AI អាចបង្កើនផលិតភាពការងារ ប៉ុន្តែចំណូលមនុស្សនឹងកើនឡើងដែរឬទេ?

គម្លាតផលិតភាព-ប្រាក់បៀវត្សរ៍ គឺជាកង្វល់ដ៏គួរឱ្យបារម្ភអស់រយៈពេលច្រើនទស្សវត្សមកហើយ។ យ៉ាងណាក៏ដោយ ជារឿយៗក៏មានក្ដីបារម្ភអំពីបញ្ហាមិនកើនឡើងផលិតភាពផងដែរ ហើយបើទោះជាផលិតភាពកើនឡើង ក៏ប្រាក់ឈ្នួលនៅតែមិនកើនឡើង។

ការកើនឡើងនៃបច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម បាននិងកំពុងដើរតួយ៉ាងសំខាន់ក្នុងរឿងនេះ។ បច្ចុប្បន្ន ការមកដល់នៃបច្ចេកវិទ្យា AI គ្រប់ទីកន្លែង មានន័យថា វាមិនត្រឹមតែធ្វើឱ្យតួនាទីរបស់កម្មករក្នុងរោងចក្រលែងសំខាន់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ប៉ះពាល់ដល់និស្សិត ដែលកំពុងរៀនថ្នាក់សាកលវិទ្យាល័យផងដែរ។

យោងតាមទ្រឹស្ដីសេដ្ឋកិច្ចស្ដង់ដារបានបង្ហាញថា ផលិតភាព និងប្រាក់បៀវត្សរ៍គួរតែកើនឡើងជាលំដាប់។ ចាប់ផ្ដើមនៅទស្សវត្សឆ្នាំ១៩៧០ ប្រាក់ឈ្នួលមានភាពខុសគ្នាឆ្ងាយពីផលិតភាពនៅសហរដ្ឋអាមេរិក និងអ៊ឺរ៉ុប។ ប្រទេសជប៉ុន បានបន្តធ្វើឱ្យគម្លាតនេះកាន់តែខ្លាំងក្នុងទស្សវត្សបន្ទាប់។

មូលហេតុដែលបានលើកឡើង រួមមាន ការប្រមូលផ្ដុំនៃការដំឡើងប្រាក់ឈ្នួលក្នុងចំណោមមនុស្ស នៅក្នុងមុខតំណែងជាន់ខ្ពស់កាន់តែច្រើន ការផ្លាស់ប្ដូរប្រាក់ចំណូល ជាទូទៅនៅឆ្ងាយពីបុគ្គលិក រហូតដល់​ម្ចាស់ភាគហ៊ុន និងភាពអត់ការងារធ្វើ។ ទន្ទឹមនឹងនេះដែរ ខណៈពេលដែលស្វ័យប្រវត្តិកម្ម អាចបង្កើតផលប្រយោជន៍ច្រើន វាក៏បង្កផលវិជ្ជមានសម្រាប់មនុស្សដែរ។

បើយោងតាមវេទិកាសេដ្ឋកិច្ចពិភពលោក (WE Forum) បង្ហាញថា ភាពខុសគ្នារវាងការកើនឡើងនៃផលិតភាព និងការដំឡើងប្រាក់ឈ្នួលយឺត អាចកើនឡើងបន្ថែមទៀត នៅពេលដែលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ត្រូវបានប្រើប្រាស់កាន់តែទូលំទូលាយ។ ប៉ុន្តែប្រសិនបើមើលក្នុងរូបភាពធំ បច្ចេកវិទ្យានេះ នឹងបង្កើតការងារនៅក្នុងវិស័យជាច្រើន ដែលផ្ដល់ប្រាក់ចំណូលខ្ពស់សម្រាប់អ្នកជំនាញ ជាពិសេសក្នុងវិស័យបច្ចេកវិទ្យា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសកម្មសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ ពីកម្មវិធីអាហារ KAUST នៅអារ៉ាប់ប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2023

ឱកាសកម្មសិក្សាអន្តរជាតិសម្រាប់សិស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រនៅសាកលនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា King Abdullah ចំនួន១៣០កន្លែង....

អាហារូបករណ៍ ១ ៤០០កន្លែង លើ២១មុខជំនាញ ពីវិទ្យាស្ថានជាតិវិជ្ជាជីវៈ​បាត់ដំបង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2025

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ៤០០កន្លែង លើ២១មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពី...

ឱកាស​គ្រូបង្រៀន​ចូលរួម​កម្មវិធី Teacher Training Students នៅប្រទេស​ជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2026

ជា​ឱកាសសម្រាប់លោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀន​នៅ​តាម​សាលា​រៀន​បឋមសិក្សា មធ្យមសិក្សា និង​សាលាគរុកោសល្យ នៅទូទាំងប្រទេស​កម្ពុជា, សម្រាប់ឆ្នាំ​២០២៦នេះ កម្មវិធីអាហារូបករណ៍ Teacher Training...

អាហារូបករណ៍​រដ្ឋាភិបាល​សាធារណរដ្ឋ​ឆែក ​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ​និង​បណ្ឌិត​ ២១​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2026

រដ្ឋាភិបាលនៃសាធារណរដ្ឋឆែកនិងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចំនួន ២១ កន្លែង

ឱកាស​ទទួលបានអាហារូបករណ៍ ១០០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2024

ជាឱកា​សសម្រាប់សិស្ស​និស្សិត​ដែលមានបំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសហរដ្ឋអាមេរិក ពីកម្មវិធីអាហារូបករណ៍ American University Global Leader Scholarship 2025 ។

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ផ្ដល់អាហារូបករណ៍រយៈពេលខ្លីផ្នែកព័ត៌មានវិទ្យា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2023

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកាសជ្រើសរើសនិស្សិតឱ្យសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍សិក្សារយៈពេល៤ខែ...

ឱកាសអាហាររូបករណ៍ International Undergraduate Excellence Award សម្រាប់ឆ្នាំសិក្សា ២០២៦ នៅប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2026

សាកលវិទ្យាល័យ University of Westminster នៃចក្រភពអង់គ្លេស ប្រកាសដាក់ឱ្យដំណើរការនូវកម្មវិធីអាហាររូបករណ៍ International Undergraduate Excellence Award (IEA) សម្រាប់ការសិក្សាដែលនឹងចាប់ផ្តើមនៅ...

អាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅសាកលវិទ្យាល័យ Caltech នារដូវក្តៅឆ្នាំ 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅ California Institute of Technology នៃសាកលវិទ្យាល័យ Caltech សហរដ្ឋអាមេរិក នារដូវក្ដៅសម្រាប់ឆ្នាំសិក្សា២០២៥...

សិក្សាជំនាញបច្ចេកទេសរថយន្តឥតបង់ថ្លៃ នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2026

ជាឱកាស​សម្រាប់យុវជន​ដែលចង់ចេះជំនាញជួសជុលរថយន្ត ពេលនេះវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ បានប្រកាស​ចុះឈ្មោះចូលរៀន​ដោយ​ឥតគិតថ្លៃ ក្រោម​គម្រោងកម្មវិធីសិក្សា TVET 1.5M របស់រាជរដ្ឋាភិបាល។