អត្ថប្រយោជន៍ ៦ចំណុចរបស់បច្ចេកវិទ្យាសម្រាប់ការអភិរក្ស និងកិច្ចគាំពារបរិស្ថាន

ភ្នំពេញ – បញ្ហាបរិស្ថាន គឺជាបញ្ហាដ៏សំខាន់បំផុតមួយដែលបាននឹងកំពុងជះឥទ្ធិពលដល់ជីវភាពរស់នៅប្រចាំថ្ងៃក៏ដូចជាសុខុមាលភាពរបស់ប្រជាពលរដ្ឋ ដោយគ្របដណ្ដប់លើស្ទើរតែគ្រប់ផ្នែកនៅក្នុងសង្គម និងសេដ្ឋកិច្ចទាំងមូល។ ទន្ទឹមគ្នានេះ បញ្ហាបរិស្ថានដែលកំពុងកើតមាននៅលើភពផែនដីបានជំរុញឱ្យពិភពលោកទាំងមូលចាប់អារម្មណ៍ចំពោះការប្រែប្រួលប្រព័ន្ធ អេកូឡូស៊ី ដូចជា ការប្រែប្រួលអាកាសធាតុ, ការកើនកំដៅភពផែនដី, ការធ្លុះធ្លាយស្រទាប់អូហ្សូន ការកើនឡើងនូវភ្លើងឆេះព្រៃ ការរលាយទឹកកក គុណភាពខ្យល់ធ្លាក់ចុះ គុណភាពទឹកធ្លាក់ចុះ កង្វះខាតទឹកសាបសម្រាប់ប្រើប្រាស់ និងការបាត់បង់នូវជីវៈចម្រុះផ្សេងៗទៀតជាដើម។

យ៉ាងណាក៏ដោយ បើតាម​មជ្ឈមណ្ឌល​កម្ពុជា ៤.០ បច្ចេកវិទ្យាបានដើរតួនាទីសំខាន់ផងដែរ ក្នុង​ការ​​ចូលរួម​​អភិរក្ស និង​កិច្ច​គាំពារ​បរិស្ថាន ដូចជា៖

១. ការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការគ្រប់គ្រងសំណល់ ៖ កាកសំណល់ ត្រូវបានបញ្ចេញចោលពីលំនៅឋាន រោងចក្រ និងសហគ្រាសតូចធំ រាប់ពាន់តោនជារៀងរាល់ថ្ងៃ។ សំណល់នៅតាមទីក្រុង ទីប្រជុំជន មានច្រើនប្រភេទ ដូចជា សំណល់រាវ សំណល់រឹង (រួមទាំងសំណល់សរីរាង្គ សំណល់កែច្នៃឡើងវិញបាន)ជាដើម។ យ៉ាងណាមិញ ជាមួយការប្រើប្រាស់បច្ចេកវិទ្យាដែលរីកចម្រើនយ៉ាងឆាប់រហ័ស ការគ្រប់គ្រងសំណល់រឹង រាវ នៅក្នុងទីក្រុង ក៏កាន់តែឆ្លាតវៃជាងមុន និងកាន់តែមានប្រសិទ្ធភាព ចូលរួមទប់ស្កាត់ផលប៉ះពាល់ពីសំណល់ទៅលើបរិស្ថាន។

ឧទាហរណ៍ ប្រសិនបើកាកសំណល់រាវ ភាគច្រើនផ្ទុកនូវជាតិពុល និងក្លិនអាក្រក់ ត្រូវចាក់ចូលទៅក្នុងបឹង ឬទន្លេ អាចបំផ្លាញនូវជីវចម្រុះក្រោមទឹកនៅក្នុងបឹង ស្ទឹង ឬទន្លេនោះ។ ដើម្បីដោះស្រាយបញ្ហានេះ គេបានប្រើប្រាស់បច្ចេកវិទ្យាមួយចំនួនដូចជា ការប្រើប្រាស់អាងប្រព្រឹត្តកម្មទឹកកខ្វក់ (Mechancal Biological Wastewater Treatment) ដើម្បីចម្រាញ់ និងសំអាតនូវជាតិពុលចេញពីទឹកកខ្វក់ទាំងនោះជាមុនសិនមុននឹងបង្ហូរចូលប្រភពទឹកធម្មជាតិដូចជា បឹង ស្ទឹង និងទន្លេជាដើម។

២. ការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការការពារសត្វព្រៃ ៖ សត្វព្រៃមួយចំនួនគឺជាសត្វកម្រដែលកំពុងរងការគំរាមកំហែង និងខ្លះស្ទើរតែជិតផុតពូជទៅហើយ ដោយសារការបរបាញ់ខុសច្បាប់ និងគ្រោះធម្មជាតិ ដូចជា ទឹកជំនន់ ភ្លើងឆេះព្រៃ ជាដើម។ បច្ចុប្បន្ន បច្ចេកវិទ្យាត្រូវបានគេប្រើយ៉ាងទូលំទូលាយក្នុងការជួយសង្គ្រោះ ក៏ដូចជាការអភិរក្សសត្វព្រៃផងដែរ។ ជាក់ស្ដែង តាមរយៈបច្ចេកវិទ្យា loTs និង Al យើងអាចតាមដានសកម្មភាពរបស់សត្វព្រៃហើយសិក្សាអំពីការរស់នៅរបស់ពួកគេ។

ជាក់ស្ដែង ការបំពាក់កាមេរ៉ាជាបច្ចេកវិទ្យា Al និង Sensor អាចកំណត់រូបភាពសត្វព្រៃ រួចចាប់យកសកម្មភាពរបស់ពួកគេ ដូចជាការផ្លាស់ទីជម្រក និងប្រភពចំណីអាហារ ជាដើម ដោយការដាក់កាមេរ៉ានៅតាមតំបន់ការពារ។ ម្យ៉ាងទៀត តាមរយៈប្រព័ន្ធកាមេរ៉ា AI នេះ យើងអាចគ្រប់គ្រងហានិភ័យ និងស្វែងរកប្រភពនៃការគំរាមកំហែងចំពោះសត្វព្រៃទាំងនោះ ដូចជា ការដាក់អន្ទាក់ ការបរបាញ់សត្វខុសច្បាប់ និងបញ្ហាមួយចំនួនទៀតបានយ៉ាងប្រសើរ។ គេអាចតាមដានសត្វដែលកម្រ ឬជិតផុតពូជ តាមរយៈ ការភ្ជាប់ GPS ទៅនឹងខ្លួនរបស់ពួកវា ឬការបង្ហោះដ្រូនសម្រាប់ត្រួតពិនិត្យពីលើអាកាស និងការបង្កប់នូវឧបករណ៍ចាប់សំឡេង ឬសំឡេងរំខាននានាដើម្បីបង្ការនូវគ្រោះថ្នាក់ពីគ្រោះធម្មជាតិ។

៣. ការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់កាត់បន្ថយការបំពុលខ្យល់ និងទឹកស្អាត៖ បញ្ហាផ្សែងពុលក៏ជាបញ្ហាប្រឈមមួយដល់បរិស្ថានផងដែរ ព្រោះវាបង្កឱ្យកើតជាជំងឺហឺត ហើយករណីធ្ងន់ធ្ងរអាចឈានដល់ជំងឺមហារីកសួតជាដើម។ ដូច្នេះដើម្បីបង្ការផលប៉ះពាល់នៃផ្សែងពុល យើងអាចប្រើប្រាស់បច្ចេកវិទ្យា ioTs និង Al ដែលអាចកាត់បន្ថយផ្សែងពុលនៅពេលវេលាជាក់ស្តែងតែម្ដង។ ប្រព័ន្ធ Smart Sensor អាចកំណត់ប្រភពនៃផ្សែងពុលដែលលេចចេញមក វាស់ពីកម្រិតបរិសុទ្ធ នៃខ្យល់ យើងនឹងផ្ដល់សញ្ញាយ៉ាងឆាប់រហ័ស និងច្បាស់លាស់ដល់អ្នករស់នៅក្នុងទីតាំងជាក់ស្ដែងនោះ។ លើសពីនេះ ទៀត បច្ចេកវិទ្យា AI ត្រូវបានប្រើប្រាស់នៅក្នុងប្រព័ន្ធគ្រប់គ្រងចរាចរណ៍នៅក្នុងទីក្រុង សម្រួលមិនឱ្យរថយន្តកកស្ទះយូរ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ខ្យល់អាកាស និងបរិស្ថាន។

ដូចគ្នានេះដែរ យើងអាចប្រើប្រាស់ loTs និង Al ដើម្បីពង្រឹងការគ្រប់គ្រងគុណភាពទឹកស្អាត ដោយធ្វើការវាស់ពីស្ថានភាពទឹក គុណភាពទឹក សីតុណ្ហភាពទឹក និងសិក្សាអំពីស្ថានភាពជីវៈចម្រុះនៅក្នុងទឹក ព្រមទាំងអាចស្វែងរកប្រភពនៃការបំពុលនៅពេលវេលាជាក់ស្តែងដូចជា ការធ្លុះធ្លាយសារជាតិគីមីចូលក្នុងប្រភពទឹកស្អាតជាដើម។

៤. ការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់កាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍបច្ចេកវិទ្យាថាមពលកកើតឡើងវិញ ៖ ការប្រើប្រាស់ថាមពលអគ្គិសនីប្រកបដោយចីរភាពតាមរយៈការបំប្លែងថាមពលចេញពីកម្ដៅពន្លឺព្រះអាទិត្យ ខ្យល់ និងលំហូរទឹកជាដើម បានចូលរួមសង្គ្រោះបរិស្ថានយ៉ាងធំធេង និងប្រសើរជាងការប្រើប្រាស់ថាមពលមិនកើតឡើងវិញនៃឥន្ធនៈផូសីល ដូចជា ធ្យូងថ្ម ប្រេង និងឧស្ម័នធម្មជាតិជាដើម។ ជាការពិតការប្រែប្រួលអាកាសធាតុ ក៏ដូចជាការកើនឡើងកម្ដៅនៃភពផែនដីគឺជាក្ដីកង្វល់ដ៏ធំមួយរបស់ពិភពលោកទាំងមូល។ ជាដំណោះស្រាយតម្រូវឱ្យមានការកាត់បន្ថយការបញ្ចេញឧស្ម័នបំពុលបរិយាកាស ដោយអាចប្រើបច្ចេកវិទ្យាថ្មីៗជាជំនួយដូចជា Solar Panels, Wind Turbines, Power-to-X, Direct Air Capture (DAC) Technology, BioSolar Leat, Electric Car និងSmart City ។

៥. បច្ចេកវិទ្យាសម្រាប់ជួយដល់ការសន្សំសំចៃការប្រើប្រាស់ថាមពល៖ ក្រៅពីបានជួយបង្កើតនូវថាមពលកកើតឡើងវិញបច្ចេកវិទ្យាក៏បានចូលរួមចំណែកដល់ការសន្សំសំចៃនូវការប្រើប្រាស់ថាមពលផងដែរ តួយ៉ាងតាមរយៈការប្រើប្រាស់ Sensor និង loT ជាដើម។ ក្នុងនោះ បច្ចេកវិទ្យាដែលបានប្រើប្រាស់ដើម្បីជួយសន្សំសំចៃថាមពលដូចជា Smart Light Rain, Sensors និងSoil Moisture Sensors។

៦. ការរួមចំណែករបស់បច្ចេកវិទ្យាបៃតងចំពោះបរិស្ថាន ៖ បច្ចេកវិទ្យាបៃតងសំដៅដល់ប្រភេទបច្ចេកវិទ្យាដែលមានដំណើរការផលិតកម្ម ឬខ្សែច្រវាក់ផ្គត់ផ្គង់ផលិតផលរបស់ខ្លួន ដោយមិនផ្តល់ផលប៉ះពាល់ ឬមានផលប៉ះពាល់តិចតួចបំផុតចំពោះបរិស្ថាន។ លើសពីនេះទៀត បច្ចេកវិទ្យាបៃតងគឺសំដៅដល់ការប្រើប្រាស់បច្ចេកវិទ្យា និងវិទ្យាសាស្ត្រនៅក្នុងផលិតកម្ម ដែលនឹងធ្វើឱ្យផលិតផលកាន់តែមានការគិតគូរពីបរិស្ថាន ដោយចូលរួមពង្រឹងដំណើរការអាជីវកម្ម, កាត់បន្ថយថ្លៃដើម , សន្សំសំចៃការប្រើប្រាស់ថាមពល, កាត់បន្ថយសំណល់សំរាម និងផលប៉ះពាល់អវិជ្ជមានផ្សេងៗទៀតទៅលើបរិស្ថាន។ ក្នុងនោះ បច្ចេកវិទ្យាបៃតងមួយចំនួនដែលកំពុងប្រើប្រាស់នៅលើពិភពលោករួមមាន Machine Learning, រថយន្តអគ្គិសនី, ឧបករណ៍ឌីជីថល, បច្ចេកវិទ្យាទម្រង់សេដ្ឋកិច្ចចែករំលែក, Sunlight Transport, Plastic Roads, Solar Flower, Milk Textiles និង Plant-based packaging៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាវគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធ TVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធTVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន ឬ Aus4ASEAN ។ ការសិក្សាផ្ដល់ជូនសម្រាប់ពលរដ្ឋក្នុងប្រទេសសមាជិកអាស៊ានដែលចូលរួម...

អាហារូបករណ៍ពេញថ្លៃ ១០០% លើជំនាញបច្ចេកទេសរថយន្ត សម្រាប់សិស្សនិទ្ទេស A វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2026

សម្រាប់យុវសិស្សឆ្នើមទើបបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិដែលទទួលបាននិទ្ទេស A និងមានក្ដីស្រមៃចង់ចាប់យកអាជីពក្នុងវិស័យយានយន្ត

អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ នៅ​សាកលវិទ្យាល័យ Yunnan Normal

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2026

សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ពីការផ្តល់អាហារូបករណ៍​ដល់និស្សិត​ចំនួន ៣០នាក់ សម្រាប់ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal ស្ថិត​នៅ​ទីក្រុង​គុនមីង

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍...

កម្មវិធីតិចណូវេសិន ជ្រើសរើសសិស្សកម្ពុជា ចូលរួម​ការអប់រំបច្ចេកវិទ្យា និង​សហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ឱកាសសម្រាប់សិស្សានុសិស្ស ដែលមានបំណងចង់ចេះបង្កើត Mobile App និងចង់ក្លាយជាសហគ្រិនវ័យក្មេង ពេលនេះ កម្មវិធីតិចណូវេសិន (Technovation) ប្រកាស​ជ្រើសរើស​​សិស្ស​ដែល​មាន​អាយុ៨ ដល់១៨ឆ្នាំ...

អាហារូបកណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ សម្រាប់យុវជន យុវនារី ឥតគិតថ្លៃក្នុងវគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាសម្រាប់យុវជន យុវនារី មកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ច...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Australia Awards ២០២៤នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

កម្មវិធីអាហារូបករណ៍ Australia Awards ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី...

អាហារូបករណ៍សិក្សា​ភាសាអង់គ្លេស​នៅ ACE ចំនួន ៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2024

ក្នុង​ឱកាស​អបអរ​សាទរ​ខួបទី៣២ឆ្នាំ នៅ​កម្ពុជា មជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់​ការ​បណ្តុះបណ្តាល បានប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន​៣២នាក់។

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ជ្រើសរើសយុវជនចូលរៀនជំនាញវិជ្ជាជីវៈចំនួន៣៨៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៣៨៥កន្លែងសម្រាប់ឆ្នាំសិក្សា...