សាលារៀននៅសិង្ហបុរី បញ្ចូលខ្លឹមសារមេរៀន ប្រឆាំងនឹងការជក់បារីអេឡិចត្រូនិច

សាលារៀននៅប្រទេសសិង្ហបុរី បានបញ្ចូលខ្លឹមសារមេរៀន ប្រឆាំងនឹងការជក់បារីអេឡិចត្រូនិចក្នុងមុខវិជ្ជាវិទ្យាសាស្ត្រ និងការអប់រំអត្តចរិត។

ចាប់តាំងពីខែកញ្ញាមក សាលាបឋមសិក្សា មធ្យមសិក្សា និងឧត្តមសិក្សាមួយចំនួន បានបញ្ចូលមាតិកាមេរៀនប្រឆាំងនឹងការជក់បារីអេឡិចត្រូនិចទៅក្នុងមេរៀនថ្នាក់វិទ្យាសាស្ត្រ រួមទាំងព័ត៌មានថ្មីៗអំពីថ្នាំ Etomidate និងផលប៉ះពាល់ ដែលអាចបង្កគ្រោះថ្នាក់នៃសារធាតុនេះ។

ជាផ្នែកមួយនៃកម្មវិធីសិក្សា សិស្សានុសិស្សត្រូវរៀនអំពីផលប៉ះពាល់ ដែលបង្កគ្រោះថ្នាក់ ដោយផលិតផលថ្នាំជក់ និងការជក់បារីអេឡិចត្រូនិច។

ជាឧទាហរណ៍ នៅក្នុងមេរៀនវិទ្យាសាស្ត្រមួយ សិស្សនៅវិទ្យាល័យ Presbyterian ៣ នាក់ ដែលបានមើលវីដេអូ និងរៀនអំពីសារធាតុផ្សេងៗគ្នា ដែលមាននៅក្នុងសារធាតុរាវ មាននៅក្នុងបារីអេឡិចត្រូនិច។

គ្រូបង្រៀនម្នាក់បាននាំសិស្សានុសិស្សពីរបៀបដែលឧបករណ៍ជក់បារីអេឡិត្រូនិចដំណើរការ មុនពេលចាក់វីដេអូអំពីមូលហេតុ ដែលរដ្ឋាភិបាលសិង្ហបុរីចាត់ថ្នាក់ថ្នាំ etomidate ជាថ្នាំថ្នាក់ C។

ថ្នាំ Etomidate ជាសារធាតុស្ពឹកនៅក្នុងបារីអេឡិចត្រូនិច មានផ្ទុកសារធាតុញៀន ដែលគេស្គាល់ថា Kpods ត្រូវបានចុះបញ្ជីនៅក្នុងច្បាប់ស្ដីពីការប្រើប្រាស់គ្រឿងញៀនមិនត្រឹមត្រូវ ថាជាថ្នាំថ្នាក់ C ចាប់ពីថ្ងៃទី ០១ ខែកញ្ញា ដែលជាថ្ងៃ ដដែលនៃការដាក់ពិន័យធ្ងន់ធ្ងរជាងនេះ ទាំងអ្នកប្រើប្រាស់បារីអេឡិចត្រូនិច និងអ្នកផ្គត់ផ្គង់បានចូលជាធរមាន។

ចាប់ពីពេលនោះ យ៉ាងហោចណាស់មនុស្ស ៦០នាក់ ត្រូវបានដាក់ឱ្យចូលរួមក្នុងកម្មវិធីស្ដារនីតិសម្បទា តាមរយៈវិទ្យាស្ថានសុខភាពផ្លូវចិត្ត ក្រុមប្រឹក្សាលើកកម្ពស់សុខភាព និងភ្នាក់ងារសេវាសង្គម។

ក្រសួងអប់រំ (MOE) សឹង្ហបុរី បានប្រកាសថា ខ្លឹមសារមេរៀនថ្មីនេះ បានដាក់ឱ្យប្រើប្រាស់នៅតាមសាលារៀន ចាប់ពីខែកញ្ញា ដោយមានបញ្ចូលនូវខ្លឹមសារទាក់ទងនឹងវិទ្យាសាស្ត្រនៅពីក្រោយការញៀនផងដែរ ដើម្បីជួយសិស្សឱ្យយល់ពីរបៀបដែលការជក់បារីអេឡិចត្រូនិច អាចនាំឱ្យមនុស្សញៀន។

ក្រសួងបានបន្ថែមថា មាតិកាទាំងនោះ ក៏ផ្ដល់នូវការណែនាំជាក់ស្ដែង អំពីរបៀប​ ដែលសិស្សអាចបដិសេធ ចំពោះការជក់បារីអេឡិចត្រូនិច។

លើសពីនេះ នៅក្នុងការស្ទង់មតិសិស្សអំពីរឿងពិត និងមិនពិតអំពីការជក់បារីអេឡិចត្រូនិច ប្រធានផ្នែកវិទ្យាសាស្រ្តនៃវិទ្យាល័យ Presbyterian លោកស្រី Heng Hui Peng បានសង្កេតឃើញថា ប្រសិនបើសិស្សមិនដឹងចម្លើយទេ ពួកគេច្រើនតែធ្វើតាមមិត្តភក្ដិតរបស់គេ។

លោកស្រីបានបន្ថែមថា «នេះជាអ្វីដែលយើងព្រួយបារម្ភ ពីព្រោះនៅពេលដែលពួកគេធ្វើតាមមិត្តភក្ដិ ព័ត៌មានមិនពិតមួយចំនួន អាចនឹងរីករាលដាលក្នុងចំណោមយុវជន។ ហើយនេះជាមូលហេតុ ដែលការអប់រំពួកគេអំពីការពិតប្រកបដោយភាពត្រឹមត្រូវ គឺជាតួនាទីរបស់យើង។»

កាលពីឆ្នាំមុន ក្រុមប្រឹក្សាលើកកម្ពស់សុខភាព (HPB) បានដាក់ឱ្យដំណើរការសាកល្បងមួយ ដើម្បីបណ្ដុះបណ្ដាលថ្នាក់ដឹកនាំសិស្ស នៅក្នុងក្រុមស្លៀកពាក់ឯកសណ្ឋានចំនួនបី ដើម្បីក្លាយជាឯកអគ្គរដ្ឋទូតប្រឆាំងការជក់បារីអេឡិចត្រូនិចនៅក្នុងសាលារៀនពួកគេ។

គិតត្រឹមខែតុលា ឆ្នាំ២០២៥ HPB បានបំពាក់ចំណេះដឹង និងជំនាញដល់សិស្សជាង ២៥០នាក់ នៅសាលាចំនួន ៣៥ ដើម្បីលើកកម្ពស់ការរស់នៅ ដែលគ្មានការជក់បារីអេឡិចត្រូនិចក្នុងចំណោមមិត្តភក្តិរបស់ពួកគេ។

HPB បានបន្ថែមថា សិស្សទាំងអស់ចូលរួមវគ្គបណ្ដុះបណ្ដាលតាមអ៊ីនធឺណិតរយៈពេល ២ម៉ោង ដើម្បីអប់រំអំពីបទបញ្ញត្តិរបស់ប្រទេសសិង្ហបុរីចំពោះ ផលិតផលនីកូទីន, គ្រោះថ្នាក់នៃការជក់បារីអេឡិចត្រូនិច, និន្នាការជក់បារីអេឡិចត្រូនិចរបស់យុវជនបច្ចុប្បន្ន និងយុទ្ធសាស្ត្រទីផ្សារ ដែលក្រុមហ៊ុនបារីអេឡិចត្រូនិចប្រើ ដើម្បីកំណត់គោលដៅយុវជន។

ពួកគេក៏ត្រូវបានបង្រៀនជំនាញគ្រប់គ្រងគម្រោងជាមូលដ្ឋាន រៀបចំសកម្មភាពជាក់ស្ដែង ដើម្បីចូលរួមជាមួយមិត្តភក្ដិពួកគេ និងត្រូវបានផ្ដល់ព័ត៌មានអំពីការគាំទ្រ ការបញ្ឈប់សកម្មភាពជក់បារីអេឡិចត្រូនិច៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សិក្សា​ឥតគិតថ្លៃ ស្តីពី «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក» សម្រាប់សហគ្រិនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2026

ដើម្បីពង្រឹងសមត្ថភាពឌីជីថលដល់ម្ចាស់អាជីវកម្ម និងសហគ្រាសនៅកម្ពុជា សិក្ខាសាលាដ៏មានសារៈសំខាន់មួយនឹងត្រូវរៀបចំឡើងក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក»។ កម្មវិធីនេះរៀបចំឡើងដោយមានការសហការពី...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្ដល់អាហារូបករណ៍ ១០០% ចំនួន១២០០កន្លែង លើជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបានប្រកាសផ្ដល់អាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាសជ្រើសរើស​សិក្ខាកាម ចូលរៀន​ជំនាញបរិក្ខារត្រជាក់ និង​កាមេរ៉ាសុវត្ថិភាព ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/08/2023

សម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅតាម​រោងចក្រ សហគ្រាស​នានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម​...

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីប្រកាសជ្រើសរើសនិស្សិតនារីទទួលបានការស្នាក់នៅបណ្ដោះអាសន្នឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2024

តាមរយៈការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១០៤នាក់...

ឱ​កាស​សម្រាប់​យុវជន​កម្ពុជា​អភិវឌ្ឍន៍​ជំនាញ​គ្រប់គ្រង​អ៊ីនធឺណិត​សកល ​សិក្សា​នៅ​ប្រទេស​ព័រទុយហ្គាល់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2026

ឱកាសសម្រាប់យុវជនកម្ពុជាអភិវឌ្ឍន៍ជំនាញគ្រប់គ្រងអ៊ីនធឺណិតសកល សិក្សានៅប្រទេសព័រទុយហ្គាល់

អាហារូបករណ៍សិក្សា​ភាសាអង់គ្លេស​នៅ ACE ចំនួន ៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2024

ក្នុង​ឱកាស​អបអរ​សាទរ​ខួបទី៣២ឆ្នាំ នៅ​កម្ពុជា មជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់​ការ​បណ្តុះបណ្តាល បានប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន​៣២នាក់។

អាហារូបករណ៍ភាសាអង់គ្លេសសម្រាប់សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងបាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការ និងការគាំទ្រពី មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) និងសាលាអន្តរជាតិកម្ពុជាអូស្រ្តាលី (Australia Cambodia Education Academy – AusCam Academy)

កម្មវិធីផ្លាស់ប្តូរវប្បធម៌ Autumn Korean Culture Camp 2024 នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការសិក្សាស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-២២ ខែវិច្ឆិកា ឆ្នាំ២០២៤...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Prince of Songkla ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2025

មហាវិទ្យាល័យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Prince of Songkla ប្រកាសជ្រើសរើសនិស្សិតនិស្សិតបរទេស​ក្នុងការ​សិក្សាតាមរយៈអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...