និស្សិតវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ២០០នាក់ នឹងចេញដំណើរទៅធ្វើកម្មសិក្សានៅអ៊ីស្រាអែលឆាប់ៗនេះ

ភ្នំពេញ – និស្សិតវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន ២០០នាក់ នឹងចេញដំណើរទៅធ្វើកម្មសិក្សារយៈពេល ១១ខែ សម្រាប់ឆ្នាំសិក្សា២០២១-២០២២ នៅប្រទេសអ៊ីស្រាអែលឆាប់ៗខាងមុខនេះហើយ ។ នេះបើតាម ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជាឱកាស​ជួបសំណេះសំណាលជាមួយនិស្សិតចំនួន ២០០នាក់ ដែលត្រៀមចេញដំណើរទៅធ្វើកម្មសិក្សានៅប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ ។

ឯកឧត្តម វេង សាខុន មានប្រសាសន៍ថា កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបានចូលរួមអភិវឌ្ឍធនធានមនុស្សតាមរយ:ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរជាមួយក្រុម ហ៊ុន Sedot Negcv Agriculture Training Center (SNAC) ដោយ​ផ្តល់ឱកាសឱ្យនិស្សិតឆ្នាំទី២ ទៅធ្វើកម្មសិក្សានៅប្រទេសអ៊ីស្រាអែលដើម្បីដកស្រង់ ផ្លាស់ប្តូរបទពិសោធន៍ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង។

ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសរដ្ឋាភិបាលអ៊ីស្រាអែល និងក្រុមហ៊ុន SNAC តែងតែយកចិត្តទុកដាក់ គាំទ្រ និងផ្តល់ឱកាសឱ្យដល់និស្សិតទៅធ្វើកម្មសិក្សារៀងរាល់ឆ្នាំ ហើយចំនួននិស្សិតកម្ពុជាមានការកើនឡើងជាបន្តបន្ទាប់ពីចំនួន ៥០នាក់នៅឆ្នាំទី១ ដល់ ២០០នាក់នៅឆ្នាំទី២នេះ។ ឯកឧត្តមបន្តថា នេះជាឱកាសដ៏ប្រសើររបស់និស្សិតក្នុងការអភិវឌ្ឍសមត្ថភាពខ្លួនតាមរយ:ការសិក្សារៀនសូត្រ ក្រេបជញ្ជក់នូវរាល់ទ្រឹស្តី និងអនុវត្តជាក់ស្តែងនៅក្នុងមន្ទីរពិសោធន៍ រោងចក្រកែច្នៃ ចម្ការបន្លែ ផ្លែឈើ និងពូជដំណាំ ថ្នាលពិសោធន៍ និងកសិដ្ឋានដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ។

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន

“ក្មួយៗត្រូវខិតខំរៀនសូត្រទាំងទ្រឹស្តី និងប្រតិបត្តិ ចែករំលែកបទពិសោធន៍ ប្រកាន់ខ្ជាប់នូវច្បាប់ វិន័យរបស់សាលា និងប្រទេសគេ ត្រូវមានសីលធម៌ និងទម្លាប់ត្រឹមត្រូវល្អ  អំណត់ អត់ធន់តស៊ូរៀនសូត្រ និងស្រាវជ្រាវបន្ថែមដើម្បីអភិវឌ្ឍខ្លួនឯងឱ្យ​ក្លាយជានិស្សិតល្អ និងពលរដ្ឋល្អ ក្រោយពីត្រឡប់មកមាតុភូមិវិញ”

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់បន្ថែមថា ចំណេះដឹង និងបទពិសោធន៍ល្អៗរបស់និស្សិត គឺជាធនធានដ៏មានតម្លៃសម្រាប់កសាង និងអភិវឌ្ឍន៍វិស័យកសិកម្ម នាពេលអនាគត ។ ទន្ទឹមគ្នានេះ និស្សិតគ្រប់រូបត្រូវឆ្លៀតយកឱកាសដ៏ល្អនេះ ខិតខំរៀនសូត្រ ឱ្យទទួលបានចំណេះដឹង និងជំនាញពិតប្រាកដ ដើម្បីរួមគ្នាគិតគូដោះស្រាយនូវរាល់បញ្ហាដែលកសិករកំពុងប្រឈមឱ្យ​បានសមស្រប ទាន់ពេលវេលា និងមានប្រសិទ្ធភាព ។ ជាពិសេស ឆ្ពោះទៅធ្វើការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាជាជំហានៗប្រកបដោយចីរភាព និរន្តរភាព មានលក្ខណប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រប្រួលអាកាសធាតុ និងនរវានុវត្តន៍ ។

យោងតាមរបាយការណ៍របស់ ឯកឧត្តម ធន់ វឌ្ឍនា នាយកវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប បានឱ្យដឹងថា វិទ្យាស្ថានបានធ្វើកិច្ចសហប្រតិបត្តិការអភិវឌ្ឍធនធានមនុស្សជាមួយក្រុមហ៊ុន SNAC នៅឆ្នាំ ២០១៩ ក្នុងគោលបំណងលើកកម្ពស់ការអប់រំទាំងផ្នែកទ្រឹស្តី និងអនុវត្តជាក់ស្តែងដល់និស្សិតឆ្នាំទី២ សម្រាប់រយ:ពេល ១១ខែ នៅប្រទេសអ៊ីស្រាអែល។ លើសពីនេះ និស្សិតត្រូវសិក្សាលើមុខវិជ្ជាមួយចំនួនរួមមាន ទី១.ស្តង់ដារកសិកម្មអន្តរជាតិ ទី២.សេដ្ឋកិច្ចកសិកម្ម ទី៣.ការការពារដំណាំ ទី៤.គម្រោងស្រាវជ្រាវ ទី៥.ការអភិរក្សធនធានដី ទី៦.មូលដ្ឋានគ្រឹះនៃប្រព័ន្ធស្រោចស្រពបែបទំនើប ទី៧.បច្ចេកទេសក្រោយប្រមូលផល ទី៨.ការធ្វើកសិកម្មឈើហូបផ្លែ ទី៩.និរន្តរភាពកសិកម្ម។ល។  ចំណែកជំនាញដែលត្រូវអនុវត្តនៅក្នុងកសិដ្ឋាន រួមមាន៖ ១.ការចិញ្ចឹមសត្វ ២.សាកវប្បកម្ម  ៣. ការប្រមូលផលនិងការវេចខ្ចប់ ៤.ដំណាំផ្កា ៥.ការបណ្តុះផ្សិត ៦.គ្រាប់ពូជជាដើម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ADB ៧កន្លែង សម្រាប់បុគ្គលិកអប់រំ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/04/2026

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ផ្តល់​អាហារូបករណ៍ ៧ កន្លែង នៅក្នុងឆ្នាំសិក្សា ២០២៦ នេះ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​នោះ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2023

សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី MOFCOM ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2025

តាមរយៈការផ្សព្វផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំទាំងអស់នឹងមានឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោមកម្មវិធីអាហារូបករណ៍ MOFCOM...

ឱកាស​សម្រាប់សិស្ស​ថ្នាក់ទី១២ ដែលចង់ចូលរៀន​នៅ​សាកលវិទ្យាល័យ, អង្គការ​កុមារ​មេគង្គ ប្រកាស​អាហារូបករណ៍​ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2025

សម្រាប់ប្អូនៗសិស្សានុសិស្ស​ដែលកំពុង​រៀន​ថ្នាក់ទី១២ ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦, អង្គការ​កុមារ​មេគង្គបានប្រកាស​ជ្រើសរើស​និស្សិត​អាហារូបករណ៍

អាហារូបករណ៍ China University of Petroleum ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅ China University of Petroleum សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ China Scholarship Council (CSC)។

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវ១២សប្ដាហ៍ពីកម្មវិធី Mitas Globalink Research Intership 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវចំនួន១២សប្ដាហ៍ពីកម្មវីធីMitas Globalink Research Intership 2024 នៅប្រទេសកាណាដាក្នុងឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ឱ្យ...

អាហារូបករណ៍ ASEAN-China Young Leaders ថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ស្រាវជ្រាវសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2026

ក្នុងសេចក្តីជូនដំណឹងកាលពីដើមសប្តាហ៍នេះ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គណៈកម្មាធិការអាហារូបករណ៍អ្នកដឹកនាំវ័យក្មេងអាស៊ាន-ចិន (ASEAN-China Young Leaders Scholarship) នឹងផ្តល់អាហារូបករណ៍...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញវិជ្ជាជីវៈ១ ឥតគិតថ្លៃចំនួន៨៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ បានប្រកាស​ផ្តល់អាហារូបករណ៍​ ក្នុងការ​សិក្សា​ជំនាញសំខាន់ៗ​ចំនួន៧​ដែល​កំពុង​មានតម្រូវ​ការ​ទីផ្សារ សម្រាប់យុវជនដែល​កំពុងស្វែង​រក​ជំនាញ​ប្រចាំជីវិត...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្រិត១ដោយឥតបង់ថ្លៃ ៧៧៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺបានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ចំនួន៧៧៥កន្លែង ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...