កីឡាគុនល្បុក្កតោ និងកីឡាគុនខ្មែរ ត្រូវបានដាក់បញ្ចូលជាផ្លូវការក្នុងធម្មនុញ្ញនៃសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍

ភ្នំពេញ – កីឡាគុនល្បុក្កតោ និងកីឡាគុនខ្មែរ ត្រូវបានដាក់បញ្ចូលជាផ្លូវការក្នុងធម្មនុញ្ញ នៃសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដែលនាំឱ្យកម្ពុជាមានលទ្ធភាពរៀបចំការប្រកួតកីឡាទាំងពីរក្នុងព្រឹត្តិការណ៍ស៊ីហ្គេមជាបន្ដបន្ទាប់ទៀតនៅបណ្ដាប្រទេសម្ចាស់ផ្ទះក្រោយ។ នេះបើតាមប្រសាសន៍របស់ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជាអគ្គលេខាធិការ CAMSOC ក្រោយបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ (SEAGF Council Meeting) ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ប្រធាន NOCC និងជាប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ កាលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជាអគ្គលេខាធិការ CAMSOC បានចាត់ទុកថា នេះជាសមិទ្ធផល និងជាភាពជោគជ័យរបស់ប្រភេទកីឡាប្រពៃណីគុនខ្មែរ ដែលកម្ពុជាមានឱកាសរៀបចំបទបញ្ជា នៃការប្រកួត និងគោលការណ៍ស្តង់ដារពិសេសតែមួយសម្រាប់ការអនុវត្ត និងការគោរពជាសកល។ ឯកឧត្តម បន្តថា សមាជិកាទាំង៨ប្រទេស ក៏បានឯកភាពគ្នាទាំងស្រុងទៅលើបទបញ្ជាប្រកួត និងវិញ្ញាសាតាមប្រភេទទម្ងន់ ក្នុងការប្រកួតស៊ីហ្គេម នាខែឧសភា ឆ្នាំ២០២៣នេះ ដើម្បីយកទៅប្រើប្រាស់ និងគោរពជារួមនៅគ្រប់ប្រទេស ព្រមទាំងសម្រាប់ការប្រកួតលក្ខណៈអន្តរជាតិក្រោយៗទៀត។

ឯកឧត្តម វ៉ាត់ ចំរើន ក៏បានប្តេជ្ញាចិត្តថានឹងផ្សព្វផ្សាយស្វែងរកសមាជិកភាពឱ្យបានច្រើនបន្ថែមទៀត ដោយបច្ចុប្បន្នកីឡាគុនខ្មែរ មានសមាជិកគ្រប់ទ្វីបទាំងអស់សរុប២៩ប្រទេស រាប់បញ្ជូលទាំងក្នុងអាស៊ានមានគុនខ្មែរ៨ប្រទេស ក្នុងនោះរួមមាន ប្រទេសឡាវ ប្រទេសវៀតណាម ប្រទេសមីយ៉ាន់ម៉ា ប្រទេសម៉ាឡេស៊ី ប្រទេសឥណ្ឌូណេស៊ី ប្រទេសហ្វីលីពីន ប្រទេសថៃ និងប្រទេសកម្ពុជាជាម្ចាស់ផ្ទះ។ នេះជាសញ្ញាណវិជ្ជមានមួយ និងជាឱកាសមាសមួយសម្រាប់កម្ពុជាក្នុងការដាក់បញ្ជូលកីឡាគុនខ្មែរចូលក្នុងការប្រកួតស៊ីហ្គេម។

គួរជម្រាបជូនថា «គុនល្បុក្កតោ» ជាក្បាច់គុនអត្តសញ្ញាណជាតិរបស់កម្ពុជាដែលត្រូវបានចុះបញ្ជីបេតិកភ័ណ្ឌសម្បត្តិវប្បធម៌អរូបីយនៃមនុស្សជាតិរបស់អង្គការ UNESCO ជាផ្លូវការកាលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ។ ការដាក់បញ្ចូលនេះ គឺជាការបន្ថែមនូវគុណតម្លៃសម្រាប់ប្រទេសកម្ពុជាដាក់កីឡា គុនល្បុក្កតោ ក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2023

សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...

វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន ជ្រើសរើសយុវជនជាង២ពាន់នាក់ ចូលរៀន​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2026

ក្រោម​កម្មវិធី TVET 1.5M វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន កំពុងប្រកាស​ជ្រើសរើស​យុវជន​​ និង​សាធារណៈជនទូទៅ សរុបចំនួន ២៣៤០នាក់ ឱ្យចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna នៅប្រទេសស៊ុយអែត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna ពីកម្មវិធីអាហារូបករណ៍ Dalarna University Scholaship នៅ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី MOFCOM ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2025

តាមរយៈការផ្សព្វផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំទាំងអស់នឹងមានឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោមកម្មវិធីអាហារូបករណ៍ MOFCOM...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2023

កម្មវិធីអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រីយ៍មហាក្សត្រីយ៍មហាចក្រី សិរិនថន ចំនួន0៦កន្លែងកំពុងប្រកាសជ្រើសរើសសម្រាប់សាធារណជនកម្ពុជាទាំងពីរភេទសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

គន្លឹះក្នុងការសរសេរលិខិតអនុសាសន៍អាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2023

លិខិតអនុសាសន៍ ឬ Recommendation letter ជាឯកសារចាំបាច់មួយក្នុងចំណោមឯកសារចាំបាច់ផ្សេងទៀត ដែលអាហារូបករណ៍តម្រូវឱ្យបេក្ខជនសរសេរឡើងការរៀបរាប់ដោយសង្ខេប...

ឱកាសសិក្សានៅអាល្លឺម៉ង់ ៖ សាលា Hertie ប្រកាសផ្ដល់អាហារូបករណ៍អនុបណ្ឌិត «អភិបាលកិច្ចឌីជីថល»

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/10/2026

Hertie School ផ្តល់អាហារូបករណ៍ថា្នក់អនុបណ្ឌិតដល់និស្សិតកម្ពុជាសិក្សាពីបញ្ហាប្រឈមនៃការផ្លាស់ប្តូរឌីជីថល

អាហារូបករណ៍ Sophie Germain ឆ្នាំ២០២៦ សម្រាប់ការសិក្សាផ្នែកគណិតវិទ្យានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2026

មូលនិធិគណិតវិទ្យា Jacques Hadamard (FMJH) ប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Sophie Germain សម្រាប់ឆ្នាំសិក្សា២០២៦។ នេះគឺជាកម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាពបំផុតមួយ សម្រាប់និស្សិតអន្តរជាតិ...