លោក ឃីម សុខហេង ៖ ចំណេះដឹងបានមកពីការតស៊ូអត់ធ្មត់ និងការខិតខំប្រឹងប្រែងសិក្សារៀនសូត្រ

ចំណេះដឹងបានមកពីការតស៊ូអត់ធ្មត់ និងការខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដែលអាចជួយប្អូនៗសិស្សានុសិស្សឱ្យមានការងារល្អធ្វើនៅថ្ងៃអនាគត។ នេះបើតាមការលើកឡើងរបស់លោក ឃីម សុខហេង ស្ថាបនិកវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ នៅក្នុងវេទិកាបំណិនជីវិត ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញកាលពីពេលថ្មីៗនេះ។

លោក ឃីម សុខហេង បន្ថែមថា ប្រសិនបើយុវជនដែលជាសិស្សានុសិស្សខិតខំប្រឹងប្រែងសិក្សារៀនសូត្រឱ្យខ្លាំង និងស្វ័យសិក្សាបន្ថែម នោះប្អូនៗនឹងឈានទៅដល់ការចេះដឹង ។ ទន្ទឹមនឹងនេះ នៅពេលប្អូនៗមានចំណេះដឹង ប្អូនៗនឹងមានលទ្ធភាពរកប្រាក់បានដោយខ្លួនឯង។

ស្ថាបនិកវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ (LSI) បន្ថែមថា យើងអាចរស់នៅជាទីពឹងរបស់អ្នកដទៃ ប៉ុន្តែកុំរស់នៅជាបន្ទុករបស់អ្នកដទៃ ។ យើងអាចពឹងគេបានខ្លះទាន់នៅមានគេជួយជ្រោមជ្រែង ប៉ុន្តែយើងក៏ត្រូវប្រឹងឱ្យអស់ពីលទ្ធភាព។ នេះមានន័យថា ប្អូនៗទាន់នៅមានលោកគ្រូ អ្នកគ្រូបង្រៀនប្អូនៗត្រូវប្រឹងរៀន មានចម្ងល់អ្វីសួរគ្រូឱ្យអស់ ព្រោះដល់ពេលប្រឡងគ្រូមិនអានជួយអ្វីបានទៀតទេ។

នៅពេលឃើញគេសប្បាយ ឃើញគេដើរលេង មិនមែនខ្ញុំមិនចង់ទេ ប៉ុន្តែខ្ញុំប្រាប់ខ្លួនឯងថា មកភ្នំពេញគឺដើម្បីសិក្សា ដើម្បីបន្តការសិក្សា បន្តចំណេះដឹងឱ្យបានខ្ពង់ខ្ពស់ គឺជាអាទិភាព មិនមែនដើរលេងសប្បាយភ្លើតភ្លើនជាអាទិភាពទេ

លោក ឃីម សុខហេង ស្ថាបនិកវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ (LSI)

បើតាមលោក ឃីម សុខហេង ទន្ទឹមនឹងមានចំណេះដឹង ប្អូនៗក៏ត្រូវមានសុជីវធម៌ និងភាពឧស្សាហ៍ព្យាយាមផងដែរ។ ក្នុងនោះ សុជីវធម៌ គឺគោរពមនុស្សដែលនៅជុំវិញខ្លួនយើង កុំព្រហើន កុំច្រង៉េងច្រង៉ាង ត្រូវចេះនិយាយឱ្យគេចូលចិត្តយើង គោរពលោកគ្រូ អ្នកគ្រូ គោរពមិត្តភក្ដិ កុំនិយាយប្រមាថ កុំជេរ កុំកុហកអ្នកដទៃ។ ចំណែកឧស្សាហ៍ព្យាយាម ត្រូវយកចិត្តទុកដាក់លើការរៀនសូត្រ ស្វ័យសិក្សា ព្រមទាំងចូលរួមក្លឹបសិក្សាជាមួយមិត្តភក្ដិ។

កាលខ្ញុំនៅរៀនមុខវិជ្ជាណាដែលខ្ញុំពូកែ គឺតែងតែជួយដឹកនាំគេ ជួយបង្រៀនគេ មុខវិជ្ជាណាដែលខ្ញុំខ្សោយ ហើយមានមិត្តភក្ដិពូកែ ខ្ញុំសុំទៅរៀនពីពួកគាត់នៅក្នុងក្លឹបសិក្សា

លោក ឃីម សុខហេង ស្ថាបនិកវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ (LSI)

លោក ឃីម សុខហេង បន្ថែមថា ចំណេះដឹងគឺជារឿងសំខាន់ បើយុវជនមានតែជីវិតអត់ចំណេះដឹង តើគាត់ទៅធ្វើអ្វី? ដូច្នេះ យើងលើកទឹកចិត្តប្អូនៗសិស្សានុសិស្សឱ្យភ្ញាក់ស្មារតី និងមើលឃើញថា ការអប់រំពិតជាសំខាន់ ហើយប្រឹងប្រែងមិនងាករេ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ចំនួន៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2024

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ប្រកាសផ្តល់អាហាររូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ ចំនួន៥១០កន្លែង សម្រាប់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍សិល្បៈអមតៈ អាន ចនផន ផ្ដល់អាហារូបករណ៍សាច់ប្រាក់ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2025

តាមរយៈ កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចនផន កំពុងប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី ឱ្យទទួលបានឱកាសអាហារូបករណ៍សាច់ប្រាក់ចំនួន១៥០០ដុល្លារក្នុងមួយឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ការសិក្សាអភិវឌ្ឍន៍ជំនាញសិល្បៈ និងអភិវឌ្ឍន៍ជំនាញ...

អាហារូបករណ៍តាមនិទ្ទេសនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់សិស្សទើបប្រឡងបាក់ឌុបរួច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2025

សាកលវិទ្យាវិទ្យាល័យ ផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបរកណ៍ McCall MacBain ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យMcGill ពីកម្មវិធីអាហារូបករណ៍ McCall MacBain នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ជូនចំនួន១៤០...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ ផ្តល់​អាហារូបករណ៍ដល់យុវជនចំនួ​ន១៥០នាក់ សិក្សា​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ ជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈក្រោមកម្មវិធី១.៥លាន ជំហានទី២ ចំនួន១៥០ នាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ នៃសាលាគោលនយោបាយសាធារណៈលីក្វាន់យូប្រទេសសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរីសម្រាប់មន្ត្រីរាជការកម្ពុជា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សាធារណជនទាំងពីរភេទនៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម នៃប្រទេសព្រុយណេឆ្នាំសិក្សា២០២៣-២០២៤ ...

អាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ GIST ប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងកម្មវិធី MS&PhDរួមបញ្ចូលគ្នា នៅវិទ្យាស្ថានវិទ្យាសាស្ត្រ និបច្ចេកវិទ្យាGwangju (GIST)សាធារណកូរ៉េពីកម្មវិធីអាហា.....

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...