មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ជ្រើសរើសយុវជនអាយុពី១៥-១៨ឆ្នាំ ឱ្យចូលរួមបណ្តាញអ្នកដឹកនាំបរិស្ថានវ័យក្មេងអាស៊ាន-ជប៉ុន

ភ្នំពេញ – មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (ASEAN Japan Center) ប្រកាសជ្រើសរើសយុវជនអាយុពី១៥-១៨ឆ្នាំ ឱ្យចូលរួមបណ្តាញអ្នកដឹកនាំបរិស្ថានវ័យក្មេងអាស៊ាន-ជប៉ុន ដើម្បីចូលរួមដោះស្រាយបញ្ហាបំពុលដោយប្លាស្ទិកនៅក្នុងតំបន់អាស៊ាន និងប្រទេសជប៉ុន។

បណ្តាញអ្នកដឹកនាំបរិស្ថានវ័យក្មេងអាស៊ាន-ជប៉ុន ឬជាភាសាអង់គ្លេស ASEAN-Japan Young Environmental Leaders Network (AJYELN) គឺជាបណ្ដាញនៃយុវជនឆ្នើមដែលមានឆន្ទៈក្នុងការដោះស្រាយបញ្ហានៃការបំពុលប្លាស្ទិកនៅក្នុងតំបន់អាស៊ាន-ជប៉ុន។ បណ្តាញនេះ ត្រូវបានបង្កើតឡើងដោយមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ក្នុងគោលបំណងគាំទ្រសកម្មភាពច្នៃប្រឌិតនានាដែលដឹកនាំដោយយុវជនដើម្បីដោះស្រាយបញ្ហានៃការបំពុលប្លាស្ទិកនៅក្នុងតំបន់។

លក្ខខណ្ឌដែលអាចក្លាយជាសមាជិកនៃបណ្តាញ AJYELN រួមមាន បេក្ខជន និងបេក្ខនារីជាយុវជន ឬក្រុមដែលមានសមាជិកយ៉ាងច្រើន៤នាក់ មានអាយុចាប់ពី១៥ដល់១៨ឆ្នាំ មានចំណាប់អារម្មណ៍និងឆន្ទៈក្នុងការចូលរួមកម្មវិធី និងបំពេញលក្ខខណ្ឌ ដូចជា ទី១. មានទីលំនៅក្នុងប្រទេសនៃសមាជិកអាស៊ាន ឬជប៉ុន ទី២. ធ្លាប់រៀបចំគម្រោងឬចូលរួមក្នុងសកម្មភាពគាំពារបរិស្ថាននៅសាលារៀនឬក្នុងសហគមន៍ (អាទិភាព) ទី៣. អាចទំនាក់ទំនងជាភាសាអង់គ្លេសបាន និងទី៤. អាចទទួលបានការគាំទ្រពីគ្រូប្រឹក្សាក្នុងអំឡុងពេលអនុវត្តគម្រោង។

បេក្ខជននឹងទទួលបានអត្ថប្រយោជន៍បន្ទាប់ពីក្លាយជាសមាជិកនៃបណ្តាញ AJYELN រួមមាន បេក្ខជន ឬក្រុមដែលទទួលបានជ័យលាភី នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ១០ម៉ឺនយ៉េន សម្រាប់ការអនុវត្តគម្រោងដែលបានស្នើឡើង ដើម្បីចូលរួមដោះស្រាយបញ្ហានៃការបំពុលប្លាស្ទិកនៅក្នុងសហគមន៍របស់ខ្លួន។ មិនតែប៉ុណ្ណោះ យុវជននឹងមានឱកាសជជែកពិភាក្សាជាមួយអ្នកដឹកនាំវ័យក្មេងប្រចាំតំបន់ដទៃទៀត អមដោយវគ្គបណ្តុះបណ្តាលអំពីភាពជាអ្នកដឹកនាំ និងចំណេះដឹងចាំបាច់ក្នុងការគ្រប់គ្រងគម្រោង ព្រមទាំងការប្រឹក្សាយោបល់ផ្សេងៗនាអំឡុងពេលអនុវត្តគម្រោង។

បេក្ខជនត្រូវបំពេញពាក្យអនឡាញ និងត្រៀមឯកសារចាំបាច់ផ្សេងៗជាភាសាអង់គ្លេសរួមមាន ទី១.ប្រវត្តិរូបសង្ខេប (១០០ ពាក្យ) ស្តីអំពីសកម្មភាពនិងបទពិសោធន៍នានាទាក់ទងនឹងការគាំពារបរិស្ថាន ទី២. មូលហេតុ និងការប្ដេជ្ញាចិត្ត (២៥០ ពាក្យ) ស្តីពីមូលហេតុនៃការដាក់ពាក្យចូលរួម និងការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាបរិស្ថាន ទី៣. វីដេអូខ្លីមួយនាទី រៀបរាប់អំពីការណែនាំខ្លួន (និងសមាជិកក្រុម) ព្រមទាំងបង្ហាញត្រួសៗអំពីការយល់ឃើញរបស់អ្នកចំពោះបញ្ហាសំណល់ប្លាស្ទិកនៅក្នុងសហគមន៍អ្នក និងដំណោះស្រាយដែលអ្នកបានលើកឡើងនៅក្នុងគម្រោង។ ទី៤. សំណើគម្រោងមួយទំព័រ ដែលសង្ខេបអំពីការរៀបចំគម្រោងដើម្បីដោះស្រាយបញ្ហាសំណល់ប្លាស្ទិកនៅក្នុងសហគមន៍អ្នក (បំពេញតាមបែបបទគម្រូ) និងទី៥. ឈ្មោះរបស់គ្រូប្រឹក្សាយោបល់នៅសាលា។

បេក្ខជន ឬក្រុមដែលមានចំណាប់អារម្មណ៍ចំពោះកម្មវិធីនេះ អាចចុះឈ្មោះតាមរយៈតំណភ្ជាប់ https://forms.gle/i7MhBPYgNLavPvgn6 ។ ផុតកំណត់ដាក់ពាក្យនៅថ្ងៃទី ៣១ ឧសភា ឆ្នាំ២០២៣។ ការប្រកាសលទ្ធផលជ័យលាភី នៅថ្ងៃទី ១៥ ខែមិថុនា ២០២៣។ វគ្គបណ្តុះបណ្តាលអនឡាញ អំពីភាពជាអ្នកដឹកនាំនិងការគ្រប់គ្រងគម្រោង នៅថ្ងៃទី០១ ដល់០៨ ខែកក្កដា ឆ្នាំ២០២៣។ ការអនុវត្តគម្រោង នៅខែកក្កដាដល់ខែធ្នូ ឆ្នាំ២០២៣។ ការធ្វើបទបង្ហាញអំពីសមិទ្ធផលនៃគម្រោងខ្លួននៅក្នុងសន្និសីទអាស៊ាន-ជប៉ុនលើកទី៣ ស្ដីពីការអប់រំបញ្ហាសំណល់ប្លាស្ទិកនៅក្នុងសមុទ្រ (អនឡាញ) នៅថ្ងៃទី ០១ ខែមីនា ឆ្នាំ២០២៤៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំជ្រើសរើសគ្រូបង្រៀនមធ្យមសិក្សា ៥០០នាក់ ដើម្បីបណ្តុះបណ្តាលក្នុងកម្មវិធីលើក​កម្ពស់គុណវុឌ្ឍិគ្រូបង្រៀន ជំនាន់ទី១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2026

ក្រសួងអប់រំ យុវជន និងកីឡា កំពុងប្រកាសជ្រើសរើស​លោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថាន​មធ្យមសិក្សា​ចំណេះទូទៅ​ក្នុង​សាលា​គោលដៅ និង​សាលា​ទទួលផលជះ នៃគម្រោង​កែលម្អការ​អប់រំចំណេះទូទៅ (GEIP និងGEIP-AF)

ក្រសួងអប់រំប្រកាសប្រឡង​ជ្រើសរើសនិស្សិតអាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសឡាវ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2023

ភ្នំពេញ - ក្រោមកិច្ចព្រមព្រៀងរវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ និងកីឡា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិស្ស​ចូលរៀនជំនាញ​បច្ចេកទេស ចំនួន៣៣០កន្លែង​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2024

ជា​ឱកាស​សម្រាប់​យុវជន យុវនារី ដែល​មក​ពី​គ្រួសារក្រីក្រ ឬ​គ្រួសារ​ងាយរងហានិភ័យ និង​សាធារណៈជន​ទូទៅ ដែលមានបំណង​ចង់ទទួលបានជំនាញមួយ​ច្បាស់លាស់សម្រាប់ជីវិត, វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិស្ស​ចូលរៀន​...

RUPP ប្រកាសជ្រើសរើសនិស្សិតចូលរួមវគ្គបណ្ដុះបណ្ដាល ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព សម្រាប់និស្សិតនារី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2025

សាកលវិទ្យាល័យភូមិភ្នំពេញ ប្រកាសជ្រើសរើស សិស្ស និស្សិត ឱ្យ​ចូលសិក្សាវគ្គបណ្ដុះបណ្ដាល «ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព» សម្រាប់និស្សិតនារី។ កម្មវិធីបណ្ដុះបណ្ដាលត្រូវបានរៀបចំដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Erasmus University Rotterdam នៅប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគ្រប់គ្រង Rotterdam នៃសាកលវិទ្យាល័យ Rotterdam ប្រទេសហូឡង់ ពីកម្មវិធីអាហារូបករណ៍ Erasmus ឆ្នាំសិក្សា២០២៦-២០២៧។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus នៃសាធារណរដ្ឋស៊ីប (Republic of Cyprus) សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសចំនួន២២៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសជ្រើសរើសសិក្ខាកាមសិក្សាជំនាញបច្ចេកទេសវគ្គខ្លី មួយសប្ដាហ៍ និងបួនខែចំនួន២២៥កន្លែង​ដោយឥតគិថ្លៃ ។...

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ពីកម្មវិធី Australia Awards ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

កម្មវិធីអាហារូបករណ៍ «Australia Awards Scholarships Intake 2024» របស់រដ្ឋាភិបាល​អូស្រ្តាលី សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ផ្តើម​ដំណើរការ​ចុះឈ្មោះ...

អន្តេវាសិកដ្ឋានតេជោសន្តិភាពជ្រើសរើសនិស្សិតក្រីក្រជាង៣០០នាក់ស្នាក់នៅ សម្រាប់ឆ្នាំសិក្សាថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2026

អគារអន្តេវាសិកដ្ឋានតេជោសន្តិភាព នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គ្រោងជ្រើសរើសនិស្សិតក្រីក្រជាង ៣០០នាក់