ឯកឧត្ដម គឹម ពីនន់ ៖ អាហារូបករណ៍សិល្បៈមានតួនាទីសំខាន់ធ្វើឱ្យសិល្បៈខ្មែររស់ឡើងវិញ

ភ្នំពេញ – ការផ្ដល់អាហារូបករណ៍សិក្សាសិល្បៈបានរួមចំណែកផ្ដល់ឱកាសដល់សិល្បករ សិល្បការិនីដែលមានក្ដីស្រមៃចង់រៀនផ្នែកសិល្បៈនឹងចែករំលែកចំណេះដឹងទៅកាន់អ្នកក្នុងសហគមន៍បន្តផងដែរ ។ នេះជាការលើកឡើងរបស់ឯកឧត្ដម គឹម ពីនន់ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងកម្មវិធី «ជ័យលាភីអមតៈ» កាលពីថ្ងៃទី១៤ ខែឆ្នូ ឆ្នាំ២០២២ ។

ឯកឧត្ដម គឹម ពីនន់ មានប្រសាន៍ថា ឯកឧត្តម​ពិតជាមានក្ដីសោមនស្សរីករាយជាពន់ពេកនៅពេលបានឃើញសិល្បៈកម្ពុជាដ៏មានតម្លៃបានរីកចម្រើន មិនបាត់បង់ មិនសាបសូន្យ ក៏សូមកោតសរសើរចំពោះការខិតខំប្រឹងប្រែងមិនចេះរីងស្ងួតរបស់អង្គការសិល្បៈខ្មែរអមតៈដែលបានបង្កើតឱ្យមានកម្មវិធី ជ័យលាភីអមតៈនេះឡើង ។ រួមទាំងលើកទឹកចិត្ត និងគាំទ្រនូវសកម្មភាពកម្មវិធីអាហារូបករណ៍ និងមូលនិធិផ្សេងៗដែលអង្គការ និងដៃគូរសហការណ៍ផ្ដល់ឱកាសដល់បេក្ខជនមានឱកាសបានរៀនបន្តពីចាស់ព្រឹទ្ធាចារ្យ និងលោកគ្រូអ្នកគ្រូដើម្បីយកទៅបន្តវេនអ្នកជំនាន់ក្រោយ ។

កញ្ញា ម៉ៅ ស្រីឆ្នាស់ បេក្ខនារីម្នាក់ក្នុងចំណោមបេក្ខជនអាហារូបរកណ៍៤០នាក់ដែលទទួលបានអាហារូបករណ៍ និងមូលនិធិផ្សេងៗពីអង្គការសិល្បៈខ្មែរអមតៈ បានសម្ដែងចំណាប់អារម្មណ៍ថា កញ្ញាពិតជាសប្បាយចិត្ត និងថ្លែងអំណរគុណក្រៃលែងចំពោះអង្គការសិល្បៈខ្មែរអមតៈជាពិសេសលោក អាន ចន ផន ជាស្ថាបនិកអង្គការសិល្បៈខ្មែរអមតៈ ដែលបានផ្ដល់ឱកាសអាហារូបរកណ៍សិក្សារយៈពេល២ឆ្នាំ ។ កញ្ញា ម៉ៅ ស្រីឆ្នាស់ បញ្ជាក់ថា ដោយមានក្ដីស្រមៃបន្តវេនពីសាស្ត្រចារ្យ លោកគ្រូ អ្នកគ្រូបង្រៀនសិល្បៈខ្មែរ និងចង់ថែរក្សាកេរ្តិ៍តំណែលសិល្បៈថ្លៃថ្នូរឱ្យបានគង់វង្ស ទើបកញ្ញាសម្រេចចិត្តស្នើពាក្យអាហារូបករណ៍នេះ ។

ក្នុងនាមជាបេក្ខភាពអាហារូបករណ៍ម្នាក់ យុវតីមកពីខេត្តប៉ៃលិនរូបនេះបានបង្ហាញក្តីសម័យថា នៅថ្ងៃអនាគតកញ្ញាចង់អភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាគ្រូបង្ហាត់ដ៏ជំនាញម្នាក់ និងជាអ្នកបង្កើតសមាគមន៍តូចមួយក្នុងខេត្តប៉ៃលិនសម្រាប់បង្ហាត់បង្រៀនកុមារ យុវជន យុវតីព្រមទាំងអ្នកដែលស្រលាញ់សិល្បៈទាំងអស់ ។ កញ្ញា ម៉ៅ ស្រីឆ្នាស់ បានបន្តថា ប្រសិនបើកញ្ញាអាចបង្កើតសហគន៍នេះបាន កញ្ញាបានចូលរួមជាចំណែកមួយក្នុងការថែរក្សា និងអភិរក្សវប្បធម៌ ថែមទាំងកាត់បន្ថយការទៅសិក្សាឆ្ងាយពីស្រុកខេត្តរបស់សិស្សនៃខេត្តប៉ៃលិនដែលចង់សិក្សាសិល្បៈ ក្នុងការសម្រេចក្ដីស្រមៃរបស់ពួកគាត់ ។

ជាមួយ​គ្នា​នេះ​ដែរ អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឯកឧត្តម គឹម ពីនន់ សូមលើកទឹកចិត្ត និងបង្ហាញក្ដីគាំទ្រដល់សកម្មភាពផ្ដល់ឱកាសមួយនេះឱ្យនៅតែបន្តមានជារៀងរាល់ឆ្នាំ និងបន្តបន្ទាប់ដើម្បីអ្នកស្រលាញ់សិល្បៈមានឱកាសសិក្សាកាន់តែច្រើនក្នុងការសិក្សា និងអ្នកបន្តវេនមិនឱ្យសិល្បៈ វប្បធម៌បាត់បង់ និងរួមជាមួយការប្ដេជ្ញាចិត្តរបស់បេក្ខភាពអាហារូបករណ៍ផងដែរ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍១៥០កន្លែង នៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/11/2023

បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាប្រកាសប្រលងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញឯកទេសនានាចំនួន១៥០កន្លែងក្នុងឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍....

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ (PIKT) ប្រកាស​ជ្រើសរើសសិស្ស-និស្សិតថ្នាក់អាហារូបករណ៍ សិក្សា​ជំនាញវិជ្ជាជីវៈ ចាប់ពីកម្រិតសញ្ញាបត្របច្ចេកទេស រហូត​ដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

ឱកាស​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត បរិញ្ញាបត្រ និង​បរិញ្ញាបត្ររង ១០០% ចំនួន២៣០កន្លែង ពី ស.ស.យ.ក. រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2024

សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ (ស.ស.យ.ក. រាជធានីភ្នំពេញ) ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយវិទ្យាស្ថាន​ខ្មែរជំនាន់ថ្មី ផ្តល់ជូនអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ចំនួន៣០កន្លែង ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង ចំនួន...

អាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សានៅសាកលវិទ្យាល័យ Sydney ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2023

ឱកាសសិក្សាអាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សាសម្រាប់អន្តរជាតិនៅសាកលវិទ្យាល័យSydny ប្រទេសអូស្រ្តាលីឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការផ្ដល់ឱ្យពីសាកលវិទ្យាល័យSydny...

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាប្រកាសជ្រើសរើសនិស្សិតសិក្សាអាហា​រូបករណ៍​១០០%​ចំនួន៨០​កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(រាជធានីភ្នំពេញ)ប្រកាសជ្រើសរើសនិស្សិតចូលថ្នាក់ឆ្នាំសិក្សាមូលដ្ឋានកម្រិតវិស្វករចំនួន១៣០០កន្លែងក្នុងនោះក៏មានផ្ដល់....

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Columbia ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Columbia ពីកម្មវិធីអាហារូបករណ៍ Schmidt Science Fellowships 2024 នៃប្រទេសកាណាដា ឆ្នាំសិក្សា២០២៤ ។ ជំនាញដែល...

ឱកាសផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សវិទ្យាល័យរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

កម្មវិធី EACAT Homestay Program 2025 កំពុងប្រកាសឱ្យសិស្សានុសិស្សថ្នាក់វិទ្យាល័យ​ដាក់ពាក្យ ដើម្បី​ផ្លាស់ប្ដូរការសិក្សារយៈពេល១សប្ដាហ៍ នៅប្រទេសជប៉ុន។ កម្មវិធីផ្ដល់ឱកាសដល់សិស្សានុសិស្ស...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធី Kemitraan Negara Berkebang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធីអាហារូបករណ៍ Kemitraan Negara Berkembang ឆ្នាំ២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...