សម្តេចតេជោ អំពាវនាវ​ដល់ប្រជាពលរដ្ឋទាំងអស់គោរពច្បាប់ចរាចរណ៍ ជាជាងខ្លាចប៉ូលិសចរាចរណ៍

ព្រះសីហនុ – មានប្រសាសន៍នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវ​លេខ​១៤៦B តភ្ជាប់​ទៅ​ផ្លូវលេខ​១៤៨ ក្នុង​ខេត្ត​ព្រះសីហនុ នៅព្រឹក​ថ្ងៃទី២២ ខែធ្នូ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានធ្វើ​ការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ សូម​រៀន​ច្បាប់​ចរាចរណ៍ ហើយ​គោរព​ច្បាប់​ចរាចរណ៍​ឱ្យ​បាន​ម៉ឺងម៉ាត់ ដោយ​មិន​គួរ​ខ្លាច​ប៉ូលិស​ចរាចរណ៍​នោះទេ។

សម្តេចតេជោមានប្រសាសន៍ថា កាលពីមុន​គឺប្រជាជន​កម្ពុជា​ត្រូវ​ស្លាប់ដោយសារ​សង្រ្គាម បន្ទាប់​មក​ស្លាប់​ដោយ​សារ​គ្រាប់មីន ជំងឺអេដស៍ ក៏​ដូចជា​ដោយ​សារ​កូវីដ១៩ ប៉ុន្តែ​ឥឡូវនេះ ជារៀងរាល់ថ្ងៃ​ប្រជាជន​កម្ពុជា​បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់ចរាចរណ៍។

សម្តេចតេជោលើកឡើងថា ឥឡូវនេះ​ប្រជាពលរដ្ឋ​របស់យើងហាក់កំពុ​ងតែ​ខ្លាច​ប៉ូលិស​ចរាចរណ៍ ជាជាង​ខ្លាចច្បាប់ទៅវិញ ។ សម្តេចថា ប្រសិន​បើ​យើង​គោរព​ច្បាប់ យើងមិន​ចាំបាច់​ត្រូវ​ខ្លាច​ប៉ូលិស​ចរាចរណ៍​នោះទេ ព្រោះប៉ូលិស​ចរាចរណ៍​នឹង​មិន​ធ្វើអ្វី​ចំពោះ​អ្នក​ដែល​មិន​ធ្វើខុសច្បាប់​នោះ​ឡើយ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី

“កន្លែងខ្លះអត់មានប៉ូលិសចរាចរណ៍ គឺគាត់លេងទៅម៉ាសេរីតែម្តង ប៉ុន្តែដល់ទៅឃើញប៉ូលិសចរាចណ៍ គាត់ថាខ្លាចប៉ូលិសផាក អញ្ចឹងគាត់អត់​ខ្លាចច្បាប់ឯណា… ប្រសិនបើយើង​គោរពច្បាប់ យើង​អត់ត្រូវការខ្លាចប៉ូលិសចរាចរណ៍អីទេ”

ជាមួយ​គ្នា​នេះ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏​រំពឹង​ថា ប្រជាពលរដ្ឋ​កម្ពុជា​នឹង​កែលម្អផ្នត់គំនិត នាំគ្នា​គោរពច្បាប់ចរាចរណ៍ ជាជាង​ខ្លាច​ប៉ូលិសចរាចរណ៍ ដែលនេះ ទើប​យើង​អាចកសាងប្រទេស​ជាតិរបស់យើង និង​កាត់បន្ថយ​គ្រោះថ្នាក់ ឬបញ្ចប់​គ្រោះថ្នាក់​ទៅ​លើ​បញ្ហា​ទាក់ទង​នឹង​ចរាចរណ៍​នេះ។

បើយោង​តាម​របាយការណ៍របស់គណៈកម្មាធិការជាតិ​សុវត្ថិភាពចរាចរណ៍​ផ្លូវគោកបាន​ឱ្យដឹងថា នៅ​ក្នុង​ឆមាស​ទី១ ឆ្នាំ​២០២២កន្លងទៅនេះ គ្រោះថ្នាក់ចរាចរណ៍​នៅ​កម្ពុជា​បាន​កើត​ឡើង​ចមនួន ១៦០៩ករណី ក្នុងនោះបណ្តាល​ឱ្យ​មនុស្ស​ស្លាប់ចំនួន ៩៤២នាក់ ដោយ​ក្នុងនោះជាមធ្យម​ក្នុង​មួយ​ថ្ងៃ​មាន​មនុស្ស​ចំនួន៥នាក់ស្លាប់ និង​របួស​១៣នាក់។

ដោយ​ឡែក​មូលហេតុ​បង្កគ្រោះថ្នាក់ចរាចរណ៏ដែលបន្តកើនឡើង មានដូចជា ការបើក​លើសល្បឿន​កំណត់ ៣៨%, ការ​មិន​គោរពសិទ្ធិអាតិភាពចំនួន២៤% និងការមិនប្រកាន់ស្តាំចំនួន ១១%   នៅតែមានកម្រិតខ្ពស់។ ជាមួយនេះ ករណីល្មើស ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដែលនៅតែបន្តកើតមានឡើង គឺការមិនពាក់មួកសុវត្ថិភាពចំនួន ៩០% ការមិនពាក់ខ្សែក្រវាត់ ចំនួន ៥២%  និងការប្រើប្រាស់ទូរស័ព្ទពេលបើកបរចំនួន ១០%៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ U of Manitoba Scholarship for International Students 2025-2026 នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជានខ្ពស់ និងថ្នាក់បណ្ឌិត។

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគារអ៊ូរីសម្រាប់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគាអ៊ូរីសម្រាប់កំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អាហារូបករណ៍ផ្ដល់ជូន...

មជ្ឈមណ្ឌលស៉ីមេអូ RELC ផ្ដល់អាហារូបករណ៍ដល់បុគ្គលិកអប់រំចំនួន១៤កន្លែង លើវគ្គបណ្ដុះបណ្ដាល និងបច្ចេកទេសបង្រៀនភាសាអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើស បុគ្គលិកអប់រំ និងគ្រូបង្រៀនភាសាអង់គ្លេស ចំនួន១៤នាក់ ទៅសិក្សាអាហារូបករណ៍ វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេស នៅ មជ្ឈមណ្ឌលស៊ីមេអូ RELC សម្រាប់ឆ្នាំ២០២៦។ វគ្គបណ្ដុះបណ្ដាល..

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៣៦០ន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ចំនួន៣៦០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១២មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

ឱកាសអាហារូបករណ៍ទៅ​សិក្សានៅប្រទេសហូឡង់ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Leiden ពីកម្មវិធីអាហារូបករណ៍ Minerva Scholarship Funds Foundation នៅប្រទេសហូឡង់...

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/10/2025

តាមរយៈ គម្រោង S4C វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត ចូលសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ចំនួន៤៥០កន្លែង ស​ម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

ក្រោម​កម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្ត​ឈៀងរ៉ៃ នៃព្រះរាជាណាចក្រ​ថៃ បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន ២រូប...

ឱកាសសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

វិទ្យាស្ថានបច្ចេកទេស​ខេត្តព្រះសីហនុ បានប្រកាស​ផ្តល់​អាហារូបករណ៍ ១០០ភាគរយ សម្រាប់វគ្គសិក្សា​កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ ១ (C1) ដោយសិក្សា​រយៈពេល​៤ខែ ដោយ​ឥតគិតថ្លៃ។

អាហារូបករណ៍ រដ្ឋាភិបាលនូវែលសេឡង់ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/03/2026

ក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាល នៃប្រទេសនូវែលសេឡង់ នឹងផ្តល់អាហារូបករណ៍ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា ដើម្បីទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​តាម​សាកលវិទ្យាល័យ​នានា