រដ្ឋមន្រ្តីអប់រំ ៖ សាលារៀនស្វយ័តជាគន្លឹះដើម្បីកំណែទម្រង់ការអប់រំ

ក្នុងសន្និសីទអន្តរជាតិស្ដីពី សាលារៀនស្វយ័តជាគន្លឹះដើម្បីកំណែទម្រង់ការអប់រំ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាពិតជាមានកិត្តិយសដែលបានធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំសន្និសីទអន្តរជាតិនេះ និងចូលរួមចែករំលែកបទពិសោធន៍ក្នុងការអនុវត្ត គំនិតផ្តួចផ្តើមបង្កើតសាលារៀនជំនាន់ថ្មី (NGS) និងសិក្សាបទពិសោធន៍ពីប្រទេសដទៃដើម្បី បន្តជំរុញការអនុវត្តកម្មវិធីនេះកាន់តែប្រសើរ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា បច្ចុប្បន្ននៅប្រទេសកម្ពុជា មានសាលារៀនជំនាន់ថ្មីចំនួន ១១ រួចមកហើយ ដូចនេះ ដើម្បីឆ្លើយតបនឹងផែនការយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រសួងអប់រំ យុវជន និងកីឡា នឹងព្យាយាមពង្រីកសាលារៀនជំនាន់ថ្មីបន្ថែមទៀត ។

បើតាមឯកឧត្តមរដ្ឋមន្ត្រី ក្រសួងអប់រំនឹងបន្តយុទ្ធសាស្ត្រពង្រីកឱ្យមានសាលាជំនាន់ថ្មីកាន់តែច្រើន និងបន្តពង្រឹងការគ្រប់គ្រងតាមសាលារៀនឆ្ពោះទៅលើកកម្ពស់លទ្ធផលសិក្សារបស់សិស្សតាមរយៈការផ្លាស់ប្តូរវប្បធម៌សាលារៀន និងការពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ និងឥរិយាបថល្អរបស់បុគ្គលិកអប់រំ និងសិស្សានុសិស្ស។

ឯកឧត្តម ហង់ជួន ណារ៉ុន មានប្រសាសន៍ថា យោងតាមបទពិសោធន៍រយៈពេល ០៨ ឆ្នាំ មកនេះ សង្កេតឃើញថា កំណែទម្រង់សាលារៀនជំនាន់ថ្មី អាចសម្រេចទៅបាន ត្រូវផ្អែកជាសំខាន់ទៅលើការអនុវត្តវិធីសាស្ត្របង្រៀនសម្បូរបែប ការកែលម្អអភិបាលកិច្ច ការវាយតម្លៃដោយយុត្តិធម៌​ (Fair Assessment) និងតម្លាភាពក្នុងការបង្រៀន។

គួរជម្រាបជូនថា សន្និសីទអន្តរជាតិស្ដីពីសាលារៀនស្វយ័ត ជាគន្លឹះដើម្បីកំណែទម្រង់ការអប់រំ រៀបចំឡើងក្នុងគោលបំណងផ្តោតសំខាន់លើការសិក្សាពីរបៀបដែលសាលាស្វយ័តចូលរួមលើកកម្ពស់កំណែទម្រង់វិស័យអប់រំ មិនថាតែនៅកម្ពុជាប៉ុណ្ណោះទេ គឺទូទាំងតំបន់អាស៊ីអាគ្នេយ៍ តាមរយៈការចែករំលែកបទពិសោធន៍ ព័ត៌មាន ដែលធ្វើឱ្យសាលាស្វយ័តដំណើរការបានល្អ និងរបៀបនៃការដោះស្រាយបញ្ហាប្រឈមនានា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​ចូលរួមកម្មវិធីបណ្តុះបណ្តាលយុវជនបរិស្ថានអាស៊ាន (AYGC) ឆ្នាំ២០២៦ នៅទីក្រុងហ្សាកាតា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2026

អង្គការ ERIA (Regional Knowledge Centre for Marine Plastic Debris) សហការជាមួយ The Conversation Indonesia (TCID) បានប្រកាសបើកទទួលពាក្យសម្រាប់កម្មវិធី "ASEAN Young Green Communicators

ឱកាសសិក្សា​ជំនាញវិជ្ជាជីវៈ​នៅវិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប ចំនួន ១៧៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប​ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ឱ្យ​ចូលសិក្សា​ជំនាញវិជ្ជាជីវៈ​ជាច្រើន​កន្លែង​សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជនជាតិខ្មែរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/06/2024

ឱកាសសិក្សាភាសាអង់គ្លេសសម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជាជនជាតិខ្មែរដែលសិក្សាតាមរយៈ Online ពីផ្នែកកិច្ចការសាធារណៈ នៃស្ថានទូត...

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសសឹង្ហបុរី ពី SIM Global Education Diploma 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2025

SIM Global Education (SIM GE) កំពុងផ្ដល់ជូននូវអាហារូបករណ៍ SIM Global Education Diploma Scholarship ឆ្នាំ២០២៦ ដល់និស្សិតអន្តរជាតិដែលមានលទ្ធផលសិក្សាឆ្នើម ដើម្បីបន្តការសិក្សានៅប្រទេសសឹង្ហបុរី។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ! អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ផ្ដល់ជូន ១០កន្លែង នៅសាកលវិទ្យាល័យ លីមកុកវីង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2026

អាហារូបករណ៍ថ្នាក់ជាតិកម្រិតបរិញ្ញាបត្រ ចំនួន ១០កន្លែង សិក្សានៅសាកលវិទ្យាល័យ លីមកុកវីង (Limkokwing University) សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។

ឱកាសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីអាហារូបករណ៍អូស្ត្រាលីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលីឆ្នាំសិក្សា២០២៦ ចាប់បើកទទួលពាក្យសម្រាប់សិស្ស និសិ្សត និងសាធារណជនកម្ពុជាហើយ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ...

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ប្រកាស​ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតត្រឡប់ពីប្រទេសថៃវិញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2025

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលត្រឡប់មកពីប្រទេសថៃវិញ ដោយសារវិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមានបំណងបន្តការសិក្សានៅកម្ពុជា

ឱកាសសិក្សាអាហារូបករណ៍ភាសាកូរ៉េពីសាកលវិទ្យាល័យ Yonsei ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2024

សាកលវិទ្យាល័យ Yonsei និងកម្មវិធីសិក្សាតាមOnline Coursera ប្រកាសផ្ដល់អាហារូបករណ៍សិក្សាភាសាកូរ៉េតាមរយៈ online ពីវិទ្យាស្ថានផ្សេងៗនៃសាកលវិទ្យាល័យYonsei ដល់.....