រដ្ឋមន្រ្តីសុខាភិបាល ៖ សារព័ត៌មាន ជាឆ្នួននាំឱ្យមានការកែទម្រង់ក្នុងវិស័យសុខាភិបាល

ក្នុងវេទិកាស្ដីពី «ស្ថានភាពសុខាភិបាលកម្ពុជា៖ បញ្ហាប្រឈម និងឱកាស» កាលពីព្រឹកថ្ងៃពុធ (១១ កញ្ញា) ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល មានប្រសាសន៍ថា សារព័ត៌មាន គឺជាឆ្នួននាំឱ្យមានការកែទម្រង់ក្នុងវិស័យសុខាភិបាល និងធ្វើយ៉ាងណាឱ្យវិស័យនេះមានការរីកចម្រើន។

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បញ្ជាក់បន្ថែមថា អ្នកសារព័ត៌មាន ជាតួអង្គសំខាន់ក្នុងការចូលរួមជួយក្រសួងសុខាភិបាល ធ្វើយ៉ាងណាក្នុងការទំនាក់ទំនង ការវិភាគឱ្យមានតុល្យភាព និងកុំឱ្យមានការយល់ច្រឡំក្នុងចំណោមសាធារណជន ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានត្រឹមត្រូវ និងច្បាស់លាស់។

វេទិកាស្ដីពី «ស្ថានភាពសុខាភិបាលកម្ពុជា៖ បញ្ហាប្រឈម និងឱកាស»

ក្នុង​ឱកាសនោះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក៏បានថ្លែងអំណរគុណដល់អ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ចំពោះការរាយការណ៍អំពីបទអន្តរាគមន៍របស់ឯកឧត្តម ដែលធ្វើឱ្យប្រជាពលរដ្ឋយល់កាន់តែច្បាស់អំពីភាពស្មុគស្មាញ និងការចូលរួមតាមរយៈការថែទាំ ការពារសុខភាព រួមចំណែកដល់ការផ្សព្វផ្សាយសេចក្ដីណែនាំ និងអនុសាសន៍របស់រាជរដ្ឋាភិបាល ទាក់ទងនឹងឥរិយាបទដែលត្រូវប្រកាន់ភ្ជាប់ក្នុងពេលមានវិបត្តិ ដូចករណីក្នុងអំឡុងវិបត្តិកូវីដ-១៩ ជាដើម។

បើតាមឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ បានដាក់បញ្ចូលសុខភាពក្នុងចំណោមអាទិភាព ក្នុងមុំទី៣ ស្ដីពីការអភិវឌ្ឍមូលធនមនុស្ស។ ក្នុងរយៈពេល​១ឆ្នាំ ពោលគឺចាប់ពីខែសីហា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល បានសម្រេចលទ្ធផលការងារជាច្រើនតាមរយៈការដាក់ចេញផែនការសកម្មភាព និងវិធានការគន្លឹះ រួមមាន ទី១. ការឆ្លើយតបនឹងតម្រូវការចំពោះមុខរបស់ប្រជាជន តាមរយៈការពង្រីកសេវាសុខភាពទៅដល់ប្រជាពលរដ្ឋដោយផ្ទាល់ ធ្វើឱ្យប្រជាពលរដ្ឋ ៧,៥ លាននាក់ នាពេលបច្ចុប្បន្ននេះ ស្មើនឹង ៤៣% ទទួលបានប័ណ្ណក្រីក្រ និង ប.ស.ស ដែលមានសមាជិក ២ ៤៥៣ ០០០នាក់ នៅចុងខែកក្កដា។ ថ្មីៗនេះ មានមូលដ្ឋានសុខាភិបាលបន្ថែមចំនួន ១ ៥៧៣ បានចូលរួម។

ទី២. ការកសាងយុទ្ធសាស្ត្រសុខាភិបាលតាមវិស័យ និងការចូលរួមក្នុងការរៀបចំយុទ្ធសាស្ត្រអន្តរក្រសួង។ ឧទាហរណ៍ ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសាកលនៅកម្ពុជា ឆ្នាំ២០៣៥, យុទ្ធសាស្ត្រជាតិសម្រាប់កម្មករក្រៅប្រព័ន្ធ, ការវិភាគរួមគ្នាជាមួយក្រសួងមុខងារសាធារណៈលើតម្រូវការបុគ្គលិកក្នុងរចនាសម្ព័ន្ធសុខាភិបាល ដើម្បីចាត់តាំងអ្នកវិជ្ជាជីវៈចាំបាច់។ និងទី៣. ការពង្រឹងមធ្យោបាយឆ្លើយតបទៅនឹងរាល់បញ្ហាប្រឈមដំណាលគ្នា ពោលគឺការកើតមានទន្ទឹមគ្នារវាងជំងឺឆ្លង ជំងឺមិនឆ្លង និងជំងឺរ៉ាំរ៉ៃ ដែលកំពុងតែកើនឡើងយ៉ាងខ្លាំង។ ក្នុងនោះ ការពង្រឹងមធ្យោបាយដំណើរការទៅបាន តាមរយៈបែបបទអន្តរាគមន៍ចំនួ៥ រួមមាន ការបណ្តុះបណ្តាលធនធានមនុស្ស បរិក្ខារ សំណង់ និងការពង្រឹងភាពជាដៃគូអន្តរជាតិ។

វេទិកាស្ដីពី «ស្ថានភាពសុខាភិបាលកម្ពុជា៖ បញ្ហាប្រឈម និងឱកាស»

ឯកឧត្តមរដ្ឋមន្ត្រី បន្ថែមថា នៅមានវឌ្ឍនភាពដែលត្រូវសម្រេចឱ្យបានលើប្រធានបទផ្សេងទៀត ដូចជាការឈានឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសាកល ដែលត្រូវតែកើនឡើងពី ៥១% ទៅ ៨០% ក្នុងឆ្នាំ២០៣៥ ការចាត់តាំងបុគ្គលិកសុខាភិបាលនៅតំបន់ជនបទដាច់ស្រយាល ការពង្រឹងគោលនយោបាយបង្ការ ការពង្រឹងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។ល។

បើតាម ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ក្រសួងសុខាភិបាល រួមជាមួយនឹងអ្នកវិជ្ជាជីវៈសុខាភិបាលទាំងអស់ សហការជាមួយស្ថាប័នពាក់ព័ន្ធ និងគាំទ្រដោយរាជរដ្ឋាភិបាល បានព្យាយាមវិនិយោគបន្ថែម ដើម្បីផ្ដល់ការឆ្លើយតបសមស្របបំផុតចំពោះតម្រូវការសុខភាពរបស់ប្រជាជន និងដើម្បីផ្សព្វផ្សាយឱ្យយល់ដឹងកាន់តែប្រសើរឡើងអំពីសកម្មភាពរបស់ក្រសួងសុខាភិបាល តាមរយៈការផ្លាស់ប្តូរយោបល់ជាប្រចាំជាមួយប្រជាជននៅតាមមូលដ្ឋាន ឈានទៅការបម្រើសេវាថែទាំសុខភាពកាន់តែប្រសើរឡើង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2025

ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ផ្តល់អាហារូបករណ៍សាកលវិទ្យាធិការដល់សិស្សឆ្នើម និងមានស្នាដៃក្នុងសង្គម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/10/2025

នៅឆ្នាំ២០២៥នេះ សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បន្តផ្តល់អាហារួបករណ៍សាកលវិទ្យាធិកា ជាចំណែកផ្តល់ឱកាសដល់សិស្សានុសិស្សដែលមានទេពកោស្យខ្ពស់ មានស្នាដៃឆ្នើម តាមរយៈការងារសង្គម និងការប្រកួតប្រជែងនានា ទទួលបានអាហារូបករណ៍...

អាហារូបករណ៍នៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhejiang Normal នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa សហព័ន្ធអារ៉ាប់រួម ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa នៃសហព័ន្ធអារ៉ាប់រួម ឆ្នាំសិក្សា២០២៤ ​។ អាហា​រូបករណ៍​ផ្ដល់ជូនសម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកដោយ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2024

កម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំសិក្សា២០២៥ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍គាំទ្រ និងផ្ដល់ដោយក្រសួងបារាំងសម្រាប់អឺរ៉ុប និងក្រសួងការបរទេស។

អាហារូបករណ៍​ថ្នាក់បណ្ឌិត ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ និងព័ត៌មានវិទ្យា នៅ​ប្រទេស​សឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2024

A*STAR Computing and Information Science (ACIS) បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់អ្នកមានបំណងចង់បន្តការសិក្សា​ថ្នាក់បណ្ឌិត​ផ្នែកុំព្យូទ័រ និង​វិទ្យាសាស្រ្ត​ព័ត៌មាន។

ក​ម្មវិធីអាហារូបករណ៍ DSU ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Milan ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2023

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យMilanពីកម្មវិធីអាហារូបករណ៍ DSU ប្រទេសអ៉ីតាលី ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង​ប្រទេសវៀតណាម​​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ភ្នំពេញ - សាកលវិទ្យាល័យគៀងយ៉ាង នៃប្រទេសវៀតណាម បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *