ទម្លាប់លេងជាមួយកូនជួយពង្រឹងសុខភាពផ្លូវចិត្ត និងបង្កើតទំនុកចិត្តដល់កុមារ

ភ្នំពេញ – ទម្លាប់លេងជាមួយកូនចំាបាច់សម្រាប់ដំណើរអភិវឌ្ឍសមត្ថភាពរបស់កូន ដូចជា សមត្ថភាពគិត យល់ដឹង ទំនាក់ទំនង ការចងចាំ ទំនុកចិត្ត ក្តីស្រមៃ និងការស្វែងយល់ពីទិដ្ឋភាពជុំវិញខ្លួនរបស់កូនជាបន្តបន្ទាប់ ។ កុមារគ្រប់រូបនឹងទទួលបានអារម្មណ៍កក់ក្តៅនៅពេលដែលម្តាយឪពុកបានប្រឡែងលេងជាមួយ ឬសន្ទនាលេងសើចជាមួយកូន ជំនួសឱ្យសកម្មភាពទុកកូនចោលតែម្នាក់ឯង ឬអនុញ្ញាតឱ្យកូនលេងបច្ចេកវិទ្យាដូចជាស្មាតហ្វូនជាដើម ។ ខាងក្រោមនេះ ជាហេតុផល ៤ចំណុចដែលម្តាយឪពុកគួរចំណាយពេលវេលាលេងជាមួយកូនឱ្យបានច្រើន ដែលបានលើកឡើងដោយអង្គការ UNICEF កម្ពុជា ។

១. ជួយពង្រឹងចំណងរវាងម្តាយឪពុកនិងកូន ៖ តាមរយៈការផ្តល់សេចក្ដីស្រលាញ់ឱ្យកូន ការលួងលោម និងការយកចិត្តទុកដាក់ អ្នកកំពុងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍជំនាញផ្នែកស្មារតី និងសង្គម ដែលគាំទ្រដល់សុខភាពផ្លូវចិត្ត និងសុខុមាលភាពរបស់ពួកគេនាពេលអនាគត ។

២. ជួយកាត់បន្ថយភាពតានតឹងចិត្ត ៖ នៅពេលអ្នករីករាយនឹងពេលវេលាសប្បាយៗ និងសើចក្អាកក្អាយជាមួយគ្នា រាងកាយរបស់អ្នកនឹងបញ្ចេញអរម៉ូនអង់ដូភីន ដែលជំរុញឱ្យមានអារម្មណ៍ល្អនិងវិជ្ជមាន ។ ភាពរីករាយនេះកើតឡើងទាំងម្តាយឪពុក និងកូនតូចរបស់អ្នក ។

៣. ជួយកុមារគ្រប់គ្រងអារម្មណ៍បានល្អ​ ៖ ផ្តល់ពេលវេលាឱ្យកុមារលេងជាមួយម្តាយឪពុកគ្រប់គ្រាន់ នោះនឹងជួយកុមារឱ្យអាចគ្រប់គ្រងព្រមទាំងដោះស្រាយបញ្ហាអារម្មណ៍នានា ដូចជា ការឈឺចាប់ ភាពភ័យខ្លាច ឬការបាត់បង់ឱ្យប្រសើរឡើងវិញ ។ កុមារត្រូវការភាពកក់ក្តៅ និងភាពរីករាយជានិច្ចពីម្តាយឪពុក ។

៤. ជួយបង្កើតទំនុកចិត្តដល់កុមារ ៖ នៅពេលដែលអ្នកឆ្លៀតពេលលេងជាមួយកូន កូនតូចរបស់អ្នកនឹងដឹងថា ពួកគេមានតម្លៃ និងមានទំនុកចិត្តចំពោះដំណើរជីវិតរបស់ពួកគេ ។ ការចែករំលែកបទពិសោធន៍ជាមួយគ្នា ជួយឱ្យកូនរបស់អ្នកដឹងថា ពួកគេទទួលបានការស្រលាញ់ និងសំខាន់ជានិច្ច ។ សូមញញឹម និងចូលរួមលេងជាមួយកូនដោយរីករាយ គ្រប់ពេលវេលានៅជាមួយកូនៗរបស់អ្នក ៕ 




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ​ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2025

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង សម្រាប់វគ្គសិក្សាថ្មី។ ការសិក្សាផ្ដល់ឱ្យក្រោមកម្មវិធី​បណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស របស់​រាជរដ្ឋាភិបាល

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Beijing University of Technology ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2023

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន បានប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Prince of Songkla ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2025

មហាវិទ្យាល័យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Prince of Songkla ប្រកាសជ្រើសរើសនិស្សិតនិស្សិតបរទេស​ក្នុងការ​សិក្សាតាមរយៈអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់មុនបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗនៅប្រទេសសឹង្ហបុរីរយៈពេល៤ឆ្នាំ សម្រាប់ឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍​សម្រាប់សិស្សមានជីវភាពលំបាក ចង់សិក្សា​នៅ​សាកលវិទ្យាល័យ និង​សាលា​ជំនាញបច្ចេកទេស ឆ្នាំសិក្សា​២០២៤-២០២៥ ពីអង្គការ​កុមារមេគង្គ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2024

ឱកាសសម្រាប់ប្អូនៗថ្នាក់ទី១២ ដែលមានជីវភាពលំបាក និងមិនមានលទ្ធភាពរៀនបន្ត ហើយមានបំណងចង់បានអាហារូបករណ៍ពីអង្គការកុមារមេគង្គទៅសិក្សានៅសាកលវិទ្យាល័យ សាលាជំនាញឯកទេស....

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សារដូវក្ដៅនៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/11/2024

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សានារដូវក្ដៅក្នុងប្រទេស អាល្លឺម៉ង់ឆ្នាំសិក្សា២០២៥ ពីកម្មវិធី DAAD University Summer Courses 2025 ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដោយការសិក្សា...

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសចំនួន៦០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

សម្រាប់សិស្សនិស្សិតនៅខេត្តសៀមរាប ពេលនេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) ប្រកាស​ទទួលពាក្យសម្រាប់ការសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយទទួលបានអាហារូបករណ៍១០០ភាគរយ ចំនួន ៦០០នាក់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី TAISI-Science Tokyo ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2024

កម្មវិធីអាហារូបករណ៍ TAISI-Science Tokyo ប្រកាសជ្រើសរើសសិស្ស-និស្សិត ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍នឹងជ្រើសរើសបេក្ខជនចំនួន៧០នាក់...

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍​ដល់យុវជន៣៦០នាក់រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានជាតិ​វិជ្ជាជីវៈ​ខេត្តបាត់ដំបង បានប្រកាស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈ ឱ្យ​ប្រញាប់ចុះឈ្មោះចូលរៀន ដោយ​ក្នុងឆ្នាំ​២០២៣-២០២៤នេះ...