ការ​ហាម​ប្រើ​ទូរស័ព្ទ​ស្មាតហ្វូន​ក្នុង​សាលាហូឡង់ ធ្វើឱ្យ​ការ​ផ្ដោត​អារម្មណ៍​របស់​សិស្ស​ប្រសើរ​ឡើង

ការសិក្សា​មួយដែល​ធ្វើឡើង​ដោយ​រដ្ឋាភិបាល​ហូឡង់​បាន​រក​ឃើញ​ថា ការហាម​មិនឱ្យ​ប្រើទូរស័ព្ទ​ចល័ត និង​ឧបករណ៍​អេឡិច​ត្រូនិក​ទំនើបៗ​ផ្សេង​ទៀត ក្នុង​បរិវេណ​សាលារៀន បានធ្វើឱ្យ​ការ​ផ្ដោត​អារម្មណ៍​របស់​សិស្ស​ប្រសើរ​ឡើង, នេះបើ​យោង​តាម​កាសែត​អង់គ្លេស The Guardian

បីភាគ​បួន នៃវិទ្យាល័យ ដែលបាន​ស្ទង់​មតិ​ចំនួន ៣១៧ បាន​រាយការណ៍​ថា ការ​ហាមឃាត់​នេះ មាន​ឥទ្ធិពល​វិជ្ជមាន ទៅលើ​ការ​ផ្ដោត​អារម្មណ៍​របស់សិស្ស។ លើស​ពីនេះ​ទៀត សាលាជិត ពីរ​ភាគបី បាន​កត់​សម្គាល់​ពីភាព​ប្រសើរ​ឡើង នៃ​បរិយាកាស​នៅក្នុង​សាលារៀន​ពួកគេ ហើយ​មួយ​ភាគបី បាន​សង្កេត​ឃើញ​លទ្ធផល​សិក្សា​របស់​សិស្ស​កាន់តែ​ប្រសើរ​ឡើង។

លោកស្រី Marielle Paul រដ្ឋលេខាធិការ​ក្រសួង​អប់រំ​បឋមសិក្សា និង​មធ្យមសិក្សា មាន​ប្រសាសន៍​ថា «ការ​រំខាន​មានតិច ការ​យកចិត្តទុកដាក់​ចំពោះ​មេរៀន​កើនឡើង ហើយ​សិស្ស​មាន​ទំនាក់ទំនង​សង្គម​សកម្ម។ គ្មាន​ទូរស័ព្ទ​នៅក្នុង​ថ្នាក់រៀន​ទៀត​ទេ ព្រោះ​វិធានការ​នេះផ្ដល់​ផល​វិជ្ជមាន​ដ៏អស្ចារ្យ។ វាជា​រឿង​ល្អ​ណាស់ ដែល​សាលារៀន យក​ចិត្តទុក​ដាក់​លើ​បញ្ហា​នេះ។»

ការ​ហាមប្រាម​នេះ បាន​អនុវត្ត​តាំងពី​ថ្ងៃទី១ ខែ​មករា ឆ្នាំ ២០២៤ ហើយ​ក៏​អនុវត្ត​លើ​សាលា​បឋម​សិក្សា​ផងដែរ។

ជាធម្មតា សិស្សានុសិស្ស​បាន​ចាប់ផ្ដើម​យក​ទូរស័ព្ទ​ទៅ​សាលារៀន តែនៅ​ក្នុងឆ្នាំ​ចុងក្រោយ នៃការ​សិក្សា​កម្រិត​បឋមសិក្សា​របស់​គេ​តែ​ប៉ុណ្ណោះ ហើយ​ការ​ស្ទង់មតិ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​សប្ដាហ៍​មុន បាន​រកឃើញ ផលប៉ះពាល់​គឺមាន​តិចតួច​ក្នុង​ចំណោម​សិស្ស​ថ្នាក់​បឋមសិក្សា។

សាលារៀន​ភាគ​ច្រើន​អនុញ្ញាត​ឱ្យមាន​ការ​លើកលែង​ចំពោះ​ឧបករណ៍ ដែល​ត្រូវការ​សម្រាប់​ជំនួយ​ផ្នែកវិជ្ជសាស្ត្រ ដូចជា​ឧបករណ៍​ជំនួយ​ការ​ស្ដាប់ ដែល​ភ្ជាប់ទៅ​នឹង​ឧបករណ៍​ចល័ត​ជា​ដើម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សានៅប្រទេសជប៉ុន ពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍអាស៊ីឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2023

កម្មវីធីអាហារូបករណ៍ The ADB-Japan Scholarship Program (JSP) បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សិក្សានៅសាកលវិទ្យាល័យ Tokyo ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបរកណ៍ McCall MacBain ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យMcGill ពីកម្មវិធីអាហារូបករណ៍ McCall MacBain នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ជូនចំនួន១៤០...

ឱកាសសម្រាប់និស្សិតកម្ពុជាទៅហាត់ការរយៈពេលខ្លីនៅវិទ្យាស្ថាន GIST នៃសាធារណៈរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសសម្រាប់និស្សិត​ដែល​កំពុង​សិក្សា​នៅ​ក្នុង​វិស័យវិទ្យាសាស្រ្ត និង​វិស្វកម្ម ក្នុង​ការ​បាន​ទៅ​ហាត់ការនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Gwangju...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសចំនួន២២៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសជ្រើសរើសសិក្ខាកាមសិក្សាជំនាញបច្ចេកទេសវគ្គខ្លី មួយសប្ដាហ៍ និងបួនខែចំនួន២២៥កន្លែង​ដោយឥតគិថ្លៃ ។...

អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ថ្នាក់បរិញ្ញាបត្រ ចំនួន១២០កន្លែង ទៅសិក្សា​នៅ​ប្រទេស​វៀតណាម ឆ្នាំ​សិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/09/2025

ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦ នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន ១២០នាក់ ទៅ​សិក្សា​នៅ​សាធារណរដ្ឋសង្គម​និយមវៀតណាម។

ក្រសួងការងារ​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញ Animation ទៅ​សិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2024

តាមរយៈ​កិច្ច​សហការ​រវាង​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង CIIC International Education Technology (Beijing) (CIICIE) នៃសាធារណរដ្ឋប្រជាមានិតចិន, ក្នុងឆ្នាំ​សិក្សា​២០២៤-២០២៥...

វិទ្យាស្ថានវិទ្យាសាស្រ្តគ្រប់គ្រង និងសេដ្ឋកិច្ច ផ្ដល់ការសិក្សាជំនាញកុំព្យូទ័រ និងទីផ្សារចំនួន១៧៤កន្លែងឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2023

វិទ្យាស្ថានវិទ្យាសាស្រ្ត​គ្រប់គ្រង និងសេដ្ឋកិច្ច ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញរយៈពេល៣ខែដល់សិស្សានុសិស្ស និងសាធារណៈជន​ដោយ​ឥតគិតថ្...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum ឆ្នាំសិក្សា២០២៤ នៅប្រទេសហុងគ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ PECS ពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum សម្រាប់ឆ្នាំសិក្សា២០២៤នៅប្រទេសហុងគ្រី។ ...

សាកលវិទ្យាល័យក្រចេះ ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2023

ភ្នំពេញ- សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការណ៍ជាមួយសាកលវិទ្យាល័យក្រចេះ បានសម្រេចផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៣០កន្លែង...