រដ្ឋមន្រ្តីក្រសួងអប់រំ ៖ ដំណើរការប្រឡងបាក់ឌុបថ្ងៃដំបូងប្រក្រតី សឹងតែដូចមុនពេលផ្ទុះជំងឺកូវីដ១៩

ភ្នំពេញ – សម្រាប់​ថ្ងៃដំបូង នៃដំណើរការ​ប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប នៅ​ឆ្នាំនេះ បានប្រព្រឹត្ត​ទៅ​​ដោយភាព​ប្រក្រតី សឹងតែ​ដូចមុនពេលជំងឺកូវីដ-១៩ ។ នេះ​ជា​ការ​លើក​ឡើង​របស់​ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង​កីឡា ក្នុង​ឱកាស​អញ្ជើញបើកវិញ្ញាសាប្រឡងដែលធ្វើ​ឡើង​នៅវិទ្យាល័យព្រះស៊ីសុវត្ថិ​នៅព្រឹក​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ​២០២១។

ឯកឧត្តម​បាន​បញ្ជាក់ថា អ្វីដែលជា​ការ​ព្រួយ​បារម្ភ​ដំបូងរបស់ក្រសួងអប់រំ គឺ​ជំងឺកូវីដ-១៩ តែឡូវនេះ​ដោយ​សារ​តែ​ការ​គ្រប់គ្រង​កូវីដ១៩​បាន​ល្អ ក្រោម​ការ​គ្រប់គ្រង​របស់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលផ្តល់​អាទិភាព​ឱ្យ​គ្រូបង្រៀន​បានចាក់វ៉ាក់សាំងទាំងអស់គ្នា ហើយ​សិស្សានុសិស្សក៏​បានចាក់វ៉ាក់សាំងបាន១០០ភាគរយ ដូច្នេះ​ឥឡូវនេះ​ដំណើរការ​ប្រឡង​គឺប្រព្រឹត្ត​ទៅ​ដោយ​មានប្រក្រតី។

ប៉ុន្តែ​យ៉ាងណាក៏ដោយ ក្រសួង​នៅ​តែ​តម្រូវ​ឱ្យ​សិស្សានុសិស្ស​ត្រូវ​គោរព​នូវ​បទដ្ឋាន​របស់ក្រសួងសុខាភិបាល និង​បទបញ្ញត្តិ​របស់ក្រសួងអប់រំ យុវជន និង​កីឡា ដែលបានដាក់ចេញ ហើយ​ជាពិសេស គឺវិធានការ​ដែលសម្តេចតេជោ​បានដាក់ចេញ គឺ ៣កុំ ៣ការពារ ដើម្បី​ការពារ​កុំ​ឱ្យ​មានជំងឺកូវីដ-១៩។

– ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង​កីឡា

“ដំណើរការប្រឡង​បាក់ឌុបឆ្នាំនេះ ដំណើរការ​ដោយ​ពុំ​មាន​សញ្ញាអ្វី​គួរ​ឱ្យ​ព្រួយ​បារម្ភ​ឡើយ ក៏​ប៉ុន្តែ​យើង​ត្រូវ​ប្រុងប្រយ័ត្ន មានន័យថា ក្រសួងបានចាត់ចែងឱ្យ​មានចែក​ម៉ាស់នៅតាមមណ្ឌល ហើយ​សិស្ស​ក៏​ដូចជាបុគ្គលិកអប់រំ គឺ​ត្រូវ​តែ​ពាក់ម៉ាស់”

បើតាម​ការ​បញ្ជាក់របស់ឯកឧត្តម ហង់ជួន ណារ៉ុន ការ​ប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ​​នៅពេលនេះ គឺបន្ទាប់ពី​ការ​បើក​សាលាឡើងវិញ ហើយ​ការ​បើកសាលាឡើងវិញ គឺជាលក្ខខណ្ឌចាំបាច់មិន​អាច​ខ្វះបាន នៃការ​បើកដំណើរការ​ជីវភាពឡើងវិញ តែយ៉ាងណា ការ​ប្រឡងនេះ គឺដំណើរការ​ដោយ​ប្រុងប្រយ័ត្ន និងមានវិន័យ។

គួរ​បញ្ជាក់ថា ការ​ប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប​នៅ​ឆ្នាំនេះ មានបេក្ខជន​ចូលរួម​ប្រឡង​សរុប​ចំនួន ១១៤ ១៨៣នាក់ ក្នុងនោះមានស្រីចំនួន ៦៣៩៧នាក់ ដោយមានមណ្ឌលសំណេរចំនួន ២០៤មណ្ឌល ត្រូវជា ៤៦១៦បន្ទប់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សិក្សា​នៅ​ប្រទេស​សឹង្ហបុរី ពី​កម្មវិធី SIM Global Education Diploma Scholarships

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2024

សម្រាប់សិស្ស​និស្សិត​ដែល​កំពុង​ស្វែង​រក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសសឹង្ហបុរី លើជំនាញពាក់ព័ន្ធនឹងធុរកិច្ច ពេលនេះ​កម្មវិធីអាហារូបករណ៍ SIM Global Education Diploma Scholarships

ក្រសួង​អប់រំ ​ផ្តល់​កន្លែង​ស្នាក់​នៅ​ដល់​និស្សិត​នារី​ក្រីក្រ ​ឆ្នាំ​ទី​១​ ​ចំនួន​៩០​នាក់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2026

ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​នឹង​ផ្តល់​កន្លែង​ស្នាក់​នៅ​បណ្តោះអាសន្ន​ទៅដល់​និស្សិត​នារី​ក្រីក្រ ​ឆ្នាំ​ទី​១​ ​ចំនួន​ ​៩០​ ​នាក់​ ​ឱ្យ​ស្នាក់​នៅ​មជ្ឈមណ្ឌល​អន្តេវាសិក​និស្សិត​នារី​របស់​ក្រសួង​ ​ដែល​មាន​ទីតាំង​

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។

ឱកាស​ទទួលបានអាហារូបករណ៍ ១០០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2024

ជាឱកា​សសម្រាប់សិស្ស​និស្សិត​ដែលមានបំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសហរដ្ឋអាមេរិក ពីកម្មវិធីអាហារូបករណ៍ American University Global Leader Scholarship 2025 ។

ឱ​កាស​សម្រាប់​សិស្ស​បាក់ឌុប​! ​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេជោ ​៦០០​កន្លែង​ ​ផ្តល់​ជូន​ទាំង​កុំព្យូទ័រ​ និង​ការ​សិក្សា​ឥត​គិត​ថ្លៃ​ ​១០០​%​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2026

​ក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​ ​នេះ​ ​កម្មវិធី​ ​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេជោ ​តាមរយៈ​ក្រសួង​ ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​(​ក.​ប.​ទ.​) ​នឹង​បន្ត​ផ្តល់​អាហារូបករណ៍​ចំនួន​ ​៦០០​ កន្លែង​ សម្រាប់​សិក្សា​ថ្នាក់​...

អាហារូបករណ៍ ៥០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្ស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2024

ឱកាសទទួលបានអាហារូបករណ៍៥០% សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្សសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ជ្រើសរើស​យុវជន​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ប្រកាសជ្រើសរើស​យុវជន​ដែល​មក​ពី​គ្រួសារ​មាន​បណ្ណក្រីក្រ១ និងទី២ និង​គ្រួសារងាយរងហានិភ័យ ឱ្យ​ចូលសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃ។

អាហារូបករណ៍រដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី​ចំនួន៤០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ឆ្នាំ​សិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2024

សម្រាប់ឆ្នាំ​សិក្សា​២០២៥-២០២៦ រដ្ឋាភិបាល នៃសហព័ន្ធ​រុស្ស៊ី ផ្តល់​អាហារូបករណ៍​ចំនួន ៤០កន្លែង ដល់​សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ បណ្ឌិត និងថ្នាក់​ឯកទេស (Specialist) នៅ​សហព័ន្ធរុស្ស៊ី។

អាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីរដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤។...