អគ្គនាយកវេសឡាញ ៖ ផ្តល់​ចំណេះដឹងបច្ចេកវិទ្យាអប់រំដល់បុគ្គលិកជួយ​រក្សាគុណ​ភាព​អប់រំ​បាន​គ្រប់កាលៈទេសៈ

ភ្នំពេញ – រយៈពេលពីរឆ្នាំនេះវិបត្តិកូវីដបានជះឥទ្ធិពលអវិជ្ជមានដល់ជីវភាពរស់នៅនិងវិស័យអប់រំនៅកម្ពុជា ប៉ុន្តែ​កូវី​ដ​ក៏​បាន​ជំរុញ​ការ​អភិវឌ្ឍន៍​ប្រព័ន្ធ​បច្ចេក​វិទ្យា​អប់​រំ ព្រមទំាងផ្តល់​​ចំណេះដឹង​និងជំនាញ​ផ្នែកបច្ចេកវិទ្យាដល់បុគ្គលិកសិក្សា ដើម្បី​​ជួយ​គាំទ្រ​ដល់​ការរៀន​និងការបង្រៀន​តាម​ប្រព័ន្ធ​អនឡាញ​នៅគ្រប់​កាលៈ​ទេសៈ។ ការ​ផ្ត​ល់ចំណេះដឹងតាមបច្ចេកវិទ្យានេះ ធ្វើឡើងក្នុ​ង​គោលបំណង​រក្សាគុណភាពអប់រំ។ នេះជាការលើកឡើងរបស់ឧកញ៉ា ប៉ិច បូឡែន អគ្គនាយក​ក្រុម​ហ៊ុ​ន​វេសឡាញ អេឌ្យូខេសិន គ្រុប ក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ កាលពីពេលថ្មីៗកន្លងទៅនេះ។

លោកឧកញ៉ា ប៉ិច បូឡែន បានបន្តទៀតថា បណ្តាញគ្រឹះស្ថានអប់រំវេសឡាញ អេឌ្យូខេសិន គ្រុប បានពង្រឹងវិសាលភាពរបស់ខ្លួនទៅលើការបង្រៀននិងរៀន តា​​មប្រព័ន្ធអនឡាញឆ្លងពីសាខាមួយទៅសាខាមួយ និងឆ្លងពីរាជធានីទៅបណ្តាខេត្តនានាបានប្រសើរជាងមុន ។ ទន្ទឹមគ្នានេះ បណ្តាញគ្រឹះស្ថានអប់រំ វេស​ឡា​ញ​​ទាំងអស់នៅតែបន្តរក្សាឧបករណ៍បច្ចេកទេសបង្រៀ​​​ន​ផ្សេង​ៗ ទាំងនៅសាលារៀន និងនៅផ្ទះរបស់លោកគ្រូអ្នកគ្រូ ដើម្បីត្រៀ​ម​លក្ខណៈ​ប្តូរ​មក​បង្រៀន​តា​ម​ប្រ​ព័ន្ធ​អនឡាញវិញ ប្រសិនមាន​ករណីសិស្សនៅក្នុងថ្នាក់មានពាក់ព័ន្ធនឹងជំងឺកូវី​ដ​​-១៩ ប្រភេទថ្មី ។

ថ្នាក់ដឹកនាំគ្រឹះស្ថានអប់រំខាងលើបានបញ្ជាក់ថា គុណភាពអប់រំតាមរយៈការបង្រៀនតាមប្រព័ន្ធអនឡាញមិនទាន់ល្អប្រសើរនៅ​ឡើយ​ បើប្រៀប​ធៀប​នឹង​ការ​បង្រៀន​នៅថ្នាក់រៀនផ្ទាល់ ហើយក៏ជះផលអវិជ្ជមានមួយចំនួនដល់សិស្សផងដែរ។ សាលារៀននៅតែបន្តសហការជាមួយអ្នកអាណាព្យាបាលឱ្យ​បានជិតស្និត ដើម្បីតាមដានការសិក្សា ការអភិវឌ្ឍន៍ និងសុខភាពរបស់សិស្ស។

លោកឧកញ៉ា ប៉ិច បូឡែន ៖

“របៀបរស់នៅស្របតាមគន្លងថ្មី និងការរីកចម្រើបបច្ចេកវិទ្យា ការ​​​គាំទ្រ​និងផ្តល់ចំណេះដឹង​​ជំនាញផ្នែកបច្ចេកវិទ្យា​ដល់បុគ្គលិក​គ្រប់​ផ្នែក និង​គ្រប់វ័យទាំងអស់ គឺជួយពង្រឹងសមត្ថភាពបន្ថែមទៀត និងបន្តដំណើរជាមួយសាលារៀននៅថ្ងៃអនាគត”

លោកឧកញ៉ា ប៉ិច បូឡែន បានបញ្ជាក់ទៀតថា ប្រព័ន្ធបច្ចេកវិទ្យាអប់រំរបស់សាលារៀន រួមមាន ប្រព័ន្ធអប់រំគ្រប់គ្រងសាលារៀន ប្រព័ន្ធគ្រប់គ្រងការសិក្សា និង​ប្រ​ព័​ន្ធ​គ្រប់គ្រងដំណើរការបង្រៀននិងរៀន បានអភិវឌ្ឍនិងកំពុងដាក់ឱ្យ​ប្រើប្រាស់ជាងពីរឆ្នាំរួចមកហើយ ។ ស្របគ្នានេះ សាលារៀននៅតែត្រួតពិនិត្យ តា​ម​ដា​ន​​ប្រសិទ្ធ​ភាព និងស្វែងរកចំណុចខ្វះខាត ដើម្បីអភិវឌ្ឍបន្ថែមទៀតក្នុងទិសដៅបម្រើដល់វិស័យអប់រំ និងចរន្តប្រតិបតិ្តការសាលារៀន នៅពេ​លអ​នាគ​ត​។

សូ​មជម្រាបថា បើតាមក្រសួងអប់រំ យុវជន និងកីឡា នា​ពេល​បច្ចុប្បន្នសាលារៀន​ដើរ​តួ​នាទី​សំខាន់​ផ្ដល់​យោបល់​ដល់​មាតាបិតា ឬ​អ្នក​អាណាព្យាបាល​សិស្ស​ក្នុង​ការ​​បញ្ជូន​​​​កូន​ៗ​របស់​ពួកគាត់ឱ្យ​ត្រឡប់​មក​សិក្សា​រៀន​សូត្រ​​ក្នុង​គន្លង​ប្រក្រតី​ភាព​​ថ្មី​នៃ​បរិបទ​កូវីដ-១៩ ។ ម្តាយឪពុក​ត្រូវសហការនិង​ផ្តល់​ការ​គាំទ្រ​ព័ត៌​​មាន​មួយ​ចំនួន​​ដែល​ពាក់ព័ន្ធ​នឹងសុខភាព​កូនៗ មកកាន់សាលារៀន ។ បន្ថែមលើនេះ​ ក្រសួងអប់រំកំពុងបន្តជំរុញការអប់រំបែបឌីជីថល ដោយ​អនុវត្តកម្ម​វិធី​សិក្សា​បែប​ចម្រុះ ​​និងកម្មវិធីសិក្សាថ្មីៗសម្រាប់ជាជំនួយដល់ការសិក្សាសិស្សានុសិស្ស ព្រមទាំងគាំទ្រ​ដល់​ការ​ប្រើប្រាស់​បច្ចេក​វិទ្យាឌី​ជីថ​ល​ថ្មីៗ​ទាំងគ្រឹៈស្ថានសាធារណៈ និងវិស័យអប់រំឯកជន ៕​




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ U of Manitoba Scholarship for International Students 2025-2026 នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជានខ្ពស់ និងថ្នាក់បណ្ឌិត។

ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2024

ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...

ឱកាសសិក្សានៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ប្រទេសដាណឺម៉ាក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 06/09/2024

ឱកាសទទួលបានការសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ដាណឺម៉ាកសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មុនវិជ្ជាផ្សេងៗ និងផ្ដល់ជូននិស្សិតអន្តរជាតិជាច្រើនកន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2025

តាមរយៈគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (S4C) វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ប្រកាសជ្រើសរើសសិស្សចូលរៀនអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) សម្រាប់ជំនាញវិស្វកម្មអគ្គិសនី...

អាហារូបករណ៍ទៅ​សិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសាកលវិទ្យាល័យ Kent State សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Kent State សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Kent State University Global Scholarship 2026 ។

ឱកាសផ្លាស់ប្ដូរការសិក្សាទៅសាកលវិទ្យាល័យ Chulalongkorn នៃកម្មវិធី AMIS Programme

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ​Chulalongkorn នៃកម្មវិធី Asian International Mobility for Student និង The ASEAN University Network-ASEAN Credit Transfer ...

អាហារូបករណ៍​កន្លែង​ស្នាក់​នៅ​ឥត​គិត​ថ្លៃ​ ​សម្រាប់​សិស្ស​-​និស្សិត​មកពី​តាម​បណ្តា​ខេត្ត​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2026

អង្គការពន្លកយុវជនដើម្បីអភិវឌ្ឍន៍ (YAD) បានប្រកាសជូនដំណឹងជាផ្លូវការអំពីការផ្តល់អាហារូបករណ៍កន្លែងស្នាក់នៅបន្ថែមទៀតដោយឥតគិតថ្លៃ ជូនដល់សិស្ស និងនិស្សិតមកពីតាមបណ្តាខេត្តនានា

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតទូទាំង....

ក្រសួងអប់រំប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ទៅ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយមន្ទីរអប់រំ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ចំនួន៨កន្លែង ដល់សិស្ស និស្សិត...