ACE​ ​ផ្តល់​អាហារូបករណ៍​ ​100​% ​ចំនួន​ ​៣៤​ ​កន្លែង​សម្រាប់​ការ​សិក្សា​ភាសា​អង់គ្លេស​រយៈពេល​មួយ​ឆ្នាំ

​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការ​បណ្តុះបណ្តាល ​(​ACE​) ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​សិក្សា​ភាសា​អង់គ្លេស​ ​១០០​% ​ចំនួន​ ​៣៤​ ​រង្វាន់​ សម្រាប់​រយៈពេល​មួយ​ឆ្នាំ​ពេញ​ ​ជូន​ដល់​សិស្សានុសិស្ស​កម្ពុជា​ ​ដើម្បី​ចូលរួម​អបអរសាទរ​ខួប​លើក​ទី​៣៤​ ​នៃ​ការ​បង្កើត​ ​និង​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​កម្ពុជា​ ​(​១៩៩២​ ​-​ ​២០២៦​)​។​

​កម្មវិធី​អាហារូបករណ៍​នេះ​ ធ្វើឡើង​ក្នុង​គោលបំណង​លើកកម្ពស់​ជំនាញ​ភាសា​អង់គ្លេស​ ​ដែល​ជា​ស្ពាន​យ៉ាង​សំខាន់​សម្រាប់​ការ​សិក្សា​ ​និង​ការ​អភិវឌ្ឍ​អាជីព​នា​ពេល​អនាគត​។ ​បន្ថែម​ពី​នេះ​ វា​ក៏​ជា​ឱកាស​មាស​សម្រាប់​សិស្សានុសិស្ស​ក្នុង​ការ​ត្រៀមខ្លួន​ដណ្តើម​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស​ ​និង​ពង្រឹង​សមត្ថភាព​ដើម្បី​ទទួលបាន​ពិន្ទុ ​IELTS​ ​ខ្ពស់​ផងដែរ​។​

​សិស្សានុសិស្ស​ដែល​ទទួលបាន​អាហារូបករណ៍​អាច​ជ្រើសរើស​ ម៉ោង​សិក្សា​ ​ដែល​ខ្លួន​ពេញចិត្ត​ ​(​៤.៥​ ​ម៉ោង​ ​ឬ​ ​៧.៥​ ​ម៉ោង​/​សប្តាហ៍​) ​នៅ​តាម​សាខា ​អេ ​ស៊ី ​អ៊ី ​ណាមួយ​ក្នុង​រាជធានី​ភ្នំពេញ​ ​និង​ខេត្ត​សៀមរាប ​ឬ ​សិក្សា​តាម​ប្រព័ន្ធ​ឌីជីថល​។​

​បេក្ខជន​ទាំងអស់​នៅក្នុង​រាជធានី​ភ្នំពេញ​ ​និង​បណ្តា​ខេត្ត​នានា​ទូទាំង​ប្រទេស​កម្ពុជា​មាន​សិទ្ធិ​ដាក់​ពាក្យ​អាហារូបករណ៍​នេះ​ទាំងអស់​គ្នា​។​ ករណី​អ្នក​រស់​នៅ​តាម​បណ្ដា​ខេត្ត​ទទួលបាន​អាហារូបករណ៍​ ​អ្នក​អាច​ជ្រើស​យក​ការ​រៀន​តាម​ប្រព័ន្ធ​ឌីជីថល​ពី​គេហដ្ឋាន​អ្នក​ផ្ទាល់​ដោយ​មិន​ចាំបាច់​ធ្វើ​ការ​ផ្លាស់ទី​មក​ភ្នំពេញ​ ​ដោយ​គ្រាន់តែ​ប្រើប្រាស់​ ​ទូរសព្ទ​ដៃ​ ​កុំព្យូទ័រ ​ឬ​ ឧបករណ៍​អេឡិចត្រូនិក​ក្នុង​ការ​សិក្សា​។​

​ការ​ជ្រើសរើស​
​-​ ​រាល់​សិស្សានុសិស្ស​ចាប់ពី​អាយុ​ ​៨​ ​ឆ្នាំ​ (​គិត​ត្រឹម​ខែ​តុលា ​ឆ្នាំ​២០២៦​) ​ឡើង​ទៅ​មាន​សិទ្ធិ​ដាក់​ពាក្យ​។
​-​ ​សិស្សានុសិស្ស​ដែល​មាន​ចំណាប់អារម្មណ៍​អាច​ដាក់ពាក្យ​អនឡាញ​តាមរយៈ​ ​acecambodia​.​org​/​ACEscholarship​
​-​ ​បន្ទាប់ពី​ធ្វើ​ការ​ដាក់ពាក្យ​រួចហើយ​ ​បេក្ខជន​នឹង​តម្រូវឱ្យ​ធ្វើតេស្ត​វាយតម្លៃ​សមត្ថភាព​ភាសា​អង់គ្លេស​
​-​ ​រាល់​បេក្ខជន​ជ័យលាភី​នឹង​ទទួលបាន​អាហារូបករណ៍​សិក្សា​ទៅ​តាម​កម្រិត​ដែល​សមស្រប​នឹង​សមត្ថភាព​ភាសា​អង់គ្លេស​បច្ចុប្បន្ន​របស់​ពួកគេ​។​

​គូសបញ្ជាក់​ផងដែរ​ថា​ វគ្គ​សិក្សា​នឹង​ចាប់ផ្តើម​ចូលរៀន​នៅ​ ​ថ្ងៃទី​១៦​ ​ខែកញ្ញា​ ​ឆ្នាំ​២០២៦​។ ​សម្រាប់​ព័ត៌មាន​បន្ថែម​ ​ឬ​ចម្ងល់​ផ្សេង​ៗ​ ​សិស្សានុសិស្ស ​និង​អាណាព្យាបាល​អាច​ទាក់ទង​តាមរយៈ​លេខ​ទូរសព្ទ​៖​ ​085​ ​809​ ​589​៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Monash ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2025

កម្មវិធីអាហារូបករណ៍ K.C Kuok Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី។ អាហារូបករណ៍ផ្ដល់ជូនដោយអតីតនិស្សិតនៃសាកលវិទ្យាល័យ Monash

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែង​ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន១០កន្លែង​ ពីកម្មវិធីអាហារូបករណ៍ EDC-AFD-EU ។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សារយៈពេល ២ឆ្នាំ ឬ៣ឆ្នាំតាមមុនជំនាញ ...

ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Merit Scholarships នៅសាកលវិទ្យាល័យ Tulane សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Tulane ពីកម្មវិធីអាហារូបករណ៍ Marit Scholarship សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៥...

ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់​ជួន ​ណារ៉ុន ​ផ្តល់​អាហារូបករណ៍​ ១០០​%​ ​និង​ឱកាស​ការងារ​ចំនួន​ ​១០​កន្លែង​ សិក្សា​នៅ​សាកលវិទ្យាល័យ​បូណា​ម៉ារី ​(​BMU​)​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2026

ជា​ឱកាស​សម្រាប់​យុវជន​សិស្សានុសិស្ស​ដែល​ទើប​បញ្ចប់​ការ​សិក្សា​ថ្នាក់​មធ្យមសិក្សា​ទុតិយ​ភូមិ​,​ ​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់​ជួន ​ណារ៉ុន ​

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីអង្គការសហគមន៍យើង ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ពីអង្គការសហគមន៍យើង ក្នុងឆ្នាំសិក្សា២០២៦សម្រាប់សិស្សជាប់ថ្នាក់ទី១២ ឬកំពុងសិក្សាថ្នាក់ទី១២។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សានៅក្នុងខេត្តសៀមរាប។

ឱកាស​អាហារូបករណ៍ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន៣១៥កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតគិតថ្លៃសរុបចំនួន ៣១៥នាក់។