ​និង​និស្សិត​ដែល​ត្រៀម​ចូល​ទីផ្សារ​ការងារ។

​ទោះជា​យ៉ាងណា​ ​អាជីព​មួយចំនួន​នៅតែ​មាន​សក្តានុពល​ខ្ពស់​ ​ដោយសារ​ការងារ​ទាំងនោះ​ទាមទារ​ជំនាញ​ដែល​ ​AI ​ពិបាក​ជំនួស​បាន​ទាំងស្រុង ដូចជា​ ការ​យល់ចិត្ត​មនុស្ស​ ការ​សម្រេចចិត្ត​ក្នុង​ស្ថានភាព​ស្មុគស្មាញ ភាព​ច្នៃប្រឌិត ​ជំនាញ​អនុវត្ត​ផ្ទាល់ និង​ការ​កសាង​ទំនាក់ទំនង​រវាង​មនុស្ស​ ​និង​មនុស្ស។

​យោង​តាម​ ​College ​Mentor ​ដែល​ជា​វេទិកា​ណែនាំ​ការ​អប់រំ​និង​ទីប្រឹក្សា​ជ្រើសរើស​ជំនាញ​មាន​មូលដ្ឋាន​នៅ​ប្រទេស​ឥណ្ឌា​បាន​ពន្យល់​ថា​ ​អាជីព​ចំនួន​ ៦ ​ត្រូវ​បាន​ចាត់ទុក​ថា​ ​មាន​សក្តានុពល​បន្ត​រីកចម្រើន​ក្នុង​យុគសម័យ​ ​AI រួម​មាន​៖

​១​.​ ​គ្រូ​បង្រៀន ​និង​អ្នក​អប់រំ​

​ការងារ​របស់​គ្រូបង្រៀន​មិន​មែន​មាន​តួនាទី​ត្រឹមតែ​ផ្ទេរ​ចំណេះដឹង​ដល់​សិស្ស​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំង​ជួយ​ជំរុញ​ការ​ចង់​ចេះ​ ​ចង់​ដឹង​ ក​សាង​ទំនុកចិត្ត​ ​និង​គាំទ្រ​ការ​អភិវឌ្ឍ​ផ្នែក​អារម្មណ៍​របស់​សិស្ស។

​ទោះបី​ឧបករណ៍​ AI ​អាច​ជួយ​ផ្តល់​ព័ត៌មាន​ ​ឆ្លើយ​សំណួរ​ ​និង​បង្កើត​សម្ភារៈ​សិក្សា​ក៏ដោយ​ ​ក៏​វា​មិន​អាច​ជំនួស​ទាំងស្រុង​នូវ​ការ​ណែនាំ ការ​លើកទឹកចិត្ត​ ​និង​ទំនាក់ទំនង​ផ្ទាល់​របស់​គ្រូ​ជាមួយ​សិស្ស​បាន​ឡើយ​ ​ជា​ពិសេស​ក្នុង​ការ​អប់រំ​កុមារ ​និង​ការ​គាំទ្រ​សិស្ស​ដែល​មាន​តម្រូវការ​ពិសេស។

​២​.​ ​គិលានុបដ្ឋាយិកា​

វិជ្ជា​ជីវៈ​គិលានុបដ្ឋាយិកា​ ​គឺជា​ការងារ​មួយ​ដែល​ត្រូវការ​ការ​យល់ចិត្ត​ ការ​ថែទាំ ​និង​ការ​ប្រាស្រ័យទាក់ទង​ជាមួយ​អ្នក​ជំងឺ​ដោយ​ផ្ទាល់។

​AI ​អាច​ជួយ​ក្នុង​ការ​វិភាគ​ទិន្នន័យ​សុខភាព​ ​ឬ​គាំទ្រ​ដល់​ការ​ធ្វើ​រោគវិនិច្ឆ័យ​ ប៉ុន្តែ​ការ​ថែទាំ​អ្នក​ជំងឺ​ ​ការ​ផ្តល់​ការ​ធានា​ផ្លូវចិត្ត​ ​និង​ការ​សម្រេចចិត្ត​រហ័ស​ក្នុង​ស្ថានភាព​បន្ទាន់ ​នៅតែ​ត្រូវ​ការ​វត្តមាន ​និង​ការ​វិនិច្ឆ័យ​របស់​មនុស្ស។

៣​.​ ​ជំនាញ​វិជ្ជាជីវៈ

​ជំនាញ​ដូចជា​ ​ជាង​អគ្គិសនី ​ជាង​មេកានិច​ ​ជាង​ទឹក ​និង​ជាង​ឈើ​ ​ត្រូវ​បាន​មើល​ឃើញ​ថា​ ​ជា​អាជីព​ដែល​មាន​សក្តានុពល​ក្នុង​រយៈពេល​វែង។

​ការងារ​ទាំងនេះ​តម្រូវឱ្យ​មាន​ជំនាញ​អនុវត្ត​ផ្ទាល់ ការ​ដោះស្រាយ​បញ្ហា​នៅ​ទីតាំង​ជាក់ស្តែង​ ​និង​ការ​សម្រេចចិត្ត​ទៅ​តាម​ស្ថានភាព​ដែល​អាច​ប្រែប្រួល​។ ​ឧទាហរណ៍​ ការ​ជួសជុល​ប្រព័ន្ធ​អគ្គិសនី ​ឬ​ដំបូល​នៅ​អគារ​ចាស់​ ​អាច​មាន​បញ្ហា​ខុសគ្នា​ទាំងស្រុង​ពី​ការងារ​ដូចគ្នា​នៅ​អគារ​ទំនើប។

​៤​.​ ​អ្នក​ជំនាញ​ផ្នែក​ច្នៃប្រឌិត​

ការ​រីកចម្រើន​របស់​ AI ​បាន​ធ្វើឱ្យ​ការ​បង្កើត​រូបភាព​ តន្ត្រី​ ​អត្ថបទ ​និង​ខ្លឹមសារ​ផ្សេង​ៗ​កាន់តែ​ងាយស្រួល​។ ​ប៉ុន្តែ​ការងារ​ច្នៃប្រឌិត​របស់​មនុស្ស​នៅតែ​មាន​តម្លៃ​ ព្រោះ​វា​មិន​ផ្អែក​តែ​លើ​ការ​បង្កើត​ខ្លឹមសារ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​រួម​មាន​គំនិត​ ​ចេតនា ​បរិបទ បទ​ពិសោធន៍ ​និង​អត្ថន័យ​ដែល​អ្នក​បង្កើត​ចង់​បញ្ជូន។

​ដូច្នេះ​ ​អ្នក​សរសេរ​ ​អ្នក​រចនា ​អ្នក​បង្កើត​តន្ត្រី​ ​សិល្បករ ​និង​ស្ថាបត្យករ ​អាច​ប្រើ​ ​AI ​ជា​ឧបករណ៍​ជំនួយ ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​ ​ជា​ជាង​មើល​ AI ​ជា​អ្នក​ជំនួស​ទាំងស្រុង។​

​៥​.​ ​អ្នក​សង្គមកិច្ច​ ​និង​អ្នក​ប្រឹក្សា​យោបល់​

​អ្នក​សង្គមកិច្ច​ ​និង​អ្នក​ប្រឹក្សា​យោបល់​ ត្រូវ​ប្រឈមមុខ​នឹង​ករណី​ស្មុគស្មាញ ​និង​ងាយ​រងគ្រោះ ​ដូចជា​ ភាព​ក្រីក្រ ការ​រំលោភបំពាន ការ​ញៀន ​និង​បញ្ហា​សុខភាព​ផ្លូវចិត្ត។

​ការងារ​ប្រភេទ​នេះ​ត្រូវការ​ការ​ស្តាប់​ ការ​យល់ចិត្ត​ ការ​កសាង​ទំនុកចិត្ត​ ​និង​ការ​យល់ដឹង​ពី​បរិបទ​ផ្ទាល់ខ្លួន ​និង​សង្គម​របស់​មនុស្ស​ម្នាក់​ៗ​។​ ​កត្តា​ទាំងនេះ​ធ្វើឱ្យ​ការងារ​របស់​មនុស្ស​នៅតែ​មាន​សារៈសំខាន់​ ​ទោះ​បី​ ​AI ​អាច​ជួយ​ផ្តល់​ព័ត៌មាន​ ​ឬ​ឧបករណ៍​គាំទ្រ​ក៏​ដោយ។

​៦​.​ ​វិជ្ជាជីវៈ​ផ្នែក​ច្បាប់​

​អាជីព​ក្នុង​វិស័យ​ច្បាប់ ​ដូចជា​ ​មេធា​វី ​ចៅ​ក្រម​ ​អ្នក​សម្របសម្រួល​ក៏​ជា​ការងារ​ដែល​ត្រូវការ​ការ​វិនិច្ឆ័យ​របស់​មនុស្ស។

​AI ​អាច​ជួយ​ពិនិត្យ​កិច្ចសន្យា​ ​ស្វែងរក​ព័ត៌មាន​ ​និង​កំណត់​ភាព​មិន​ស៊ី​សង្វាក់​គ្នា​នៅក្នុង​ឯកសារ​ផ្លូវ​ច្បាប់​។ ​ប៉ុន្តែ​ការ​តស៊ូ​មតិ ការ​ចរចា​ ​ការ​វាយតម្លៃ​បរិបទ ​និង​ការ​សម្រេចចិត្ត​លើ​បញ្ហា​សីលធម៌ ​និង​ច្បាប់​ស្មុគស្មាញ ​នៅតែ​ទាមទារ​ជំនាញ និង​ការ​វិនិច្ឆ័យ​របស់​អ្នក​ជំនាញ។​

​ជា​រួម ​សម្រាប់​សិស្ស​ដែល​កំពុង​ត្រៀម​ជ្រើសរើស​ជំនាញ​បន្ទាប់ពី​បញ្ចប់​ថ្នាក់​ទី​១២​ ការ​រីកចម្រើន​របស់​ AI ​មិន​មាន​ន័យ​ថា​ ត្រូវ​ជៀសវាង​អាជីព​ដែល​ ​AI ​អាច​ជួយ​ធ្វើ​បាន​នោះ​ទេ​។ ​ផ្ទុយ​ទៅវិញ​ ​ការ​ជ្រើសរើស​ជំនាញ​ដែល​រួមបញ្ចូល​ជំនាញ​មនុស្ស​ ភាព​ច្នៃប្រឌិត​ ការ​គិត​វិភាគ ​និង​សមត្ថភាព​ប្រើប្រាស់​ ​AI ​អាច​ជួយ​ឱ្យ​យុវជន​មាន​ភាព​ប្រកួតប្រជែង​កាន់តែ​ខ្លាំង​នៅក្នុង​ទីផ្សារ​ការងារ​នា​ពេល​អនាគត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋាភិបាល​ឆែក ​ប្រកាស​ផ្ដល់​អាហារូបករណ៍​ថ្នាក់​អនុ​បណ្ឌិត ​និង​បណ្ឌិត ​ដល់​និស្សិត​កម្ពុជា​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០​២៧​–​២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2026

​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ឆែក ​បាន​ប្រកាស​ពី​ការ​បើក​ទទួល​ពាក្យ​ស្នើសុំ​អាហារូបករណ៍​ជា​ផ្លូវការ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០​២៧​–​២០២៨ ​ដល់​និស្សិត​កម្ពុជា​ដែល​មាន​បំណង​បន្ត​ការ​សិក្សា​ថ្នាក់​ឧត្តម​សិក្សា​...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Hubei សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Huazhong និង សាកលវិទ្យាល័យភូមិសាស្ត្រចិន បានប្រកាស​ផ្តល់អាហារូបករណ៍...

គន្លឹះក្នុងការសរសេរលិខិតអនុសាសន៍អាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2023

លិខិតអនុសាសន៍ ឬ Recommendation letter ជាឯកសារចាំបាច់មួយក្នុងចំណោមឯកសារចាំបាច់ផ្សេងទៀត ដែលអាហារូបករណ៍តម្រូវឱ្យបេក្ខជនសរសេរឡើងការរៀបរាប់ដោយសង្ខេប...

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

ក្រោម​កម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្ត​ឈៀងរ៉ៃ នៃព្រះរាជាណាចក្រ​ថៃ បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន ២រូប...

អាហារូបករណ៍កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស នៅ​ប្រទេស​វៀតណាម សម្រាប់សិស្ស​ជាប់បាក់ឌុប​ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2025

សាលា Thai Nguyen College នៃប្រទេស​វៀតណាម នឹងផ្តល់អាហារូបករណ៍​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល៤ឆ្នាំ ដល់​សិស្ស​កម្ពុជា​ចំនួន ៧២កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់១០កន្លែងនៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្ស៊ីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/07/2023

សាកលវិទ្យាល័យ MGIMO នៃប្រទេសរុស្ស៊ី​ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់សារណជនទាំងអស់នៅបណ្ដាប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជា ។...

អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ទៅសិក្សា​នៅប្រទេស​រូម៉ានី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2026

ក្រសួងការបរទេស​រូម៉ានី នឹង​ចាប់ផ្តើម​បើក​ការ​ទទួលពាក្យ​ស្នើ​សុំ​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត របស់និស្សិតបរទេស រួមទាំង​និស្សិត​កម្ពុជា​ផង ដើម្បីទៅសិក្សានៅប្រទេស​រ៉ូម៉ានី។

អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....