ម៉ាស៊ីនសិក្សា (Machine Learning) នឹងក្លាយជាផ្នែក ដែលមិនអាចខ្វះបានសម្រាប់វិស័យអប់រំនាពេលអនាគត

ម៉ាស៊ីនសិក្សា (Machine Learning) ជាកម្មវិធីមួយរបស់បញ្ញាសិប្បនិមិ្មត(AI) ដែលផ្ដោតលើការផ្ទុកទិន្នន័យ និងដោះស្រាយបញ្ហាដោយខ្លួនឯង មិនបាច់មានការអន្តរាគមន៍ ឬបញ្ជាពីមនុស្សឡើយ។ ជាក់ស្ដែង បច្ចុប្បន្នបច្ចេកវិទ្យានេះ បានក្លាយទៅជាសរសៃរឈាមដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យធំៗដូចជា ព័ត៌មានវិទ្យា ការលក់រាយ ការថែទាំសុខភាព បច្ចេវិទ្យាហិរញ្ញវត្ថុ ផលិតកម្ម  ពាណិជ្ជកម្ម និងប្រព័ន្ធផ្សព្វផ្សាយ  វិស័យយានយន្ត និងដឹកជញ្ជូន រួមទាំងវិស័យអប់រំផងដែរ ហើយទៅថ្ងៃអនាគត Machine Learning នឹងក្លាយជាផ្នែកដែលមិនអាចខ្វះបានសម្រាប់វិស័យអប់រំ។

ខាងក្រោម គឺជាគុណសម្បត្តិនៃម៉ាស៊ីនសិក្សា (Machine Learning) ដែលបាននិងកំពុងរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍវិស័យអប់រំនៅក្នុងពេលបច្ចុប្បន្ន និងអនាគត ៖

១. ជំនួយការរបស់គ្រូបង្រៀន ៖ ម៉ាស៊ីនសិក្សា (Machine Learning) ចូលរួមកាត់បន្ថយភាពនឿយហត់របស់គ្រូបង្រៀនបានច្រើន ដោយសន្សំសំចៃទាំងពេលវេលា និងកម្លាំង តាមរយៈកម្មវិធី (App) ដែលអាចគ្រប់គ្រងសម្រង់វត្តមាន កិច្ចការសាលា ការដាក់ពិន្ទុឱ្យសិស្ស និងការងាររដ្ឋបាលក្នុងថ្នាក់រៀនបានយ៉ាងល្អ។ ជាក់ស្ដែង សិស្សអាចប្រើទូរស័ព្ទដៃស្កេនវត្តមានពេលចូលថ្នាក់ ឯគ្រូអាចដាក់កិច្ចការឱ្យសិស្សធ្វើតាមប្រព័ន្ធអនឡាញ ហើយកម្មវិធីរបស់ម៉ាស៊ីនសិក្សានឹងកែ ឬដាក់ពិន្ទុការងាររបស់សិស្សដោយស្វ័យប្រវត្តិតែម្ដង។ ហេតុនេះគ្រូមិនចាំបាច់អនុវត្តវិធីបង្រៀនតាមបែបបុរាណដោយចំណាយពេលប្រមូលកិច្ចការ ត្រួតពិនិត្យ ឬកែលំហាត់ទាំងនោះទេ លើសពីនេះគ្រូបង្រៀននឹងមានពេលវេលាគ្រប់គ្រាន់ ដើម្បីផ្ដោតលើការបង្រៀនសិស្សប្រកបដោយប្រសិទ្ធភាពជាងមុន។

២. ផ្ដល់ពិន្ទុឱ្យប្រកបដោយតម្លាភាព ៖ រាល់ពេលកែកិច្ចការរបស់សិស្ស គ្រូច្បាស់ជាបង្កើតកំហុសដោយអចេតនាដោយចៀសមិនរួចឡើយ ឬជួនកាលដើម្បីផ្ដល់ពិន្ទុឱ្យសិស្សបានទាន់ពេលវេលាកំណត់ គ្រូបង្រៀនអាចនឹងពិនិត្យកិច្ចការសិស្ស មិនគ្រប់ជ្រុងជ្រោយដោយខ្វះបម្រុងប្រយ័ត្ន និងពេលខ្លះមានភាពលំអៀងលើការដាក់ពិន្ទុ ព្រោះមនោសញ្ជេតនាចំពោះសិស្ស ដែលកត្តាទាំងនេះនាំឱ្យបាត់បង់ភាពសុក្រឹត្យក្នុងការដាក់ពិន្ទុ។

ផ្ទុយទៅវិញ ការដាក់ពិន្ទុ តាមបច្ចេកវិទ្យា AI គឺមានភាពលឿនរហ័ស សុក្រឹត្យភាព និងមិនលំអៀងដូចមនុស្សនោះឡើយ។ អ្វីដែលរឹតតែពិសេសនោះគឺ រាល់ការឱ្យពិន្ទុលើអត្ថបទទាំងអស់ ម៉ាស៊ីនសិក្សា (Machine Learning) វាយតម្លៃទៅលើរចនាបថ នៃការសរសេរ ភាពស្ទាត់ជំនាញនៃភាសា និងវេយ្យាករណ៍ ហើយថែមទាំងអាចស្កេនដឹងពីការលួចចម្លងរបស់សិស្សទៀតផង។

៣. ជាអ្នកត្រួតពិនិត្យអក្ខរាវិរុទ្ធដ៏ឆ្នើម ៖ កំហុសឆ្គងផ្នែកវេយ្យាករណ៍ និងអក្ខរាវិរុទ្ធក្នុងការសរសេរអត្ថបទផ្សេងៗ អាចកើតឡើងគ្រប់ពេលចំពោះស្មេរគ្រប់រូប ម្ល៉ោះហើយ វាចាំបាច់ណាស់ដែលត្រូវមានការត្រួតពិនិត្យឡើងវិញលើអត្ថបទ ទាំងអត្ថន័យ អត្ថរូប និងអត្ថរស ក្រោយពេលសរសេររួចរាល់។ ទន្ទឹមនឹងបញ្ហានេះ ម៉ាស៊ីនសិក្សា (Machine Learning) គឺជាដំណោះស្រាយដ៏មានប្រសិទ្ធភាពបំផុតមួយផងដែរ ក្នុងការត្រួតពិនិត្យ និងកែសម្រួលអត្ថបទឱ្យបានល្អ ទាំងអក្ខរាវិរុទ្ធ វេយ្យាករណ៍ និងខ្លឹមសារអត្ថបទ។ ជាក់ស្ដែង ដូចជាកម្មវិធី Grammarly និង Quillbot គឺជាកម្មវិធីបរទេស ដែលអាចត្រួតពិនិត្យ និងកែសម្រួលពាក្យនៅក្នុងអត្ថបទជាភាសាអង់គ្លេសបានយ៉ាងល្អ ប្រកបដោយភាពត្រឹមត្រូវបំផុត ហើយទទួលបានការគាំទ្រ និងប្រើប្រាស់ជាពីមជ្ឈដ្ឋានអ្នកសិក្សានាពេលបច្ចុប្បន្នជុំវិញពិភពលោក។

៤. មាតិកាមេរៀនសម្បូរបែប ៖ បច្ចុប្បន្ននេះ App និងគេហទំព័រ ដែលផ្ដល់សេវាកម្មស្វ័យសិក្សារបស់ស្ថាប័នជាច្រើន បានដាក់ចរាចរណ៍នៅលើបណ្ដាញអ៊ីនធឺណិតយ៉ាងទូលំទូលាយ។ វាបានផ្ដល់ភាពងាយស្រួលខ្លាំង សម្រាប់បុគ្គលដែលចង់ពង្រឹងចំណេះដឹងរបស់ខ្លួននៅលើផ្នែកអ្វីមួយ ជាពិសេសគេអាចសិក្សាភ្លាមៗ ដោយគ្រាន់តែទាញយក ឬទិញកញ្ចប់សេវាកម្មរបស់កម្មវិធីទាំងនោះប៉ុណ្ណោះ។ កម្មវិធីទាំងនោះអនុញ្ញាតឱ្យគេអាចប្រើវា ដើម្បីរៀនដោយខ្លួនឯងគ្រប់ពេលវេលា គ្រប់ទាំងកន្លែង ជាមួយនឹងមាតិកាមេរៀនចម្រុះ មានទាំងអត្ថបទ ការនិយាយជាសំឡេង និងវីដេអូផងដែរ។

៥. សិស្សស្វ័យសិក្សាដោយខ្លួនឯងបាន ៖ ស្វ័យសិក្សា គឺជាមធ្យោបាយដ៏ពិសេសបំផុតរបស់ម៉ាស៊ីនសិក្សា (Machine Learning) នៅក្នុងវិស័យអប់រំ។ មុនពេលបង្កើតឱ្យមាន អេបម៉ាស៊ីនសិក្សា (Machine Learning App) ពេលខ្លះសិស្សមានភាពលំបាកក្នុងការរៀនក្នុងថ្នាក់ ព្រោះពួកគេមិនក្លាហានសួរគ្រូ ឬឱ្យគ្រួពន្យល់ឡើងវិញ ត្រង់ចំណុចដែលពួកគេមិនយល់ ។ លុះត្រាតែមានការបង្រៀនបំប៉នបន្ថែមមួយទល់មួយ ឬជាក្រុមតូចជាមួយគ្រូនៅក្រៅម៉ោងរដ្ឋ ទើបអាចពង្រឹងសមត្ថភាពខ្លួនឯងបាន។ ផ្ទុយទៅវិញ ជាមួយម៉ាស៊ីនសិក្សា (Machine Learning) គេអាចស្វ័យសិក្សាដោយខ្លួនឯង តាមរយៈការអាន ស្ដាប់ និងមើលវីដេអូពន្យល់របស់គ្រូច្រើនលើកច្រើនសារបានរហូតដល់យល់ ហើយជាពិសេសគេអាចជ្រើសរើសវគ្គ ឬមុខវិជ្ជាដែលខ្លួនឯងចូលចិត្តរៀនយ៉ាងងាយទៀតផង។

៦. ការជ្រើសរើសសាលានៅថ្នាក់ឧត្តមសិក្សា ៖ អេបរបស់ម៉ាស៊ីនសិក្សា (Machine Learning App) ផ្ដល់ឱ្យសិស្សនូវភាពងាយស្រួលក្នុងការជ្រើសរើសសាលា ឬសាកលវិទ្យាដែលពួកគេចង់សិក្សា ជាមួយនឹងទិន្នន័យលម្អិតរបស់សាលានីមួយៗ។ ខណៈបច្ចុប្បន្ននេះ មានគ្រឹះស្ថានសិក្សាជាច្រើនបាននិងកំពុងធ្វើទីផ្សារអំពីសាលារបស់គេរៀងៗខ្លួន ហើយអាចបង្ករឱ្យមានភាពរារែកសម្រាប់សិស្សក្នុងការសម្រេចចិត្តជ្រើសរើសសាលាដើម្បីបន្តសិក្សា។ ហេតុនេះគេបានបង្កើត កម្មវិធី College AI ដែលជាកម្មវិធីផ្ដល់ទិន្នន័យអំពីសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក សម្រាប់សិស្សស្វែងយល់អំពីសាលាមុនសម្រេចចិត្តចូលរៀន។ កម្មវិធីនេះ គឺគនឹ្លះ និងការបង្ហាញផ្លូវដ៏សំខាន់ ដែលអនុញ្ញាតឱ្យសិស្សស្រាវជ្រាវអំពីសាលាដែលស័ក្តិសមនឹងពួកគេ ដើម្បីចូលរៀន និងចៀសវៀងការសម្រេចចិត្តខុស៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍៦០កន្លែង សម្រាប់​ជំនាញវិស្វកម្ម​អេឡិចត្រូនិក​នៅ​វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2024

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍​១០០% ដល់សិស្ស​ធ្លាក់ ឬជាប់​ថ្នាក់ទី១២ សម្រាប់ជំនាញ​វិស្វកម្ម​អេឡិច​ត្រូនិក សិក្សា​រយៈពេល​២ឆ្នាំ ចំនួន៦០កន្លែង។

អាហារូបករណ៍៥០កន្លែងទៅសិក្សា​នៅ​ប្រទេស​ឥណ្ឌា សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2023

កម្មវិធីអាហារូបករណ៍ ICCR Scholarships បានប្រកា​សផ្តល់អាហារូបករណ៍​ចំនួន​៥០កន្លែង​សម្រាប់​សិស្សនិស្សិតកម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ឥណ្ឌា ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីជាច្រើននាក់ទៅសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីឥតគិតថ្លៃរយៈពេល៤ខែ និង១០ខែ។...

អាហារូបករណ៍ ៥០កន្លែង ទៅសិក្សា​នៅប្រទេស​ចិន តាមរយៈកម្មវិធីអាហារូបករណ៍ អ.ម.ត.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2026

អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (លើកទី២) ចំនួន ៥០ កន្លែង

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសចំនួន៦០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

សម្រាប់សិស្សនិស្សិតនៅខេត្តសៀមរាប ពេលនេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) ប្រកាស​ទទួលពាក្យសម្រាប់ការសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយទទួលបានអាហារូបករណ៍១០០ភាគរយ ចំនួន ៦០០នាក់...

វិទ្យាស្ថាន​បច្ចេកទេស​ JVC ជ្រើសរើសយុវជន​ចូលរៀន​ជំនាញជួសជុលរថយន្ត ឥតគិតថ្លៃចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

វិទ្យាស្ថានបច្ចេកទេស ហ៊ី វ៉េ សេ (JVC) បានប្រកាស​ជ្រើសរើស​យុវជន​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ ជំហានទី២ ដោយ​ឥតគិតថ្លៃ​ចំនួន៣០០កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាលាជាតិផែនការ និងស្ថិតិឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០កន្លែងនៅសាលាជាតិផែនការ និងស្ថិតិសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

ក្រសួង​អប់រំ ​ផ្តល់​អាហារូបករណ៍​ ​១០​កន្លែង​ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ វិធីសាស្ត្រ​បង្រៀន​ភាសា​បារាំង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2026

ក្រសួងអប់រំជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងចំនួន ៣០ នាក់