សេតវិមាន ៖ លោកត្រាំនឹងចុះហត្ថលេខាលើបទបញ្ជាបិទនាយកដ្ឋានអប់រំអាម៉េរិក

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

សេតវិមានបានថ្លែងកាលពីថ្ងៃពុធថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងចុះហត្ថលេខាលើបញ្ជាប្រតិបត្តិ បិទនាយករដ្ឋានអប់រំអាម៉េរិក នៅថ្ងៃនេះ (ព្រហស្បត្តិ៍ ២០ មីនា), នេះបើយោងតាម សារព័ត៌មាន​ CNA ។

ចំណាត់ការនេះ ត្រូវបានជំទាស់រួចហើយ ពីក្រុមអគ្គមេធាវីរដ្ឋប្រជាធិបតេយ្យ ដោយបានដាក់ពាក្យបណ្ដឹងកាលពីសប្តាហ៍មុន ដើម្បីរារាំងរដ្ឋបាលលោកត្រាំ ក្នុងដំណើរការរុះរើនាយកដ្ឋាន និងបញ្ឈប់ការបណ្ដេញបុគ្គលិកជិតពាក់កណ្ដាល។

បទបញ្ជានេះ បានបញ្ជាដោយផ្ទាល់ទៅកាន់លេខាធិការអប់រំ លោកស្រី Linda McMahon ឱ្យចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីបិទនាយករដ្ឋានអប់រំ និងប្រគល់សិទ្ធិអំណាចអប់រំដល់រដ្ឋនីមួយៗគ្រប់គ្រងវិញ ហើយត្រូវតែបន្តការធានាចំពោះការផ្ដល់ សេវា កម្មវិធី និងអត្ថប្រយោជន៍ ដល់ប្រជាជនអាម៉េរិក ប្រកបដោយប្រសិទ្ធភាព និងគ្មានការរំខាន។

លោកស្រី Linda McMahon លេខាធិការអប់រំ អាម៉េរិក អំឡុងពេល សវនាការបញ្ជាក់ពីគណៈកម្មាធិការសុខភាព ការអប់រំ ការងារ និងសោធននិវត្តន៍របស់ព្រឹទ្ធសភានៅក្នុងអគារការិយាល័យព្រឹទ្ធសភា Dirksen នៅថ្ងៃទី 13 ខែកុម្ភៈ ឆ្នាំ 2025 នៅទីក្រុងវ៉ាស៊ីនតោន។ ប្រភព ៖ ARKANSAS Advocate

លោក ត្រាំ បានអំពាវនាវម្តងហើយម្ដងទៀត ឱ្យលុបបំបាត់នាយកដ្ឋានអប់រំ ដោយហៅកិច្ចការនេះថា «ការងារធំ» ខណៈលោកបានស្នើឱ្យបិទនាយកដ្ឋាននេះ តាំងពីអាណត្តិដំបូងរបស់លោក ក្នុងនាមជាប្រធានាធិបតីមកម្ល៉េះ ប៉ុន្តែសភាមិនធ្វើសកម្មភាពនៅពេលនោះ។ ស្របពេលដែលសមាជិកគណបក្សសាធារណរដ្ឋរបស់លោក បានព្យាយាមជាយូរមកហើយ ក្នុងការកាត់បន្ថយឥទ្ធិពល និងការផ្ដល់មូលនិធិ ដល់នាយករដ្ឋានអប់រំ។

លោកស្រី McMahon ដែលជាសហស្ថាបនិក និងជាអតីតនាយកប្រតិបត្តិ កីឡាកាស (WWE) បានបង្ហាញពីជំហរការពារផែនការរបស់លោកត្រាំ ក្នុងការលុបចោលនាយករដ្ឋាននេះ ប៉ុន្តែលោកស្រីបានសន្យាថា ការផ្ដល់មូលនិធិសម្រាប់សាលាសហព័ន្ធ នឹងនៅតែបន្ត ដើម្បីជួយដល់សិស្ស និងសាលារៀន ដែលមានប្រាក់ចំណូលទាប។ រីឯ កម្ចីនិស្សិត និងសេវាកម្មសម្រាប់កុមារមានពិការភាពត្រូវបានកំណត់ដោយច្បាប់ នឹងនៅតែបន្ត។

គួរជម្រាបថា នាយកដ្ឋានអប់រំអាម៉េរិក គឺជាស្ថាប័នដែលត្រួតពិនិត្យសាលារដ្ឋចំនួន ១០ម៉ឺនកន្លែង និងសាលាឯកជនចំនួន ៣ម៉ឺន ៤ពាន់កន្លែង។ បើទោះបីជា ច្រើនជាង ៨៥ភាគរយ នៃថវិកាទ្រទ្រង់សាលារដ្ឋ គឺបានមកពីរដ្ឋាភិបាលរដ្ឋ និងរដ្ឋបាលមូលដ្ឋានក៏ដោយ។

នាយកដ្ឋាននេះ ផ្ដល់ជំនួយរបស់សហព័ន្ធសម្រាប់សាលារៀន និងកម្មវិធីដែលខ្វះខាត រួមទាំងប្រាក់ខែ សម្រាប់គ្រូបង្រៀនកុមារ ដែលមានតម្រូវការពិសេស មូលនិធិកម្មវិធីសិល្បៈ និងជំនួយលើការកែសម្រួលហេដ្ឋារចនាសម្ព័ន្ធ ដែលហួសសម័យ។​ ស្ថាប័ននេះ ក៏ត្រួតពិនិត្យផងដែរ លើប្រាក់កម្ចីនិស្សិតជនជាតិអាម៉េរិកចំនួន ១,៦ទ្រីលានដុល្លារអាម៉េរិក ដែលមិនមានលទ្ធភាពចំណាយសម្រាប់ការសិក្សានៅសាកលវិទ្យាល័យ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀនទៅផ្លាស់ប្ដូរការបង្រៀននៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

ឱកាសផ្លាស់ប្ដូរបទពិសោធន៍ការបង្រៀនសម្រាប់គ្រូកម្ពុជា ទៅបង្រៀននៅសាធារណរដ្ឋកូរ៉េចំនួន៨៩ថ្ងៃ ក្រោមការសហការរបស់ ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការអាស៊ី-ប៉ាស៊ីហ្វិក នៃការអប់រំសម្រាប់ការយល់ដឹងសកល នៃសាធារណរដ្ឋកូរ៉េ...

ឱកាសសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ប្រកាសជ្រើសរើសសិស្ស-និស្សិតចូលសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែង សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាកម្រិតបរិញ្ញាបត្របច្ចេកទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រូបង្រៀនភាសាចិន ចំនួន៣០កន្លែង សម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2026

សាកលវិទ្យាល័យ Yunnan Normal Unversity (ស្ថិតនៅទីក្រុងគុនមីង ខេត្តយួនណាន ប្រទេសចិន ប្រកាស​ផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន៣០នាក់ មកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីសិក្សាថ្នាក់​បរិញ្ញាបត្រគ្រូបង្រៀន...

អាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Rosa Luxemburg នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/09/2023

ឱកាសសិក្សាថ្នាក់បណ្ឌិតពីមូលនិធិ Rosa Luxemburg នៃកម្មវីធីសិក្សា DAAD ប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតបរទេស.....

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2023

កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ Saskatchewan ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2023

ឱកាសសិក្សាអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Saskatchewan នៃប្រទេសកាណាដាឆ្នាំសិក្សា២០២៤ ។ ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៣៦០ន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ចំនួន៣៦០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១២មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

ឱកាសសិក្សាជំនាញកម្រិតសញ្ញាបត្របច្ចេកទេសចំនួន២៤០កន្លែងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យជាច្រើន​កន្លែងសិក្សាកម្រិត...