ភ្នំពេញ – សម្រាប់ថ្ងៃដំបូង នៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅឆ្នាំនេះ បានប្រព្រឹត្តទៅដោយភាពប្រក្រតី សឹងតែដូចមុនពេលជំងឺកូវីដ-១៩ ។ នេះជាការលើកឡើងរបស់ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាសអញ្ជើញបើកវិញ្ញាសាប្រឡងដែលធ្វើឡើងនៅវិទ្យាល័យព្រះស៊ីសុវត្ថិនៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។
ឯកឧត្តមបានបញ្ជាក់ថា អ្វីដែលជាការព្រួយបារម្ភដំបូងរបស់ក្រសួងអប់រំ គឺជំងឺកូវីដ-១៩ តែឡូវនេះដោយសារតែការគ្រប់គ្រងកូវីដ១៩បានល្អ ក្រោមការគ្រប់គ្រងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលផ្តល់អាទិភាពឱ្យគ្រូបង្រៀនបានចាក់វ៉ាក់សាំងទាំងអស់គ្នា ហើយសិស្សានុសិស្សក៏បានចាក់វ៉ាក់សាំងបាន១០០ភាគរយ ដូច្នេះឥឡូវនេះដំណើរការប្រឡងគឺប្រព្រឹត្តទៅដោយមានប្រក្រតី។

ប៉ុន្តែយ៉ាងណាក៏ដោយ ក្រសួងនៅតែតម្រូវឱ្យសិស្សានុសិស្សត្រូវគោរពនូវបទដ្ឋានរបស់ក្រសួងសុខាភិបាល និងបទបញ្ញត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានដាក់ចេញ ហើយជាពិសេស គឺវិធានការដែលសម្តេចតេជោបានដាក់ចេញ គឺ ៣កុំ ៣ការពារ ដើម្បីការពារកុំឱ្យមានជំងឺកូវីដ-១៩។
– ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា
“ដំណើរការប្រឡងបាក់ឌុបឆ្នាំនេះ ដំណើរការដោយពុំមានសញ្ញាអ្វីគួរឱ្យព្រួយបារម្ភឡើយ ក៏ប៉ុន្តែយើងត្រូវប្រុងប្រយ័ត្ន មានន័យថា ក្រសួងបានចាត់ចែងឱ្យមានចែកម៉ាស់នៅតាមមណ្ឌល ហើយសិស្សក៏ដូចជាបុគ្គលិកអប់រំ គឺត្រូវតែពាក់ម៉ាស់”
បើតាមការបញ្ជាក់របស់ឯកឧត្តម ហង់ជួន ណារ៉ុន ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅពេលនេះ គឺបន្ទាប់ពីការបើកសាលាឡើងវិញ ហើយការបើកសាលាឡើងវិញ គឺជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបាន នៃការបើកដំណើរការជីវភាពឡើងវិញ តែយ៉ាងណា ការប្រឡងនេះ គឺដំណើរការដោយប្រុងប្រយ័ត្ន និងមានវិន័យ។
គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនៅឆ្នាំនេះ មានបេក្ខជនចូលរួមប្រឡងសរុបចំនួន ១១៤ ១៨៣នាក់ ក្នុងនោះមានស្រីចំនួន ៦៣៩៧នាក់ ដោយមានមណ្ឌលសំណេរចំនួន ២០៤មណ្ឌល ត្រូវជា ៤៦១៦បន្ទប់៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សានៅប្រទេសសឹង្ហបុរី ពីកម្មវិធី SIM Global Education Diploma Scholarships
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/07/2024
សម្រាប់សិស្សនិស្សិតដែលកំពុងស្វែងរកអាហារូបករណ៍ទៅសិក្សានៅប្រទេសសឹង្ហបុរី លើជំនាញពាក់ព័ន្ធនឹងធុរកិច្ច ពេលនេះកម្មវិធីអាហារូបករណ៍ SIM Global Education Diploma Scholarships

ក្រសួងអប់រំ ផ្តល់កន្លែងស្នាក់នៅដល់និស្សិតនារីក្រីក្រ ឆ្នាំទី១ ចំនួន៩០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/08/2026
ក្រសួងអប់រំ យុវជន និងកីឡា នឹងផ្តល់កន្លែងស្នាក់នៅបណ្តោះអាសន្នទៅដល់និស្សិតនារីក្រីក្រ ឆ្នាំទី១ ចំនួន ៩០ នាក់ ឱ្យស្នាក់នៅមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីរបស់ក្រសួង ដែលមានទីតាំង

ACE ផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន ៣១កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/08/2023
មជ្ឈមណ្ឌលអូស្រ្តាលីសម្រាប់ការបណ្តុះបណ្តាល ប្រកាសផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន៣១កន្លែង ដោយម្នាក់ៗនឹងទទួលបានអាហារូបករណ៍រយៈពេល១ឆ្នាំ។

ឱកាសទទួលបានអាហារូបករណ៍ ១០០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/08/2024
ជាឱកាសសម្រាប់សិស្សនិស្សិតដែលមានបំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិក ពីកម្មវិធីអាហារូបករណ៍ American University Global Leader Scholarship 2025 ។

ឱកាសសម្រាប់សិស្សបាក់ឌុប! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង ផ្តល់ជូនទាំងកុំព្យូទ័រ និងការសិក្សាឥតគិតថ្លៃ ១០០%
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/07/2026
ក្នុងឆ្នាំសិក្សា២០២៦-២០២៧ នេះ កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយៈក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងបន្តផ្តល់អាហារូបករណ៍ចំនួន ៦០០ កន្លែង សម្រាប់សិក្សាថ្នាក់...

អាហារូបករណ៍ ៥០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្ស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/01/2024
ឱកាសទទួលបានអាហារូបករណ៍៥០% សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្សសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនឱ្យចូលរៀនជំនាញបច្ចេកទេស ដោយឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/03/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ប្រកាសជ្រើសរើសយុវជនដែលមកពីគ្រួសារមានបណ្ណក្រីក្រ១ និងទី២ និងគ្រួសារងាយរងហានិភ័យ ឱ្យចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតបង់ថ្លៃ។

អាហារូបករណ៍រដ្ឋាភិបាលសហព័ន្ធរុស្ស៊ីចំនួន៤០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/12/2024
សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ រដ្ឋាភិបាល នៃសហព័ន្ធរុស្ស៊ី ផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង ដល់សិស្ស និស្សិត និងមន្រ្តីរាជការកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ បណ្ឌិត និងថ្នាក់ឯកទេស (Specialist) នៅសហព័ន្ធរុស្ស៊ី។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































