គោលការណ៍ណែនាំ ៨ចំណុច របស់យូណេស្កូ ចំពោះការប្រើបច្ចេកវិទ្យា Gen AI ក្នុងវិស័យអប់រំ

ក្រោយពីធូរស្រាលក្នុងការទប់ស្កាត់ជំងឺរាតត្បាត សាលារៀន និងសាកលវិទ្យាល័យនៅទូទាំងពិភពលោក កំពុងចាប់ផ្ដើមឆ្នាំសិក្សា ២០២៣-២០២៤ ជាមួយនឹងបញ្ហាប្រឈមថ្មី ដែលត្រូវដោះស្រាយ គឺការរីកសាយភាយនៃ Generative – AI ។ ខណៈពេលដែលស្ថាប័នអប់រំមួយចំនួនបានហាមឃាត់មិនឱ្យសិស្សប្រើ Chat GPT នៅពេលដែលវាដាក់ឱ្យដំណើរការនៅខែវិច្ឆិកាឆ្នាំមុន ដោយសារតែព្រួយបារម្ភអំពីការក្លែងបន្លំកិច្ចការរបស់សិស្ស ។ រហូតដល់កាលពីពេលថ្មីៗនេះ អង្គការយូណេស្កូបានបង្កើតឱ្យមានគោលការណ៍ណែនាំសម្រាប់ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) នៅក្នុងការអប់រំ។

ទន្ទឹមនឹងនេះ UNESCO បានបង្ហាញឱ្យដឹងថា បច្ចុប្បន្ន មានសាលារៀន និងសាកលវិទ្យាល័យតិចជាង ១០ភាគរយ ដែលមានគោលការណ៍ណែនាំផ្លូវការអំពីការគ្រប់គ្រងបញ្ញាសិប្បនិម្មិត (AI)។ ខណៈគោលការណ៍ណែនាំថ្មីរបស់យូណេស្កូ ដោយមានវិធានការជាក់លាក់ចំនួន ៨ ត្រូវអនុវត្តតាម ដើម្បីធានាឱ្យបាន ការអប់រំប្រកបដោយគុណភាព សមភាពសង្គម និងបរិយាប័ន្ន។

១. លើកកម្ពស់បរិយាប័ន្ន សមធម៌ ភាពចម្រុះនៃភាសា និងវប្បធម៌

ភាពលម្អៀងត្រូវបានគេកំណត់ថាជាបញ្ហារបស់ Generative AI ហើយភារកិច្ចរបស់រដ្ឋាភិបាល និងស្ថាប័នផ្សេងៗត្រូវបង្កើតឱ្យមានសមភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ព្រោះមនុស្សគ្រប់គ្នាគួរតែទទួលបានឱកាសប្រើប្រាស់បច្ចេកវិទ្យានេះ។ យូណេស្កូ បានបន្ថែមថា ត្រូវតែចាត់វិធានការ ដើម្បីធានាថា អ្នកគ្រប់គ្នាមានការភ្ជាប់អ៊ីនធឺណិត និងអាចប្រើកម្មវិធីបញ្ញាសិប្បនិម្មិត (AI)។ លើសពីនេះ លក្ខណៈវិនិច្ឆ័យត្រូវតែបានបង្កើតឡើង ដើម្បីលុបបំបាត់ភាពលម្អៀងយេនឌ័រ និងវប្បធម៌ ហើយ Generative AI ត្រូវតែវិវឌ្ឍ ដើម្បីបញ្ចូលទិន្នន័យបានច្រើនភាសា ជាពិសេសភាសាជនជាតិភាគតិច។

២. ផ្ដល់សេរីភាពដល់បុគ្គលក្នុងការគិត និងបញ្ចេញសកម្មភាព ដើម្បីបង្ហាញពីឥទ្ធិពលផ្ទាល់ខ្លួន (Protect Human Agency)

អង្គការយូណេស្កូព្រមានថា វាអាចបង្ករជាហានិភ័យសម្រាប់មនុស្ស នៅពេលដែលយើងពឹងផ្អែកលើ Gen AI ខ្លាំងពេក ដែលធ្វើឱ្យមនុស្សលែងមានទម្លាប់គិត និងបញ្ចេញសកម្មភាពដោយខ្លួនឯង។ ចំណុចនេះអាចប៉ះពាល់ដល់ការអភិវឌ្ឍជំនាញគិត។ វិធីសាស្ត្រមួយ ដែលរបាយការណ៍ណែនាំដើម្បីទប់ទល់នឹងបញ្ហានេះ គឺហាមឃាតការជ្រើសរើសបច្ចេកវិទ្យាក្នុងស្ថានភាពជាក់ស្ដែង ព្រោះបច្ចេកវិទ្យាមួយចំនួន អាចបង្អាក់ឱកាសសិក្សារបស់សិស្ស ការអភិវឌ្ឍសមត្ថភាព និងជំនាញសង្គម តាមរយៈការសង្កេតជាក់ស្ដែង។

៣. ត្រួតពិនិត្យ និងធ្វើឱ្យប្រព័ន្ធ Gen AI មានភាពត្រឹមត្រូវសម្រាប់ការអប់រំ

ចំណុចនេះទទួលស្គាល់ពីតម្រូវការសម្រាប់ការត្រួតពិនិត្យជាបន្ត Gen AI ខណៈពេលដែលបច្ចេកវិទ្យានៅតែអភិវឌ្ឍទៅមុខ។ ការត្រួតពិនិត្យ និងធ្វើឱ្យមានតុល្យភាព ត្រូវតែដាក់ឱ្យដំណើរការ ដើម្បីធានាថា ប្រព័ន្ធ Gen AI ដែលប្រើក្នុងការអប់រំ និងស្រាវជ្រាវ គ្មានភាពលំអៀង។ របាយការណ៍បន្ថែមថា ស្ថាប័ន និងអ្នកអប់រំគួរតែមានឆន្ទៈ ក្នុងការចាត់វិធានការយ៉ាងឆាប់រហ័ស និងច្បាស់លាស់ ដើម្បីកាត់បន្ថយ ឬលុបបំបាត់ មាតិកាដែលមិនសមរម្យណាមួយ។

៤. អភិវឌ្ឍសមត្ថភាព និងជំនាញដែលពាក់ព័ន្ធនឹង Gen AI សម្រាប់អ្នកសិក្សា

យូណេស្កូបានលើកឡើងថា រដ្ឋាភិបាលគួរតែប្ដេជ្ញាផ្ដល់កម្មវិធីសិក្សាអំពីបញ្ញាសិប្បនិម្មិត (AI) នៅក្នុងសាលារៀន និងមហាវិទ្យាល័យ ក៏ដូចជាសម្រាប់ការរៀនសូត្រពេញមួយជីវិត។ លើសពីនេះ កម្មវិធីនោះទៀតសោត គួរតែផ្ដល់ជូនសម្រាប់មនុស្សវ័យចំណាស់ និងប្រជាពលរដ្ឋទូទៅផងដែរ ជាពិសេសអ្នកដែលកំពុងចង់រៀនជំនាញថ្មី។

៥. កសាងសមត្ថភាពគ្រូបង្រៀន និងអ្នកស្រាវជ្រាវក្នុងការប្រើប្រាស់ Gen AI ឱ្យបានត្រឹមត្រូវ

មិនមែនមានតែសិស្សនោះទេ ដែលត្រូវប្រើប្រាស់បច្ចេកវិទ្យា Gen AI បើតាមការស្ទង់មតិនៅសហរដ្ឋអាមេរិកកាលពីពេលថ្មីនេះបានរកឃើញថា គ្រូបង្រៀនជាច្រើនក៏កំពុងប្រើបច្ចេកវិទ្យានេះផងដែរ។ ប៉ុន្តែបើតាមអង្គការយូណេស្កូបានឱ្យដឹងថា បច្ចុប្បន្នមានប្រទេសត្រឹមតែប្រាំពីប៉ុណ្ណោះ ដែលកំពុងផ្ដោតលើកម្មវិធីបណ្ដុះបណ្ដាលគ្រូបង្រៀន ក្នុងការប្រើបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត (AI) ឱ្យបានត្រឹមត្រូវ។ លើសពីនេះ សម្រាប់គោលនយោបាយនាពេលអនាគត គឺត្រូវតែធ្វើឱ្យគ្រូបង្រៀនអាចបង្កើតឧបករណ៍ ដែលមានមូលដ្ឋានលើ Gen AI ជាក់លាក់ ដើម្បីសម្រួលដល់ការរៀនសូត្រនៅក្នុងថ្នាក់រៀន និងការអភិវឌ្ឍវិជ្ជាជីវៈរបស់ពួកគេ។

៦. ជំរុញឱ្យមានពហុមតិ និងពហុគំនិត

អ្នកសិក្សា និងអ្នកអប់រំ ត្រូវប្រើប្រាស់ Gen AI ជាមួយនឹងការយល់ដឹងច្បាស់ថា​ វាជាប្រភពព័ត៌មានមួយដែលលឿន ប៉ុន្តែមិនគួរឱ្យទុកចិត្ត ព្រោះទស្សៈទាំងនោះទេ សុទ្ធតែជាទស្សនៈដែលលេចធ្លោជាងគេ។ របាយការណ៍បានបន្ថែមថា ការដឹងអំពីរបៀបរិះគន់ចម្លើយរបស់បច្ចេកវិទ្យា គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការការពារ មតិភាគតិច និងការបញ្ចេញគំនិតជាពហុវចនៈ។

៧. សាកល្បងគម្រូកម្មវិធីដែលពាក់ព័ន្ធក្នុងមូលដ្ឋាន និងបង្កើតបណ្ដុំភស្ដុតាងមូលដ្ឋាន

ផ្នែកនៃភាពលំអៀងរបស់បញ្ញាសិប្បនិម្មិតគឺ Gen AI ភាគច្រើនត្រូវបានបណ្ដុះបណ្ដាលដោយមនុស្សនៅ អឌ្ឍគោលខាងជើង (northern hemisphere) ដែលមានន័យថា ភាគខាងត្បូងនៃសាកលលោក និងសហគមន៍ជនជាតិដើមភាគតិច គឺមានព័ត៌មានមិនគ្រប់គ្រាន់នោះទេ។ អង្គការយូណេស្កូកំពុងអំពាវនាវឱ្យមានការបង្កើតឧបករណ៍នៃបច្ចេកវិទ្យា Gen AI ឱ្យស្របទៅនឹងបរិបទ និងតម្រូវការមូលដ្ឋាន ដោយផ្ដល់អនុសាស្ត្រថា ការប្រើប្រាស់ក្នុងការអប់រំ និងស្រាវជ្រាវ គឺឆ្លុះបញ្ចាំងពីអាទិភាពនៃការអប់រំ។

UNESCO បានបង្ហាញគោលការណ៍ណែនាំថ្មី ដោយមានវិធានការជាក់លាក់ចំនួន ៨ ត្រូវអនុវត្ត ដើម្បីធានាឱ្យបាន ការអប់រំប្រកបដោយគុណភាព សមភាពសង្គម និងបរិយាប័ន្ន។

៨. ពិនិត្យមើលផលប៉ះពាល់រយៈពេលវែងក្នុងលក្ខណៈអន្តរវិស័យ និងអន្តរកម្មសិក្សា

អង្គការយូណេស្កូបានលើកឡើងថា អ្នកផ្ដល់សេវាបញ្ញាសិប្បនិម្មិត (AI) អ្នកអប់រំ អ្នកស្រាវជ្រាវ មាតាបិតា និងអ្នកតំណាងសិស្សត្រូវសហការគ្នាលើ ការកែ​សម្រួល​ប្រព័ន្ធទាំងមូល នៃកម្មវិធីសិក្សា ដើម្បីកាត់បន្ថយហានិភ័យ និងសក្តានុពលនៃការប្រើប្រាស់ Gen AI ។ របាយការបានបញ្ចប់ថា «យើងទាំងអស់គ្នាត្រូវយល់ដឹងថា Gen AI អាចផ្លាស់ប្ដូរប្រព័ន្ធជាច្រើនដែលបានបង្កើតឡើង។»  លើសពីនេះ ការផ្លាស់នៃការអប់រំ និងការស្រាវជ្រាវដោយ Gen AI គួរតែត្រូវបានពិនិត្យយ៉ាងម៉ងចត់ ដោយត្រូវគ្រប់គ្រងដោយមនុស្ស៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សានៅបែលហ្ស៊ិក ពីកម្មវិធីអាហារូបករណ៍ KU Leuven ASEAN ២០២៧–២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/10/2026

ឱកាសសិក្សានៅបែលហ្ស៊ិក! KU Leuven ASEAN Scholarship ២០២៧–២០២៨ បើកទទួលពាក្យហើយ

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2024

សាកលវិទ្យាល័យ Yunnan Normal Univercity ស្ថិត​នៅ​ទីក្រុង​គុនមីង ខេត្ត​យូនណាន ប្រទេស​ចិន បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន៣០នាក់ សម្រាប់​ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល​១ឆ្នាំ...

សាកលវិទ្យាល័យ Mae Fah Lung ប្រទេសថៃ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​សម្រាប់ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2023

ភ្នំពេញ - សាកលវិទ្យាល័យ Mae Fah Lung នៃប្រទេសថៃ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូន...

ឱ​កាស​សិក្សា​ឥត​គិត​ថ្លៃ ​៖​ ​សាលា​មធ្យម​វិចិត្រ​សិល្បៈ​ ​ប្រកាស​ជ្រើសរើស​សិស្ស​ចូលរៀន ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2026

​សាលា​មធ្យម​វិចិត្រ​សិល្បៈ​ ​ដែល​ជា​គ្រឹះស្ថាន​សិក្សា​អប់រំ​ចំណេះទូទៅ ​និង​បច្ចេកទេស​ជំនាញ​វិជ្ជាជីវៈ​សិល្បៈ​ ​ស្ថិត​ក្រោម​ឱវាទ​ក្រសួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​នឹង​រៀបចំ​ការ​ប្រឡង​ជ្រើសរើស​សិស្សា​នុសិស្ស​ទាំង​ពីរ​ភេទ...

ឱកាសពង្រឹងសមត្ថភាពការងារ! កម្មវិធី OPEN បើកវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសជំនាញ ៣ មុខវិជ្ជាដោយមិនគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/10/2026

បណ្តាញអប់រំភាសាអង់គ្លេសវិជ្ជាជីវៈតាមប្រព័ន្ធអនឡាញ (Online Professional English Network - OPEN) ដែលជាគម្រោងឧបត្ថម្ភគាំទ្រដោយក្រសួងការបរទេសសហរដ្ឋអាមេរិក

ឱកាសអាហាររូបករណ៍ International Undergraduate Excellence Award សម្រាប់ឆ្នាំសិក្សា ២០២៦ នៅប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2026

សាកលវិទ្យាល័យ University of Westminster នៃចក្រភពអង់គ្លេស ប្រកាសដាក់ឱ្យដំណើរការនូវកម្មវិធីអាហាររូបករណ៍ International Undergraduate Excellence Award (IEA) សម្រាប់ការសិក្សាដែលនឹងចាប់ផ្តើមនៅ...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2023

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...

ឱកាសផ្លាស់ប្តូរការសិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio Superio de Musica de Vigo ប្រទេស​អេស្ប៉ាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2026

ជា​ឱកាស​សម្រាប់សិស្សនិស្សិតកំពុងសិក្សា​ផ្នែក​តូរ្យតន្រ្តី, សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ដល់​និស្សិត​ចំនួន៤រូប ដើម្បីទៅផ្លាស់ប្តូរ​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio