ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បង្ហាញគន្លឹះ ៤ចំណុចជំរុញឱ្យជីវិតសិក្សានិងការងារទទួលលទ្ធផលជោគជ័យ

បាត់ដំបង – នាឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតបញ្ចប់ការនៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) សាខាខេត្តបាត់ដំបង កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានចែករំលែកគន្លឹះ ៤ចំណុចដែលនាំឱ្យជីវិតសិក្សានិងការងារអាចទទួលបានលទ្ធផលជោគជ័យ ។

ចំណុចសំខាន់ៗទាំង៤ ដែលឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើង រួមមាន ១. ជោគជ័យធំ គឺកើតចេញពីជោគជ័យតូចៗជាច្រើនរួមផ្គុំគ្នា, ២. ការខិតខំប្រឹងប្រែងព្យាយាមតស៊ូ ជាកត្តាសំខាន់នៃភាពជោគជ័យ, ៣. ជោគជ័យពេលខ្លះអាចប្រើពេលវេលាយូរអង្វែង ត្រូវទាមទាភាពអត់ធន់ និង៤. កំណត់គោលដៅឱ្យបានច្បាស់លាស់ និងបន្តទៅមុខជានិច្ចរហូត សម្រេចឱ្យបានគោលដៅនោះ ទោះប្រឈមនឹងបញ្ហាជាច្រើនតាមផ្លូវក៏ដោយ។

ទន្ទឹមនឹងលើកទឹកចិត្តឱ្យយុវជនខិតខំប្រឹងប្រែងសិក្សា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់បន្ថែមថា ជីវិតសិក្សា និងការងារតែងជួបរឿងបរាជ័យ ប៉ុន្តែការព្យាយាមនិងមិនបោះបង់គោលដៅ ទើបជួយឱ្យជីវិតទទួលលទ្ធផលល្អប្រសើរ ហើយគន្លឹះទាំង៤ខាងលើជាធាតុដ៏សំខាន់ ដើម្បីសម្រេចបានជោគជ័យក្នុងជីវិតសិក្សា​ និងជីវិតការងារ។

សូមជម្រាបថា នៅក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតបញ្ចប់ការនៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ដែរថា ការអប់រំបានផ្តល់លទ្ធភាពឱ្យបុគ្គលគ្រប់រូបបង្កើនសមត្ថភាពចំណេះដឹង និងគុណវុឌ្ឍិ ដែលបង្កលក្ខណៈដល់ការប្រកួតប្រជែងយកឱកាសការងារទាំងក្នុងនិងក្រៅប្រទេស​ ។ ធនធានមនុស្ស គឺជាទ្រព្យដ៏សំខាន់ និងចាំបាច់បំផុតសម្រាប់ដំណើរការកសាងអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនរុងរឿងប្រកបដោយចីរភាព និងនិរន្តរភាព ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួង​អប់រំ ​ផ្តល់​អាហារូបករណ៍​ ​១០​កន្លែង​ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ វិធីសាស្ត្រ​បង្រៀន​ភាសា​បារាំង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2026

ក្រសួងអប់រំជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងចំនួន ៣០ នាក់

ឱកាសសិក្សាវគ្គខ្លីតាមអនឡាញ ពីវិទ្យាស្ថានគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យ Auckland ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីតាមរយៈOnline និងសិក្សាផ្ទាល់នៅសាកលវិទ្យាល័យ Auckland នៃប្រទេសនូវែលសេឡង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សាធា.....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន១០០កន្លែងឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យា...

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍​សិក្សាថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ និង​ឯកទេសកម្មវិធីសិក្សា ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ ជំនាន់ទី៤ និងថ្នាក់បណ្ឌិតអប់រំឯកទេសកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀនជំនាន់ទី...

អាហារូបករណ៍ម៉ាណាគី ទៅសិក្សា​នៅប្រទេស​ណូវែលហ្សេឡង់ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2026

ស្ថានទូតណូវែលហ្សេឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែមីនា បានប្រកាសផ្តល់អាហារូបករណ៍ Manaaki New Zealand Scholarships សម្រាប់ឆ្នាំ២០២៦ ដល់ប្រជាជន​កម្ពុជា។

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

ឱកាសទទួលបានអាហារូបករណ៍សម្រាប់​សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលអូទ្រីសសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូទ្រីស សម្រាប់ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ ៥០កន្លែង ទៅសិក្សា​នៅប្រទេស​ចិន តាមរយៈកម្មវិធីអាហារូបករណ៍ អ.ម.ត.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2026

អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (លើកទី២) ចំនួន ៥០ កន្លែង

ឱកាសអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ YUNNAN NORMAL UNIVERSITY ចំនួន ៣០ កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

ជាឱកាស​សម្រាប់សិស្ស​និស្សិត ជាពិសេស​គ្រូបង្រៀនភាសាចិន ពេលនេះ​តាមរយៈ​សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធាំរណរដ្ឋប្រជាមានិតចិន បានប្រកាស​ពីការផ្តល់អាហារូបករណ៍​ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ...