ក្រសួងអប់រំ ស្នើឱ្យភាគីពាក់ព័ន្ធចូលរួមប្រើប្រាស់សំណេរ និងអក្ខរាវិរុទ្ធភាសាខ្មែរឱ្យបានត្រឹមត្រូវ

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានចេញសេចក្ដីណែនាំឱ្យ​មានការលើកកម្ពស់ការប្រើប្រាស់សំណេរ និងអក្ខរាវិរុទ្ធភាសាខ្មែរឱ្យបានត្រឹមត្រូវ មិនថានៅលើបណ្តាញផ្សព្វផ្សាយ បណ្តាញទំនាក់ទំនងសង្គម និងនៅតាមទីសាធារណៈ ទាំងក្បួនសរសេរ អក្ខរាវិរុទ្ធ និងវេយ្យាករណ៍ ក្នុងន័យបណ្តុះស្មារតីស្រឡាញ់ ថែរក្សាអក្សរ និងភាសាជាតិឱ្យបានគង់វង្ស និងរីកចម្រើនថែមទៀត។

លោកស្រីបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា អរិយធម៌ប្រទេសមួយដែលរុងរឿងរីកចម្រើន គឺអាចបញ្ជាក់បានតាមរយៈរឿងជាច្រើន នៅក្នុងនោះ គឺមានវប្បធម៌ដែលមានភាសាជាផ្នែកមួយសំខាន់។ ហើយការថែរក្សា និងសរសេរអក្សរខ្មែរបានត្រឹមត្រូវ និងច្បាស់លាស់នេះ គឺជារឿងមួយចាំបាច់ ហើយមិនអាចបំភ្លេចបានដើម្បីឆ្លើយតបទៅនឹងមហិច្ឆិតាដែលកម្ពុជាចង់ក្លាយទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ ខាងមុខនេះ។

នៅក្នុងប្រវត្តិសាស្រ្តក៏បានបញ្ជាក់អំពីគំនិតច្នៃប្រឌិតខ្ពស់របស់បុព្វបុរសខ្មែរនៅក្នុងការបង្កើតអក្សរសាស្រ្តខ្មែរ ហើយបានខិតខំប្រឹងប្រែងថែរក្សាអក្សរខ្មែរ បើទោះជាកម្ពុជាស្ថិតនៅក្នុងសម័យអាណាព្យាបាលបារាំងក៏ដោយ។ ដូច្នេះហើយ ក្នុងនាមជាកូនខ្មែរដែលមានបំណងចង់អភិវឌ្ឍន៍ប្រទេសជាតិឱ្យក្លាយទៅជាប្រទេសអភិវឌ្ឍ ត្រូវការថែរក្សាភាសា និងសរសេរឱ្យបានត្រឹមត្រូវ។

លោកស្រីបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា

លោកស្រីបណ្ឌិត ឃួន វិច្ឆិកា បញ្ជាក់បន្ថែមថា ការសរសេរឱ្យបានត្រឹមត្រូវបានរួមចំណែក ដូចជា ទី១. ការសរសរបានត្រឹមត្រូវ បង្ហាញពីភាពច្បាស់លាស់ក្នុងការទំនាក់ទំនង និងជៀសវាងការយល់ច្រឡំ ។ ទី២. ការសរសរបានត្រឹមត្រូវជួយក្នុងឯកសារបច្ចេកទេសផ្លូវការ​​ ក៏ដូចជាឯកសារផ្លូវច្បាប់ផងដែរ។ ដូច្នេះ ការសរសេរឱ្យបានត្រឹមត្រូវតាមអក្ខរាវិរុទ្ធនៅក្នុងឃ្លាស្របទៅតាមអត្ថន័យដែលកុំឱ្យអ្នកអានមានការយល់ច្រឡំមានសារសំខាន់ទាំងការទំនាក់ទំនងទូទៅ និងប្រើនៅក្នុងឯកសារគតិយុត្តិនានា។

ការថែរក្សា និងសរសេរអក្សរខ្មែរបានត្រឹមត្រូវ និងច្បាស់លាស់នេះ គឺជារឿងមួយចាំបាច់

លោកស្រីបណ្ឌិត ឃួន វិច្ឆិកា បន្តថា កន្លងមក ក្រសួងអប់រំ តែងតែលើកទឹកចិត្តគ្រូបង្រៀន ក៏ដូចជាសិស្សានុសិស្សចូលរួមប្រើប្រាស់សំណេរអក្ខរាវិរុទ្ធឱ្យបានត្រឹមត្រូវផងដែរ។ ក្រសួងអប់រំ តែងយកចិត្តទុកដាក់បណ្ដុះបណ្ដាលភាសាខ្មែរ ដោយសិក្សាស្រាវជ្រាវបន្ថែមទៅលើវិធីសាស្រ្តបង្រៀនល្អៗថ្មីៗ ដើម្បីធ្វើឱ្យការអប់រំភាសាខ្មែរកាន់តែមានប្រសិទ្ធភាពខ្ពស់ ។ ទន្ទឹមគ្នានេះ ដើម្បីឱ្យមុខវិជ្ជាភាសាខ្មែរ មានភាពទាក់ទាញសម្រាប់ប្អូនៗសិស្សានុសិស្ស ហើយរៀនឆាប់ចេះសរសេរ គឺក្រសួងអប់រំ បានស្រាវជ្រាវជាប្រចាំទៅលើវិធីសាស្រ្តបង្រៀន។

ជាក់ស្ដែង កាលពីឆ្នាំ២០១៩ ក្រសួងអប់រំ បានសិក្សាស្រាវជ្រាវ និងរកឃើញវិធីសាស្រ្តបង្រៀនថ្មី និងបានអនុវត្តសាកល្បងនៅតាមសាលាមួយចំនួន ហើយពេលនេះកំពុងផ្សព្វផ្សាយនៅទូទាំងប្រទេសអំពីវិធីសាស្រ្តបង្រៀនអំណានដំបូង ដើម្បីជំរុញឱ្យការរៀន និងសរសេរភាសាខ្មែរ មានប្រសិទ្ធភាពកាន់តែខ្ពស់ និងធ្វើឱ្យក្មេងៗឆាប់ចេះភាសាខ្មែរ។ ក្រៅពីនេះ ក្រសួងអប់រំ ក៏គាំទ្រសម្រាប់ការតែងនិពន្ធសៀវភៅសម្រាប់សាលារៀន ជាពិសេសនៅតាមគ្រឹះស្ថានអប់រំនានា រួមមាន វិទ្យាស្ថានគរុកោសល្យ គ្រឹះស្ថានឧត្តមសិក្សា ក៏ដូចជាលោកគ្រូ អ្នកគ្រូដែលចាប់អារម្មណ៍ចង់សរសេរសៀវភៅ អាចចូលរួមសរសេរអត្ថបទជាភាសាខ្មែរដើម្បីបោះពុម្ព និងចែកផ្សាយដល់ប្អូនៗសិស្សានុសិស្សផងដែរ។  

រូបភាព៖ សិស្សានុសិស្សពិភាក្សាក្រុម។

យ៉ាងណាក៏ដោយ ដើម្បីលើក​កម្ពស់ការប្រើប្រាស់សំណេរ និងអក្ខរាវិរុទ្ធភាសាខ្មែរ​ឱ្យ​បានត្រឹម​ត្រូវ បើ​តាមសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡាគ្រប់អង្គភាពទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ គ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន សិស្សានុសិស្ស យុវជន និងអ្នកពាក់ព័ន្ធ ត្រូវអនុវត្តដូចជា ៖

១. សិស្សានុសិស្ស និងយុវជនទាំងអស់ត្រូវយកចិត្តទុកដាក់ និងខិតខំរៀនភាសាខ្មែរ ទាំងលើការអាន និងការសរសេរ ឱ្យបានត្រឹមត្រូវតាមអក្ខរាវិរុទ្ធ និងវេយ្យាករណ៍ភាសាខ្មែរ។

២. សិស្សានុសិស្ស យុវជន និងពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ភាសាខ្មែរ ទាំងការនិយាយទាំងការសរសេរ ឱ្យបានត្រឹមត្រូវតាមក្បួនវេយ្យាករណ៍ និងអក្ខរាវិរុទ្ធភាសាខ្មែរ ក្នុងគ្រប់ស្ថានភាព ទោះក្នុងបណ្តាញទំនាក់ទំនងសង្គមឬទំនាក់ទំនងផ្ទាល់ ការផ្សព្វផ្សាយឬការចែករំលែកព័ត៌មាន និងការកម្សាន្តណាមួយក្តី។

៣. គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ត្រូវត្រួតពិនិត្យ និងកែលម្អគ្រប់សំណេរទាំងឡាយដែលប្រើប្រាស់ ដាក់តាំង និងផ្សព្វផ្សាយជាសាធារណៈ នៅក្នុងបរិវេណគ្រឹះស្ថានសិក្សារបស់ខ្លួន ជាពិសេសអក្ខរាវិរុទ្ធ និងក្បួនវេយ្យាករណ៍ភាសាខ្មែរ។

៤. គ្រូបង្រៀនគ្រប់ភូមិសិក្សា គ្រប់កម្រិតថ្នាក់ និងគ្រប់មុខវិជ្ជា ត្រូវជំរុញ និងលើកទឹកចិត្ត សិស្ស និងនិស្សិតឱ្យយកចិត្តទុកដាក់លើការអាន និងការសរសេរភាសាខ្មែរ ឱ្យបានត្រឹមត្រូវ និងផុលផុស។

៥. គណៈគ្រប់គ្រងគ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ត្រូវជំរុញឱ្យមានការប្រឡងប្រជែងអាន និងសរសេរ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអាន និងការសរសេរភាសាខ្មែរ។

៦. គ្រប់អង្គភាពអប់រំទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងសាលារៀន ត្រូវពង្រឹង និងយកចិត្តទុកដាក់ក្នុងការប្រើប្រាស់អក្ខរាវិរុទ្ធ និងក្បួនវេយ្យាករណ៍ភាសាខ្មែរឱ្យបានត្រឹមត្រូវ នៅក្នុងលិខិតរដ្ឋបាល ឬលិខិតបទដ្ឋានគតិយុត្តទាំងឡាយ។

៧. មាតាបិតា និងអាណាព្យាបាលសិស្ស ត្រូវជួយជំរុញ បង្កលក្ខណៈងាយស្រួល និងលើកទឹកចិត្តកូនចៅក្នុងការអាន ការសរសេរ និងការស្រាវជ្រាវ ដោយប្រើប្រាស់ភាសាខ្មែរឱ្យបានត្រឹមត្រូវ។

៨. មាតាបិតា អាណាព្យាបាលសិស្ស និងគ្រូបង្រៀន ត្រូវលើកទឹកចិត្តកូនចៅ និងសិស្សានុសិស្សឱ្យប្រកាន់ទម្លាប់ប្រើប្រាស់អក្សរខ្មែរ សម្រាប់កត់ត្រា និងសរសេរភាសាខ្មែរ និងគួរចៀសវាងការប្រើអក្សរនៃភាសាដទៃជំនួសតួអក្សរខ្មែរ ។ ជាមួយគ្នានេះ ក្រសួងសូមអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានមហាជន និងអ្នកពាក់ព័ន្ធទាំងអស់ មេត្តាជួយណែនាំ ត្រួតពិនិត្យ និងកែសម្រួលលើការប្រើប្រាស់សំណេរ និងអក្ខរាវិរុទ្ធភាសាខ្មែរ ដែលបានប្រើប្រាស់ដាក់តាំង និងផ្សព្វផ្សាយគ្រប់ទម្រង់ នៅតាមទីសាធារណៈ ឬតាមបណ្ដាញទំនាក់ទំនងសង្គមនានា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គន្លឹះក្នុងការសរសេរលិខិតអនុសាសន៍អាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2023

លិខិតអនុសាសន៍ ឬ Recommendation letter ជាឯកសារចាំបាច់មួយក្នុងចំណោមឯកសារចាំបាច់ផ្សេងទៀត ដែលអាហារូបករណ៍តម្រូវឱ្យបេក្ខជនសរសេរឡើងការរៀបរាប់ដោយសង្ខេប...

ឱ​កាស​សម្រាប់​សិស្ស​បាក់ឌុប​! ​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេជោ ​៦០០​កន្លែង​ ​ផ្តល់​ជូន​ទាំង​កុំព្យូទ័រ​ និង​ការ​សិក្សា​ឥត​គិត​ថ្លៃ​ ​១០០​%​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2026

​ក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​ ​នេះ​ ​កម្មវិធី​ ​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេជោ ​តាមរយៈ​ក្រសួង​ ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​(​ក.​ប.​ទ.​) ​នឹង​បន្ត​ផ្តល់​អាហារូបករណ៍​ចំនួន​ ​៦០០​ កន្លែង​ សម្រាប់​សិក្សា​ថ្នាក់​...

អាហារូបករណ៍​ចូលសិក្សា​វគ្គ​បណ្តុះបណ្តាល​ជំនាញអប់រំ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/07/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាស​ដល់​និស្សិត​ដែល​កំពុង​សិក្សា​ថ្នាក់បរិញ្ញាបត្រ ឬ​បញ្ចប់ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ និង​គ្រប់ស្ថាប័នទាំងអស់ថា សាកលវិទ្យាល័យ​នឹងផ្តល់អាហារូបករណ៍​ចំនួន១៥កន្លែង...

សម្តេចតេជោផ្តល់អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជាទៅ​សិក្សា​នៅ​ប្រទេស​ចិនចំនួន ៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2024

អាហារូបករណ៍​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ៨០កន្លែង...

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសរថយន្តឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសិក្សាជំនាញបច្ចេកទេស នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សាថ្មី ដល់សិស្សានុសិស្ស ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសរថយន្ត។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធី ១លាន៥សែននាក់ សម្រាប់សាធារណជន...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DAAD MIDE ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2024

កម្មវិធីអាហារូបករណ៍ DAAD ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣ឆមាស នៅសាកលវិទ្យាល័យ Berlin នៃប្រទេសអាល្លឺម៉ង់។ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធី Kemitraan Negara Berkebang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធីអាហារូបករណ៍ Kemitraan Negara Berkembang ឆ្នាំ២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

ឱកាសសិក្សាអាហារូបករណ៍១៣០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស...