ចំណេះដឹងហិរញ្ញវត្ថុ ជំរុញយុវជនយល់ដឹងពីសារៈសំខាន់នៃការសន្សំលុយ

ចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺចាំបាច់ចំពោះមនុស្សគ្រប់វ័យ ពីព្រោះមនុស្សគ្រប់រូបត្រូវប្រើប្រាស់ប្រាក់ជារៀងរាល់ថ្ងៃ។ ទន្ទឹមគ្នានេះ ការមានចំណេះដឹងហិរញ្ញវត្ថុ នឹងជំរុញយុវជនយល់ដឹងពីសារៈសំខាន់នៃការសន្សំលុយផងដែរ។

លោក ឆាយ វីវូឌីន គ្រូបង្គោលអប់រំផ្នែកហិរញ្ញវត្ថុ មានប្រសាសន៍ថា ការសន្សំជួយយើងបានច្រើននៅពេលត្រូវការប្រើប្រាស់ថវិកាបន្ទាន់។ លោកបន្តថា ដើម្បីសន្សំលុយបាន គឹត្រូវជៀសវាងចាយហើយ ចាំសល់ទើបសន្សំតាមក្រោយ មានន័យថា នៅពេលមានចំណូលភ្លាមត្រូវគិតពីផែនការសន្សំភ្លាម នោះទើបការសន្សំជោគជ័យ។ ដូច្នេះ យើងត្រូវផ្ដើមពីការសន្សំម្ដងបន្តិចៗ ហើយធ្វើវាឱ្យទៀងទាត់ នោះយើងនឹងមានទម្លាប់ល្អក្នុងការចាត់ចែងថវិកា។

លោក ឆាយ វីវូឌីន គ្រូបង្គោលអប់រំផ្នែកហិរញ្ញវត្ថុ

លោក ឆាយ វីវូឌីន បញ្ជាក់ថា ការសន្សំលុយ គឺត្រូវគិតចាប់តាំងពីវ័យកុមារមកម៉្លេះ ដោយឪពុកម្ដាយត្រូវបង្រៀនកូនក្មេងឱ្យចេះសន្សំ។ ហើយសម្រាប់យុវជន ការសន្សំជួយការពារហានិភ័យមួយចំនួនដែលកើតឡើងដោយមិនបានគ្រោងទុក។ ជាពិសេស ជៀសវាងការខ្ចីលុយគេ ទោះផ្លូវការ ឬមិនផ្លូវការ យើងនឹងជាប់បំណុលគេ ហើយចាំបាច់ត្រូវសងគេវិញ។

លោក ឆាយ វីវូឌីន បន្ថែមថា សម្រាប់យុវជននៅវ័យសិក្សា ការសន្សំគឺពិតជាសំខាន់ ដោយយើងអាចសន្សំប្រាក់ចំណូលដែលបានមកពីឪពុកម្ដាយផ្គត់ផ្គង់ ប៉ុន្តែប្រសិនបើរៀនបណ្ដើរ ធ្វើការបណ្ដើរ គឺត្រូវតែមានការសន្សំសម្រាប់អនាគត។

“យុវជន ត្រូវមានទម្លាប់ក្នុងសន្សំ កាត់បន្ថយចំណាយដែលមិនចាំបាច់ ដើម្បីលើកកម្ពស់គុណភាពជីវិតថ្ងៃអនាគត”

កញ្ញា ណឺ មិនា​ ជាអ្នកសារព័ត៌មានសេរី

កញ្ញា ណឺ មិនា​ ជាអ្នកសារព័ត៌មានសេរី និយាយថា ការសន្សំសំខាន់ដោយសារនៅពេលយើងមានបញ្ហាបន្ទាន់ណាមួយកើតឡើងដែលមិនបានដឹងមុន យើងអាចយកលុយសន្សំមកប្រើប្រាស់បាន។ ប៉ុន្តែប្រសិនបើយើងគ្មានលុយសន្សំ ធ្វើឱ្យយើងពិបាកក្នុងការខ្ចីលុយអ្នកដទែ។

យុវតីជាអ្នកសារព័ត៌មានរូបនេះ បន្ថែមថា ប្រសិនជាយើងអាចបែងចែកថវិកាដើម្បីសន្សំ គឺជារឿងល្អប្រសើរ ទោះបីយើងមានប្រាក់ខែតិចក្ដី ឬច្រើនក្ដី គឺគួរតែចាប់ផ្ដើមរៀនសន្សំ។ មិនា​ បន្តថា នៅពេលរូបគេអាចសន្សំលុយបាន គឺធ្វើឱ្យ ទី១.សុខភាពផ្លូវចិត្តរឹងមាំជាងមុន ទី២.ហិរញ្ញវត្ថុស្ថិតស្ថេរ និង ទី៣.ទំនាក់ទំនងក្នុងសង្គមល្អប្រសើរ។

កញ្ញា ណឺ មិនា​ ក៏បានលើកទឹកចិត្តយុវជនឱ្យចាប់ផ្ដើមសន្សំលុយបណ្ដើរៗ ព្រោះយើងនៅក្មេង មានពេលវេលាច្រើនក្នុងការសន្សំ កុំចាំដល់ពេលមានលុយច្រើនទើបសន្សំ។ លើសពីនេះ សិក្សាស្រាវជ្រាវពីចំណេះដឹងហិរញ្ញវត្ថុឱ្យបានច្រើន។

លោក ហ៊ុន សុវិជ្ជា និស្សិតឆ្នាំទី១ ជំនាញប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង នៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC)

លោក ហ៊ុន សុវិជ្ជា និស្សិតឆ្នាំទី១ ជំនាញប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង នៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) យល់ថា ការសន្សំសំខាន់ពីព្រោះការសន្សំ គឺជាផ្នែកមួយនៃជីវិតដែលនាំឱ្យយើងផ្លាស់ប្ដូរឥរិយាបទក្នុងការចាត់ចែងថវិកា ដើម្បីជៀសវាងបំណុល។

និស្សិតឆ្នាំទី១ ជំនាញប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង បន្ថែមថា រូបគាត់ចេះសន្សំតាំងពីនៅក្មេង ដោយសារក្រុមគ្រួសារបានធ្វើជាគំរូ ក៏ដូចជាបង្រៀនឱ្យចេះសន្សំលុយតាំងពីក្មេង។ សុវិជ្ជា បន្តថា ការសន្សំលុយ​ អាចជួយឱ្យលោកមានភាពជឿជាក់លើខ្លួនឯង គ្មានភាពភ័យខ្លាច គ្មានស្រ្តេស ព្រោះនៅពេលមានបញ្ហាគ្រួសារ ការបាត់បង់ការងារ ឬបញ្ហាណាមួយកើតឡើងដោយមិនបានគ្រោងទុក ក៏អាចមានប្រាក់សន្សំយកមកប្រើបានភ្លាមៗ។

លោក ហ៊ុន សុវិជ្ជា ក៏បានលើកទឹកចិត្តយុវជនផ្សេងទៀត ត្រូវមានទម្លាប់ក្នុងការសន្សំដើម្បីសម្រេចគោលដៅ ហើយត្រូវមានទស្សនៈផ្ទាល់ខ្លួនថា យើងត្រូវតែសន្សំមិនថាតិច ឬច្រើន ទោះសន្សំចាប់ពី ១០០រៀលក៏ដោយ។ លើសពីនេះ ត្រូវរៀនសូត្របន្ថែមពីមនុស្សជុំវិញខ្លួន ជាពិសេសអ្នកពូកែសន្សំ គឺនឹងជួយយើងឱ្យទៅដល់ការសម្រេចផែនការហិរញ្ញវត្ថុ។

គួរជំរាបបជូនថា​ គោលដៅចម្បងរបស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺការអប់រំឱ្យមនុស្សចេះគ្រប់គ្រងថវិការបស់​ខ្លួន និងយល់ពីសារៈសំខាន់អំពីការសន្សំប្រាក់ និងការវិនិយោគ ដើម្បីទទួលបានសេរីភាពផ្នែកហិរញ្ញវត្ថុ និងជីវភាពធូរធារនាពេលអនាគត​៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់មន្ត្រីរាជការកម្ពុជាទាំងពីរភេទ និងសាធារណជន ។

ឱកាសសិក្សាថ្នាក់ Online ឥតគិតថ្លៃពី UNICEF Online Courses 2023

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2023

កម្មវិធីសិក្សាឥតគិតថ្លៃពី UNICEF online Course 2023 បើកទទួលនិស្សិតអន្តជាតិគ្រប់ជាតិសាសន៍សិក្សាដោយឥតគិតថ្លៃចំនួន១១៥៤វគ្គសិក្សា។ អាហារូបករណ៍ក៏មានផ្ដល់លិខិតបញ្ជាក់...

អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....

អាហារូបករណ៍ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2026

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ឆ្នាំសម្រាប់ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក។ អាហារូបករណ៍ផ្ដល់ឱ្យបេក្ខភាពបន្តការសិក្សា និងស្រាវជ្រាវក្នុងវិស័យស្នូលរបស់ Meta ដូចជា ឯកជនភាព...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​៦០កន្លែង​នៅ​សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រ​សិល្បៈ​ ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/11/2024

ដើម្បីគាំទ្រ និងបន្តលើកស្ទួយវិស័យអប់រំ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​គតិព្រឹទ្ធបណ្ឌិត ផ្ដល់អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​៦០កន្លែង សិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សម្រាប់សិក្សា២០២៤-២០២៥។

អាហារូបករណ៍ ៣៥០កន្លែង នៅវិទ្យាស្ថានជំនាន់ថ្មី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/09/2025

ដើម្បីរួមចំណែកក្នុងវិស័យអប់រំ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ចំនួន៣៥០កន្លែង សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ Unpad ASEAN Scholarship ថ្នាក់អនុបណ្ឌិត សិក្សានៅសាកលវិទ្យាល័យ UNIVERSITAS PADJADJARAN ប្រទេសឥណ្ឌូណេសុី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2025

កម្មវិធីអាហារូបករណ៍ Unpad ASEAN (UAS) ដែលជាគំនិតផ្តួចផ្តើមរបស់សាកលវិទ្យាល័យ Padjadjaran (Universitas Padjadjaran) គាំទ្រដល់បុគ្គល និងអ្នកជំនាញឆ្នើមមកពីបណ្តាប្រទេសអាស៊ានដើម្បីបន្តការសិក្សាថ្នាក់...

អាហារូបករណ៍អាស៊ានសិស្សថ្នាក់វិទ្យាល័យសម្រាប់ប្រទេសកម្ពុជា-សឹង្ហបុរី ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2024

ឱកាសសិក្សាអាហារូបករណ៍អាស៊ានសម្រាប់សិស្សវិទ្យាល័យសិក្សានៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សកម្ពុជាដែលកំពុង...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ នៃប្រទេសវៀតណាមឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2024

សាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ (ICTU) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកាសជ្រើសរើសបេក្ខជនសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *