បញ្ញាសប្បនិម្មិត (AI) នឹងដើរតួនាទីជួយ​ដល់ការជ្រើសរើសបុគ្គលិក

ចាប់តាំងពីផ្ទុះវីរុសរាតត្បាតកូវីត-១៩ មក ការសម្ភាសន៍បុគ្គលិកដែលធ្វើឡើងតាមប្រព័ន្ធអនឡាញកំពុងកើនឡើងជាលំដាប់ ទាំងនៅប្រទេសជឿនលឿន និងកំពុងអភិវឌ្ឍ ដោយហេតុថា វិធីសាស្ត្រនេះ ចំណេញពេលវេលា និងផ្ដល់ភាពងាយស្រួលទាំងបេក្ខជន និងអ្នកជ្រើសរើសបុគ្គលិក។

ដំណើរវិវត្តន៍នេះ បាននាំមកនូវបទពិសោធថ្មីសម្រាប់អ្នកស្វែងរកការងារ ដែលអាចនឹងត្រូវសម្ភាសន៍ដោយបញ្ញាសប្បនិម្មិត(AI) ជំនួយឱ្យមនុស្ស។ រូបភាពនេះអាចផ្ដល់ទាំងគុណសម្បត្តិ និងផលវិបាកសម្រាប់មនុស្សសម័យថ្មី។ ជាក់ស្ដែង យុវជនក្មេងៗដែលកំពុងស្វែងរកការងារលើកដំបូង ឬទីកន្លែងហាត់ការ ទំនងជាប្រឈមមុខនឹងភាពតានតឹងជាងមុនក្នុងពេលសម្ភាសន៍ ព្រោះកិច្ចសម្ភាសន៍របស់គេត្រូវធ្វើឡើងជាមួយរ៉ូបូត(Robot)ជំនួសឱ្យមនុស្ស។

ក្នុងករណីសម្ភាសន៍ដោយវីដេអូស្វ័យប្រវត្តិ (Automated video interviews) រ៉ូបូត(Robot)នឹងសួរសំណួរមួយចំនួន ដែលមានការកំណត់ពេលវេលាជាក់លាក់សម្រាប់បេក្ខជនឆ្លើយ។ ក្រោយសម្ភាសន៍រួចរាល់ វានឹងធ្វើការសម្រេចថា តើបេក្ខភាពរូបណាដែលស័ក្តិសមនឹងតួនាទីដែលស្ថាប័នជ្រើសរើស។ ក្នុងដំណើរការសម្ភាសន៍ រ៉ូបូត(Robot)ក៏មានសមត្ថភាពសង្កេតពីគំនិត អារម្មណ៍ មតិយោបល់ ស្មារតី និងភាពជឿជាក់របស់បេក្ខជនផងដែរ។

ស្វែងយល់ពីប្រភេទនៃការសម្ភាសន៍

វត្តមានបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI) បានផ្ដល់នូវរបៀបជ្រើសរើសបុគ្គលិកកាន់តែសម្បូរបែបសម្រាប់ស្ថាប័ននីមួយៗ ។ លើសពីនេះ រឿងសំខាន់មួយដែលយើងត្រូវដឹង គឺមិនមែនរាល់ការសម្ភាសន៍តាមវីដេអូសុទ្ធតែត្រូវធ្វើដោយប្រើបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI) នោះទេ។ មានការសម្ភាសន៍ខ្លះគ្រាន់តែជាការថតវីដេអូប៉ុណ្ណោះ បន្ទាប់មកវានឹងត្រូវពិនិត្យមើលឡើងវិញដោយអ្នកជ្រើសរើសបុគ្គលិក។ ចំណែកការសម្ភាសន៍ខ្លះទៀត មានការចូលរួមពីបច្ចេកវិទ្យាបញ្ញាសប្បនម្មិត (AI) ប្រមូលទិន្នន័យរបស់បេក្ខជននៅអំឡុងពេលសម្ភាសន៍។

យោងតាមគេហទំព័រ Harvard Business review ខាងក្រោមនេះជារបៀបសម្ភាសន៍បុគ្គលិក ៥ប្រភេទក្នុងសម័យទំនើប ចាប់ផ្ដើមពីកិច្ចសម្ភាសន៍ទល់មុខ ទៅដល់កិច្ចសម្ភាសន៍ដែលធ្វើឡើងដោយបញ្ញាសប្បនិម្មិត(AI)៖

. ការសម្ភាសន៍ទល់មុខ៖ ជាការសម្ភាសន៍ដោយផ្ទាល់រវាងបេក្ខជន និងក្រុមការងារជ្រើសរើសបុគ្គលិក។

. ការសម្ភាសន៍តាមវីដេអូ ៖ ជាការសម្ភាសន៍ពីចម្ងាយដោយភ្ជាប់ទំនាក់ទំនងតាមវីដេអូ រវាងបេក្ខជន និងក្រុមការងារជ្រើសរើសបុគ្គលិក ប៉ុន្តែមិនមានការចូលរួមពីបញ្ញាសប្បនិម្មិតនោះទេ។

. ការសម្ភាសន៍ដោយវីដេអូស្វ័យប្រវត្តិ(AVI) ជាការសម្ភាសន៍តាមវីដេអូ ដែលបេក្ខជន និងក្រុមការងារជ្រើសរើសបុគ្គលិក អាចនៅកន្លែងដូចគ្នា ឬពីចម្ងាយក៏បាន។ របៀបសម្ភាសន៍នេះ មានការចូលរួមសម្របសម្រួលពីបញ្ញាសប្បនិម្មិតដូចជា កំណត់ម៉ោង និងផ្ដល់សំណួរជាដើម ប៉ុន្តែមិនចូលរួមក្នុងការសម្រេចចិត្តជ្រើសរើសបុគ្គលិកនោះទេ។

. ការសម្ភាសន៍ដោយវីដេអូស្វ័យប្រវត្តិ(AVI) ជំនួយពីបញ្ញាសប្បនិម្មិត (AI-assisted) ជាការសម្ភាសន៍តាមវីដេអូ ដែលបេក្ខជន និងក្រុមការងារជ្រើសរើសបុគ្គលិក អាចនៅកន្លែងដូចគ្នា ឬពីចម្ងាយក៏បាន។ ទន្ទឹមនឹងនេះ បច្ចេកវិទ្យាបញ្ញាសប្បនិម្មិត(AI)ត្រូវបានប្រើ ដើម្បីជាជំនួយដល់ការសម្រេចចិត្តរបស់អ្នករើសបុគ្គលិក ដោយផ្អែកលើមុខងារបកស្រាយពិសេសៗដូចជា ការវិភាគទឹកមុខ កាយវិការ ការលើកដាក់សំឡេង និងការប្រើប្រាស់ពាក្យពេចន៍ជាដើម។

. ការសម្ភាសន៍ដោយវីដេអូស្វ័យប្រវត្តិ(AVI) ដែលធ្វើដោយបញ្ញាសប្បនិម្មិត (AI-led)ធ្វើឡើងដោយនៅលើវីដេអូដែលថតទុកដោយស្វ័យប្រវត្តិ។ បេក្ខជន និង ស្គ្រីន អាចនៅកន្លែងដូចគ្នា ឬពីចម្ងាយក៏បាន។ លើសពីនេះ បច្ចេកវិទ្យាគឺជាអ្នកវិភាគ និងសម្រេចចិត្តជ្រើសរើសបុគ្គលិក ដោយមិនចាំបាច់មានការចូលរួមពីមនុស្សនោះទេ។

គួរបញ្ជាក់ផងដែរថា សម្រាប់បេក្ខជនដែលកំពុងស្វែងរកការងារ ការដឹងពីប្រភេទនៃការសម្ភាសន៍ទៅតាមប្រភេទនីមួយជាមុន នឹងធ្វើឱ្យការត្រៀមខ្លួនរបស់គេបានកាន់តែប្រសើរ ព្រមទាំងមានភាគរយខ្ពស់ក្នុងការទទួលបានលទ្ធផលល្អពីការសម្ភាសន៍។ លើសពីនេះ មិនថាអ្នកស្ថិតក្នុងការសម្ភាសន៍ប្រភេទមួយណានោះទេ ការសម្ដែងចេញ (ទឹកមុខ កែវភ្នែក និងឥរិយាបថ) ពាក្យសម្ដី (វាក្យស័ព្ទ និងពាក្យគន្លឹះសំខាន់ៗ) និងការលើកដាក់សំឡេង តែងត្រូវបានគេសង្កេតជាប្រចាំ។ ក្នុងករណីការសម្ភាសន៍ដែលធ្វើឡើងដោយបញ្ញាសប្បនិម្មិត (AI-led) ទិន្នន័យទាំង ៣នេះ ក៏ត្រូវបានប្រើផងដែរ ដើម្បីវិភាគមើលថា តើបេក្ខជនរូបណាដែលស័ក្តិសមបំផុតសម្រាប់តួនាទីដែលវាកំពុងត្រូវការ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ពីកម្មវិធី St Cross College Scholarship 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកវិទ្យាល័យ Oxford ពីកម្មវិធីអាហារូបករណ៍ St Cross College Scholarship 2024...

ឱកាស​សម្រាប់ប្រជាពលរដ្ឋ និង​យុវជន​នៅ​ខេត្តបន្ទាយមានជ័យ សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ​ចំនួន ១៦៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2024

វិទ្យាស្ថាន​ពហុបច្ចកទេស​ខេត្ត​បន្ទាយមានជ័យ បានជូនដំណឹងថា វិទ្យាស្ថាន​នឹង​បើក​វគ្គបណ្តុះបណ្តាល​ដល់បងប្អូន​ប្រជាពលរដ្ឋ យុវជន កម្មករ កម្មការិនី និងជនចំណាកស្រុក ដែលមកពី​គ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2025

ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦០កន្លែង ទៅសិក្សាអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់១០កន្លែងនៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្ស៊ីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/07/2023

សាកលវិទ្យាល័យ MGIMO នៃប្រទេសរុស្ស៊ី​ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់សារណជនទាំងអស់នៅបណ្ដាប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជា ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី ROBERT KREMBIL Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

តាមរយៈកម្មវិធី ROBERT KREMBIL Scholarship of MERIT 2025 ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥ នៅ Schulich School of Business នៃសាកលវិទ្យា YORK នៃប្រទេសកាណាដា។

សាកលវិទ្យាល័យ​អន្តរជាតិ ​ផារ៉ាហ្គន ​ប្រកាស​លទ្ធផល​ប្រឡង​អាហារូបករណ៍​ប្រចាំ​ឆ្នាំ​២០២៦​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2026

​សាកលវិទ្យាល័យ​អន្តរជាតិ ​ផារ៉ាហ្គន ​បាន​ប្រកាស​លទ្ធផល​នៃ​ការ​ប្រឡង​និស្សិត​អាហារូបករណ៍​ឆ្នាំ​ ​២០២៦​ ​ជា​ផ្លូវការ​ និង​បាន​អបអរសាទរ​ជាមួយ​ជ័យលាភី​ដែល​មាន​ទេពកោសល្យ​។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធី ADB-JSP ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធីអាហារូបករណ៍ ADB-JSP ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនប្រជាជន...

អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....