ចំណាត់ថ្នាក់សាកលវិទ្យាល័យ១០ ដែលជំរុញគោដៅអភិវឌ្ឍ (SDGs) បានល្អជាងគេក្នុងពិភពលោក

ការវាយតម្លៃចំណាត់ថ្នាក់សាកលវិទ្យាល័យ ដែលជំរុញគោដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) បានល្អខុសពីការកំណត់ចំណាត់ថ្នាក់សាកលវិទ្យាល័យស្ដង់ដា (Standard University Rating) ព្រោះមិនផ្អែកលើ កេរ្តិ៍ឈ្មោះ ធនធាន លក្ខខណ្ឌនៃការចូលរៀន និងពានរង្វាន់ណូប៊ែល ដែលសាលាបានឈ្នះនោះទេ។ ប៉ុន្តែ គឺផ្អែកលើសកម្មភាពនៃការចូលរួមចំណែកចំពោះការអភិវឌ្ឍប្រកបដោយចីរភាព (SDGs)។

សាកលវិទ្យាល័យ Western Sydney បានទទួលចំណាត់ថ្នាក់លេខ១ ក្នុងនាមជាគ្រឹះស្ថានឧត្តមសិក្សា ដែលមានភាពជាអ្នកដឹកនាំក្នុងការអភិវឌ្ឍប្រកបដោយចីរភាព។ យោងតាម Times Higher Education លោក Barney Glover អនុអធិការបតី នៃសាកលវិទ្យាល័យ Western Sydney បានលើកឡើងថា ​បរិវេនសាខារបស់សាលានៅក្នុងតំបន់ Sydney’s Greater Western ទាំងអស់គឺ ផ្ដល់បទពិសោធក្នុងការអនុវត្តដោយផ្ទាល់អំពីបញ្ហាប្រឈមសំខាន់ផ្នែកនិរន្តរភាពនៅក្នុងសត្សវត្សរ៍ទី២១ ដែលមានដូចជា ការរីកចម្រើនដ៏ឆាប់រហ័សនៃទីក្រុង(rapid urban growth) ការកើនឡើងកម្ដៅទីក្រុងដោយសារសកម្មភាពមនុស្ស (Urban beat) និងការលើកកម្ពស់សមភាពសង្គម (entrenched inequalities)។

SDG5 ទាមទារឱ្យមានសមភាពយេនឌ័រ ចំណែក SDG10 ទាមទារឱ្យមានការកាត់បន្ថយវិសមភាពទូទៅ។ សាកលវិទ្យាល័យ Western Sydney បានបង្ហាញពីការប្ដេជ្ញាដោះស្រាយគោលដៅទាំងនេះ មិនគ្រាន់តែតាមរយៈការស្រាវជ្រាវប៉ុណ្ណោះទេ ប៉ុន្តែក៏ចូលរួមក្នុងសកម្មភាពដែរ។ បុគ្គលិកសិក្សាជាន់ខ្ពស់នៃសាកលវិទ្យាល័យ ៤៦ភាគរយ គឺជាស្ត្រី ហើយមាននិស្សិតចំនួន ៧ពាន់នាក់ ជាមនុស្សដំបូងក្នុងគ្រួសារ ដែលមានឱកាសរៀនបន្តថ្នាក់ឧត្តមសិក្សា។ ចំពោះលក្ខខណ្ឌក្នុងសកម្មភាពអាកាសធាតុ(SDG13) Hawkesbury Institute for the Environment នៃសាកលវិទ្យាល័យ Western Sydney បានប្រើថាមពលអគ្គីសនី មានប្រភពមកពីការកកើតឡើងវិញ ១០០ភាគរយ ព្រមទាំងប្ដេជ្ញាចិត្តក្នុងការកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីតទៅក្នុងបរិយាកាស។

ការចាត់ថ្នាក់សាកលវិទ្យាល័យ Impact Ranking ចំពោះសាកលវិទ្យាល័យ ដែលជំរុញការអភិវឌ្ឍ SDGs គឺផ្អែកលើលក្ខខណ្ឌចំនួន ៤ដូចជា ការស្រាវជ្រាវ ការបង្រៀន ការផ្សព្វផ្សាយអំពី SDG ទៅកាន់រដ្ឋាភិបាល ម្ចាស់អាជីវកម្ម និងសហគមន៍ឱ្យកាន់តែទូលំទូលាយ និងការគ្រប់គ្រងធនធានផ្ទាល់ខ្លួនរបស់ស្ថាប័ន។ តាមរយៈរបៀបនៃការវាយតម្លៃ គេបានរកឃើញសាកលវិទ្យាល័យចំនួន ១០មកពី៥ប្រទេសផ្សេងៗគ្នា ដែលមានភាពសកម្ម និងបានចូលរួមចំណែកយ៉ាងទូលំទូលាយចំពោះការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងនោះ Universiti Sians Malaysia របស់ប្រទេសម៉ាឡេស៊ី ជាសាកលវិទ្យាល័យ ដែលមានមូលដ្ឋាននៅអាស៊ីអាគ្នេយ៍តែមួយគត់ ដែលទទួលបានចំណាត់ថ្នាក់ទី៤។

យ៉ាងណាមិញ សាកលវិទ្យាល័យមកពីប្រទេសកាណាដាឈានមុខគេក្នុងការជំរុញការអភិវឌ្ឍ SDGs ដោយមានសាកលវិទ្យាល័យចំនួន៤ ក្នុងចំណោមសាកលវិទ្យាល័យលំដាប់កំពូល១០ ហើយមានសាកលវិទ្យាល័យចំនួន១៦ ក្នុងចំណោម១០០ ដែលតាមពីក្រោយដោយប្រទេសអូស្ត្រាលី មានសាកលវិទ្យាល័យចំនួន៣ ក្នុងចំណោមសាកលវិទ្យាល័យកំពូលទាំង១០ និងមានសាកលវិទ្យាល័យ១៥ ក្នុងបញ្ជីសាកលវិទ្យាល័យកំពូលទាំង ១០០។ គួរជម្រាបជូនថា ការវាយតម្លៃចំណាត់ថ្នាក់សាកលវិទ្យាល័យ ដែលបានចូលរួមចំណែកក្នុងការជំរុញគោលដៅ SDGs ក្នុងឆ្នាំ ២០២៣ គឺជាលើកទី៥ និងមានការចូលរួមពីសាកលវិទ្យាល័យចំនួន ១,៧០៥ មកពី១១៥ប្រទេសជុំវិញពិភពលោក។ ទន្ទឹងនឹងនេះ មានគ្រឹះស្ថានឧត្តមសិក្សាជាច្រើនទៀត កំពុងប្តេជ្ញាក្នុងការជំរុញគោលដៅអភិវឌ្ឍ SDGs របស់អង្គការសហប្រជាជាតិ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ៥០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្ស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2024

ឱកាសទទួលបានអាហារូបករណ៍៥០% សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្សសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍...

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ​៤​ជំនាញ​ ​សម្រាប់​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2026

​ក្រោម​ការ​សហការ​ជាមួយ​ក្រុមហ៊ុន​ «​អេមរុ ​រ៉ាយស៍ ​ខេមបូឌា​» ​(​Amru​ ​Rice​ ​Cambodia​) ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​(​NUBB​) ​កំពុង​បើក​ទទួល​ពាក្យ​ស្នើសុំ​អាហារូបករណ៍​...

ឱកាសសិក្សាអាហារូបករណ៍ចំនួន១២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសាខាខេត្តត្បូងឃ្មុំ ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ ចំនួន១២០កន្លែង។ អាហារូបករណ៍ប្រឡងជ្រើសរើសសម្រាប់កម្រិតវិស្វករ សិក្សារយៈពេល៥ឆ្នាំក្នុងដេប៉ាតឺម៉ង់ចំនួនបួន។

រៀនថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ឥតគិតថ្លៃ ចំនួន១៨០កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​ព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2026

សម្រាប់ឆ្នាំ២០២៦នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តព្រះវិហារ បានប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរភេទ (អាយុចាប់ពី១៥-៣៥ឆ្នាំ) ឱ្យ​ចូលរៀន​ឥតបង់ថ្លៃ លើជំនាញចំនួន៦ ដែលកំពុង​មានតម្រូវការ​ទីផ្សារការងារ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship ...

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យសាកលវិទ្យាល័យ​ United Arab Emirate ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ United Arab Emirate ពីកម្មវិធីអាហារូបករណ៍ UEAU PHD នៅទីក្រុងឌូបៃឆ្នាំសិក្សា២០២៤។ ...

គន្លឹះចំនួន៧ ក្នុងការសម្ភាសន៍បានជោគជ័យសម្រាប់អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2025

ដំណាក់កាលនីមួយៗនៃការដាក់ពាក្យអាហារូបករណ៍ Chevening ជាការសន្សំពិន្ទុដើម្បីឱ្យខ្លួនឯងមានអាទិភាពជាប់ជាបេក្ខភាពអាហារូបករណ៍ ជាពិសេសនៅក្នុងវគ្គសម្ភាសន៍។ ខាងក្រោមនេះ ជាគន្លឹះចំនួន៧ដែលអាចជួយឱ្យបេក្ខជន បេក្ខនារី...

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសរថយន្តឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសិក្សាជំនាញបច្ចេកទេស នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សាថ្មី ដល់សិស្សានុសិស្ស ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសរថយន្ត។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធី ១លាន៥សែននាក់ សម្រាប់សាធារណជន...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅ Southern University of Science and Technology ប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2026

ក្នុងឆ្នាំ២០២៦នេះ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ អាហារូបករណ៍ ចំនួន ១០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ...