ក្រសួងអប់រំ ជ្រើសរើស​សិស្ស​ចូលរួម​ប្រឡងគណិតវិទ្យា​អន្តរជាតិស្តង់ដាប្រទេស​ជប៉ុន SUKEN TEST ២០២៤

ដោយមានកិច្ចសហការជាមួយវិទ្យាស្ថានវិញ្ញាបនបត្រគណិតវិទ្យានៃប្រទេសជប៉ុន និងសហគមន៍អ្នកគណិតវិទ្យាកម្ពុជា, ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងវាស់ស្ទង់សមត្ថភាពគណិតវិទ្យាអន្តរជាតិ ស្តង់ដាប្រទេសជប៉ុន សម្រាប់សិស្សថ្នាក់ទី៤ ដល់ថ្នាក់ទី១២ និងនិស្សិតសាកលវិទ្យាល័យ។

ការប្រឡងវាស់ស្ទង់សមត្ថភាពគណិតវិឡាអន្តរជាតិស្តង់ដាប្រទេសជប៉ុន SUKENTEST ២០២៤ នេះ មានគោលបំណងដើម្បីរួមចំណែកលើកកម្ពស់គុណភាពអប់រំគណិតវិទ្យានៅកម្ពុជា តាមរយៈការពង្រឹងសមត្ថភាពសិស្ស និងពង្រឹងប្រសិទ្ធភាពនៃការរៀន ការបង្រៀន និងការសិក្សាស្រាវជ្រាវ។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការប្រឡងវាស់ស្ទង់សមត្ថភាពគណិតវិឡាអន្តរជាតិស្តង់ដាប្រទេសជប៉ុន បានចាប់ផ្ដើមរៀបចំឡើងតាំងពីឆ្នាំ២០០៨ ហើយក៏មានការផ្អាក អនុវត្តនៅក្នុងកំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដឆ្នាំ២០១៩ និង២០២២ នឹងចាប់ផ្ដើមឡើងវិញនៅឆ្នាំ២០២៣។

លោកជំទាវ ឃួន វិច្ឆិកា បន្តថា សម្រាប់ឆ្នាំ២០២៤ នេះ ការប្រឡងធ្វើឡើងដើម្បី ទី១. ផ្ដល់ឱកាសឱ្យសិស្សដែលមានបំណងចង់ចូលរួមក្នុងការវាស់ស្ទង់សមត្ថភាពផ្នែកគណិតវិទ្យា អាចចូលរួមនៅក្នុងការធ្វើតេស្ដដើម្បីវាស់ស្ទង់សមត្ថភាពរបស់ខ្លួនបាន ហើយកម្មវិធី​គឺបើកចំហសម្រាប់ទាំងសិស្សានុសិស្ស ក៏ដូចជាជាសាធារណៈជនទូទៅផងដែរ។ និងទី២. លទ្ធផលដែលទទួលបានពីការធ្វើតេស្តនេះ ក៏សម្រាប់ជាមូលដ្ឋានសម្រាប់អ្នកធ្វើគោលនយោបាយនៅក្នុងការពិនិត្យនិងធ្វើការកែលម្អជាប្រចាំទាំងនៅក្នុងការរៀននិងបង្រៀនមុខវិជ្ជាគណិតវិទ្យាក៏ដូចជាការរៀបចំគោលនយោបាយកម្មវិធីសិក្សានៅក្នុងពេលបន្តបន្ទាប់ផងដែរ។

អ្នកនាំពាក្យក្រសួងអប់រំ បញ្ជាក់ថា សម្រាប់សិស្សានុសិស្សចូលរួមប្រឡងកន្លងមកមានប្រមាណចន្លោះពី ៣រយ​ទៅ៤រយនាក់ ដោយឡែកសម្រាប់ឆ្នាំ២០២៣កន្លងមកនេះ អ្នកចូលរួមកើនឡើងរហូតដល់ប្រមាណជាង ១ពាន់នាក់ដែលភាគច្រើន គឺសិស្សពីកម្រិតបឋមសិក្សាថ្នាក់ទី៤ ដល់ថ្នាក់ទី៦។

សម្រាប់បេក្ខជនជ័យលាភីរង្វាន់ដែលទទួលបាន រួមមាន វិញ្ញាបនបត្របញ្ជាក់លទ្ធផលនៃការប្រឡង ចេញដោយវិទ្យាស្ថានបនបត្រគណិតវិទ្យានៃប្រទេសជប៉ុន, មេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធ សម្រាប់គ្រប់កម្រិតថ្នាក់ ចំពោះអ្នកដែលទទួលបានពិន្ទុខ្ពស់ជាងគេ និងបន្តបន្ទាប់។​

សិស្ស និស្សិតដែលមានចំណាប់អារម្មណ៍ សូមមកចុះឈ្មោះចូលរួមប្រឡង នៅអគារ I មជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី នៃវិទ្យាស្ថានជាតិអប់រំ ឬតាមរយៈតំណភ្ជាប់នេះ https://forms.gle/beqORskBzzfwUqUz ចាប់ពីពេលផ្សាយដំណឹងនេះតទៅរហូតដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង៥:០០នាទីជាកំណត់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ NL Scholarship 2026 ក្នុងប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2025

កម្មវិធីអាហារូបករណ៍ NL Scholarship ឆ្នាំសិក្សា២០២៦-២០២៧ របស់ក្រសួងអប់រំ នៃប្រទេសហូឡង់កំពុងបើកផ្ដល់ពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង។ អាហារូបករណ៍ផ្ដល់សម្រាប់...

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ចំនួន១០កន្លែង សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2024

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន១០កន្លែង នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា ពី​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​គតិព្រឹទ្ធបណ្ឌិត សម្រាប់​ឆ្នាំសិក្សា​២០២៤​-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​តាមរយៈ សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត...

អាហារូបករណ៍ Global Korea Scholarship (GKS-G) ឆ្នាំ២០២៦ កំពុងជ្រើសរើស​និស្សិតអន្តរជាតិ២ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2026

រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានប្រកាសជាផ្លូវការនូវការផ្តល់អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា Global Korea Scholarship (GKS-G) សម្រាប់ឆ្នាំ ២០២៦ ដើម្បីផ្តល់ឱកាសដល់និស្សិតអន្តរជាតិសរុបចំនួន ២,០០០ នាក់

អាហារូបករណ៍ថ្នាក់​កុំព្យូទ័រ ១០០% សម្រាប់សិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា សាលា អុី-ស្គូល (ខេមបូឌា) នឹងផ្តល់អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% ជូនសិស្សានុសិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ...

អាហារូបករណ៍​ថ្នាក់បណ្ឌិត ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ និងព័ត៌មានវិទ្យា នៅ​ប្រទេស​សឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2024

A*STAR Computing and Information Science (ACIS) បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់អ្នកមានបំណងចង់បន្តការសិក្សា​ថ្នាក់បណ្ឌិត​ផ្នែកុំព្យូទ័រ និង​វិទ្យាសាស្រ្ត​ព័ត៌មាន។

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ នៃប្រទេសវៀតណាមឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2024

សាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ (ICTU) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកាសជ្រើសរើសបេក្ខជនសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥...

កម្មវិធីតិចណូវេសិន ជ្រើសរើសសិស្សកម្ពុជា ចូលរួម​ការអប់រំបច្ចេកវិទ្យា និង​សហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ឱកាសសម្រាប់សិស្សានុសិស្ស ដែលមានបំណងចង់ចេះបង្កើត Mobile App និងចង់ក្លាយជាសហគ្រិនវ័យក្មេង ពេលនេះ កម្មវិធីតិចណូវេសិន (Technovation) ប្រកាស​ជ្រើសរើស​​សិស្ស​ដែល​មាន​អាយុ៨ ដល់១៨ឆ្នាំ...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2023

សាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុនប្រកាសជ្រើសរើសនិស្សិតឆ្នាំមូលដ្ឋាន និងឆ្នាំទី២ផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ...