កញ្ញា ចាន់ ឌីវឌ្ឍនា ចែករំលែកគន្លឹះត្រៀមខ្លួន១សប្ដាហ៍មុនប្រឡងបាក់ឌុប

នៅសល់រយៈពេលប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ ព្រឹត្តិការណ៍នៃការ​ប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់ឌុបនឹង​មក​ដល់ ដែល​តម្រូវ​ឱ្យ​សិស្សានុសិស្សថ្នាក់ទី១២ ត្រូវ​ត្រៀមខ្លួនសម្រាប់​ការ​ប្រឡងដ៏​មាន​សារៈសំខាន់មួយ​នេះ។ កញ្ញា ចាន់ ឌីវឌ្ឍនា ជានិស្សិតឆ្នាំទី១ ជំនាន់ទី៨ ជំនាញគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ និងអតីត​សិស្សនិទ្ទេស C ឆ្នាំ២០២២ បានចែក​រំលែ​ក​​បទពិសោធន៍ថា រយៈពេលមួយសប្ដាហ៍មុនប្រឡងបាក់ឌុប បេក្ខជនត្រូវថែរក្សាសុខភាពឱ្យល្អ និងត្រៀមចំណេះដឹងសម្រាប់ការប្រឡង ។​

កញ្ញា ចាន់ ឌីវឌ្ឍនា ជានិស្សិតឆ្នាំទី១ ជំនាន់ទី៨ ជំនាញគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ និងអតីត​សិស្សនិទ្ទេស C ឆ្នាំ២០២២ បាននិយាយថា​ សម្រាប់គន្លឹះត្រៀមខ្លួន១សប្ដាហ៍មុនប្រឡងបាក់ឌុប រួមមាន ៖

រូបភាពតំណាង៖ សិស្សបាក់ឌុប

ទី១. ថែរក្សាសុខភាព ៖ កុំញ៉ាំអីផ្តេសផ្តាស ពិសេសអាហារដែលធ្វើឱ្យយើងធ្វើទុក្ខក្រពះ ដូចជា មី បុកល្ហុង ម្ជូរ ជាដើម។ ទន្ទឹមគ្នានេះ គេងឱ្យបានគ្រប់គ្រាន់ផងដែរ ដើម្បីឱ្យរាងកាយមានថាមពលគ្រប់គ្រាន់។ ម៉្យាងវិញទៀត​ ប្រសិនបើឈឺកំឡុងពេលប្រឡង ក៏យើងមិនអាចធ្វើលំហាត់បានល្អដូចគ្នា ដូច្នេះសូមថែសុខភាពឱ្យបានល្អ។

ទី២. កុំព្យាយាមទន្ទេញឱ្យចាំ តែត្រូវយល់ពីមេរៀនវិញ ៖ ជិតដល់ថ្ងៃប្រឡងហើយ មិនអាចសម្រុកទន្ទេញឱ្យចាំបានទេ គួរតែយល់ពីមេរៀន និងកត់ចំណាំចំណុចសំខាន់ៗ រៀនឱ្យយល់ច្បាស់វិញ។

ទី៣. កត់សង្ខេបមេរៀន (ខ្លីហើយខ្លឹម) ៖​ សង្ខេបនូវរាល់រូបមន្ត និងមេរៀនដែលសំខាន់ទុក ដើម្បីបង្កើនការចងចាំ និងងាយស្រួលរំលឹកឡើងវិញត្រង់ចំណុចដែលមិនចាំ ឬមិនច្បាស់។

ទី៤. រៀបចំសម្ភារៈឱ្យរួចរាល់ ៖ ការរៀបសម្ភារៈឱ្យរួចរាល់មុនប្រឡងបាក់ឌុបមួយសប្ដាហ៍អាចធ្វើឱ្យយើងមានអារម្មណ៍ថា ខ្លួនឯងរួចរាល់ និងមិនខ្វាយខ្វល់រឿងរៀបចំអ្វីទៀត គឺអាចមើលមេរៀនដោយស្ងប់ចិត្តបាន។ ចំពោះសម្ភារៈដែលត្រូវមានគឺ កាតសម្គាល់ខ្លួន នាឡិកា សម្លៀកបំពាក់ ហើយក៏ត្រូវមានបន្ទាត់ ខ្មៅដៃ ដែកឈៀន រ៉ាប់ប៉ាទ័រ ហើយប៊ិចពណ៌ខៀវសម្រាប់សរសេរមានយ៉ាងហោចណាស់ក៏មាន៥ដើមដែរ។

ទី៥. ស្គាល់មណ្ឌលប្រឡង ៖ ត្រូវស្គាល់ទីតាំងឱ្យបានច្បាស់ ទាំងលេខបន្ទប់ និងលេខតុ ក៏ចាំបាច់ត្រូវចាំដូចគ្នា។ លើសពីនេះ ឧស្សាហ៍តាមដានហ្វេសប៊ុកផេកក្រសួង យុវជន និងកីឡា ឱ្យបានញឹកញាប់ ដើម្បីទទួលបានព័ត៌មានសំខាន់ៗអំពីដំណើរការនៃការប្រឡងបាក់ឌុប។

រូបភាពតំណាង៖ ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប

ចំពោះបទពិសោធន៍ប្រឡងបាក់ឌុប កញ្ញា ចាន់ ឌីវឌ្ឍនា និយាយថា ដើម្បីអាចប្រឡងបាក់ឌុបជាប់ ឬទទួលបាននិទ្ទេសល្អ អ្វីដែលសិស្សានុសិស្សជាបេក្ខជនប្រឡងត្រូវធ្វើ រួមមាន ទី១. ត្រូវកំណត់គោលដៅពិន្ទុថាក្នុងមួយមុខវិជ្ជា ដើម្បីទទួលបាននិទ្ទេសដែលខ្លួនចង់បាន ត្រូវតែបានពិន្ទុប៉ុន្មាន? ហើយត្រូវខំប្រឹងធ្វើវាឱ្យបានល្អ ទី២. ត្រូវដឹងអំពីការដាក់ពិន្ទុនៅចំណុចនៃមុខវិជ្ជានីមួយៗ ហើយធ្វើវាឱ្យបានល្អជាងគេ ទី៣. ត្រូវដឹងពីគោលការណ៍នៃការប្រឡងឱ្យបានច្បាស់ ចៀសវាងការសាងនូវកំហុសក្នុងការប្រឡង ដែលធ្វើឱ្យយើងអស់ពិន្ទុដោយមិនដឹងខ្លួន ទី៤. តាំងចិត្តថាយើងអាចធ្វើបាន អាចយកនិទ្ទេសល្អជូនគ្រួសារឱ្យបាន ទី៥. សុំកម្លាំងចិត្តពីអ្នកជុំវិញខ្លួន ទី៦. ស្តាប់តិចនិចល្អៗពីសិស្សច្បងដែលធ្លាប់ឆ្លងកាត់បទពិសោធន៍ប្រឡងបាក់ឌុប ទី៧. ត្រូវមកមណ្ឌលប្រឡងឱ្យបានមុនម៉ោង ដើម្បីមានពេលបន្ធូរអារម្មណ៍កុំឱ្យភ័យពេលប្រឡង ហើយជៀសវាងការមកប្រឡងយឺត។

ដើម្បីកុំឱ្យភ័យពេលប្រឡងបាក់ឌុប កញ្ញា ចាន់ ឌីវឌ្ឍនា បានចែករំលែកបទពិសោធន៍ថា សិស្សានុសិស្សត្រូវដឹងថាសមត្ថភាពខ្លួនឯងនៅកម្រិតណា? យកបានត្រឹមនិទ្ទេសអ្វី? ហើយប្រឹងធ្វើឱ្យអស់ពីសមត្ថភាព ទោះលទ្ធផលបែបណាក៏យើងទទួលយក។ ទន្ទឹមគ្នានេះ ​ត្រូវពង្រឹងសមត្ថភាពខ្លួនឯងឱ្យកាន់តែច្បាស់គ្រប់មុខវិជ្ជា ខ្សោយមុខវិជ្ជាណា ពង្រឹងមុខវិជ្ជានោះ ដោយយកវិញ្ញាសាចាស់ៗមកធ្វើឡើងវិញ ដើម្បីបង្កើនទំនុកចិត្តពេលប្រឡង។ ម៉្យាងវិញទៀត ញ៉ាំទឹកបន្តិចមុនពេលប្រឡង សម្រួលអារម្មណ៍ ញញឹមដាក់ខ្លួនឯង ហើយប្រាប់ខ្លួនឯងថាខ្ញុំអាចធ្វើបាន។

កញ្ញា ចាន់ ឌីវឌ្ឍនា ក៏បានលើកទឹកចិត្តដល់ប្អូនៗដែលនឹងត្រូវប្រឡងបាក់ឌុបនាពេលខាងមុខនេះ ត្រូវព្យាយាមប្រឹងប្រែងប្រឡងឱ្យអស់ពីសមត្ថភាព ត្រូវថែសុខភាពខ្លួនឯងឱ្យបានល្អ ញ៉ាំអាហារល្អ និងសម្រាកឱ្យបានគ្រប់គ្រាន់។ ជាពិសេស ទោះលទ្ធផលទៅជាយ៉ាងណាក៏ដោយ សូមកុំបាក់ទឹកចិត្ត ព្រោះយើងបានធ្វើវាអស់ពីសមត្ថភាព។ លទ្ធផលបាក់ឌុប គឺគ្រាន់តែជាចំណុចចាប់ផ្ដើមថ្មីមួយសម្រាប់យើង ហើយលទ្ធផលបាក់ឌុបក៏មិនមែនជាទីបញ្ចប់នៃការសិក្សានោះដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

៤គន្លឹះ អាចជួយអ្នកឱ្យ​ទទួលបានអាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2025

ការទទួលបានអាហារូបករណ៍គឺជាឱកាសដ៏ល្អសម្រាប់សិស្សានុសិស្សដែលចង់បន្តការសិក្សាទាំងក្នុង ឬក្រៅប្រទេស។ ទោះជាអាហារូបករណ៍មានការប្រកួតប្រជែងខ្ពស់ក៏ដោយ តែការត្រៀម​ខ្លួន​ឱ្យ​រួចរាល់ អាចជួយពង្រីកឱកាសដល់អ្នកបាន...

អាហារូបករណ៍ France Excellence សិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2026

ជាឱកាសសម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សានៅប្រទេសបារាំង។ ស្ថានទូតបារាំងប្រចាំកម្ពុជា បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ France Excellence (BFE) ថ្នាក់បណ្ឌិត...

អាហារូបករណ៍ ៥០ភាគរយ សម្រាប់មន្រ្តីរាជការបម្រើការនៅក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/11/2025

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា បាន​ប្រកាស​ផ្តល់​អាហារូបករណ៍ ៥០% សម្រាប់ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) និង​ថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​អាស៊ីអឺរ៉ុប...

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវ១២សប្ដាហ៍ពីកម្មវិធី Mitas Globalink Research Intership 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវចំនួន១២សប្ដាហ៍ពីកម្មវីធីMitas Globalink Research Intership 2024 នៅប្រទេសកាណាដាក្នុងឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ឱ្យ...

គន្លឹះទាំង៥ដើម្បីត្រៀមខ្លួនក្នុងការសម្ភាសន៍អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2023

វគ្គសម្ភាសន៍ជាដំណាក់កាលសំខាន់មួយក្នុងចំណោមវគ្គផ្សេងៗនៃការដាក់ពាក្យអាហារូបករណ៍គ្រប់ប្រភេទទាំងក្នុងប្រទេស និងក្រៅប្រទេស ។ បេក្ខជនជាច្រើនបានបាត់បង់ឱកាសទទួល...

ឱកាសសិក្សាអាហារូបករណ៍ Online សម្រាប់អ្នកសារព័ត៌មានផ្នែក AI ចំនួន១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់អ្នកសារព័ត៌មានទាំងអស់ទូទាំងពិភពលោកសិក្សាបន្ថែមផ្នែក AI កម្មវិធី JournalismAI Academy...

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅប្រទេសសឹង្ហបុរី និងប្រទេសវៀតណាមពីកម្មវិធី ASEAN SUMMER NTU

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2024

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច(RULE)ប្រកាសជ្រើសរើសនិស្សិតដែលកំពុងសិក្សានៅ RULE ទៅផ្លាស់ប្ដូរសិក្សារយៈពេលខ្លីនៅសាកលវិទ្យាល័យ Nanyang ...

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង១ពាន់កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ១៦០កន្លែង លើ ១៦មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលដាណឺម៉ាកឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2024

រដ្ឋាភិបាលដាណឺម៉ាកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Southern Denmark សម្រាប់ឆ្នាំសិក្សា២០២៤។ ...