ការងារជិត ២ពាន់កន្លែង សម្រាប់​យុវជន សិស្ស និស្សិត និង​អ្នក​កំពុងស្វែង​រក​ការងារធ្វើ ក្នុងវេទិកា​ការងារ NEA ដើមខែតុលានេះ

ក្រុមហ៊ុន និងរោងចក្រធំៗចំនួន ៦ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀតសរុបចំនួន ១៧០៦ កន្លែង សម្រាប់យុវជនសិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើក្នុងវេទិកាការងារស្អែកនេះ ដែលរៀបចំដោយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្រុមហ៊ុន និងរោងចក្រ ទាំង៦ ដែលនឹងចូលរួមក្នុងវេទិកការងារនាថ្ងៃព្រហស្បតិ៍ ទី០៥ ខែតុលា ឆ្នាំ២០២៣ មានដូចជា៖ ធនាគារ AEON SPECIALIZED BANK (CAMBODIA) PLC., ក្រុមហ៊ុន Pate Pok, រោងចក្រ IK Apparel Co.,Ltd, រោងចក្រ ត្រាកស៍ អឹភែរឹល ខេមបូឌា ខូអិធីឌី, រោងចក្រ ញ៉ូវាយដ៍ អឹភែរឹល ឯ.ក, និង ក្រុមហ៊ុន DFI LUCKY PRIVATE LIMITED។

លោក រ៉េត សាគា ប្រធានផ្នែកជ្រើសរើសបុគ្គលិករបស់ធនាគារ ឯកទេសអ៊ីអន ដែលនឹងចូលរួមក្នុងវេទិកាការងារ លើកឡើងថា ធនាគារឯកទេស អ៊ីអន ពិតជាមានកិត្តិយស និងសេចក្តីរីករាយយ៉ាងក្រៃលែង ដែលជានិច្ចកាល NEA នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែផ្តល់ឱកាលដល់ធនាគារឲ្យបានចូលរួមជ្រើសរើសបុគ្គលិក នៅក្នុងកម្មវិធីវេទិកាការងារប្រចាំខែ និងកិច្ចសម្ភាសប្រចាំខែ។ ធនាគារ ឯកទេសអ៊ីអន ទទួលបានបុគ្គលិកជាច្រើនពីការជ្រើសររើសក្នុងកម្មវិធីរបស់ NEA។ សម្រាប់វេទិកាការងារនាថ្ងៃទី០៥ ខែតុលា ស្អែកនេះ ធនាគារ ឯកទេសអ៊ីអន នឹងផ្តល់ឱកាសការងារចំនួន ២០០កន្លែង ដល់យុវជន និងអ្នកស្វែងរកការងារ។

លោក រ៉េត សាគា បន្តថា ធនាគារ ឯកទេសអ៊ីអន មានទិសដៅផ្តល់ឱកាសការងារដល់យុវជន ដើម្បីចូលរួមលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋយើងទាំងអស់គ្នា ហើយលោកបានអំពាវនាវដល់យុវជន និងអ្នកស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ សូមចូលរួមស្វែងរកការងារឲ្យបានច្រើនកុះករ។

យុវជន សិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយតំណាងបុគ្គលិកផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុន និងរោងចក្រទាំងនោះបាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅអគារ NEA ស្ថិតក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ពីកម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

កម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រកាស​ផ្ដល់ឱកាសសិក្សាដល់និស្សិតអន្តរជាតិជុំវិញពិភពលោកសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

ក្រសួង​អប់រំ ​ផ្តល់​អាហារូបករណ៍​ ​១០​កន្លែង​ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ វិធីសាស្ត្រ​បង្រៀន​ភាសា​បារាំង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2026

ក្រសួងអប់រំជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងចំនួន ៣០ នាក់

ឱកាសពង្រឹងសមត្ថភាពការងារ! កម្មវិធី OPEN បើកវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសជំនាញ ៣ មុខវិជ្ជាដោយមិនគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/10/2026

បណ្តាញអប់រំភាសាអង់គ្លេសវិជ្ជាជីវៈតាមប្រព័ន្ធអនឡាញ (Online Professional English Network - OPEN) ដែលជាគម្រោងឧបត្ថម្ភគាំទ្រដោយក្រសួងការបរទេសសហរដ្ឋអាមេរិក

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Salford ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2025

ឱកាសសម្រាប់សិស្ស និស្សិត​កម្ពុជា​ដែល​ចង់បន្តការសិក្សា​នៅ​ចក្រភពអង់គ្លេស ពេលនេះ កម្មវិធី Salford International Excellence Scholarship បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...

វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា២០២៥ បើក​ទទួលពាក្យ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

ក្រោម​គំនិតផ្តួចផ្តើម​របស់​ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ ដែល​មាន​គោល​បំណង​ចូលរួម​ចំណែក​ក្នុងការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​វិស័យ​ឧស្សាហកម្ម​ភាពយន្ត​កម្ពុជា ដោយ​ធ្វើ​ការ​កសាង​សមត្ថភាព ពង្រឹងជំនាញ និង​បង្កើត​ឱកាស​សម្រាប់យុវជន​...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2023

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន​.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ពីកម្មវិធីអាហារូបករណ៍ Miami Scholarships 2024-25 នៃសហរដ្ឋរិក...

CGTI កម្ពុជាផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ហៅកាត់ថា CGTI បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែង...