ការស្រាវជ្រាវថ្មី ៖ អ៊ីនធឺណិតអាចល្អសម្រាប់មនុស្សទូទៅ លើកលែងតែស្ត្រីវ័យក្មេង

យោងតាមការសិក្សាជាសកលថ្មីមួយរបស់សាកលវិទ្យាល័យ Oxford បានរកឃើញចម្លើយដ៏គួរឱ្យភ្ញាក់ផ្អើលមួយដោយថា ការចំណាយពេលជាមួយអ៊ីនធឺណិតអាចល្អសម្រាប់មនុស្ស ខណៈ​ដែល​របាយការណ៍​មុនៗ​លើកឡើងថា ការ​ចំណាយ​ពេលជា​មួយ​អ៊ីនធឺណេត​ច្រើន​មិន​មានផលល្អនោះ។ អ្នកស្រាវជ្រាវ បានសិក្សាទិន្នន័យស្ដីពីសុខុមាលភាពផ្លូវចិត្តរបស់មនុស្សជាង ២លាននាក់ នៅក្នុងប្រទេសចំនួន ១៦៨ ចាប់ពីឆ្នាំ ២០០៦ ដល់ ២០២១។

ការស្រាវជ្រាវបានពិនិត្យមើលលើសូចនាករចំនួនបី នៃសុខុមាលភាពក្នុងចំណោមបុគ្គល ដែលមានអាយុចាប់បី ១៥ ទៅ ៩៩ ឆ្នាំ។ ក្នុងនោះមានដូចជា ១. ការពេញចិត្តក្នុងជីវិតរស់នៅ, ២. បទពិសោធន៍វិជ្ជមាន និងអវិជ្ជមានប្រចាំថ្ងៃ និង ៣. សុខុមាលភាពរាងកាយ។ ជាលទ្ធផល ពួកគេបានរកឃើញថា ការចូលប្រើអ៊ីនធឺណិត គឺមានទំនាក់ទំនងនឹងសុខុមាលភាពវិជ្ជមាន។

ទំនាក់ទំនងវិជ្ជមាន រវាងអ៊ីនធឺណិត និងផ្លូវចិត្ត

ក្នុងការសិក្សានេះ អ្នកស្រាវជ្រាវបានអនុវត្តបច្ចេកទេស គម្រូស្ថិតិទៅនឹងទិន្នន័យ ដែលយកចេញពី Gallup World Poll ដោយប្រើសូចនាការសុខុមាលភាព ដើម្បីសិក្សាពីទំនាកទំនងរវាង ការប្រើប្រាស់អ៊ីនធឺណិតប្រចាំថ្ងៃ និងលទ្ធផលសុខុមាលភាពអ្នកប្រើប្រាស់។

លោកវេជ្ជបណ្ឌិត Matti Vourre ដែលជាអ្នកនិពន្ធម្នាក់ បានលើកឡើងក្នុងរបាយការណ៍ថា «យើងមានការភ្ញាក់ផ្អើល នៅពេលរកឃើញទំនាក់ទំនងវិជ្ជមានរវាងសុខុមាលភាព និងការប្រើប្រាស់អ៊ីនធឺណិត នៅក្នុងគម្រូរាប់ពាន់ដែលយើងបានសិក្សាវិភាគ។»

អ្នកនិពន្ធរូបនេះបន្តថា យ៉ាងណាក៏ដោយលទ្ធផលនៃការស្រាវជ្រាវ គឺផ្ដោតទៅលើប្រទេសរីកចម្រើន ដែលសិ្ថតនៅប៉ូលខាងជើងនៃពិភពលោកប៉ុណ្ណោះ ដែលភាគច្រើន ជាប្រទេសនៅអាមេរិកខាងជើង និងទ្វីបអឺរ៉ុប (the global north)។ ដូច្នេះ ពួកគេចង់សិក្សាបន្ថែមទៀត នៅដំណាក់កាលបន្ទាប់ អំពីរបៀបដែលបច្ចេកវិទ្យាមានទំនាក់ទំនងទៅនឹងសុខុមាលភាព នៅតាមបណ្ដាប្រទេស ដែលមិនទាន់មានការសិក្សាអំពីបញ្ហានេះបានទូលំទូលាយ។

អ៊ីនធឺណិតមិនល្អសម្រាប់ស្ត្រីវ័យក្មេង

ទោះបីជាការសិក្សារួមមានលទ្ធផលវិជ្ជមានក៏ដោយ ប៉ុន្តែទំនាក់ទំនងរវាងការចូលប្រើអ៊ីនធឺណិត និងសុខុមាលភាពវិជ្ជមានសម្រាប់ស្ត្រីវ័យក្មេង គឺស្ថិតក្នុងកម្រិតមួយទាបជាងគេ។ ខណៈពេលដែល ៨៤,៩ ភាគរយនៃការសិក្សាអំពីទំនាក់ទំនងរវាងអ៊ីនធឺណិត និងសុខុមាលភាព មានលក្ខណៈវិជ្ជមាន មានប្រហែល ៥ភាគរយ គឺមានលទ្ធផលអវិជ្ជមាន ហើយមនុស្សដែលស្ថិតក្នុងនោះ ភាគច្រើនជាស្ត្រី ដែលមានអាយុចន្លោះពី ១៥ ដល់ ២៤ឆ្នាំ។

អ្នកស្រាវជ្រាវបានលើកឡើងថា មូលហេតុនៃលទ្ធផលអវិជ្ជមាននេះ កើតមាន ដោយសារការកើនឡើងនៃការគំរាមកំហែងតាមអ៊ីនធឺណិត រូបភាពអវិជ្ជមានកាន់តែច្រើននៃការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ និងរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្តក្នុងចំណោមស្ត្រីវ័យក្មេង។

ភាពស្មុគស្មាញ នៃការសិក្សា

ការសិក្សាជាច្រើនបានបង្ហាញថា ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម គឺមានទំនាក់ទំនងនឹងរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្តកាន់តែធ្ងន់ធ្ងរ ជាពិសេសក្នុងចំណោមស្រ្តីវ័យក្មេង។ ការពិនិត្យឡើងវិញជាប្រព័ន្ធ នៃការស្រាវជ្រាវលើប្រធានបទ បានរកឃើញថា «ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយកាន់តែច្រើន អាចនាំឱ្យសុខភាពផ្លូវចិត្តយុវជនកាន់តែដុនដាប ជាពិសេសស្ត្រីវ័យក្មេង។»

របាយការណ៍ដដែលក៏បានកត់សម្គាល់ផងដែរថា ឥទ្ធិពលនៃប្រព័ន្ធផ្សព្វផ្សាយលើសុខភាពផ្លូវចិត្តមានភាពស្មុគស្មាញព្រោះថា ទន្ទឹមនឹងការបង្កជាហានិភ័យដល់សុខភាពមនុស្សវ័យក្មេង បណ្ដាញសង្គមក៏ផ្ដល់នូវអត្ថប្រយោជន៍ច្រើនដូចគ្នា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំជ្រើសរើសនិស្សិត ១២០នាក់ ទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងបរិញ្ញាបត្រ នៅ​ប្រទេស​វៀតណាម ក្នុងឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

យោង​ទៅ​លើ​អនុស្សរណៈ នៃ​កិច្ច​ព្រមព្រៀង​ស្តីពី​កិច្ច​សហប្រតិបត្តិការ​អប់រំ រវាង​ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងអប់រំ បណ្តុះបណ្តាល នៃសាធារណរដ្ឋសង្គមនិយម​វៀតណាម...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa សហព័ន្ធអារ៉ាប់រួម ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa នៃសហព័ន្ធអារ៉ាប់រួម ឆ្នាំសិក្សា២០២៤ ​។ អាហា​រូបករណ៍​ផ្ដល់ជូនសម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកដោយ...

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។

ឱកាសស្វែងរកមុខជំនាញសិក្សា និងការងារនៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2024

ឱកាសល្អសម្រាប់យុវជន យុវនារីសម្រាប់ការស្វែងយល់ពីមុខជំនាញសិក្សា និងមានឱកាសបរទេសដោយឥតគិតថ្លៃជាមួយភ្នាក់ងារជំនាញពីស្ថាប័នអប់រំពីបណ្ដាប្រទេសធំៗនៅលើពិភពលោក។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ពីកម្មវិធី Second Enrollment of Masters Degree Program in Eco...

អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2026

កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់អាហារូបករណ៍វគ្គជំនាញ ១២០កន្លែង ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% ក្រោមកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ ចំនួន១២០កន្លែង...

វិទ្យាស្ថានជាតិអប់រំ ជ្រើសរើសគ្រូបង្រៀន ៤០នាក់ ចូលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសប្រឹក្សាគរុកោសល្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2026

ជាឱកាស​សម្រាប់គ្រូបង្រៀនដែលចង់អភិវឌ្ឍសមត្ថភាព ! ពេលនេះ វិទ្យាស្ថានជាតិអប់រំ បានប្រកាស​ជ្រើសរើស​បេក្ខជនចំនួន ៤០នាក់ ឱ្យ​ចូលសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ឯកទេស​ប្រឹក្សា​គរុកោសល្យ សម្រាប់ជំនាន់ទី៧