លក្ខណៈពិសេស ដែលគួរដឹងពីកីឡាបាល់ទាត់ជនពិការភ្នែក Football 5-side

Football 5-side ជាកីឡាបាល់ទាត់ត្រូវបានបង្កើតឡើងជាពិសេស សម្រាប់អត្តពលិក ដែលមានពិការភាពភ្នែក។ កីឡានេះ ត្រូវបានគ្រប់គ្រងដោយសហព័ន្ធកីឡាពិការភ្នែកអន្តរជាតិ (IBSA) ចាប់ពីឆ្នាំ ១៩៩៦ ហើយនៅពេលលេង ត្រូវគោរពតាមច្បាប់ដែល FIFA បានរៀបចំឡើង។ កីឡានេះត្រូវបានដាក់ឱ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប៉ារ៉ាឡាំពិកលើកដំបូងនៅទីក្រុងអាតែន ប្រទេសក្រិក នាឆ្នាំ២០០៤ ហើយត្រូវបានដាក់បញ្ចូលជាវិញ្ញាសាកីឡាសម្រាប់ព្រឹត្តិការណ៍លំដាប់ពិភពលោកនេះ ចាប់ពីពេលនោះមក។

ក្រុមកីឡាបាល់ទាត់ជនពិការភ្នែក (Football 5-side) ដែលអាចចូលរួមប្រកួតបាន ត្រូវមានសមាជិក ៥នាក់នៅលើទីលាន ក្នុងនោះមានម្នាក់ជាអ្នកចាំទី។ កីឡាករបួននាក់ក្រៅពីអ្នកចាំទី ត្រូវតែជាកីឡាករដែលមានពិការភាពភ្នែកទាំងស្រុង (ប្រភេទ B1) មានន័យថា ពួកគេមានកម្រិតមើលឃើញទាបបំផុត ឬគ្មានពន្លឺទាល់តែសោះ។ ខណៈអ្នកចាំទីត្រូវតែមើលឃើញ ឬមើលឃើញក្នុងកម្រិត B2 ឬ B3។

ដើម្បីធានាបាននូវការប្រកួតប្រជែងដែលយុត្តិធម៌ កីឡាករក្រៅពីអ្នកចាំទី ត្រូវពាក់ឧបករណ៍ Eyeshades សម្រាប់បញ្ជាក់ថា ពួកគាត់មិនអាចមើលឃើញបាល់។ ក្រុមទាំងអស់អាចមានអ្នកមគ្គុទេសន៍ក្រៅទីលាន ដើម្បីជួយ និងទាមទារឱ្យមានការស្រែកប្រាប់ និងឱ្យសញ្ញាពីសំណាក់គ្រូបង្វឹក ដើម្បីអាចឱ្យក្រុមកីឡាករពិការភ្នែកលេងបានល្អទៅតាមលក្ខណៈបច្ចេកទេស។ ម្យ៉ាងទៀត បាល់សម្រាប់ការប្រកួតបាល់ទាត់ជនពិការភ្នែក ចាំបាច់ត្រូវតែមានសំឡេង ដើម្បីផ្ដល់ភាពងាយស្រួលដល់កីឡាករ សម្រាប់ការកំណត់គោលដៅដែលគេចង់ទាត់។ ចំណែកអ្នកគាំទ្រ ចាំបាច់ត្រូវរក្សាភាពស្ងៀមស្ងាត់ អំឡុងពេលទស្សនា រហូតដល់មានការសុតបញ្ចូលទី។

បាល់ទាត់ជនពិការភ្នែក ត្រូវលេងនៅលើទីលានរាងចតុកោណកែង ដែលមានប្រវែង ៤០ម៉ែត្រ និងទទឹង២០ម៉ែត្រ។ នៅជុំវិញទីលានត្រូវមានរបាំង ដើម្បីការពារមិនឱ្យបាល់ចេញទៅក្រៅទីលាន។ ការប្រកួតមានរយៈពេល ៥០នាទី ដោយត្រូវបែងចែកជា ២តង់ ហើយក្រុមនីមួយៗ អាចស្នើសុំពេលមួយនាទី ដើម្បីសម្រាកនៅក្នុងតង់នីមួយៗ។ សូមជម្រាបថា កីឡាបាល់ទាត់ Football 5-side ក៏ត្រូវបានដាក់បញ្ចូលជាវិញ្ញាសាកីឡាសម្រាប់ប្រកួតក្នុងព្រឹត្តិការណ៍ប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសស្លូវ៉ាគី សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2026

ជាឱកាសសម្រាប់និស្សិត និងអ្នកស្រាវជ្រាវកម្ពុជា ពេលនេះកម្មវិធីអាហារូបករណ៍ជាតិរបស់សាធារណរដ្ឋស្លូវ៉ាគី (National Scholarship Programme of the Slovak Republic) បានប្រកាសបើកទទួលពាក្យ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃព័រទុយហ្គាល់ ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃប្រទេសព័រទុយហ្គាល់ សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង នៅឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់សម្រាប់ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់បណ្ឌិត។

ឱកាសសិក្សាអាហារូបករណ៍នៅប្រទេសជប៉ុនរយៈពេល១ឆ្នាំសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2025

តាមរយៈ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MEXT) នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអប់រំទៅសិក្សាមុខជំនាញ Business Administration ក្រោមកម្មវិធី Young Leader's Program (YLP)

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DAAD MIDE ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2024

កម្មវិធីអាហារូបករណ៍ DAAD ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣ឆមាស នៅសាកលវិទ្យាល័យ Berlin នៃប្រទេសអាល្លឺម៉ង់។ ...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រសិក្សានៅសាធារណរដ្ឋគូបាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសដំណឹងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគូបាចំនួន០១កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

ក្រុមប្រឹក្សា​យុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (AYC) ជ្រើសរើសសមាជិកជំនាន់ទី១៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ជាឱកាស​សម្រាប់យុវជន​ក្នុងការ​ពង្រឹងភាពជាអ្នកដឹកនាំ ចូល​រួម​ក្នុង​សកម្មភាព​សហគមន៍ និង​ចែករំលែក​ទស្សនៈ​របស់ខ្លួន ក្នុងការ​ពិភាក្សា​ប្រកបដោយអត្ថន័យ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ផ្នែកវិស័យអាកាសចរណ៍ នៅសាកលវិទ្យាល័យ Qatar Airway 2025 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2025

កម្មវិធីអាហារូបករណ៍ Qatar Airway University Undergraduate Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Qatar Airway សម្រាប់ឆ្នាំសិក្សា២០២៥។ 

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2023

ឱកាសទទួលបានអាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន​៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្រិត២ សិក្សារយៈពេល៤ខែ។