អ្នកជំនាញ​ប្រាប់​គន្លឹះដើម្បី​បំបាត់អារម្មណ៍​ភ័យខ្លាចនៅ​ពេលប្រឡង​បាក់ឌុប

ភ្នំពេញ – ជាទូទៅសិស្សតែងតែមានអារម្មណ៍​ភិត​ភ័យនៅពេលជិតប្រឡង ឬមុននឹងវិញ្ញាសារចេញដល់ដៃរបស់ខ្លួន ។ ជាការ​កត់សម្គាល់​របស់អ្នកជំនាញ​អប់រំ ភាគច្រើនសិស្ស​ដែលភ័យ គឺសិស្សដែលចេះកម្រិតមធ្យម ខណៈសិស្សដែលចេះខ្លាំង និង​សិស្សអត់ចេះសោះ គឺពួក​គេ​មិនភ័យនោះទេ។

លោក គីម ដារ៉ា ស្ថាបនិកសាលាបង្វឹក Startup Community បានលើក​ឡើងថា ប្រសិនបើសិស្សមានអារម្មណ៍ភ័យចំពោះការប្រឡង មានន័យថា សិស្សនៅមិនទាន់ច្បាស់លាស់ក្នុងចិត្តនោះទេ, លោកថា បើសិនជាសិស្សចង់កាត់បន្ថយការភ័យត្រូវតែធ្វើឱ្យខ្លួនឯងច្បាស់លាស់ក្នុងចិត្ត គិតថានឹងប្រឡងជាប់តែម្ដង ហើយត្រូវអនុវត្តមេរៀនឱ្យបានច្រើន។ ជាពិសេស ដើម្បីបំបាត់ភាពភ័យខ្លាច គឺយើងដឹងច្បាស់ថាខ្លួនឯងភ័យ ហើយឈប់ខ្វល់ពីភាពភ័យខ្លាច ដោយផ្ដោតអាម្មណ៍ទៅលើការប្រឡងវិញ។

លោក គីម ដារ៉ា

“យើងដឹងថាយើងភ័យប៉ុន្តែឈប់ខ្វល់ពីវា ព្រោះជាទូទៅអ្នកណាឆ្លងកាត់អ្វីថ្មី គឺតែងតែភ័យ គ្រាន់តែថាការភ័យវាធ្វើឱ្យយើងភ័យកាន់តែខ្លាំង។ ប៉ុន្តែបើយើងមិនផ្ដោតទៅលើការភ័យ ហើយបែរមកផ្ដោតលើកិច្ចការងាររបស់យើងវិញ ការភ័យវាចាប់ផ្ដើមថយចុះដោយខ្លួនឯង”

ស្ថាបនិកសាលាបង្វឹក Startup Community បញ្ជាក់បន្ថែមថា ភាពភ័យខ្លាចកើតចេញមកពីការមិនចេះ មិនដឹង និងមិនស្គាល់ច្បាស់។ ចំពោះសិស្សដែលមិនចេះ គឺមិនភ័យនោះទេ ព្រោះគិតថាប្រឡងមិនជាប់ ហើយទៅប្រឡងមិនឱ្យអវត្តមាន។ ចំណែក សិស្សដែលចេះ ឆ្លងកាត់បទពិសោធន៍នៃការរៀនសូត្រច្បាស់លាស់ ក៏មិនភ័យខ្លាចក្នុងការប្រឡងដែរ។

.លោក គីម ដារ៉ា ក៏បានផ្តល់ដំបូន្មាន​ដល់​សិស្សានុសិស្សដែលត្រៀម​ប្រឡងដែរថា នៅពេលយើងដឹងច្បាស់ថាខ្លួនឯងភ័យអំឡុងពេលប្រឡង ប៉ុន្តែយើងព្យាយាមផ្ដោតលើការប្រឡង នោះខួរក្បាលរបស់យើងនឹងគិតលើរូបមន្ត គិតលើការប្រឡងដោយយកចិត្តទុកដាក់ ដែលអាចនាំឱ្យភាពភ័យខ្លាចនឹងចេញពីខ្លួនយើង ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសផ្លាស់ប្ដូរការសិក្សាពីកម្មវិធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/07/2024

ឱកាសផ្លាស់ប្ដូរការសិក្សាសម្រាប់និស្សិតអន្តរជាតិពីកម្មវីធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក។ កម្មវិធីផ្លាស់ប្ដូរការ...

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តបាត់ដំបង ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តបាត់ដំបង ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្រិត១ដោយឥតបង់ថ្លៃ ៧៧៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺបានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ចំនួន៧៧៥កន្លែង ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

ឱកាសសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈចំនួន២១០០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/11/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យប្រកាសជ្រើសរើសយុវជន យុវនារី និងសាធារណជនសិក្សាវគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ រយៈពេល៤ខែ ចំនួន២១០០...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់ការបណ្តុះបណ្តាលជំនាញ​បច្ចេកទេស​ឥតគិតថ្លៃ​ចំនួន ១២៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2024

សម្រាប់បងប្អូន​ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនសំណាកស្រុក ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ ដែល​ចង់ទទួលបានជំនាញ​មួយ​ពិតប្រាកដ​សម្រាប់ជីវិត ពេលនេះ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

អាហារូបករណ៍សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញពី ធនាគា អ៊ូរី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសដល់សិស្សនិស្សិតដែលកំពុងសិក្សាឆ្នាំទី២ ទី៣ និងទី៤ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ អំពីការផ្ដល់អាហារូបករណ៍សាច់ប្រាក់ពី ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រាប់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ SIIT ប្រទេសថៃ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/03/2023

វិទ្យាស្ថានបច្ចេកវិទ្យាអន្តរជាតិ Sirindhorn ឬហៅកាត់ថា SIIT បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៣ ...

ឆ្នាំសិក្សា២០២៥-២០២៦ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍១០០% ថ្នាក់បរិញ្ញាបត្ររង ១២០កន្លែង និងថ្នាក់សញ្ញាបត្របច្ចេកទេស ១៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/09/2025

សម្រាប់ឆ្នាំសិក្សាថ្មី ២០២៥-២០២៦ វិទ្យាស្ថានជាតិវិជ្ជាជីវៈ​បាត់ដំបង បានប្រកាស​ជ្រើសរើស​សិស្ស​និស្សិត​ឱ្យ​ចូលសិក្សា ដោយផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ឬបរិញ្ញាបត្ររងចំនួន១២០នាក់ ខណៈថ្នាក់សញ្ញាបត្រ​បច្ចេកទេស...