៥ចំណុច គ្រូបង្រៀន ឬអ្នកអប់រំគួរស្វែងយល់ពីរបៀបរៀនរបស់សិស្ស

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

របៀបរៀនរបស់សិស្សមានរូបភាពប្លែកៗទៅតាមបុគ្គលិកលក្ខណៈ និងនិស្ស័យពិសេសរបស់សិស្សម្នាក់ៗ។ ដូច្នេះគ្រូបង្រៀនត្រូវមានបច្ចេកទេសបង្រៀន និងប្រើប្រាស់សម្ភារៈឧបទេសគាំទ្រការរៀន និងបង្រៀន ដែលសមស្របនឹងបុគ្គលិកលក្ខណៈរបស់សិស្ស ដើម្បីជួយឱ្យលទ្ធផលសិក្សាកាន់តែប្រសើរ។

បើតាមសៀវភៅការអភិវឌ្ឍកុមារ ផ្សារភ្ជាប់នឹងការអប់រំបឋមសិក្សា បានបង្ហាញរបៀបរៀនខុសប្លែកគ្នារបស់សិស្ស ដែលគ្រូបង្រៀន ឬអ្នកអប់រំ អាចស្វែងយល់។

សកម្មភាពរៀនរបស់សិស្ស

ទី១. រៀនតាមរយៈការមើល ៖ សិស្សរៀនរបៀបនេះ ជាអ្នកពូកែភ្នែក គ្រាន់តែបានមើលគេអាចចាំបាន។ បើមិនបានមើល គេមិនងាយចងចាំបានឡើយ។ សិស្សដែលមានចំណូលចិត្តរៀនរបៀបនេះ គឺមានទំនោរបកស្រាយ ឬរ៉ាយរ៉ាប់តាមរូបភាពវត្ថុដែលមើលឃើញពីខាងក្រៅ ដូចជា រូបថត ដ្យាក្រាម ផែនទី…។ លើសពីនេះ ពួកគេក៏ចូលចិត្តសិក្សាបែបស្រាវជ្រាវ ហើយពូកែខាងសរសេរកិច្ចការ។ វិធីដែលធ្វើឱ្យគេទទួលការសិក្សាបានល្អ គឺគ្រូត្រូវឱ្យគេបំពេញកិច្ចការតាមរយៈការសរសេរ ការគណនា ការបង្កើតផែនទីគំនិត ការពណ៌នាតាមរយៈរូបភាព។ល។

ទី២. រៀនតាមរយៈការស្តាប់ ៖ សិស្សរៀនរបៀបនេះ ជាមនុស្សមានត្រចៀកវាងវៃ គេចូលចិត្តស្តាប់ពេលគេរៀន គេត្រូវការស្តាប់ទើបឆាប់ចាំ ការពន្យល់ការបកស្រាយរបស់គ្រូធ្វើឱ្យគេយល់បានភ្លាមៗ។ សិស្សដែលមានទំនោរបែបនេះ គេចូលចិត្តថតសំឡេងគ្រូ ឬមេរៀនបែប E-Learning ដើម្បីអាចរៀនឡើងវិញតាមរយៈការស្ដាប់។ វិធីដែលធ្វើឱ្យពួកគេទទួលការសិក្សាបានជោគជ័យ គឺកិច្ចការ ឬមេរៀនដែលបានរៀបចំជាសំឡេង ឬការបង្រៀនប្រើសំឡេងខ្លាំងៗ។

សិស្សធ្វើបទបង្ហាញបកស្រាយប្រធានបទ

ទី៣. រៀនតាមរយៈការធ្វើសកម្មភាព ៖ សិស្សរៀនរបៀបនេះ អាចចងចាំបានឆាប់ពេលគេបានធ្វើសកម្មភាព។ គេតែងចូលចិត្តមុខវិជ្ជាណាដែលតម្រូវឱ្យបញ្ចេញសកម្មភាពដូចជា របាំ រាំ ច្រៀង កីឡា អត្តពលកម្ម។ ប៉ុន្តែគេក៏អាចរៀនមុខវិជ្ជាផ្សេងៗទៀតបានដែរ ឱ្យតែនៅពេលរៀនគេបានចូលរួមធ្វើសកម្មភាពដោយផ្ទាល់។ វិធីដែលធ្វើឱ្យពួកគេទទួលការសិក្សាល្អបំផុត គឺរៀបចំសកម្មភាពក្រៅថ្នាក់ កិច្ចការបែបគម្រោង និងកិច្ចការស្រាវជ្រាវ។

ទី៤. រៀនតាមរយៈការអាន ៖ សិស្សរៀនរបៀបនេះមិនទាមទារលក្ខខណ្ឌច្រើនទេ ពេលគេរៀនសូត្រ ពេលគេអាន គេអាចទទួលបានចំណេះដឹងថ្មី។ ជួនកាលគេអានឮៗទើបគេឆាប់ចងចាំ គេមិនចូលចិត្តស្តាប់ឬមើលទេ គេស្រឡាញ់តែអំណាន។

ទី៥. រៀនតាមរយៈការជជែកដេញដោល ៖ សិស្សរៀនរបៀបនេះចូលចិត្តជជែក វែកញែករកហេតុផល ផ្តល់មតិ បញ្ចេញយោបល់ ទើបគេរៀនសូត្របានល្អប្រសើរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស ចាប់ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស បានបើកទទួលពាក្យសម្រាប់អ្នកដែលចង់ទៅបន្តការសិក្សានៅចក្រភពអង់គ្លេសហើយ ដោយការដាក់ពាក្យ​អាចធ្វើឡើងពីពេលនេះ...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ជ្រើសរើសយុវជនចូលរៀនជំនាញវិជ្ជាជីវៈចំនួន៣៨៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៣៨៥កន្លែងសម្រាប់ឆ្នាំសិក្សា...

សាកលវិទ្យាល័យ Mae Fah Lung ប្រទេសថៃ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​សម្រាប់ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2023

ភ្នំពេញ - សាកលវិទ្យាល័យ Mae Fah Lung នៃប្រទេសថៃ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍សិក្សាភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2026

សាកលវិទ្យាល័យ Yunnan Normal University កំពុងផ្តល់អាហារូបករណ៍សម្រាប់វគ្គបណ្តុះបណ្តាលភាសាចិន ចំនួន ៣០ កន្លែង ដែលជាអាហារូបករណ៍បានចុះ MoU រវាងសាកលវិទ្យាល័យ និងសមាគមនិស្សិតកម្ពុជា​ប្រចាំ​...

ឱកាសស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសដំណឹងជូនដល់សិស្សនិស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានចំនួន៤៥នាក់ក្នុងឆ្នាំសិក្សា២០២៤-២០២៥...

អាហារូបករណ៍​សម្រាប់ការ​សិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ DALI ប្រទេស​ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2024

សាកលវិទ្យាល័យ DALI នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនួន១០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បីទៅ​បន្ត​ការ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន​ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2026

សាកលវិទ្យាល័យ Muhammadiyah Purwokerto (UMP) ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិឱ្យចូលរៀនក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦...

WEG សហការជាមួយគ្រឹះស្ថានឧត្តមសិក្សាល្បីៗនៅក្រៅប្រទេស ដើម្បីពង្រីកឱកាសសិក្សានិងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

កាលពីដើមសប្តាហ៍នេះ ថ្នាក់ដឹកនាំបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប (WEG) បានធ្វើដំណើរទស្សនកិច្ចទៅគ្រឹះស្ថានឧត្តមសិក្សាចំនួន ៥នៅក្នុង​ប្រទេសថៃ ដែលរួមមាន ៖ Panyapiwat Institute of Management, Global Academy at

ឱកាស​ចូលរួមវគ្គសិក្សាជាស៊េរី “មេរៀនអតីតកាល មាគ៌ា​ឆ្ពោះទៅអនាគត” ពី អ.វ.ត.ក.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/12/2025

ជាឱកាស​សម្រាប់គ្រូបង្រៀន សាស្រ្តាចារ្យបង្រៀន​លើ​មុខ​វិជ្ជាមនុស្សសាស្រ្ត ព្រមទាំ​ងអ្នក​ដឹកនាំ​ជំនាន់ក្រោយ​ទាំងអស់! ពេលនេះ អង្គជំនុំជម្រះវិសាមញ្ញ​ ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក.) ប្រកាស​បើក​ដាក់ពាក្យ សម្រាប់ការ​ចូលរួម​វគ្គ​សិក្សា​...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *